សេដ្ឋីចិន

សេដ្ឋីចិនច្រើនជាង ១៥ ០០០នាក់ចាកចេញពីប្រទេសនៅឆ្នាំនេះ
សារព័ត៌មាន VN Express បានឲ្យដឹងថា ប្រទេសចិនបានមើលឃើញពីសេដ្ឋីដែលមានប្រាក់ខ្ទង់លានដុល្លាររបស់ខ្លួនចំនួន ១៥ ២០០នាក់កំពុងចាកចេញពីប្រទេស ខណៈវាជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ស្របពេលដែលសហរដ្ឋអាមេរិកគឺជាគោលដៅឈរជើងដ៏កំពូលមួយរបស់ពួកគេ។

របាយការណ៍ Henley Private Wealth Migration Report 2024 បានចេញផ្សាយថា តួលេខនេះបានកើនឡើង១០% ពីឆ្នាំ២០២៣ ការកើនឡើងដូច្នេះ ក៏ដោយសារតែភាពតានតឹងនៃភូមិសាស្ត្រនយោបាយ កំណើនសេដ្ឋកិច្ចយឺត និងកត្តាដែលពិសេសនោះគឺឱកាសវិនិយោគនៅក្រៅប្រទេស បានជំរុញឲ្យបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់របស់ចិនជាច្រើននាក់ ស្វែងរកទីតាំងឈរជើងថ្មីដើម្បីប្រកបមុខជំនួញដែលមានសក្តានុពលជាងមុន។

គួរជម្រាបផងដែរថា កាលពីឆ្នាំមុនប្រទេសចិនក៏បានមើលឃើញដែរថា បុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ចំនួន ១៣ ៨០០នាក់បានចេញចេញពីប្រទេស ខណៈភាគច្រើនពួកគេទៅកាន់ទឹកដីសហរដ្ឋអាមេរិក កាណាដា និងសិង្ហបុរីជាដើម៕

The post សេដ្ឋីចិនច្រើនជាង ១៥ ០០០នាក់ចាកចេញពីប្រទេសនៅឆ្នាំនេះ appeared first on .

សេដ្ឋីចិនដែលប្រលងចូលមហាវិទ្យាល័យលើកទី២៧ មិនទទួលលទ្ធផលជោគជ័យឡើយ
កាលពីដើមខែមិថុនានេះ សេដ្ឋីចិនដែលមានវ័យ​ក្បែរ ៦០ឆ្នាំ បានចូលរួមប្រលងលើកទី ២៧ ដើម្បីអាចចូលរៀននៅមហាវិទ្យាល័យ ប៉ុន្តែលទ្ធផលដែលបានចេញមកគឺបង្ហាញថា លោកបាន​ធ្លាក់ពីការប្រលងនោះហើយ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា សេដ្ឋីចិន Liang Shi ចាប់ផ្ដើមអស់សង្ឃឹម បន្ទាប់ពី​បរាជ័យក្នុងការចូលរៀននៅមហាវិទ្យាល័យជាលើកទី ២៧ បើទោះជា​លោក​ខំរៀន​ដាច់បាយ​ដាច់ទឹក អស់រយៈពេល ១២ម៉ោងក្នុងមួយថ្ងៃ មុនពេលការប្រលងក្ដី។

ដោយឡែក ចំពោះលទ្ធផលនៃការប្រលងដែលបានចេញកាលពីថ្ងៃសុក្រនោះ គឺបង្ហាញថា លោក Liang ខ្វះតែ ៣៤ពិន្ទុប៉ុណ្ណោះ ទើបអាចចូលរៀននៅមហាវិទ្យាល័យបាន ហើយ​សារព័ត៌មាន​ក្នុងប្រទេសចិនជាច្រើនបានចុះផ្សាយថា សេដ្ឋីចិនរូបនេះ​បង្ហាញ​ការ​ខកចិត្តជាខ្លាំង។

