សេដ្ឋកិច្ច

ម៉ាឡេស៊ីដាក់គោលដៅក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតមួយ ក្នុងរយៈពេលតិចជាង១០ឆ្នាំ
ប្រទេសម៉ាឡេស៊ី កំពុង​ដាក់គោលដៅក្លាយជាមហាអំណាចមួយ ក្នុងចំណោម​ប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោកទាំង ៣០ ក្នុង​រយៈពេលតិចជាង ១០ឆ្នាំ ខណៈ​ម៉ាឡេស៊ី​ស្ថិតក្នុង​លេខរៀងទី៣៧ នៃបណ្ដាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bernama បានបង្ហាញថា ប្រទេសនៅអាស៊ានមួយនេះ មានគោលបំណងសម្រេចបាននូវចំណុច ដែលផ្តោតលើការធ្វើសមាហរណកម្មក្នុងតំបន់ និងការប្រកួតប្រជែងកាន់តែខ្លាំង ដោយផ្តល់អាទិភាពដល់ភាពស្មុគស្មាញសេដ្ឋកិច្ច និងការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃ។

ដោយឡែក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានបង្ហើបថា ការធ្វើកំណែទម្រង់សេដ្ឋកិច្ច​ឡើងវិញ នឹងផ្ដោតសំខាន់លើការធ្វើឲ្យ​ម៉ាឡេស៊ី ក្លាយជា​ប្រទេសឈានមុខផ្នែកសេដ្ឋកិច្ច​នៅអាស៊ី។

សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ដើម្បីអាចសម្រេចក្ដីប្រាថ្នានេះបាន ម៉ាឡេស៊ីត្រូវតែធ្វើសមាហរណកម្មកាន់តែធំ ជាមួយប្រទេសជិតខាង ជាពិសេសជាមួយពិភពលោក ដែលកំពុងជួបប្រទះបញ្ហារអាក់រអួល​ផ្នែកសង្វាក់ផ្គត់ផ្គង់៕

The post ម៉ាឡេស៊ីដាក់គោលដៅក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតមួយ ក្នុងរយៈពេលតិចជាង១០ឆ្នាំ appeared first on .

​ជប៉ុន​ប្រកាស​ស្ដារ​សេដ្ឋកិច្ច​​ឡើងវិញ គ្រោងចាយ​ថវិកា​ជាង ៤៩០ ពាន់​លាន​ដុល្លារ
នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន Fumio Kishida បាន​ប្រកាស​ពី​គម្រោង​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ជាមួយ​នឹង​ការ​ចាយ​លុយ​ប្រមាណ​ ៤៩០ ពាន់​លាន​ដុល្លារ​អាមេរិក។

ទឹកប្រាក់​ប្រមាណ ៤៩០ ពាន់​លាន​ដុល្លារ​អាមេរិក ឬ ៥៦ ទ្រីលាន​យ៉េន​នឹង​ទម្លាក់​នៅ​ចុងឆ្នាំ​នេះ ស្របពេល​លោក Kishida មាន​ជំនឿ​ចិត្ត​ថា ទឹកប្រាក់​ប៉ុណ្ណេះ​នឹង​អាច​គ្រប់គ្រាន់​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​ឡើង​វិញ។

សម្រាប់​ទឹកប្រាក់​ទាំង​នោះ​ផង​ដែរ ​នឹង​រ៉ាប់រង​ទៅ​លើ​ការ​ចំណាយ​ផ្សេងៗ​ដូចជា ផ្ដល់​ជូន​ប្រាក់​មួយ​ចំនួន​ដល់​អនីតិជន​ក្រោម​អាយុ ១៨ ឆ្នាំ ខណៈ​ផែនការ​ចាយវាយ​ខ្នាត​ធំ​បែបនេះ គឺ​កើតឡើង​បន្ទាប់​ពី​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី ២ ​ក្នុង​ឆ្នាំនេះ។

បើ​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា សេដ្ឋកិច្ច​នៃ​ប្រទេស​ជប៉ុន​មាន​ការ​ធ្លាក់​ចុះ​ ០,៨% ក្នុង​រយៈពេល ៣ ខែ​ដល់​ខែកញ្ញា​ ស្របពេល​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជាច្រើន​បាន​អះអាង​ថា គម្រោង​ស្ដារ​សេដ្ឋកិច្ច​សារនេះ​អាច​នឹង​ជួយ​ឲ្យ​ជប៉ុន​ងើបឡើង​វិញ​ខ្លះ បើ​ទោះ​ជា​គម្រោង​ចាយវាយ​នៅ​មិនទាន់​បង្ហាញ​ច្បាស់​លាស់​នៅ​ឡើយ​។

