ស៊ីណាវ៉ាត្រា

តើ​ត្រកូលស៊ីណាវ៉ាត់ត្រា​អាច​វិល​ចូល​ឆាកនយោបាយវិញ​ទេ ក្រោយ​លេចលឺ​ថាកូនស្រី​ពៅ ថាក់ស៊ីន​នឹង​ឈរ​ឈ្មោះ​ជាបេក្ខភាព​បោះឆ្នោត​ឆ្នាំ​ក្រោយ?
ត្រកូល​ស៊ីណាវ៉ាត់ត្រា​គឺ​ជា​អតីត​មេដឹកនាំ​ប្រទេស​ថៃ​ជិត ១០ ឆ្នាំ ហើយ​ប្រជាជន​ថៃ​ស្ទើរ​តែ​មួយ​ប្រទេស​សុទ្ធ​តែ​ស្គាល់​ពី​ឥទ្ធិពល​នៃ​គ្រួសារ​មួយ​នេះ ជាពិសេស​គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា។

យ៉ាងណា ​ទាំង​លោក​ថាក់ស៊ីន និង​អ្នកស្រី​យីងឡាក់ សុទ្ធតែ​មាន​វាសនា​ដូចគ្នា ពោល​ដឹកនាំ​ប្រទេស​បាន​ប៉ុន្មាន​ឆ្នាំ ក៏​របូត​តំណែង​ដោយសារ​រដ្ឋប្រហារ ខណៈ​បច្ចុប្បន្ន​អ្នកទាំង ២ កំពុង​រស់នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ដើម្បី​គេចវេស​ពី​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​កងទ័ព​តាម​ផ្លូវ​តុលាការ។

ក្រឡេក​មក​មើល​ស្ថានការណ៍​បច្ចុប្បន្ន​វិញ ក្រុម​អ្នកគាំទ្រ​បក្សភឿថៃ​កំពុង​បង្ហាញ​ជំហរ​យ៉ាងខ្លាំង គាំទ្រ​កូនស្រី​ពៅ​លោក​ថាក់ស៊ីន អ្នកស្រី​ផែថុងថាន ស៊ីណាវ៉ាត់ត្រា​ដែល​ជា​ពាណិជ្ជករ​វ័យក្មេង​ម្នាក់ ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០២៣។

ទន្ទឹម​នឹង​នោះ ពាណិជ្ជករ​វ័យ ៣៥ ឆ្នាំ​ខាងលើ​ក៏​ត្រូវបាន​ប្រទះ​ឃើញ​ ឧស្សាហ៍​បង្ហាញ​មុខ​ជា​ញឹកញាប់​នៅ​កម្មវិធី​សប្បុរសធម៌ ក៏​ដូចជា​កម្មវិធី​រៀបចំ​ឡើង​ដោយ​អ្នក​គាំទ្រ​បក្ស​ឥត​សូវ​លោះពេល​ឡើយ។

“​ពួក​យើង​អាច​ប្រែក្លាយ​ប្រទេស​ថៃ ពី​ប្រទេស​ដែល​ជំពាក់​បំណុល​គេ​វ័ណ្ឌក និង​គ្មាន​អនាគត ទៅ​ជា​ប្រទេស​ដែល​សំបូរ​ឱកាស​សម្រាប់​ពួក​យើង និង​សម្រាប់​យុវវ័យ​ជំនាន់ក្រោយ”។ នេះ​បើតាម​សម្ដី​របស់​អ្នកស្រី​បាន​ប្រាប់ AFP នៅ​ក្នុង​បទសម្ភាសន៍​កាលពី​ខែមុន។

ក្រុម​អ្នកគាំទ្រ​បាន​បង្ហាញ​ការ​សាទរ និង​គាំទ្រ​ការ​បង្ហាញ​ខ្លួន​លើ​ឆាក​នយោបាយ​របស់​អ្នកស្រី ​ផែថុងថាន​ជាខ្លាំង ស្របពេល​មុខតំណែង​អ្នកស្រី​នៅ​បក្ស​មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ឡើយ គ្រាន់តែ​គេ​រំពឹង​ថា ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ឆ្នាំ ២០២៣ កូនស្រី​ពៅ​អតីតមេដឹកនាំ​ថៃ​នឹង​ឈរ​ជា​បេក្ខភាព​តំណាង​បក្ស​ភឿថៃ។

