សេដ្ឋកិច្ចថៃ

សេដ្ឋកិច្ចប្រទេសថៃ កើនឡើងលើសការរំពឹងទុកនៅត្រីមាសទីមួយ
កំណើនសេដ្ឋកិច្ចនៅប្រទេសថៃ មានការកើនឡើងខ្ពស់លើសការរំពឹងទុក ពោលនៅត្រីមាសទីមួយ កំណើនសេដ្ឋកិច្ច​មានរហូតដល់ ២,៧% ខណៈកន្លងមក​មាន​ការព្យាករណ៍​ត្រឹម ២,៤% ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី Reuters។

(FILES) In this file photo taken on February 13, 2023, tourists pose on Mai Khao Beach as a plane lands at Phuket International Airport in Phuket province. Thailand’s economy grew 2.7 percent in the first quarter thanks to a steady tourism recovery and strong consumer confidence that offset sluggish exports, officials said on May 15, 2023. (Photo by Madaree TOHLALA / AFP)

ការកើនឡើង​ដ៏​ល្អមួយនេះ គួរអរគុណ​ទៅដល់​វិស័យទេសចរណ៍​ដែល​កំពុង​មាន​ស្ថិរភាពឡើងវិញ ជាមួយ​នឹង​តម្រូវការ​កើនឡើង​គួរឲ្យកត់សម្គាល់ ប៉ះប៉ូវ​ដល់​ការ​នាំចេញ​ដែល​ធ្លាក់ចុះកន្លងទៅ។

ប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ាន កំពុងស្ដារ​សេដ្ឋកិច្ច​របស់ពួកគេឡើងវិញ​ ក្រោយ​រងឥទ្ធិពលពីជំងឺរាតត្បាត ស្របពេលក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី ២,៧ ទៅ ៣,៧% នៅឆ្នាំនេះ។

សូមជម្រាបដែរថា ការងារដំបូងដែលរដ្ឋាភិបាលថ្មីរំពឹងចូលកាន់អំណាចនាពេលខាងមុខ ត្រូវតែផ្តល់អាទិភាពដល់ការជំរុញការនាំចេញ និងការស្វែងរកទីផ្សារសក្តានុពលថ្មី ដោយបង្កើនល្បឿនការចរចាពាណិជ្ជកម្មសេរី ដើម្បីបង្កើនទំហំសេដ្ឋកិច្ចឡើងវិញ៕

The post សេដ្ឋកិច្ចប្រទេសថៃ កើនឡើងលើសការរំពឹងទុកនៅត្រីមាសទីមួយ appeared first on .

កំណើនសេដ្ឋកិច្ចថៃឆ្នាំនេះ អាចកើនលឿនបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
សេដ្ឋកិច្ចថៃឆ្នាំនេះ អាចមាន​ការកើនឡើង​រហូតដល់ ៤% ដែលជា​ការ​កើនឡើង​លឿនបំផុត​ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយវិស័យភ្ញៀវទេសចរណ៍​និង​តម្រូវការ​ផលិតផល​ក្នុងស្រុក គឺជាកត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច្​ខ្លាំង​បំផុត។

យោងតាមការចុះផ្សាយពី CNA បាន​បង្ហាញថា លោក Supattanapong Punmeechaow ​ឧបនាយករដ្ឋមន្ត្រីថៃ បាន​ទម្លាយថា ការវិនិយោគថ្មីៗនៅក្នុងស្រុក​ក៏​នឹងជា​កត្តាជំរុញ​កំណើនសេដ្ឋកិច្ច​ខ្លាំង​ដែរ។

“​សេដ្ឋកិច្ចឆ្នាំនេះ​នឹង​ប្រសើរឡើង​ជាឆ្នាំមុន បើទោះជា​រង​ឥទ្ធិពល​តម្លៃ​ថាមពល​មាន​ការ​ឡើងថ្លៃ។ ស្ថានភាព​សេដ្ឋកិច្ច​សព្វថ្ងៃ​នេះ គឺ​កំពុង​មានភាពប្រសើរឡើង និងអាចវិល​មកសភាព​ធម្មតាវិញ​នាពេលឆាប់ៗខាងមុខ”។ នេះ​បើតាម​សម្ដី​របស់​ឧបនាយករដ្ឋមន្ត្រីថៃបានលើកឡើង។

