សេដ្ឋកិច្ចវៀតណាម

សេដ្ឋកិច្ច​ឌីជីថល​វៀតណាម ត្រូវបាន​ព្យាករណ៍​ថានឹង​កើន​ឡើង ២០% ដល់ ៤៣ ពាន់លានដុល្លារ​ឆ្នាំ ២០២៥
សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម កំពុងពង្រីកយ៉ាងឆាប់រហ័សដោយឈានដល់តម្លៃ ៣០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើង ២០% ដល់ ៤៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។

យោងតាមរបាយការណ៍ទិន្នន័យពីស្ថាប័ន Acclime ប្រចាំនៅវៀតណាមលើប្រធានបទ៖ «Innovations shaping Vietnam’s transformation (2024 – 2025)» បានបង្ហាញឲ្យឃើញពី កំណើនដ៏គួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ 2023 លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយនឹងការព្យាករណ៍កំណើននៅឆ្នាំ 2024 – 2025 ។ តួលេខកំណើននេះ បានធ្វើឲ្យប្រទេសវៀតណាម ជាប់ជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលកើនឡើងលឿនរហ័សជាងគេនៅតំបន់អាសុីអាគ្នេយ៍នៅក្នុងឆ្នាំ ២០២៣ កំពុងកើនក្នុងឆ្នាំ ២០២៤ និងបន្តដល់ ២០២៥ ខាងមុខតទៀត។

កត្តាគន្លឹះសំខាន់ៗដែលជាការផ្លាស់ប្តូរនៅក្នុងប្រទេសជិតខាងកម្ពុជានេះ ត្រូវបានគេដឹងថា អាចមកពីកត្តាការសម្របខ្លួននឹងបច្ចេកវិទ្យាបានឆាប់រហ័ស និងការចាប់យកឱកាសថ្មីៗផងដែរ។

ជាមួយភាពសម្បូរបែបនៃប្រជាជនវ័យក្មេង វៀតណាម មានឱកាសនាំមុខប្រទេសអាស៊ានភាគច្រើនដែលមានសេដ្ឋកិច្ចខ្លាំងដូចជាសិង្ហបុរី ថៃ ឬម៉ាឡេស៊ី។ ជាពិសេសនោះគឺ ការប្រើប្រាស់សេវាកម្មអុីនធើណិតអនឡាញ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡីចត្រូនិច និងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា AI យ៉ាងទូលំទូលាយនៅក្នងសហគ្រាសធុនតូច មធ្យមនិងធុនធំ។

តាមរយៈការស្ទង់មតិបានបង្ហាញថា បច្ចេកវិទ្យា AI បានរួមចំណែកយ៉ាងច្រើនក្នុងន័យសំដៅធ្វើយ៉ាងណាប្រើប្រាស់វាដើម្បីពន្លឿនការផ្ដល់សេវាកម្មអតិថិន និងការធ្វើឲ្យប្រសើរឡើងនូវដំណើការ IT ក្នុងសហគ្រាសធុនតូច មធ្យមនិងធំជាដើម៕

អត្ថបទពាក់ព័ន្ធ៖ ADB ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាម នឹងមានកំណើនលឿនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍

The post សេដ្ឋកិច្ច​ឌីជីថល​វៀតណាម ត្រូវបាន​ព្យាករណ៍​ថានឹង​កើន​ឡើង ២០% ដល់ ៤៣ ពាន់លានដុល្លារ​ឆ្នាំ ២០២៥ appeared first on .

កំណើនសេដ្ឋកិច្ចវៀតណាម កើនឡើងទាបជាងការរំពឹងទុកក្នុងឆ្នាំ២០២៣
កំណើនសេដ្ឋកិច្ចនៃប្រទេសវៀតណាមក្នុងឆ្នាំ២០២៣នេះ ទទួលបានត្រឹម ៥,០៥% ទាបជាងឆ្នាំទៅ ដែលមាន ៨,០២% ស្របពេលរដ្ឋាភិបាលវៀតណាមបរាជ័យ ក្នុងការសម្រេចបាន​កំណើនសេដ្ឋកិច្ច ៦,៥% ដូចផែនការគ្រោងទុកកាលពីដើមឆ្នាំ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មូលហេតុដែលវៀតណាម មិនអាចសម្រេចបានផែនការខាងលើ ដោយសារតម្រូវការសកលលោកធ្លាក់ចុះ ស្របពេលការបណ្ដាក់ទុនសាធារណៈក៏កំពុងជាប់គាំង ចំពេលមានការបង្ក្រាបអំពើពុករលួយ​ទ្រង់ទ្រាយធំនៅក្នុងប្រទេស។

