សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣

ឆ្នំា២០២៣នេះ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានត្រឹមកំណើន៥,៦%ទាបជាងការព្យាការណ៍
ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានកំណើន៥,៦% គឺទាបជាងការព្យាករនៅពេលរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលត្រូវបានរំពឹងទុកថាអាចសម្រេចបាននូវកំណើនក្នុងអត្រា ៦,៦% ។នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពី«លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នំា២០២៣» ដែលមានកម្រាស៤៤ទំព័រ បានធ្វើការសន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជាឆ្នំា២០២៣ថា នឹងមានកំណើន៥,៦%ទាបជាងការព្យាការណ៍គឺ ដោយសារការបន្តអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែមានភាពអាប់អួរ ដែលបង្កឱ្យមានផលប៉ះពាល់មកលើអនុវិស័យបម្រើការនាំចេញ ជាពិសេសអនុវិស័យកាត់ដេរ បូកផ្សំនឹងការបន្តប្រឈមនឹងបញ្ហាក្នុងស្រុកមួយចំនួន។

របាយការណ៍ដដែលបន្តថា ហានិភ័យពីកត្តាខាងក្រៅប្រទេស និងក្នុងប្រទេស តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការបញ្ចៀស និងបន្ធូរបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានា ដែលនឹងអាចកើតឡើងជាយថាហេតុ តាមរយៈការដាក់ចេញ និងអនុវត្តវិធានការគោលនយោបាយដែល ឆ្លើយតបទាំងក្នុងផ្នែកម៉ាក្រូ-សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តតាមដាន និងវាយតម្លជាប់ជាប្រចាំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈក្នុងការដាក់ចេញវិធានការអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលាលើបញ្ហានានាដែលអាចកើតមានជាយថាហេតុ។

របាយការណ៍គូសបញ្ជាក់ថា «ទោះបីការអនុវត្តថវិកាក្នុងឆមាសទី១កន្លងទៅនេះ នៅជួបប្រទះបញ្ហាប្រឈមមួយចំនួនក្តី ក៏ប៉ុន្តដោយមានការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពេញទំហឹង និងជាប្រចាំពី សម្ដេចតេជោនាយករដ្ឋមន្តី្រដែលជាមេញ្ជាការតែមួយ និងស្មារតីនៃការបន្តចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្តេជ្ញាចិត្ត ដោយមិនរាថយក្នុងការពុះពារសម្រេចឱ្យបាននូវគោលដៅ និងវិធានការទាំងឡាយដែលបានលើកឡើងខាងលើ។ ដូចនេះ ថវិកាឆ្នាំ ២០២៣ នៅតែអាចចាត់ទុកថាជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ទប់ទល់នឹងសម្ពាធអតិផរណា ព្រមទាំងបម្រើដល់ការស្ដារសេដ្ឋកិច្ច និងជំរុញកំណើនជាបណ្តើរៗឡើងវិញ»។

ថវិកាឆ្នាំ ២០២៣ ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តយកចិត្តទុកដាក់លើ
ប្រសិទ្ធភាពប្រតិបត្តិការចំណាយ ដើម្បីធានាថា រាល់ចំណាយត្រូវធ្វើឡើងក្នុងថ្លៃសមរម្យ, មានគុណភាព,
សមស្របតាមលទ្ធភាព, ក្នុងបរិមាណដែលត្រូវការជាក់ស្ដែង សម្រាប់ប្រើប្រាស់ក្នុងពេលដែលត្រូវការចាំបាច់ព្រមទាំងការបន្តខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣ ដែលអាចឆ្លើយតបទៅនឹងតម្រូវការចំណាយ៕

អត្ថបទ៖សារេត

The post ឆ្នំា២០២៣នេះ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានត្រឹមកំណើន៥,៦%ទាបជាងការព្យាការណ៍ appeared first on .

ក្រសួងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នឹងមានសន្ទុះកំណើនថមថយជាងការរំពឹងទុកបន្តិច
តាមរយៈវេទិកាសាធារណៈ ស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២៥ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជាថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងបន្តថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ។

ក្រសួងលើកឡើងថា វិស័យឧស្សាកម្មបម្រើការនាំចេញ រួមមាន៖ វិស័យកាត់ដេរ និង​កម្មន្តសាល​មិនមែនកាត់ដេររក្សាបាននូវកំណើនរឹងមាំ​ ដោយសារ​និន្នាការ​ល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ បានកើនឡើងក្នុងអត្រា ១៤,៥ ភាគរយ និង ២៤,៧ ភាគរយ រៀងគ្នា ដែលទ្រទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើនក្នុងរង្វង់១០,៨ភាគរយ និង១២,២ភាគរយ រៀងគ្នា សម្រាប់ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ ក្រសួងថា ក៏បានងើបឡើងវិញក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដោយ​សារការ​ងើបឡើងវិញនូវទំនុកចិត្តនៃការធ្វើដំណើរ និងការដកចេញនូវរបាំងធ្វើដំណើរ ស្របពេល​ដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តមានភាពស្រាកស្រាន្ត។

គួរបញ្ជាក់ដែរថា បើតាមក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការថមថយនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣នេះ គឺដោយសារបញ្ហាប្រឈមជាសកលមួយចំនួនដូចជា ផលវិបាកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាននិងកំពុងបន្តអូសបន្លាយ ហើយផលប៉ះពាល់កាន់តែមានភាពធ្ងន់ធ្ងរ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់កាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ បន្ទាប់ពីបាននិងកំពុងឆ្លើយតប និងទប់ទល់ជាមួយផលវិបាកនេះអស់រយៈពេលជិត១ឆ្នាំគួបផ្សំនឹងស្លាកស្នាមដែលបន្សល់ពីវិបត្តិជំងឺកូរីដ-១៩ជាដើម៕

អត្ថបទ៖ ពិសី

The post ក្រសួងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នឹងមានសន្ទុះកំណើនថមថយជាងការរំពឹងទុកបន្តិច appeared first on .