សូមជម្រាបដែរថា កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ​នៃ​ប្រទេសថៃ បាន​ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​ថៃ​នាឆ្នាំ ២០២៣ នអាចកើនឡើង​ដល់ ៣,៨% ជាមួយ​នឹង​ក្ដី​រំពឹង​ពី​កំណើន​ភ្ញៀវទេសចរណ៍អន្តរជាតិ​ប្រមាណ ២០ លាននាក់នាឆ្នាំនេះ​ទៀតផង៕

The post កំណើនសេដ្ឋកិច្ចថៃឆ្នាំនេះ អាចកើនលឿនបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ appeared first on .

ថៃអនុម័តការបន្ធូរបន្ថយពន្ធ ជំរុញកំណើនសេដ្ឋកិច្ចចាប់ពីឆ្នាំក្រោយ
កាលពី​ថ្ងៃទី ២០ ធ្នូ​កន្លងទៅ ​រដ្ឋសភា​ថៃ​បាន​អនុម័ត​លើ​ការ​បន្ធូរបន្ថយ​ពន្ធ ដើម្បី​ជំរុញ​កំណើន​ការទិញ​ផលិតផល​ជា​សាធារណៈ ក៏ដូចជា​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ក្នុង​ស្រុក​ដែល​កំពុង​មាន​សញ្ញា​វិជ្ជមាន។

យោងតាម​ការចុះផ្សាយពី CNA បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​នឹង​យល់ព្រម​កាត់បន្ថយ​ពន្ធ​លើ​អាជីវករ​លក់​ទំនិញ​ចាប់ពីថ្ងៃទី ០១ មករា​ឆ្នាំក្រោយ​ទៅ ក្នុង​ទំហំ​ទឹកប្រាក់ ៤០ ០០០ បាត ឬ ១ ១៥០ ដុល្លារ។

កាលពីឆ្នាំទៅ ​កំណើនសេដ្ឋកិច្ច​ថៃ​មាន​ការ​កើនឡើង ១,៥% ដែល​ស្ថិតក្នុង​ចំណុច​យឺតបំផុត​នៅក្នុង​តំបន់អាស៊ាន ប៉ុន្តែ​សេដ្ឋកិច្ច​ថៃ​ចាប់ផ្ដើម​មាន​ដង្ហើមល្អ​ឡើងវិញ ​បន្ទាប់​ពី​វិស័យទេសចរណ៍​មាន​ការកើនឡើង ​ក្រោយ​បន្ធូរបន្ថយ​វិធានការ​កូវីដ ១៩ នាពេលកន្លង។

សូមជម្រាបដែរថា ធនាគារ​កណ្ដាល​បាន​អះអាងកាលពី​ថ្ងៃច័ន្ទ​ថា ​សេដ្ឋកិច្ច​នៅ​ថៃ​អាច​នឹង​ងើប​រឹងដៃរឹងជើង​ឡើងវិញ​នាពាក់កណ្ដាល​ឆ្នាំ ២០២៣ ខណៈ​កំណើនសេដ្ឋកិច្ច​ឆ្នាំនេះ​អាច​កើនដល់ ៣,២% និងបន្តឡើងដល់ ៣,៧% នាឆ្នាំ ២០២៣ រហូតដល់ ៣,៩% នាឆ្នាំ ២០២៤ ទៀតផង៕

The post ថៃអនុម័តការបន្ធូរបន្ថយពន្ធ ជំរុញកំណើនសេដ្ឋកិច្ចចាប់ពីឆ្នាំក្រោយ appeared first on .

