សៀវភៅ គតិលោក

ណែនាំឱ្យស្គាល់ឧកញ៉ាម្នាក់ ជាស្ថាបនិកសៀវភៅ «គតិលោក» និងបាននាំពុទ្ធសាសនាទំនើបនិយមចូលមកប្រទេសកម្ពុជា
សៀវភៅ «គតិលោក» គឺជាសំយោគកថារបស់ឧកញ៉ា សុត្តន្តប្រីជាឥន្ទ ដែលជាអ្នកជំនាញទាំងផ្នែកពុទ្ធសាសនា ទាំងផ្នែកភាសាជាតិ ភាសាបាលី ភាសាសំស្រឹ្កត និងភាសាថៃ។ សៀវភៅនេះ បានបង្កប់នូវអត្ថន័យអប់រំជាច្រើនក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃដោយអ្នកនិពន្ធបានច្របាច់បញ្ចូលរឿងខ្លីជាច្រើន សម្រាប់ជាការទូន្មាន អប់រំ និងលាតត្រដាង បញ្ហាគ្រប់ប្រភេទដែលមាននៅក្នុងសង្គមមនុស្ស ឬជីវិតមនុស្ស។

តើ ឧកញ៉ា សុត្តន្តប្រីជាឥន្ទ មានប្រវត្តិបែបណា? ក្រៅពីសៀវភៅ គតិលោក តើលោកឧកញ៉ាបានបន្សល់ទុកស្នាដៃអ្វីខ្លះ?

ឧកញ៉ា សុត្តន្តប្រីជាឥន្ទ

យោងតាមសៀវភៅដែលមានចំណងជើងថា «សុត្តន្តប្រីជាឥន្ទ និងស្នាដៃ» របស់បណ្ឌិតសភាចារ្យ ឃីង ហុកឌី បោះពុម្ពផ្សាយនៅឆ្នាំ២០១២ បានឱ្យដឹងថា ឧកញ៉ា សុត្តន្តប្រីជាឥន្ទ មានឈ្មោះដើមថា «ឥន្ទ» បានកើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៨៥៩ មានដើមកំណើតនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកមាន ម្ដាយឈ្មោះមុំ និងឪពុកឈ្មោះ បញ្ចងកែ។

នៅក្នុងដំណើរជីវិតសិក្សារៀនសូត្ររបស់លោកឧកញ៉ា គឺចាប់ផ្ដើមនៅអាយុ១០ឆ្នាំ។ នៅអាយុ ១០ឆ្នាំនេះ លោកឧកញ៉ា បានចូលទៅរៀនបកប្រែព្រះត្រៃបិដក។ នៅអាយុ ១៥ឆ្នាំ លោកបានបួសជាសាមណេរមួយវស្សា នៅវត្តព្រែកពោធិ៍ ។ ក្រោយពេលលោកបានសិក្ខាបទជាសាមណេរ ក៏ទៅរៀននៅស្រុកព្រះត្រពាំង (កម្ពុជាក្រោម) ហើយនៅអាយុ ១៨ឆ្នាំ បានមករៀននៅសំណាក់លោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ ក្នុងវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ។

ក្រោយមកទៀត នៅអាយុ ១៩ឆ្នាំ លោកបានបានសិក្សារៀនសូត្រជាមួយ ព្រះគ្រូ អាចារ្យ សុខ នៅវត្តកែវ នាខេត្តបាត់ដំបង។ លុះអាយុ ២០ឆ្នាំ លោកឧកញ៉ា បានបួសជាភិក្ខុ។ នៅឆ្នាំបន្ទាប់មកទៀត លោកក៏បានទៅបន្តការសិក្សានៅក្រុងបាងកក (ប្រទេសថៃ) អស់រយៈពេល ៧ឆ្នាំ ទើបវិលត្រឡបមកខេត្តបាត់ដំបងវិញ។ លោកក៏បានមកគង់នៅវត្តកណ្ដាលបានរយៈពេល ១០ឆ្នាំទៀត ទើបលោកលាចាកសិក្ខាបទ ហើយមានគ្រួសារដ៏កក់ក្តៅមួយ នៅភូមិជ្វាធំ។