រំលឹកបន្តិចថា ប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្ម ប៉ុន្តែការនាំចេញរបស់ពួកគេបានធ្លាក់ចុះ ៤,៤% នៅក្នុងឆ្នាំ២០២៣ ដែលសម្រេចបានទំហំទឹកប្រាក់ត្រឹម ៣៥៥,៥ពាន់លានដុល្លារប៉ុណ្ណោះ។

ដើម្បីអូសទាញក្រុមវិនិយោគិនបរទេស មកបណ្ដាក់ទុននៅក្នុងស្រុកវិញ រដ្ឋាភិបាលវៀតណាម​បានដាក់ចេញនូវគោលនយោបាយគាំទ្រការវិនិយោគបរទេសជាច្រើន ដូចជាការកាត់បន្ថយពន្ធ និងផ្ដល់អត្ថប្រយោជន៍មួយចំនួនទៀត លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។

ជម្រាបបន្ថែមថា បើទោះជាវៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុកក្ដី ប៉ុន្តែប្រទេសមួយនេះនៅតែមានកំណើនសេដ្ឋកិច្ចល្អខ្លាំង ធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយក្នុងត្រីមាសចុងក្រោយនេះ ពួកគេទទួលបានការបណ្ដាក់ទុនរាប់ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក និងប្រទេសចិន៕

The post កំណើនសេដ្ឋកិច្ចវៀតណាម កើនឡើងទាបជាងការរំពឹងទុកក្នុងឆ្នាំ២០២៣ appeared first on .

កំណើនសេដ្ឋកិច្ចវៀតណាម កើនឡើងខ្ពស់ការរំពឹងទុកសម្រាប់ឆ្នាំ ២០២២
កំណើនសេដ្ឋកិច្ចវៀតណាម​ឆ្នាំនេះ ត្រូវបានគេរំពឹងថា​នឹងកើនឡើង​រហូត​ដល់​ទៅ ៨% ដែល​ខ្ពស់ជាង​គោលដៅ​ដែល​រដ្ឋាភិបាល​កំណត់ចន្លោះពី ៦ ទៅ ៦,៥%។ នេះ​បើតាម​ដំណឹង​ដែល​រដ្ឋាភិបាល​បាន​ទម្លាយ​កាលពី​ថ្ងៃទី ១១ តុលា។

ដោយឡែក សម្រាប់​ការ​នាំចេញ​វិញ ​រដ្ឋាភិបាល​ព្យាករណ៍​ថា​នឹង​អាចកើនឡើង​ដល់ ៩,៥% ឬ​អាច​ដល់​ ៣៦៨ ពាន់លាន​ដុល្លារ ស្របពេល​លំហូរ​វិនិយោគិន​បរទេស​មាន​ការ​កើនពី ៦,៤% ដល់ ១១,៥% ឬ ២១ ពាន់លាន​ដុល្លារ។

សូមជម្រាប​ដែរថា​ វៀតណាម​គឺជា​មជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់​ដែលមាន​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស​បំផុតមួយ បន្ទាប់​ពី​ផ្ទុះការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ដោយ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ត្រីមាសទី ៣ មាន​ការកើនឡើង១៣,៦៧% បើធៀបនឹងឆ្នាំទៅ៕

The post កំណើនសេដ្ឋកិច្ចវៀតណាម កើនឡើងខ្ពស់ការរំពឹងទុកសម្រាប់ឆ្នាំ ២០២២ appeared first on .

ដំណាំហូប​ផ្លែ​នៅ​វៀតណាម លក់ថ្លៃ​ជាង​មុន​ ៤ ដង គ្រាន់តែ​ក្រូច​ឆ្មារ​មួយ​គីឡូ​ឡើង​ដល់​ជាង ៨ ០០០ ដុង
ប្រទេស​វៀតណាម​ចាប់ផ្ដើម​បន្ធូរ​បន្ថយ​ច្បាប់​ចត្តាឡឺស័ក​ដូច​នឹង​ប្រទេស​នានា​ទូទាំង​ពិភពលោក​ដែរ​កាលពី​ថ្ងៃទី ០១ តុលា​កន្លង​ទៅ ថែមទាំង​មាន​គម្រោង​ប្រកាស​បើក​ប្រទេស​ជា​ផ្លូវការ​វិញ​នៅ​ខែមិថុនា ២០២២ ខាងមុខ​ទៀត​ផង។

ក្រោយ​ប្រកាស​បន្ធូរ​បន្ថយ​ច្បាប់​ទេសចរណ៍​មិន​បាន​ប៉ុន្មាន​ផង តម្លៃ​នៃ​ដំណាំ​ហូប​ផ្លែ​នៅ​ក្នុង​ស្រុក​មាន​ការ​កើនឡើង​យ៉ាង​គំហុក ពោល​គឺ​កើន​ដល់​ទៅ ៤ ដង ​មុនពេល​ដាក់​ប្រទេស​​ក្នុង​គ្រា​អាសន្ន។