បញ្ជាក់​ដែរ​ថា កាល​ពី​ឆ្នាំ ២០២០ កន្លង​ទៅ អតីត​នាយក​រដ្ឋមន្ត្រី​ Yoshihide Suga និង Shinzo Abe បាន​ជះលុយ​សរុប​ប្រមាណ ៧៨ ទ្រី​លាន​យ៉េន​ក្នុង​គោល​បំណង​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​ដូចគ្នា តែ​កាលនោះ​សេដ្ឋកិច្ច​វិទូ និង​សារព័ត៌មាន​ជាច្រើន​បាន​បង្ហាញ​ការ​មិន​ទុក​ចិត្ត​លើ​ផែនការ​មួយ​នេះ៕

ប្រភព: bangkokpost

The post ​ជប៉ុន​ប្រកាស​ស្ដារ​សេដ្ឋកិច្ច​​ឡើងវិញ គ្រោងចាយ​ថវិកា​ជាង ៤៩០ ពាន់​លាន​ដុល្លារ appeared first on .

លទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៦ខែ ដើមឆ្នាំនេះមានការកើនឡើង បើទោះបីជួបវិបត្តិកូវីដ-១៩
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសទទួលបានមានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួន ២ ០៤១ ៩៨២,៧២ តោនស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នេះបើយោងតាមអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) បានឲ្យដឹងនៅថ្ងៃទី១ កក្កដានេះ។

តាមសេចក្តីសន្និដ្ឋានរបស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ការនាំចេញកសិផលសរុបក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៤,៦៤% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប៕

The post លទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៦ខែ ដើមឆ្នាំនេះមានការកើនឡើង បើទោះបីជួបវិបត្តិកូវីដ-១៩ appeared first on .

លោក ង៉ែត ​ជូ ​៖ កំ​ហុ​ស​ឆ្គង​៤យ៉ាង​រប​ស់​ឪពុ​ក​ម្តាយ នាំអោយ​កូនៗ​ជួ​​ប​បញ្ហាហិរញ្ញវត្ថុ
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បានលើកឡើង៤ចំណុច សំខាន់ៗ ដែលឪពុកម្តាយ ធ្វើចំពោះកូន នាំឲ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុនាថ្ងៃអនាគត។

ចំណុចទាំង៤រួមមាន៖

១)
តែងតែចំណាយប្រាក់ទិញអ្វីៗបំពេញចិត្តកូនៗ។

២) មិនបានបង្ហាត់បង្រៀនកូនៗពីភាពខុសគ្នារវាងការចង់បាន
និងសេចក្តីត្រូវការចាំបាច់ (want and need)។

៣)
មិនបានបង្ហាត់បង្រៀនកូនៗពីមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុដូចជាការសន្សំ ការចំណាយ
បំណុល។ល។

៤)
មិនផ្តល់ឱកាសអោយកូនៗស្វែងយល់ និងចូលរួមចំណែកក្នុងសំរេចចិត្តធំៗលើបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ៕

The post លោក ង៉ែត ​ជូ ​៖ កំ​ហុ​ស​ឆ្គង​៤យ៉ាង​រប​ស់​ឪពុ​ក​ម្តាយ នាំអោយ​កូនៗ​ជួ​​ប​បញ្ហាហិរញ្ញវត្ថុ appeared first on .

ទូតសហរដ្ឋអា​មេរិក​ កោតសរ​សើរភាព​រីកចម្រើន របស់រាជធា​នីភ្នំ​ពេញ បច្ចុប្បន្ន
លោក ផាព្រីក មួរហ្វី  (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើន និងមានសន្តិ​សុខល្អរបស់រាជ ធានីភ្នំពេញ ពិសេសគឺការរក្សាសន្តិសុខជូន​បុគ្គលិកស្ថានទូត។ ជាងនេះទៀត គឺក្នុងពិធី គម្រប់ ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាម៉េរិក បានថែរក្សាសន្តិសុខបាន យ៉ាងល្អ ។ ការថ្លែងបែបនេះ ធ្វើឡើង​ក្នុងជំនួបជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញ។ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ក៏បាន លើកឡើងផងដែរថា ភ្នំពេញជាទីក្រុងមួយក្នុងចំណោមទីក្រុងអាស៊ាន ដែលត្រូវរៀបចំ គម្រោងជាទីក្រុងវៃឆ្លាត smart city ហើយការរៀបចំគម្រោងនេះ រៀបចំឡើងដោយសហរដ្ឋ អាមេរិក។ គម្រោងនេះនឹងមានអត្ថប្រយោជន៍​ទាំងអស់គ្នាសម្រាប់រាជធានីភ្នំពេញ និងបណ្ដាទីក្រុងផ្សេងទៀត។