អាចនិយាយបាន​ថា ការបរាជ័យសារនេះ​ធ្វើឲ្យ​លោក Liang ពិបាកទទួលយក ពោល​បរាជ័យ​រាប់​ទសវត្ស​មកហើយ លោកតែងតែ​សន្យាថា​នឹងចូលរួម​ប្រលងឆ្នាំក្រោយទៀត ប៉ុន្តែ​លើកនេះ​លោកបាក់ទឹកចិត្ត និងចាប់ផ្ដើមសួរខ្លួនឯងថា ការខំប្រឹងរបស់គាត់កន្លងមក វាដូចជា​មិនមាន​ន័យ​អ្វីសោះ។

យ៉ាងណា លោកក៏នៅតែជំនះថា ឆ្នាំក្រោយ​លោកនឹងចូលប្រលងម្ដងទៀត ដោយសន្យាថា​នឹង​ព្យាយាម​ឲ្យខ្លាំងជាងឆ្នាំនេះ ព្រោះក្ដីស្រមៃរបស់លោក​ ក្រៅពី​មានទ្រព្យសម្បត្តិច្រើន​លើសលុប គឺ​ប្រាថ្នាចូលរៀននៅសាកលវិទ្យាល័យ​៕

The post សេដ្ឋីចិនដែលប្រលងចូលមហាវិទ្យាល័យលើកទី២៧ មិនទទួលលទ្ធផលជោគជ័យឡើយ appeared first on .

សង​ជំងឺចិត្ត​សេដ្ឋី​ម្នាក់ ក្រោយ​ចាប់​ដាក់​ពន្ធនាគារ​ ៤ ឆ្នាំ​ ដោយសារ​កំហុស​បច្ចេកទេស
យោង​ទៅ​តាម​ការ​ប្រកាស​របស់​តុលាការជាន់ខ្ពស់​របស់​តំបន់​ខ្វាងទុងកាលពី​ថ្ងៃសុក្រ​​បាន​ឲ្យ​ដឹង​ថា សហគ្រិន Gu Chujun គួរ​តែ​ទទួល​បាន​ការ​សង​ជំងឺចិត្ត​ប្រមាណ ៤៣០ ០០០ យន់ ឬ​ជាង ៦៧ ០០០ ដុល្លារ សម្រាប់​កំហុស​ដែល​រដ្ឋាភិបាល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​លោក។

ការ​សង​ជំងឺចិត្ត​នេះ​ផង​ដែរ​គឺ រួម​មាន ២៨១ ០០០ យន់​សម្រាប់​ការ​រំលោភ​លើ​សេរីភាព​ផ្ទាល់ខ្លួន និង ១៤៣ ០០០ យន់​សម្រាប់​របួស​ផ្លូវចិត្ត ហើយ​តុលាការ​ក៏​បាន​បញ្ជា​ឱ្យ​សង​ប្រាក់​សំណង ៨០ ០០០ យន់ ចំពោះ​ការ​ផាក​ពិន័យ​ និង​ការ​ទូទាត់​ការប្រាក់​ផង​ដែរ។​

រំលឹក​ដែរ​ថា លោក Gu អតីត​ប្រធាន​ក្រុមហ៊ុន Guangdong Kelon Electrical Holdings Co ត្រូវបាន​ចាប់ខ្លួន​នៅ​ឆ្នាំ ២០០៥ ពីបទ​ក្លែង​បន្លំ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ នៅ​ឆ្នាំ ២០០៨។ តែ​បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​ដិតដល់ លោក​ក៏​ត្រូវ​បាន​ដោះលែង​ឡើង​វិញ​នៅ​ខែកញ្ញា ២០១២។

ប្រភព: Globaltimes

The post សង​ជំងឺចិត្ត​សេដ្ឋី​ម្នាក់ ក្រោយ​ចាប់​ដាក់​ពន្ធនាគារ​ ៤ ឆ្នាំ​ ដោយសារ​កំហុស​បច្ចេកទេស appeared first on .