ជាក់ស្ដែង ក្រូចឆ្មារ​ដែល​ធ្លាប់​តែ​ទិញ​ផ្ទាល់​នៅ​ចម្ការ​តម្លៃ​ប្រមាណ ២ ០០០ ដុង/គីឡូ ស្រាប់​តែ​ឡើង​ថ្លៃ​ដល់ ៧ ទៅ ៨ ០០០ ដុង​នា​ពេល​បច្ចុប្បន្ន ខណៈ​ផ្លែ​ខ្នុរ​វិញ គឺ​ឡើង​ថ្លៃ​ជាងមុន​ដល់​ទៅ ៤ ដង​ដូចគ្នា ដោយ​ពេលនេះ​តម្លៃ​លើ​ទីផ្សារ​គឺ​ចន្លោះពី ១៩ ០០០ ទៅ ៣០ ០០០ ដុង/គីឡូ។

បញ្ជាក់​ដែរ​ថា កាលពី​ខែកក្កដា​កន្លងទៅ ផ្លែឈើ​ដែល​ដាំ​នៅ​តំបន់​សហគមន៍ Mekong Delta គឺ​លក់ចេញ​ក្នុង​តម្លៃ​ទាប​បំផុត​សម្រាប់​​ទីផ្សារ​ទូទាំង HCMC ដោយសារ​វិបត្តិ​កូវីដ ១៩ ស្របពេល​ដែល​ទិន្នផល​នាំចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​មាន​ចំណែក​យ៉ាង​ធំ​ពី​តំបន់​សហគមន៍ Mekong Delta ពោល​ស្ថិតិ​នាំចេញ​ក្រៅ​ប្រទេស​មាន​ដូចជា អង្ករ ៩០% គ្រឿងសមុទ្រ ៦៥% និង​ផ្លែឈើ ៧០% នៃ​ការ​នាំចេញ​សរុប​គឺ​សុទ្ធតែ​ចេញពី Mekong Delta ទាំងអស់៕

ប្រភព: vnexpress

The post ដំណាំហូប​ផ្លែ​នៅ​វៀតណាម លក់ថ្លៃ​ជាង​មុន​ ៤ ដង  គ្រាន់តែ​ក្រូច​ឆ្មារ​មួយ​គីឡូ​ឡើង​ដល់​ជាង ៨ ០០០ ដុង appeared first on .

វៀតណាម​ប្រកាស​គម្រោងសាងសង់​កំពង់​ផែ​​បន្ថែម ចាយ​ថវិកា​ខ្ទង់ ១៣ ពាន់​លានដុល្លារ
កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ប្រទេស​វៀតណាម​បាន​ប្រកាស​ពី​គម្រោង​ថ្មី ដោយ​ចង់​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដែល​នោះ​គឺ​នឹង​សាងសង់​កំពង់​ផែ​ជាច្រើន​កន្លែង ជាមួយ​ថវិកា​សាងសង់​ប្រមាណ ១៣,៧ ពាន់​លាន​ដុល្លារ​ឯណោះ។

គម្រោង​នោះ​នឹង​មាន​ការ​សាងសង់​កំពង់ផែ​ធំ ២ នៅ​តំបន់ Nam Do Son ភាគ​ខាងជើង​នៃ​ទីក្រុង Hai Phong និង​មួយ​ទៀត​នៅ​តំបន់ Cai Mep ភាគ​ខាងត្បូង​នៃ​ខេត្ត Ba Ria-Vung Tau ខណៈ​បើ​តាម​ការ​អះអាង​ពី​រដ្ឋាភិបាល គឺ​គម្រោង​នេះ​នឹង​ចាយ​ពេល​ចន្លោះ​ពី​ឆ្នាំ ២០២១-២០៣០ ជាមួយ​ចក្ខុវិស័យ​ដល់​ឆ្នាំ ២០៥០​ផង​ដែរ។

កំពង់ផែ​ខ្នាត​ធំ​ទាំង ២ នេះ​ នឹង​ដើរតួ​ជា​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​សម្រាប់​ការ​នាំចេញ​ទំនិញ​ពី​ប្រទេស​វៀតណាម​ ទៅកាន់​ទីផ្សារ​តំបន់​អឺរ៉ុប​និង​អាមេរិក​ដោយ​ផ្ទាល់​តែ​ម្ដង និង​មិន​ចាំបាច់​ត្រូវ​ចូល​កំពង់ផែ​ប្រទេស​ផ្សេងៗ​ដូច​សព្វថ្ងៃ​ឡើយ។