ឯកឧត្តមបន្តថា
ពាក់ព័ន្ធនឹងទីក្រុងវៃឆ្លាតនេះដែរ នៅសហរដ្ឋអាមេរិក យើងបានធ្វើ
សន្តិសុខព័ត៌មានមួយជុំវិញទីក្រុងវៃឆ្លាតមួយ ដែលក្នុងនោះសម្រាប់កម្ពុជាគឺមានទីក្រុង
បីបាន ចូលរួមក្នុងនោះមានទីក្រុងសៀមរាប
បាត់ដំបង និងរាជធានីភ្នំពេញ។
សហរដ្ឋអាមេរិកសន្យាថានឹងបណ្ដុះបណ្ដាល
ធនធានមនុស្សជុំវិញទីក្រុងឆ្លាតវៃ smart city ជាមួយនឹងគម្រោង បណ្ដុះបណ្ដាលបច្ចេកទេសទៅលើកាកសំណល់។

លោក ឃួង ស្រេង
បានលើកឡើងពីរបបប៉ុលពតដែលបានធ្វើឱ្យប្រទេស
កម្ពុជាធ្លាក់ដល់ចំណុចសូន្យ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបានធ្វើ ឱ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ
មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ទន្ទឹមនៃការ រីកចម្រើនរាជធានីភ្នំពេញនេះ
ក៏មានបញ្ហាប្រឈមជាច្រើនផងដែរ
ដូចជាបញ្ហាក កស្ទះចរាចរណ៍បញ្ហាបរិស្ថានជាដើម
ដែលបញ្ហានេះរាជធានីភ្នំពេញ បាន
និងកំពុងធ្វើការ ដោះស្រាយផងដែរ។

លោកបញ្ជាក់ផងដែរថា
ចំពោះបញ្ហាសន្តិសុខគឺឃើញថារាជធានីភ្នំពេញ មានសន្តិសុខល្អប្រសើរហើយ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមមួយទៀត ដែលជាកង្វល់ដ៏ខ្លាំងរបស់
រាជធានីភ្នំពេញនោះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ វាបានសម្លាប់ មនុស្ស និងខូចខាតទ្រព្យ
សម្បត្តិរាល់ថ្ងៃ។ ចំពោះបញ្ហាសំរាម
ចំពោះ ឃួង ស្រេង បានបញ្ជាក់ផងដែរថា នៅពេល ខាងមុខនេះ បញ្ហាសំរាមនេះនឹងមានលក្ខណៈល្អប្រសើរ
ជាងនេះមិនខាន។ លោក ឃួង ស្រេង
ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងរាជធានី និងសហរដ្ឋអាមេរិក គិតចាប់ពីឆ្នាំ
រាជធានីបានចុះហត្ថលេខាបង្កើតសម្ព័ន្ធ
សហរដ្ឋអាមេរិកមកម៉្លេះ៕

The post ទូតសហរដ្ឋអា​មេរិក​ កោតសរ​សើរភាព​រីកចម្រើន របស់រាជធា​នីភ្នំ​ពេញ បច្ចុប្បន្ន appeared first on .