សូមជម្រាបដែរ​ថា អ្នកស្រី​ផែថុងថាន​ក៏​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​គ្រួសារ​ដែល​មាន​ឈ្មោះ​ថា RendeDevelopment ផងដែរ។

បើសិន​ជា​អ្នកស្រី​ផែថុងថាន​ពិត​ជា​ជាប់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​មែន លោក​ថាក់ស៊ីន និង​អ្នកស្រី​យីងឡាក់​នឹង​អាច​វិល​ចូល​មាតុភូមិ​ដោយ​មាន​មោទនភាព​បំផុត ស្របពេល​គ្រួសារ​ត្រកូល​ស៊ីណាវ៉ាត់ត្រា​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ឆាក​នយោបាយ ពោល​គណបក្ស​ភឿថៃ​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​សភា​ដែល​មាន​ ៥០០ អាសនៈ និង​នៅ​ព្រឹទ្ធសភា​ដែល​មាន ២៥០ អាសនៈ៕

The post តើ​ត្រកូលស៊ីណាវ៉ាត់ត្រា​អាច​វិល​ចូល​ឆាកនយោបាយវិញ​ទេ ក្រោយ​លេចលឺ​ថាកូនស្រី​ពៅ ថាក់ស៊ីន​នឹង​ឈរ​ឈ្មោះ​ជាបេក្ខភាព​បោះឆ្នោត​ឆ្នាំ​ក្រោយ? appeared first on .

ស៊ីណាវ៉ាត្រា ជាត្រកូលដែលពិភពលោកបំភ្លេចមិនបាន ទាំងក្នុងជំនួញ និងឆាកនយោបាយ
គ្មាននរណាម្នាក់នៅក្នុងប្រទេសថៃ ដែលថាមិនស្គាល់ត្រកូល ស៊ីណាវ៉ាត្រា នោះទេ ខណៈដែលត្រកូលនេះមានកេរ្តិ៍ឈ្មោះល្បីទាំងក្នុងជំនួញ និងឆាកនយោបាយជាង ៦ទស្សវត្សន៍មកហើយ។ ភាពជោគជ័យក្នុងការគ្រប់គ្រង និងដឹកនាំមុខជំនួញពាណិជ្ជកម្មដែលទទួលស្គាល់ និងស្ងប់ស្ងែងពីសំណាក់អ្នកធុរកិច្ចជុំវិញពិភពលោក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានប្រវត្តិយ៉ាងណា? សូមតាមដានជាមួយឧកញ៉ាញូស៍ ដូចតទៅ៖

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាសហគ្រិនដ៏ឆ្នើមមានប្រភពចេញពីត្រកូលអ្នកជំនួញដ៏ល្បីល្បាញ អតីតនាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយដែលត្រូវបាននិរទេសខ្លួននៅក្រៅប្រទេសរហូតដល់ពេលបច្ចុប្បន្ននេះ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានវ័យ ៧២ឆ្នាំ ជាកូនទីពីរក្នុងចំណោមបងប្អូនចំនួន ១០នាក់ ដែលមានឈាមជ័រដូនតាមកពីប្រទេសចិន ស្ថិតនៅស្រុកសាន់កាំផែង  នៃខេត្តឈៀងម៉ៃ។ សាព័ត៌មានថៃជាច្រើនបានចុះផ្សាយថា ត្រកូល ស៊ីណាវ៉ាត្រា នេះគឺជាត្រកូល អ្នកមានស្តុកស្តម្ត នឹងមានឥទ្ធិពលខ្លាំងបំផុតក្នុងខេត្តឈៀងម៉ៃ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបញ្ចប់ការសិក្សាពីវិទ្យាល័យ ម៉ុងហ្វត ក្នុងខេត្តឈៀងម៉ៃ ហើយបានបន្តរៀននៅសាលានាយទាហានជំនាន់ទី១០ ក្នុងឆ្នាំ១៩៧៣ ជាមួយគ្នានោះលោកក៏បានរៀនបន្តនៅសាលាផ្នែកមន្រ្តីប៉ូលីស ជំនាន់ទី២៦ ក្នុងឆ្នាំ១៧៣ លោកគឺជាសិស្សរៀនពូកែ និងប្រឡងជាប់លេខ ១ផងដែរ។