ក្រៅពី​កំពង់​ផែ​អន្តរជាតិ ២ ខាងលើ នៅ​មាន​កំពង់ផែ ៣៤ កន្លែង​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​បែងចែក​តាម​លំដាប់​លំដោយ​ដូចជា លំដាប់​ទី ១, ២ និង ៣ ស៊ីសង​លើ​ផ្នែក​ទំនិញ​ និង​ទីតាំង​។ កំពង់ផែ​អន្តរជាតិ​ និង​លំដាប់ថ្នាក់​ទី ១ នឹង​ភ្ជាប់​ជាមួយ​ផ្លូវថ្នល់​ និង​ខ្សែ​រថភ្លើង​ពិសេស ស្របពេល​កំពង់ផែ​តូចៗ​ដែល​នៅ​តំបន់​ជ្រៅៗ នឹង​ត្រូវ​ដកចេញ​។

ដោយឡែក បើ​តាម​ការ​លើកឡើង​ពី​ក្រសួង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​កំពង់ផែ​ជា​មធ្យោបាយ​ធ្វើ​ពាណិជ្ជកម្ម​ គឺ​ចំណេញ​ទាំង​ថ្លៃ​ដឹក កាត់​បន្ថយ​សម្ពាធ​ផ្លូវថ្នល់ និង​មិន​សូវ​មាន​ហានិភ័យ​ថែម​ទៀត។

រី​ឯ​ថវិកា​នៃ​គម្រោង​ខ្នាត​យក្ស​នេះ​ផង​ដែរ គឺ​ ៩៥% នឹង​ជា​មូលនិធិ​ទទួល​បាន​ពី​ក្រុមហ៊ុន​ឯកជន​នានា និង​ប្រភព​ស្របច្បាប់​ជា​ច្រើន​ទៀត​៕

ប្រភព: vnexpress

The post វៀតណាម​ប្រកាស​គម្រោងសាងសង់​កំពង់​ផែ​​បន្ថែម ចាយ​ថវិកា​ខ្ទង់ ១៣ ពាន់​លានដុល្លារ appeared first on .

វៀតណាម​អាច​ខូច​ប្រយោជន៍​ធំ​ បើ​​នៅ​យឺតយ៉ាវគ្មាន​ផែនការច្បាស់លាស់​អូសទាញអ្នក​វិនិយោគ
វៀតណាម​ ដែល​កំពុង​ជួបប្រទះការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19 អាច​នឹង​ខកខាន​ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​។ នេះ​បើ​យោង​តាម​អង្គ​ជំនុំជម្រះ AmCham, EuroCham, KoCham និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន។​

ប្រសិន​មាន​ភាព​​យឺតយ៉ាវ​ ហើយ​វៀតណាម​មិន​មាន​វិធានការ​ច្បាស់លាស់​ អ្នក​វិនិយោគ​នៅ​វៀតណាម​ អាច​​ផ្លាស់​ប្តូរ​សកម្មភាព​ផលិត​ទៅ​ប្រទេស​ផ្សេង​ ដែល​នាំ​ការ​ខូចខាត​ប្រយោជន៍​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​មានប្រជាជន​ជិត ១០០ លាន​នាក់​នេះ។

ជា​ការ​ពិតក្រុម​វិនិយោគិន​ដែលសម្រេច​ផ្លាស់​ប្ដូរ​សង្វាក់​ផលិតកម្ម​ ពួកគេ​កម្រ​នឹង​ងាក​មក​រក​ដៃគូ​សហការ​ចាស់​វិញ​ណាស់ ព្រោះ​ការ​វិនិយោគ​នឹង​មិន​មាន​ការ​កើនឡើង​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់។

បើ​តាម​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន បាន​សន្យា​នឹង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​វៀតណាម​​ឲ្យ​មាន​ស្ថិរភាព​ឡើង​វិញ​ ដោយ​ជា​ដំបូង​វៀតណាម ត្រូវ​រក​វិធី​គ្រប់គ្រង​ស្ថានការណ៍​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ជាមុន​សិន។

បើ​តាម​ប្រភព​ពី​ក្រុម​អ្នក​វិនិយោគ ការ​ចាក់​វ៉ាក់សាំង​គឺ​ជា​កូនសោ​សំខាន់​សម្រាប់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ខណៈ​បុគ្គល​ដែល​មាន​អាទិភាព​ គួរ​ទទួល​បាន​វ៉ាក់សាំង​មុន​គេ​មាន បុគ្គលិក​ពេទ្យ មនុស្សចាស់ បុគ្គល​ដែល​មាន​ជំងឺ​ប្រចាំ​កាយ បុគ្គលិក​ធ្វើការ​ផ្នែក​ផលិត​សម្ភារៈ និង​បុគ្គលិក​ផ្នែក​ដឹក​ជញ្ជូន​ជាដើម៕

ប្រភព: vnexpress

The post វៀតណាម​អាច​ខូច​ប្រយោជន៍​ធំ​ បើ​​នៅ​យឺតយ៉ាវគ្មាន​ផែនការច្បាស់លាស់​អូសទាញអ្នក​វិនិយោគ appeared first on .