សម្តេច ហ៊ុន សែន ៖«ផ្លែស្វាយ​កម្ពុ​ជា មិនអន់ជាងផ្លែស្វាយ​របស់​​ប្រ​ទេ​សអាស៊ានទេ»
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «ផ្លែស្វាយកម្ពុជា មិនអន់ជាងផ្លែ​ស្វាយរបស់ប្រទេសអាស៊ានទេ អីចឹងប្រភពទីផ្សារ ដែលយើងនាំមកកូរ៉េ វាក៏ជាផ្នែក​មួយនៃការជំរុញការដាំដុះនៅប្រទេសកម្ពុជា ហើយយើងកំពុងស្វែងរកឱកាស ក្នុងការនាំចេញនូវមុខទំនិញផ្សេងៗថែមទៀត»។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធី​ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេច បានចាត់ទុកការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសកូរ៉េនេះ គឺជាការរីកចម្រើន​របស់ផលិតផលរបស់កម្ពុជា ដែលអាចតម្រូវបានស្តង់ដារទីផ្សារ ក្នុងប្រទេសជឿន​លឿន ដូចជាប្រទេសកូរ៉េខាងត្បូងនេះ។ ឱកាសនៃការនាំចេញ​ផ្លែស្វាយមកកាន់ទីផ្សារ​ប្រទេសកូរ៉េដ៏ធំនេះ ធ្វើផ្តល់ឱកាសដល់អ្នកដាំស្វាយនៅកម្ពុជា ពង្រីកអាជីវកម្មរបស់​ខ្លួនកាន់តែធំជាងមុន ព្រោះថាផ្លែស្វាយទាំងនោះមិនមែនត្រឹមតែផ្គត់ផ្គង់សម្រាប់​តែប្រជាជនកូរ៉េជាង៥០លាននាក់នោះទេ គឺអាចផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ដែល​មកប្រទេសកូរ៉េផងដែរ។

ទន្ទឹមគ្នានេះនោះ សម្តេច ហ៊ុន សែន ក៏បានណែនាំដល់អ្នកនាំចេញស្វាយទៅ​កាន់ប្រ​ទេស​កូរ៉េទាំងអស់ សូមគោរពតាមស្តង់អនាម័យឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំរ​កស៊ី​លក់​ផ្លូវ ដែលនាំឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួនផង និងប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះប្រទេសជាតិផងដែរ។

នៅឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងដែលកត់ត្រាដោយភាគីកូរ៉េ មានប្រមាណ១,០៣២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមកកូរ៉េចំនួន​៣៣៥លានដុ​ល្លារ ហើយកម្ពុជានាំចូលមកកូរ៉េវិញមានចំនួន៦៩៦លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េបាន​កើន​ឡើង​ជាលំដាប់ ហើយការកើនឡើងនេះ មិនអាចកាត់ផ្តាច់ចេញបានទេ ពីទំនាក់ទំ​នងការទូតដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ។សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ក៏បានលើកឡើងអំពីផ្លែផ្កា នៃទំនាក់ទំនងការទូតយ៉ាងល្អធ្វើឲ្យកម្ពុជា អាចនាំចេញផ្លែស្វាយ ដោយផ្ទាល់មកកាន់ប្រទេសកូរ៉េ ចាប់តាំងពីខែមករា ឆ្នាំ២០២០មក»។

សូមជម្រាបថា កម្ពុជាអាចប្រមូល បានផ្លែស្វាយប្រមាណជា៤លានតោន ក្នុងមួយ​ឆ្នាំលើផ្ទៃដាំដុះប្រមាណជា១០ម៉ឺនហិកតា។ របាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន៕ អត្ថបទ៖ សិរីការ

The post សម្តេច ហ៊ុន សែន ៖«ផ្លែស្វាយ​កម្ពុ​ជា មិនអន់ជាងផ្លែស្វាយ​របស់​​ប្រ​ទេ​សអាស៊ានទេ» appeared first on .

ក្រសួងការ​​បរ​ទេស បើក​សន្និ​បាត​​បូក​សរុប​លទ្ធ​ផ​ល​កា​រ​ងារ​​ឆ្នាំ២០១​​៩ និង​ទិស​ដៅ​ការ​ងារ​​ឆ្នាំ​២០​២០
ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបើកសន្និ​បាត​បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០នេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខា​ធិការផង បានថ្លែងតាមរយៈរបាយការណ៍ថា អស់រយៈពេលពេញមួយឆ្នាំ២០១៩ សភាពការណ៍ពិភពលោក បន្តវិវឌ្ឍផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកប​ដោយភាពស្មុគស្មាញ ​ពិបាក​ប៉ាន់ស្មានបាន និងពោរពេញទៅដោយគ្រោះថ្នាក់ ហើយកំពុងស្ថិតក្នុង​ដំណាក់​​កាល​​​ផ្ទេរដ៏លំបាកឆ្ពោះទៅរក​ប្រព័ន្ធពហុប៉ូល ​ដែល​តួអង្គថ្មី/ចាស់ កំពុង​ប្រកួតប្រជែងដណ្តើមតួនាទីគ្នានៅ​ក្នុង​​ការ​សម្រេច​លើកិច្ចការ​ពិភពលោក និងតំបន់។

