សេដ្ឋកិច្ចខេត្តតាកែវ

បច្ចុប្បន្ន ពលរដ្ឋខេត្តតាកែវមានចំណូលជា​មធ្យម​សម្រាប់មនុស្សម្នាក់ៗចំនួន១.៥២៦ដុល្លារ
អភិបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងរយៈពេល០៥ឆ្នាំកន្លងមកនេះ ​ពោលគឺចាប់ពីឆ្នាំ ២០១៨-២០២២ ខេត្តតាកែវ ប្រជាពលរដ្ឋខេត្តតាកែវ មានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ(GDP)កើនឡើងជាលំដាប់ ខណៈគិតត្រឹមឆ្នាំ២០២៣នេះ មានចំនួន ១.៥២៦ដុល្លារ/ម្នាក់ផងដែរ។នេះបើតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រជាពលរដ្ឋខេត្តតាកែវ មានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ(GDP)កើនឡើងជាលំដាប់ចាប់ពី១.៣៦៤ដុល្លារ/ម្នាក់នៅឆ្នាំ២០១៨ ទៅដល់១.៥២៦ដុល្លារ/ម្នាក់ នៅឆ្នាំ២០២១។

ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០២៣នេះ លោកថា រដ្ឋបាលខេត្ត នឹងខិតខំពង្រីករាល់សកម្មភាពការផ្តល់សេវាសាធារណៈគ្រប់ប្រភេទឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពសំដៅលើក កម្ពស់ការយល់ដឹងទូទៅរួមចំណែកកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ  សុខុមាលភាព សេចក្តីថ្លៃថ្នូរ  និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋថែមទៀត។

គួរបញ្ជាក់ដែរថា ខេត្តតាកែវ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិតនៅប៉ែកនិរតី នៃព្រះរាជាណា​ចក្រ​កម្ពុជា ​មានចំងាយ ៧៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ និង៨៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ និងមានប្រវែង ៧៥គីឡូម៉ែត្រ តាមផ្លូវដែកពីរាជធានីភ្នំពេញ។ មានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់​ខេត្តកំពង់ស្ពឺ និងខេត្តកំពត និងខាងត្បូង ខាងកើតជាប់ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ស្ថានភាពផ្ទៃដីមា​នលក្ខណៈវាលទំនាប និងដីខ្ពស់​ជាប់​ជួរភ្នំ មានផ្ទៃដីសរុប ៣.៦៨០,១៥គីឡូម៉ែត្រការ៉េ មាន១០ក្រុង ស្រុក ១០០ឃុំ សង្កាត់ និងភូមិ ១.១២១ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ១.០៥៣.៩៩៧នាក់ ស្ត្រី ៥៤២.៤៧៧នាក់ ស្មើនឹង ២៣៣.៨៧៧គ្រួសារ៕

អត្ថបទ៖ ពិសី

The post បច្ចុប្បន្ន ពលរដ្ឋខេត្តតាកែវមានចំណូលជា​មធ្យម​សម្រាប់មនុស្សម្នាក់ៗចំនួន១.៥២៦ដុល្លារ appeared first on .