សេដ្ឋកិច្ចក្រៅប្រព័ន្ធ

សមាជរដ្ឋសភានិងព្រឹទ្ធសភា គំាទ្រឱ្យរដ្ឋាភិបាលខិតខំជំរុញអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានគំាទ្រនិងថ្លែងការកោតសរសើរចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ឆ្នាំ២០២៨ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ថាជាយុទ្ធសាស្រ្តដ៏ត្រឹមមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត។

អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកឡើងថាយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣ ឆ្នាំ២០២៨ ពិតជាស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតលើកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព។ អាទិភាពគន្គឹះទំាង៥ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ក៏បានគំាទ្រដល់យុទ្ធសាស្រ្តនេះ ក្នុងការឆ្លើយតបទៅនឹងនិន្នាការបដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

យុទ្ធសាស្រ្តនេះ ក៏បានបង្ហាញពីកិច្ចការសំខាន់ៗដូចជា ការរៀបចំមូលដ្ឋាននិន្នន័យសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការផ្សព្វផ្សាយនិងការយល់ដឹងជាសាធារណៈ និងភាពជាអ្នកដឹកនាំ របស់ក្រសួងស្ថាប័ន។ ការសម្របសម្រួលអន្តរក្រសួង និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍និងសមាគមជាតិនិងអន្តរជាតិ គឺជាកិច្ចសហការដ៏សំខាន់ក្នុងការធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តនេះ។

យោងតាមការអង្កេតកម្លំាងពលកម្មកម្ពុជាឆ្នាំ២០១៩ កម្ពុជាមានកម្លំាងពលកម្មប្រមាណ៧,៩លាននាក់ដោយនៅក្នុងនោះ ២១,៥% ឬស្មើ១,៧លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លំាងពលកម្មដ៏ច្រើនគឺ៦,២ លាននាក់ ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនខ្វះលទ្ធភាពទទួលបានសេវាសំខាន់ៗ ដែលធ្វើឱ្យពួកគាត់ងាយរងគ្រោះដោយសារវិបត្តិ។

សមាជរដ្ឋសភានិងព្រឹទ្ធសភា បានអបអរសាទរនិងកោតសរសើររាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ជំរុញ អភិវឌ្ឍន៍ គំាទ្រ និងជួយសម្របសម្រួលដល់ពលរដ្ឋដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ជាក់ស្តែងរាជរដ្ឋាភិបាលបានរៀបចំនិងអនុវត្តការងារសំខាន់ៗដូចជា អនុក្រិត្យស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការបង្កើតថ្នាល់ឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិធានការគំាទ្រ និងកញ្ចប់អត្ថប្រយោជន៍ផ្នែកពន្ធដារ ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកគំាពារសង្គម ផ្នែកហិរញ្ញវត្ថុធនាគារ ព្រមទំាងយន្តការត្រួតពិនិត្យតាមដាននិងវាយតម្លៃថែមទៀត។

បន្ទាប់ពីបានពិភាក្សាយ៉ាងផលផុសដោយមានសមាជិកសមាជិកាអង្គសមាជចំនួន២៣នាក់ បានឡើងមានមតិយោបល់បន្ទាប់ពីការបកស្រាយនិងអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលនិងឥស្សរជនជំនាញរួចមក អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានអនុម័តគំាទ្រទំាងស្រុងលើសេចក្តីសម្រេចស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគឺជាគន្លង សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងការកែលម្អជីវភាពប្រជាជន៕អត្ថបទ៖ហ្សាលីន

The post សមាជរដ្ឋសភានិងព្រឹទ្ធសភា គំាទ្រឱ្យរដ្ឋាភិបាលខិតខំជំរុញអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ appeared first on .

លោក ហែម វណ្ណឌី៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិបានកាន់តែប្រសើរ។

លោកលើកឡើងបែបនេះ នៅក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក  ហែម វណ្ណឌី បានឱ្យដឹងថា ផែនការប្រតិបត្តិនេះដែលដាក់ឱ្យប្រើប្រាស់នេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការរៀបចំយន្ដការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។

ទន្ទឹមគ្នានេះ លោក ហែម វណ្ណឌី បានលើកឡើងថា៖“ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។”

បើតាមក្រសួងឧស្សាហកម្ម  បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីជំរុញសមាហរណកម្មពួកគេទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់សមភាពសង្គម៕ អត្ថបទ៖ ហ្សាលី

The post លោក ហែម វណ្ណឌី៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា appeared first on .

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំសិក្ខាសាលាបង្កើតក្របខណ្ឌពិនិត្យតាមដាននិងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្រ្តាលី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីបង្កើតក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។សិក្ខាសាលានេះ មានគោលបំណងប្រមូលធាតុចូល ដើម្បីធានាភាពជាម្ចាស់ និងភាពស៊ីសង្វាក់គ្នារវាងភាគីពាក់ព័ន្ធក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ថ្នាលឌីជីថលនេះអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះចូលរួមបានយ៉ាងងាយស្រួលដើម្បីទទួលអត្តសញ្ញា ណ និងអត្ថប្រយោជន៍នានា។ ការបង្កើតក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃនេះនឹងជំហានដ៏សំខាន់មួយទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទន្ទឹមនឹងនោះជំរុញសមាហរណកម្មពួកគេទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់សមភាពសង្គម។