លោកឧកញ៉ាសុត្តន្តប្រីជាឥន្ទ គឺជាបញ្ញវន្តមួយរូបដែលមានទេពកោសល្យយ៉ាងខ្លាំងខាងកំណាព្យកាព្យឃ្លោង និងបានប្រែអត្ថបទពីបាលីទៅជាភាសាខ្មែរ សម្រាយបានរហូតដល់ ៤៤មុខ។ នៅសម័យសៀមត្រួតត្រាខេត្តបាត់ដំបង លោក កថាថន ឈុំ ជាចៅហ្វាយខេត្ត បានតែងតាំងលោកជាហ្លួងវិចិត្តវោហារ និងជាទីប្រឹក្សាកិច្ចការផ្សេងៗក្នុងខេត្ត។ ក្រោយសៀមបានប្រគល់ខេត្តបាត់ដំបងមកឱ្យខ្មែរយើងវិញ នៅឆ្នាំ១៩០៧ លោកបានមកបំពេញការងារនៅទីក្រុងភ្នំពេញអស់រយៈពេល១០ឆ្នាំ គិតចាប់ពី ឆ្នាំ១៩១៤ ដល់ឆ្នាំ១៩២៤ មានឋានៈជា ឧកញ៉ា សុត្តន្តប្រីជាឥន្ទ។ ក្នុងចន្លោះ១០ឆ្នាំនេះលោកឧកញ៉ា បានជួយតែងសព្វវចនាធិប្បាយខ្មែរ នៅទីសាលាបាលី រួចកិច្ចការទើបលោកលារាជការត្រឡប់មករស់នៅឯខេត្តបាត់ដំបងវិញ។

ស្នាដៃរបស់លោកក្នុងវិស័យអក្សរសាស្ត្រយើងឃើញមានដូចជា គតិលោក ចំនួន១០ភាគ ដែលបានបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ១៩៧១, កាព្យ និរាសនគរវត្ត បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ១៩៦៩ , រឿងអំបែងបែក ចារនៅលើសាស្ត្រាស្លឹករឹត, បឋមសម្ពោធិ ចារនៅលើក្រាំង, លោក នីតិបករណ៍ ជាគាថាបាលីអធិប្បាយជាកំណាព្យភាសាខ្មែរ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ១៩៥៣, សុភាសិតច្បាប់ស្រី បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ, ក្បួនមេកាព្យ, ព្រះពង្សាវតាខ្មែរ និងស្នាដៃដទៃច្រើនទៀតបូករួមមាន ៤៤ មុខ។ បន្ថែមលើសនេះ លោកឧកញ៉ា ក៏បាននាំយកពុទ្ធសាសនាទំនើបមកកម្ពុជាផងដែរ ដែលជនជាតិខ្មែរនាដើមសតវត្សទី២០ ហៅថា ព្រះពុទ្ធសាសនាធម៌ថ្មី ដែលមានអ្នកប្រាជ្ញជាបង្គោល ដូចជា ព្រះអង្គ ជួន ណាត, ព្រះអង្គ ហួត តាត លុះក្រោយមកបញ្ញវន្តសង្ឃពីរអង្គនេះ ក៏បានឡើងជាសម្ដេចសង្ឃ។ មិនត្រឹមតែប៉ុណ្ណោះ ពុទ្ធសាសនាធម៌ថ្មី ក៏មានការគាំទ្រពី អាចារ្យ ហែម ចៀវ , អាចារ្យ ប៉ាង ខាត់, អាចារ្យ ខៀវ ជុំ ជាដើម។ ព្រះសង្ឃ អាចារ្យ ដែលគាំទ្រនេះ សុទ្ធតែអ្នកដែលមានចំណេះដឹងជ្រៅជ្រះ ទាំងផ្នែកព្រះពុទ្ធសាសនា ទាំងផ្នែកភាសាបាលី-សំស្រ្កឹត ភាសាបុរាណ ភាសាសៀមជាអាទិ។

សូមជម្រាបជូនថា ស្នាដៃនិពន្ធទាំងអស់របស់លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ បានបង្ហាញឱ្យឃើញថា លោកពិតជាមានទេពកោសល្យតែងនិពន្ធទាំងបញ្ហាពុទ្ធចក្រនិងអាណាចក្រ ពោលគឺជាតម្រូវការរបស់មនុស្សលោកតែម្តង។ ជាពិសេស គឺជនជាតិខ្មែរនាសម័យកាលនោះ និងសម័យកាលក្រោយមកទៀត ដែលចង់ចេះចង់ដឹងជាចាំបាច់ ដើម្បីរៀបចំជីវិតប្រកបដោយសេចក្តីសុខ។ រាល់ស្នាដៃរបស់លោក ការតែងនិពន្ធនោះក៏នៅតែមានតម្លៃសម្រាប់ការប្រតិបត្តិ ជាក់ស្តែងរហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ។

លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ បានទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩២៤ ដោយរោគព្យាធិ ក្នុងព្រះជន្ម ៦៥ឆ្នាំ៕

អត្ថបទ៖ សុកធា

The post ណែនាំឱ្យស្គាល់ឧកញ៉ាម្នាក់ ជាស្ថាបនិកសៀវភៅ «គតិលោក» និងបាននាំពុទ្ធសាសនាទំនើបនិយមចូលមកប្រទេសកម្ពុជា appeared first on .