សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» ត្រូវបានគណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យ និងត្រៀមចុះបេសកកម្មនៅភូមិភាគឦសាន
លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» ដែលស្នើឡើងដោយរាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ លោកស្រីប្រធាន បានដឹកនាំសមាជិក សមាជិកា ពិភាក្សា និងពិនិត្យលម្អិត ដើម្បីរៀបចំជារបាយការណ៍ដាក់ជូនសម័យប្រជុំពេញអង្គរបស់រដ្ឋសភានាពេលខាងមុខ។

គួររំលឹកដែរថា ច្បាប់ស្តីពីផ្លូវថ្នល់នេះ ត្រូវបានអនុម័តដោយរដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ និងអនុម័តដោយព្រឹទ្ធសភានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ព្រមទាំងត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤។

បើតាមការបញ្ជាក់ពីខាងរាជរដ្ឋាភិបាល បទប្បញ្ញត្តិមួយចំនួននៃច្បាប់ចាស់មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃសភាពការណ៍សេដ្ឋកិច្ច-សង្គម ទាំងក្នុងប្រទេស តំបន់ និងសកលលោកនៅឡើយ។ ហេតុនេះ ការធ្វើវិសោធនកម្មឡើងវិញ (ដែលមានចំនួន ១៥មាត្រា) គឺជារឿងចាំបាច់បំផុត ដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជាតិ។

ក្រៅពីរបៀបវារៈខាងលើ គណៈកម្មការទី៩ ក៏បានពិភាក្សារៀបចំផែនការលម្អិត ដើម្បីត្រៀមលក្ខណៈចុះបំពេញបេសកកម្មការងារនៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នាពេលខាងមុខនេះផងដែរ។

គួរឱ្យដឹងថា គោលបំណងសំខាន់នៃបេសកកម្មនេះ គឺដើម្បី តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើប្រសិទ្ធភាពការងាររបស់រដ្ឋបាលថ្នាក់ដឹកនាំខេត្ត។ ចុះស្វែងយល់ផ្ទាល់ នៅតាមមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទាំង៧ ដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ នៃរដ្ឋសភា៕

The post «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» ត្រូវបានគណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំពិនិត្យ និងត្រៀមចុះបេសកកម្មនៅភូមិភាគឦសាន appeared first on .