មន្ត្រីហិរញ្ញវត្ថុអះអាងថា សេដ្ឋកិច្ចថៃកំពុងងើបឡើងវិញ ខណៈសេដ្ឋកិច្ចសកលកំពុងយ៉ាប់យ៉ឺន
បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំងក្លា ដោយសារ​សង្គ្រាម​រវាងរុស្ស៊ី និង​អ៊ុយក្រែន ចំពេល​ជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះ​ឡើងវិញ​នៅ​ចិន​​ផង បណ្ដាល​ឲ្យសង្វាក់​ផ្គត់ផ្គង់​មាន​ការ​រាំងស្ទះ។

បើទោះជា ​សេដ្ឋកិច្ច​សកល​កំពុង​ប្រឈម​ហានិភ័យ​ក្ដី ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសថៃ Arkhom Termpittayapaisith បានបង្ហើបថា ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ថៃ​កំពុង​មាន​ការ​ងើបឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ថែមទាំងអាច​ស្រោចស្រង់​ការ​ខូចខាត​នា​ពេលកន្លងទៀតផង។

មន្ត្រីហិរញ្ញវត្ថុ​រូបនេះ​ថែមទាំងបង្ហើបទៀតថា ​បច្ចុប្បន្ន ប្រទេសសេដ្ឋកិច្ចធំទីពីរប្រចាំអាស៊ីអាគ្នេយ៍មានស្ថិរភាព ជាមួយនឹងអត្រាការប្រាក់ទាប សាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ស្ថានភាពសារពើពន្ធ និងហិរញ្ញវត្ថុក៏មានភាពរឹងមាំទៀត។

សូមជម្រាបដែរថា ​សេដ្ឋកិច្ច​ប្រទេសថៃ​មាន​ការ​រំពឹងទុក​អាចកើនឡើង ៣,៤% នៅឆ្នាំនេះ និង​បន្ត​កើន​ដល់ ៣,៨% នាឆ្នាំក្រោយ ខណៈ​វិស័យ​ទេសចរណ៍​គឺ​ជា​កូនសោ​សំខាន់​បំផុតនៃ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ជិតខាងកម្ពុជា៕

The post មន្ត្រីហិរញ្ញវត្ថុអះអាងថា សេដ្ឋកិច្ចថៃកំពុងងើបឡើងវិញ ខណៈសេដ្ឋកិច្ចសកលកំពុងយ៉ាប់យ៉ឺន appeared first on .

មន្ត្រីហិរញ្ញវត្ថុទម្លាយថា កំណើនសេដ្ឋកិច្ចថៃអាចឡើងដល់ ៣,៥% ដោយសារហាងឆេងលុយបាតល្អ
សេដ្ឋកិច្ច​ប្រទេសថៃ​អាចកើន​ពី ៣ ដល់ ៣,៥% នៅក្នុងឆ្នាំនេះ ដោយសារ​ហាងឆេងលុយបាតល្អ ជាហេតុ​ធ្វើ​ឲ្យ​ការនាំចេញ​មាន​ភាព​ប្រសើរឡើង ស្របពេលកំណើន​នៃ​ភ្ញៀវទេសចរណ៍​អន្តរជាតិ​ក៏​កំពុង​មាន​សន្ទុះ​ខ្លាំង​ផងដែរ។ នេះ​បើតាម​សម្ដី​របស់​លោក Arkhom Termpittayapaisith មន្ត្រីហិរញ្ញវត្ថុប្រទេសថៃ។

ឆ្លើយតបអំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Reuters មន្ត្រីរូបនេះបង្ហើបថា ការនាំចេញ​របស់​ថៃ និង​វិស័យទេសចរណ៍​អាចកើនដល់ ៨% នៅឆ្នាំនេះ ខណៈ​ទំហំសេដ្ឋកិច្ចឆ្នាំក្រោយ​អាច​កើនដល់ ៣,៧%។

មូលហេតុចំបងមួយដែលធ្វើឲ្យសេដ្ឋកិច្ច​ថៃមាន​ការ​លូតលាស់ល្អ គឺ​ហាងឆេង​លុយ​បាត/ដុល្លារ ផ្ដល់​សញ្ញា​វិជ្ជមាន​ ដែល​ធ្វើឲ្យ​ការនាំចេញ​របស់​ថៃ​មាន​កំណើនខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែចុងក្រោយនេះ។

សូមជម្រាបដែរថា ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ីអាគ្នេយ៍ មានបំណងចង់ស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បន្ទាប់ពី​ទទួល​រង​ឥទ្ធិពល​នៃ​ជំងឺរាតត្បាតកូវីដ ១៩ កន្លងមក៕

The post មន្ត្រីហិរញ្ញវត្ថុទម្លាយថា កំណើនសេដ្ឋកិច្ចថៃអាចឡើងដល់ ៣,៥% ដោយសារហាងឆេងលុយបាតល្អ appeared first on .