តាមពិត​ម្ចាស់​កៅអី​យាន​អវកាស​ដំបូង​របស់ Blue Origins គឺ​ជា​សេដ្ឋី​ចិន​សោះ
នៅ​ចាំ​បានទេ Blue Origin ដែល​ជា​ក្រុមហ៊ុន​ផលិត​យាន​អវកាស​បាន​សម្រេច​ការហោះហើរ​ទៅ​កាន់​លំហអាកាស​កាលពី​ខែកក្កដា​ដែល​គ្រា​នោះ​ក្រុមហ៊ុន​បាន​ប្រកាស​ថា ម្ចាស់​ដេញថ្លៃ​កៅអី​ដំបូង​មាន​ធុរៈ​ និង​ខកខាន​ការ​ធ្វើដំណើរ​ និង​ត្រូវលើក​ទៅ​ពេល​ក្រោយ​វិញ។

តាំងពី​បើក​ការ​ដេញថ្លៃ​កៅអី រហូត​ដល់​ថ្ងៃខកខាន​ គេ​នៅ​មិនទាន់​ទម្លាយ​អត្តសញ្ញាណ​ជន​អនាមិក​ដែល​ចាយ​លុយ​ជាង ២០ លាន​ដុល្លារ​សម្រាប់​ការ​ហោះ​ទៅ​លេង​លំហអាកាស​ឡើយ ទើប​តែ​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដែល​សាមីខ្លួន​ចេញ​អះអាង​ថា លោក​គឺ​ជា​ម្ចាស់​កៅអី​យាន​អវកាស Blue Origin នោះ។

សេដ្ឋី​ដែល​ចេញ​មុខ​អះអាង​នោះគឺ Justin Sun ស្ថាបនិក​កាក់ Cryptocurrency ឈ្មោះ TRON ដោយ​លោក​បាន​អះអាង​ថា បាន​ចាយ​លុយ ២៨ លាន​ដុល្លារ​អាមេរិក​ ទើប​អាច​ដេញ​ថ្លៃ​ឈ្នះ​ការ​ហោះ​ទៅ​លំហអាកាស​ជាមួយ​ Blue Origin និង​ខកខាន​ដំណើរ​កម្សាន្ត​នៅ​ខែកក្កដា។

“ខ្ញុំបាន​ដេញ​ថ្លៃ​ឈ្នះ​តាំងពី ៦ ខែ​មុន តែខកខាន​ការ​ហោះហើរ។ តែមិនអីទេ ព្រោះ​វា​មិនបាន​បញ្ឈប់​ក្ដី​ស្រមៃ​នៃការ​ហោះ​ទៅ​កាន់​លំហអាកាស​ឡើយ។ ដូច្នេះ​ខ្ញុំ​សូម​ឆ្លៀតពេល​នេះ​ ស្វែង​រក​មនុស្ស​ ៥ នាក់​ផ្សេងទៀត សម្រាប់​ដំណើរ​កម្សាន្ត​ទៅកាន់​លំហអាកាស​ជាមួយ​ខ្ញុំ ព្រោះ​ខ្ញុំគិត​ថា​វា​ជា​កន្លែង​សម្រាប់​មនុស្ស​គ្រប់គ្នា”។

លោក Sun បញ្ជាក់​ទៀត​ថា សម្រាប់​សមាជិក ៥ នាក់​ទៀត​នោះ​ នឹង​ធ្វើការ​ជ្រើសរើស​នៅ​ខែ​បន្ទាប់ៗ ហើយ​សម្រាប់​សមាជិក​ក្រុមហ៊ុន TRON DAO, វិនិយោគិន TRON និង​មនុស្ស​គ្រប់​រូប​សុទ្ធតែ​មាន​សិទ្ធ​ចូលរួម​ទាំងអស់។

បញ្ជាក់​ដែរ​ថា សេដ្ឋី​ចិន​វ័យ ៣១ ឆ្នាំ​រូបនេះ នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​យាន​អវកាស Blue Origin នា​ឆ្នាំក្រោយ ជាមួយ​សមាជិក ៥ រូប​ផ្សេងទៀត ដែល​មិនទាន់​ដឹង​ថា​ជា​អ្នកណា​ខ្លះ​នៅ​ឡើយ។ បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​រូបនេះ​គឺ​មាន​ប្រមាណ លើសពី ២០០ លាន​ដុល្លារ​៕

ប្រភព: SCMP

The post តាមពិត​ម្ចាស់​កៅអី​យាន​អវកាស​ដំបូង​របស់ Blue Origins គឺ​ជា​សេដ្ឋី​ចិន​សោះ appeared first on .