ការរៀបចំក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃនេះ ផ្អែកលើឧត្តមានុវត្តសកលនៃការឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងពិនិត្យផែនការសកម្មភាពបច្ចុប្បន្ននៃការអនុវត្តយុទ្ធសាស្ត្រជាតិរបស់កម្ពុជា។ផ្ទាំងទិន្ន    ន័យឌីជីថលនៃប្រព័ន្ធពិនិត្យ តាមដាន និងវាយតម្លៃ (M&E Dashboard) ត្រូវបានរៀបចំឡើង ដើម្បីសម្រួលដល់ការតាមដានវឌ្ឍនភាព។ ប្រព័ន្ធនេះក៏រួមមានមុខងារសំខាន់ៗ ដូចជាការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តយុទ្ធសាស្រ្ត នីតិវិធីគ្រប់គ្រងទិន្នន័យ ការប្រមូល និងវិភាគទិន្នន័យ ដើម្បីធានាការរាយការណ៍វឌ្ឍនភាពប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

លោកប្រធានគណៈកម្មាធិការសម្របសម្រួល បានលើកឡើងទៀតថា៖ “ប្រព័ន្ធនេះនឹងបង្កើតវិធីសាស្ត្រដែលមានរចនាសម្ព័ន្ធសម្រាប់តាមដាន និងវាយតម្លៃវឌ្ឍនភាពនៃគោលដៅ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធអាចសម្រេចចិត្តផ្អែកលើទិន្នន័យ និងអាចកែសម្រួលសកម្មភាពតាមសភាពការណ៍ និងតម្រូវការជាក់ស្តែង ដើម្បីធានាថា សកម្មភាពទាំងនោះពិតជាអាចអនុវត្តបាន និងឆ្លើយតបនឹងវត្ថុបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងសុខមាលភាពបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។”

សូមជម្រាបជូនថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានចាត់តាំងជាក្រសួងបង្គោល ក្នុងការ ដឹកនាំសម្របសម្រួល, រៀបចំក្របខណ្ឌពិនិត្យ តាមដាន និងវាយតម្លៃ, រៀបចំរបាយការណ៍វឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ ដោយផ្អែកលើធាតុចូលពីភាគីពាក់ព័ន្ធ។ យុទ្ធសាស្ត្រជាតិក៏បានកំណត់តួនាទីសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានការរៀបចំផែនការសកម្មភាពលម្អិត ផែនការថវិកា របាយការណ៍វឌ្ឍនភាពតាមវិស័យ និងការផ្តល់ទិន្នន័យសម្រាប់គោលបំណងពិនិត្យ តាមដាន និងវាយតម្លៃ៕

The post គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំសិក្ខាសាលាបង្កើតក្របខណ្ឌពិនិត្យតាមដាននិងវាយតម្លៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ appeared first on .

សម្តេច ហ៊ុន ម៉ាណែត បង្ហាញយុទ្ធសាស្ត្រអាទិភាពចំនួន៥ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមិនថា «ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាពរបស់ រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧នេះ។ទន្ទឹមគ្នានេះ សម្តេចក៏បានបង្ហាញយុទ្ធសាស្ត្រអាទិភាពចំនួន៥ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាបន្ថែមទៀតផងដែរ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្តេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលខិតខំយកអស់ កម្លាំងកាយចិត្តក្នុងការយកចិត្តទុកដាក់ គិតគូរធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ឆ្នាំ២០២៣។ហេតុនេះ ដើម្បីជំរុញការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្ត្រ ៥ ចំណុច។

សម្តេចបន្តថា យុទ្ធសាស្រ្តទី១៖ កំណត់ កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រឹងយន្តការគ្រប់គ្រង និងភាពប្រទាក់ក្រឡារវាងវិធានការដែលត្រូវអនុវត្តដោយ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត និងការកែសម្រួល នីតិវិធីឱ្យបានជាអតិបរមា។

ទី២. រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព ឱ្យបានជាអតិបរមា, បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តច្រើន និងធានានូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។

ទី៣. ផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបាន ឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រីក និង ពង្រឹងវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្ដល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅធានាផ្ដល់នូវការគាំពារសុខភាព ដល់ក្រុមអាទិភាព ដើម្បីឱ្យមានលទ្ធភាពនិងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យនិងមិនធ្លាក់ចូល ទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព។

ទី៤. រាជរដ្ឋាភិបាល នឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈនិងការគាំទ្រផ្សេងៗ ការពង្រឹងការបណ្តុះបណ្តាល ជំនាញ, ការបង្កើតលទ្ធភាពស្វែងរកទីផ្សារជាដើម… ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូល ក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

និងទី៥. រាជរដ្ឋាភិបាល នឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ, និងការលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។

ទន្ទឹមគ្នានឹងយុទ្ធសាស្រ្តអាទិភាពទាំង៥ខាងលើនេះ សម្តេច អះអាងដែរថា រាជរដ្ឋាភិបាល ក៏នឹងជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមក្នុងការរៀបចំគោលនយោបាយផ្សេងៗផងដែរ៕ អត្ដបទ៖ ពិសី

The post សម្តេច ហ៊ុន ម៉ាណែត បង្ហាញយុទ្ធសាស្ត្រអាទិភាពចំនួន៥ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា appeared first on .