ជាងមួយទសវត្សចុងក្រោយ មីកញ្ចប់នៅថៃឡើងថ្លៃតែ ១ បាត ដោយសារអតិផរណាសកល
តម្លៃ​មី​កញ្ចប់​នឹង​តម្រូវ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ១៤ ឆ្នាំ​ចុងក្រោយ។ នេះ​បើ​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​នាយកដ្ឋានពាណិជ្ជកម្ម។

ជាធម្មតា តម្លៃ​មី​កញ្ចប់​ទំហំ​ទូទៅ​នៅ​ប្រទេស​ថៃ​គឺ​មាន​តម្លៃ ៦ បាត ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​ខ្នាតយក្ស​ជាច្រើន​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​តំឡើង​ថ្លៃ​ដល់ ៨ បាត ដោយសារ​ការ​ឡើង​ថ្លៃ​ទំនិញ​ទូទាំង​សកលលោក។

យ៉ាងណា នាយកដ្ឋានពាណិជ្ជកម្ម​បាន​បញ្ជាក់​ប្រាប់ AFP ថា តម្លៃ​ដែល​នឹង​យល់ព្រម​រវាង​ភាគី​ទាំង​សងខាង​គឺ ៧ បាត​សម្រាប់​មី​កញ្ចប់​ទំហំ​ធម្មតា ហើយ​ការ​អនុម័ត​នេះ​នឹង​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃទី ២៥ សីហា​តទៅ។

បន្ថែម​ពីនោះ លោក Veera Naphaprukchart មក​ពី​ក្រុមហ៊ុន​ផលិត​មី​កញ្ចប់ Wai Wai បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​រក​ស៊ី​លើ​វិស័យ​នេះ​កំពុង​ជួប​ប្រទះ​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ និង​ប្រេង ដូចជា​តម្លៃ​ម្សៅ​ស្រូវសាលី​ឡើង​ថ្លៃ​ប្រមាណ ២០-៣០% ខណៈ​តម្លៃ​ប្រេងដូង​ឡើង​ថ្លៃ​ទ្វេដង៕

The post ជាងមួយទសវត្សចុងក្រោយ មីកញ្ចប់នៅថៃឡើងថ្លៃតែ ១ បាត ដោយសារអតិផរណាសកល appeared first on .

ទប់​កុំ​ឲ្យ​សហគ្រាសធុន​តូច​​ដួល ថៃ​យក​ថវិកា​ជាតិ​​ជួយ​កម្មករ​​មួយ​ខែ​ម្នាក់​ ៩ ០០០ បាត​
ប្រទេសថៃកំពុងមានបញ្ហាខ្លាំងផ្នែកសេដ្ឋកិច្ច ដោយសារការរាតត្បាតពីជំងឺកូវីដ ១៩ ដែលបណ្ដាលឲ្យអាជីវកម្មខ្នាតតូច ធំជាច្រើនកន្លែងបះជើងបណ្ដើរៗ ដោយសារទប់ទល់នឹងការចំណាយមិនបាន។

ដោយមើលឃើញពីស្ថានការណ៍មិនសូវល្អ រដ្ឋាភិបាលប្រទេសថៃគ្រោងនឹងបញ្ចេញថវិកាជាតិប្រមាណ ៤៥ ពាន់លានបាត ដើម្បីជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូចទូទាំងប្រទេសរយៈពេល ៣ ខែខាងមុខ។

