សេដ្ឋកិច្ចភូមា

សេដ្ឋកិច្ចភូមា កំពុងរាំងស្ទះសឹងទាំងស្រុង ខណៈសហភាពអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម
ព្រឹត្តិការ​ណ៍រដ្ឋប្រហារយោធា នៅប្រទេសភូមា ថ្ងៃទី​១កុ​ម្ភៈ បានរុញច្រានប្រទេសនេះ ឲ្យធ្លាក់ចុះក្នុង​ស្ថានភាព​ចលាចល ព្រមទាំងអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរថែមទៀតផង។ គិតមកត្រឹមពេល​នេះ​ គឺ​មានរយៈពេល១១ខែហើយ ដែល​ចលនាបាតុកម្ម​របស់ប្រជាជន​ភូមា បានផុសផុលឡើង ទាមទារឲ្យ​ក្រុម​យោធា ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ខណៈសហគមន៍អន្តរជាតិឯណេះ នៅតែមិនអាចចូលរួម​ ជួយ​ដោះស្រាយ​អ្វី​បានដដែល គឺ​បានត្រឹមតែថ្កោលទោស និងអំពាវនាវឲ្យ​បញ្ឈប់អំពើហិង្សាប៉ុណ្ណោះ។

សហភាព​អឺរ៉ុប តាមរយៈ​មន្រ្តីទូត​របស់ខ្លួន​​បាន​ព្រមាន កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ៣០​ធ្នូ ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម ទៅលើ​របបសឹកភូមា។ សហភាពអឺរ៉ុប​គាំទ្រ​ផងដែរ ការអំពាវនាវ​របស់​សហរដ្ឋអាមេរិក​ដែល​ចង់​ឲ្យមាន​បម្រាមអន្តរជាតិ លើ​ការលក់ នាំចូល​សព្វាវុធ ទៅកាន់ប្រទេស​ភូមា។

ការប្រមានពីសហភាពអឺរ៉ុប ទំនងកើតឡើងដោយសារ កង​កម្លាំង​ទ័ព​ព្រៃ​នៃ​ក្រុម​យុទ្ធជន​ប្រឆាំង​របប​សឹក​នៅ​ក្រោម​រដ្ឋាភិបាល​ឯកភាព​ជាតិ កំពុង​ហ្វឹកហាត់​ទ័ព​ជំនាន់​ថ្មី និង​កំពុង​រៀបចំ​វាយប្រហារ​សម្ងាត់ ឬ​វាយ​ឆ្មក់​ទៅលើ​គោលដៅ​នៃ​របប​សឹក និង​ក្រុម​មនុស្ស​គាំទ្រ​របប​រដ្ឋប្រហារ​នេះ ហើយ​ផែនការ​នេះ​អាច​ជា​ការ​សងសឹក​ចំពោះ​ពួក​យោធា​ដែល​បាន​វាយកម្ទេច​រថយន្ត​របស់​ជនស៊ីវិល​ដោយ​ដុត​មនុស្ស​ទាំង​រស់ ៣៥​នាក់ កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ នៅ​រដ្ឋ​កាយ៉ា។ នេះបើតាមសារព័ត៌មាន​របស់​ប្រទេស​ភូមា​ជាច្រើន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ២០២១។

សេដ្ឋកិច្ចភូមា កំពុងរាំងស្ទះសឹងទាំងស្រុង ដោយសារតែបាតុកម្ម កូដកម្ម អស្ថិរភាព និង​វិបត្តិនយោបាយ​នេះ។ នៅ​ដើមខែ កុម្ភៈ ឆ្នាំនេះ សហភាពអឺរ៉ុប បាន​មូលមតិ​ជាមួយ​សហរដ្ឋអាមេរិក ដោយបាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​របបសឹកភូមា។ មន្រ្តីយោធា និង​ក្រុមហ៊ុនភូមា ដែលជាប់ពាក់ព័ន្ធ​នឹងមេដឹកនាំ​យោធា​ភូមា ចំនួន​៣០​បាន​ស្ថិតក្នុងបញ្ជីខ្មៅ​របស់​សហភាពអឺរ៉ុប។ នេះមានន័យថា ពួកគេ​មិនអាច​ដាក់ជើងជាន់​ដីសហភាពអឺរ៉ុប ចំណែក​ទ្រព្យសម្បត្តិរបស់​ពួកគេ ដែល​មាននៅ​ទឹកដីអឺរ៉ុប ត្រូវ​គេ​បង្កក​មិន​ឲ្យ​បើកយកទៅប្រើប្រាស់បាន។

វិបត្តិនៅតែអូសបន្លាយ ជីវភាពប្រជាជនភូមា កាន់តែលំបាក។ តើប្រទេសដ៏ក្រីក្រមួយនេះ អាចទប់ទល់ បានយូរប៉ុន្មានថ្ងៃ ប៉ុន្មានខែទៀត? យោងតាមការព្យាករណ៍ នៅឆ្នាំ​២០២២ ពាក់​កណ្តាល​​នៃប្រជាជនភូមា អាចធ្លាក់ទៅក្នុងជីវភាពក្រីក្រតោកយ៉ាក ដោយសារតែវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ យោងតាមតួលេខរបស់ធនាគារពិភពលោក នៅឆ្នាំ​២០២១ សេដ្ឋកិច្ចភូមា នឹងដើរថយក្រោយ​ ចំនួន​១០% ខណៈដែលកាលពីឆ្នាំ​២០១៩ សេដ្ឋកិច្ចប្រទេសនេះ បានមានកំណើនដល់ទៅ​៧%។

នៅ​មុន​រដ្ឋប្រហារ​ថ្ងៃទី១ កុម្ភៈ ប្រជាជន​ភាគច្រើន​រស់ក្នុង​តំបន់​ឡាំង ថារយ៉ារ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ម៉ាក​របស់​បស្ចិមលោក។ តែ​ពេល​នេះ កូដកម្ម និង​អំពើហិង្សា​បាន​បង្ខំ​ឲ្យ​រោងចក្រ​ជា​ច្រើន​បិទទ្វារ និង​មាន​កម្មករ កម្មការនី​ជា​ច្រើន​នាក់​អត់​ការងារ​ធ្វើ។ ផលវិបាក​កើត​ចេញ​ពី​វិបត្តិ​កូវីដ១៩ និង​វិបត្តិ​រដ្ឋប្រហារ​អាច​រុញ​ភាព​ក្រីក្រ​ឲ្យ​កើន​ឡើង​ទ្វេដង និង​អាច​ប៉ះពាល់​ដល់​ប្រជាជន​ភូមា​ចំនួន​ពាក់​កណ្តាល​ចាប់​ពី​ឆ្នាំ ២០២២ ទៅ នេះ​ជា​ការ​ព្រមាន​របស់​អង្គការ​សហប្រជាជាតិ៕

The post សេដ្ឋកិច្ចភូមា កំពុងរាំងស្ទះសឹងទាំងស្រុង ខណៈសហភាពអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម appeared first on .