ប្រឈមនឹងបញ្ហាទាំងនេះ ជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ទាំងក្នុង និងក្រៅ​ប្រ​ទេសនៃក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ ដោយមានការចង្អុល​បង្ហាញ​ប្រកបដោយគតិបណ្ឌិតពីសម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន និងក្រោម​ការដឹកនាំរបស់ឯកឧត្តម ប្រាក់ សុខុន​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានខិតខំ​បំពេញការងារយ៉ាងសកម្ម សំដៅធ្វើឱ្យសម្រេចបានជោគជ័យនូវការងារអាទិភាពទាំង ៥  រួមមាន៖

១.​ ការការពារឯករាជ្យជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ,២. ការអនុវត្តនូវ​គោល​នយោបាយការបរទេស ប្រកបដោយភាពបត់បែន វាងវៃ តប​ទៅ​នឹងសម្ពាធ​​ភូមិសាស្រ្តនយោបាយ,៣. ការអនុវត្តការងារការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រឹង​សេដ្ឋកិច្ចជាតិ,៤. ការចូលរួមកាន់តែសកម្មដល់បុព្វហេតុសន្តិភាព ស្ថិរភាព និងការប្រ​យុទ្ធនឹងការប្រឈមនានានៅក្នុងពិភពលោក និងទី៥. ការបន្តការដ្ឋានកំណែទម្រង់​ស្ថាប័ននៅក្នុងក្រសួង ដើម្បីរៀបចំអង្គអ្នកការទូត ប្រកបដោយ  វិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាព។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស មានប្រកាសថា នៅឆ្នាំ២០១៩ មានសមិទ្ធផលជាច្រើន ដែលសម្រេចបានជាបន្តបន្ទាប់ នេះក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជា-ណាចក្រកម្ពុជា ដែលសម្តេចជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា និងការគាំទ្រ កិច្ចសហប្រត្តិបត្តិការល្អពីបណ្តាក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាការ​ខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់​ពីសំណាក់​ថ្នាក់ដឹក​នាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការបរទេស និងសហប្រត្តិបត្តិការ​អន្តរជាតិ ដើម្បីសម្រេចឲ្យបានជោគជ័យនូវការដ្ឋានកំណែទំរង់ដ៏ធំនេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងជំរុញយុទ្ធសា​ស្រ្តអា​ទិភាពថ្មី​មួយ ដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ការពឹងផ្នែកលើ​ជំនួយ​ពីខាងក្រៅ ​និងលើកកម្ពស់​ផលប្រយោជន៍កម្ពុជា​នៅក្នុងតំបន់ និងអន្តរជាតិ ដោយប្រែក្លាយ​ពីការ​អនុវត្តការទូត​ប្រ​ពៃណី ទៅ​ជាការអនុវ​ត្តការទូតទំ​នើប ដោយបន្ថែមការទូតសេដ្ឋកិច្ច និងវ​ប្បធម៌ ជាចំណែកដ៏សំខាន់មួយ​ក្នុងការ​រួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

The post ក្រសួងការ​​បរ​ទេស បើក​សន្និ​បាត​​បូក​សរុប​លទ្ធ​ផ​ល​កា​រ​ងារ​​ឆ្នាំ២០១​​៩ និង​ទិស​ដៅ​ការ​ងារ​​ឆ្នាំ​២០​២០ appeared first on .

ត្រីប៉ាវ៉ាមុខពីរ ជាប្រភេទ​ត្រី​ជិត​ផុត ពូជ​លើ​​លោក​ តែ​កម្ពុជា នៅ​​មាន​ច្រើន
អង្គការ Wonders of the Mekong បានចេញផ្សាយព័ត៌របស់ខ្លួននាពេលថ្មីៗនេះថា ត្រីមួយប្រភេទឈ្មោះត្រីប៉ាវ៉ាមុខពីរ មានឈ្មោះតាមបែបវិទ្យាស្ត្រថា (Incisila​beobehri) វាជិតផុតពូជនៅលើភពផែនដីទៅហើយ ។ ត្រីប៉ាវ៉ាមុខពីរនេះ មានក្បាលចម្លែក វាធ្វើដំណើរចេញពីទន្លេសេសាន សេកុង និង ទន្លេស្រែពក តាំងពីវានៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ ។