ចំពោះក្រុមហ៊ុនដែលមានបុគ្គលិកធ្វើការប្រមាណ ២០០ នាក់ នឹងទទួលបាន ៩ ០០០ បាត/ម្នាក់ ជារៀងរាល់ខែសម្រាប់រយៈពេល ៣ ខែ គិតចាប់ពីខែវិច្ឆិកាទៅ ស្របពេលគោលដៅសំខាន់នៃគម្រោងការនេះគឺ ជួយទប់ទល់ការងារ ៥,០៤ លានកន្លែងឲ្យមានស្ថិរភាព។

គម្រោងការនេះផងដែរ នឹងជួយទ្រទ្រង់អាជីវកម្មប្រមាណ ៤៨០ ០០០ ក្រុមហ៊ុន ដែលមានបុគ្គលិករហូតដល់ ២០០ នាក់/ក្រុមហ៊ុន ឲ្យមានស្ថិរភាពដល់ទៅ ៩៥% ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលក៏មានគម្រោងចង់ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ១ លាននាក់នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២១ នេះ ដោយមានគម្រោងចំណាយប្រមាណ ៦០ លានបាតផងដែរ៕

ប្រភព: bangkokpost

The post ទប់​កុំ​ឲ្យ​សហគ្រាសធុន​តូច​​ដួល ថៃ​យក​ថវិកា​ជាតិ​​ជួយ​កម្មករ​​មួយ​ខែ​ម្នាក់​ ៩ ០០០ បាត​ appeared first on .

World Bank ព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសថៃនឹងអាចកើនឡើង ១% នៅឆ្នាំនេះ
សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានធនាគាពិភពលោក ព្យាករណ៍ថានឹងអាចកើនឡើង ១% នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ២,២% ដែលបានព្យាករណ៍នៅក្នុងខែកក្កដា ដោយសារតែការកើនឡើងនៃអ្នកឆ្លងកូវីដ ១៩ និងការពន្យាពេលបើកឲ្យភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្តក្នុងប្រទេសឡើងវិញ ។

ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ របស់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ ៦,១% កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុត នៅក្នុងរយ:ពេលជាងពីរទសវត្សរ៍ចុងក្រោយ ស្របពេលវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់ ត្រូវបានជាប់គាំង ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតជាសកលមួយនេះ ។

លោក Kiatipong Ariyapruchaya ដែលជាសេដ្ឋវិទូជាន់ខ្ពស់ របស់ធនាគារពិភពលោកប្រចាំប្រទេសថៃ បានប្រាប់សន្និសីទកាសែតមួយថា សេដ្ឋកិច្ចរបស់ថៃ ឥឡូវនេះត្រូវបានគេរំពឹងថានឹងវិលត្រលប់ទៅរកកម្រិតមុនពេលមានជំងឺរាតត្បាតវិញ នៅឆ្នាំ ២០២៣ ខាងមុខ ។

មិនតែប៉ុណ្ណោះ លោកបានន្ថែមទៀតថា ភ្ញៀវទេសចរបរទេសចំនួន ១,៧ លាននាក់ នឹងចូលមកលេងនៅក្នុងប្រទេសថៃ នៅឆ្នាំក្រោយ ស្របពេលសេដ្ឋកិច្ចនៅក្នុងពេលជាមួយគ្នានោះ ត្រូវបានព្យាករណ៍ថានឹងកើនឡើងវិញ ៣,៦% ផងដែរ ។

លើសពីនេះ លោក Kiatipong បានបន្ថែមទៀតថា ការនាំចេញ និងវិធានការសារពើពន្ធ អាចជាការគាំទ្រដ៏ធំមួយ សម្រាប់ការស្តាសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ខណ:ធនាគារពិភពលោក ក៏បានគាំទ្រដល់រដ្ឋាភិបាលថៃ ក្នុងការលើកកម្ពស់បំណុលសាធារណ:របស់រដ្ឋាភិបាល ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិផងដែរ ៕

ប្រភព: Kelo.com

The post World Bank ព្យាករណ៍ថាសេដ្ឋកិច្ចប្រទេសថៃនឹងអាចកើនឡើង ១% នៅឆ្នាំនេះ appeared first on .