ត្រីប៉ាវ៉ាមុខពីរ ពួកវាប្រហែលជាចុះទៅក្រោមទៅព្រំប្រទល់ ខេត្តក្រចេះ និង ខេត្តស្ទឹង​ត្រែង ឬ ក៏អាចហែលទៅលើដល់ប៉ែកខាងត្បូងនៃប្រទេសឡាវ និង ភាគ ឦសាន​នៃប្រទេសថៃ ដើម្បីរកចំណី (ស្លែនៅតាមដុំថ្ម)។ ត្រីប៉ាវ៉ាមុខពីរនេះ ពង-កូននៅ​ចំកណ្តាលទន្លេសេកុងក្នុង នាខែកក្កដា និង ខែសីហា ។ វាអាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ ។

បុគ្គលិកគម្រោងរបស់អង្គការ Wonders of the Mekong បានជួបប្រទះត្រីសម្បុរ​ស្អាតនេះ នៅផ្សារត្រីខេត្តស្ទឹងត្រែង នៅក្នុងខេត្តអាតាពឺ និង ខេត្តសេកុង ប៉ែកខាង​ត្បូងនៃប្រទេសឡាវ អ្នកភូមិបានបង្កើតតំបន់ការពារ​ដើម្បីអភិរក្សត្រីប្រភេទនេះ​ក្នុងរដូវប្រាំង ហើយក៏មានគម្រោងនឹងបិទការនេសាទក្នុងរដូវត្រីពងផងដែរ ។

ត្រីប៉ាវ៉ាមុខពីរ បានចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១ថា ជាប្រភេទ​ត្រីរងគ្រោះ។ ការប្រឈមដ៏ចម្បងរបស់វាគឺការប្រើប្រាស់មងសម្រាប់​ចាប់ពួកវា ក្នុង​រដូវត្រីពង និង ពេលវាផ្លាស់ទីដើម្បីរកចំណី។ កំណើនក្នុងការប្រើប្រាស់ឧបករណ៍ឆក់ និង សំ​ណើ​ក្នុងការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ អាចជះ​ឥទ្ធិពលអវិជ្ជមាន​ដល់ត្រីប្រភេទនេះ នៅអំឡុងពេលវាធ្វើចរាចរ ។ គេត្រូវធ្វើផែន​ការក្នុងការ​ស្រាវជ្រាវ និង អភិរក្សគឺត្រូវការជាចាំបាច់ដើម្បីឈ្វេងយល់ និង ការពារប្រភេទត្រីដ៏អស្ចារ្យមួយប្រភេទនេះ នៅក្នុងទន្លេមេគង្គមួយនេះឱ្យនៅគងវង្ស ៕ ប្រភព៖ Wonders of the Mekong

The post ត្រីប៉ាវ៉ាមុខពីរ ជាប្រភេទ​ត្រី​ជិត​ផុត ពូជ​លើ​​លោក​ តែ​កម្ពុជា នៅ​​មាន​ច្រើន appeared first on .

ឯកឧត្តម ស៊ុន ចាន់ថុល ស្នើជប៉ុន​បញ្ជូន​ក្រុមជំនា​ញ​ការ ជួយ​បណ្ដុះ​​បណ្ដាល​ធនធានមនុស្សផ្នែក​វិស្វ​កម្ម​សំ​​ណង់​​ដល់​កម្ពុជា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ស្នើភា​គី​ជប៉ុនពិចារណាបញ្ជូនក្រុមជំនាញការ ជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែក​វិស្វក​ម្មសំណង់ដល់កម្ពុជា។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបរវាងឯក​ឧត្តមរដ្ឋ​មន្រ្តី​ជាមួយគណៈប្រតិភូជប៉ុន កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យ​ភាគីជប៉ុនពិនិត្យពិចារណា​បញ្ជូន​ក្រុម ជំនាញការរបស់ខ្លួនដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកលើវិស្វកម្ម​សំណង់ ដើម្បី ជួយពង្រឹងសមត្ថភាពមន្ត្រីក្រសួងសាធារណការលើការ កសាងស្ពាន​ថ្នល់ប្រកបដោយ​គុណ ភាព។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ ក្នុងជំនួបពិភាក្សាការងារជា​មួយគណៈប្រតិភូជប៉ុន ដឹកនាំ​ដោយ​ឯកឧត្តម NAKANE Kazuyuki សមាជិកសភាជ​ប៉ុន។

ឯកឧត្តម ស៊ុន ចាន់ថុល កត់សម្គាល់ថា សព្វថ្ងៃនេះមាននិស្សិតកម្ពុជាត្រឹមតែ​៣,៤​ភាគ​រយ​ប៉ុណ្ណោះ ដែលសិក្សាជំនាញនេះនៅតាមសាកលវិទ្យាល័យនានា។ ឯក​ឧត្តម​ទេស​រដ្ឋមន្រ្តី​បានសម្តែង​ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​ភាគីជប៉ុន និងប្រជាជនជប៉ុន​ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហ​ប្រតិបត្តិការដើម្បីរួម​ចំណែកដល់ការស្តារ និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ឯកឧត្ដម​បាន​គូសបញ្ជាក់អំពីបច្ចុប្បន្នភាពនៃគម្រោង​សាង​សង់​ពង្រីកផ្លូវជាតិ លេខ៥ ពីព្រែក​ក្តាម​ទៅប៉ោយប៉ែតជាពី២គន្លង ទៅ៤គន្លង ដែលជាផ្លូវ​សេដ្ឋកិច្ចមួយយ៉ាង​សំខាន់​ដើម្បីដឹកជញ្ជូន ទំនិញទៅកាន់ប្រទេសជិតខាង។

ទន្ទឹមនេះ ឯកឧត្តម​​ទេសរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍អំពី​គម្រោងពង្រីកកំពង់​ផែស្វយ័ត​ក្រុង ព្រះសីហនុ គម្រោងប្រើប្រាស់ប្រព័ន្ធPort EDIនៅកំពង់ផែ ផែនការមេភស្តុភារកម្ម ប្រព័ន្ធគ្រប់គ្រង​ទឹកកខ្វក់​ក្នុងរាជធានីភ្នំពេញ ប្រព័ន្ធចុះបញ្ជីរថយន្តតាមអនឡាញ ការត្រួត​​ពិនិត្យលក្ខណៈ​បច្ចេក​ទេសយានយន្តតាមប្រព័ន្ធអនឡាញ គម្រោង​សិក្សាលើ​ការកាត់បន្ថយការកកស្ទះ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ប្រព័ន្ធប្រតិបត្តិ​ការរថភ្លើងស្វ័យ​ប្រវត្តិ(AGT) និងគម្រោងមេគង្គ-ជប៉ុនដើម្បីជំរុញការ​ដឹកជញ្ជូនតាមផ្លូវទឹក។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា​ ក្រសួងកំពុងធ្វើការជាមួយទីភ្នាក់ងារ JICA ដើម្បី​សម្របសម្រួលរវាងកម្ពុជា និងភាគីថៃទាក់ទងនឹងការបើកច្រកទ្វារ​ព្រំដែនអន្តរជាតិស្ទឹង​បត់ (ស្ពានស្ទឹងបត់) ជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការកកស្ទះ​ចរាចរណ៍ពី​ការដឹក​ជញ្ជូន​ឆ្លង​កាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាប់ព្រំដែនថៃ ខណៈកំពុងរង់ចាំការ​បញ្ចប់​ការសាងសង់អគាររដ្ឋបាល។

ជាការឆ្លើយតប ឯកឧត្តម NAKANE បានកត់សម្គាល់ និងទទួលយកសំណើ​ទាំងឡាយ ដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឡើង ដើម្បីពិនិត្យពិចារណា និងឆ្លើយតប​ប្រកប​ដោយ​ភាពវិជ្ជមាន។ ឯកឧត្តម NAKANE បានថ្លែងការកោតសរសើរដល់គំនិតផ្តួច​ផ្តើមកំណែទម្រង់ ស៊ីជម្រៅរបស់ក្រសួងសាធារណការទាក់ទងនឹងការដាក់ឱ្យដំណើរ​ការ​កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងការរីកចម្រើនរបស់កម្ពុជា​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

The post ឯកឧត្តម ស៊ុន ចាន់ថុល ស្នើជប៉ុន​បញ្ជូន​ក្រុមជំនា​ញ​ការ ជួយ​បណ្ដុះ​​បណ្ដាល​ធនធានមនុស្សផ្នែក​វិស្វ​កម្ម​សំ​​ណង់​​ដល់​កម្ពុជា appeared first on .