ឆ្នាំបន្ទាប់លោក បានចូលបម្រើការងារជាមន្រ្តីប៉ូលីស គាប់ជួនពេលនោះក៏ទទួលបានអាហារូបកណ៍ថ្នាក់អនុបណ្ឌិតជំនាញយុត្តិធម៌នៅសកលវិទ្យាល័យ អ៊ែសស្ទឺន ខេនតាក់គី (Eastern Kentucky)  ភាគខាងកើតនៃសហរដ្ឋអាមេរិក និងបន្តថ្នាក់បណ្ឌិតជំនាញដដែលពីសាកលវិទ្យាល័យ ស៊ែមហ៊ូស្តុន ស្តេត (Sam Houston State) ក្នុងរដ្ឋតិចសាស នៅឆ្នាំ ១៩៧៨ ហើយបានទទួលសញ្ញាប័ត្រ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៩។

ក្រោយបញ្ចប់ការសិក្សានៅឆ្នាំ១៩៨១ លោក ថាក់ស៊ីន បានទទួលដំណែងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងព័ត៌មាននៃអគ្គស្នងការនគរបាលជាតិ។ ស្របពេលជាមួយគ្នានោះរាជរដ្ឋាភិបាលថៃ កង្វះថវិកាដើម្បីទិញកុំព្យុទ័រមកប្រើប្រាស់ ដូច្នោះហើយបានជាភ្នាក់ងាររដ្ឋមានតែប្រើវិធីជួលកុំព្យុទ័រពីក្រុមហ៊ុនឯកជនប៉ុណ្ណោះ ដើម្បីបំពេញការងារ និងប្រត្តិបត្តិឲ្យទាន់សម័យកាល។

ដោយចេះចាប់យកឪកាសមាស ឪកាសប្រាក់កម្រនឹងកើតមានមកដល់ លោកថាក់ស៊ីន ចិញ្ចឹមចិត្តចង់បើកក្រុមហ៊ុន មិនបង្អង់យូរឡើយលោកក៏បង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា អាយ.ស៊ី.អ៊េស.ស៊ី (ICSC) ហើយទទួលបានជោគជ័យខ្លាំង។ បន្ទាប់ពីមុខជំនួញដំបូងរបស់ខ្លួនជោគជ័យគួរជាទីមោទនៈ លោក ថាក់ស៊ីន បានបង្កើតក្រុមហ៊ុនថ្មីមួយទៀត គឺក្រុមហ៊ុន ស៊ីណាវ៉ាត្រា កុំព្យុទ័រ ចំកាត់ ព្រមទាំងពង្រីកសេវាបន្ថែមទៀត មានជាអាថ៍៖ ម៉ាស៊ីនដាក់តាមខ្លួនសម្រាប់ទទួលសារ ទូរសព្ទចល័ត សេវាផ្កាយរណប និងក្រុមហ៊ុនផ្គត់ផ្គង់អ៉ិនធើណេត រហូតប្រែក្លាយជាបណ្តាញធុរកិច្ចពេញលេញផ្នែកទំនាក់ទំនងដ៏សម្បូរបែបនៅក្នុងប្រទេសថៃ។

លុះមកដល់ឆ្នាំ១៩៩០ លោក ថាក់ស៊ីន បានចុះបញ្ជីក្រុមហ៊ុនរបស់លោកក្នុងទីផ្សារភាគហ៊ុន រហូតបានក្លាយជាក្រុមហ៊ុនធំមួយនៅប្រទេសថៃ មានឈ្មោះថា ស៊ីនខបភើរេស៉ិន ខណៈក្រុមហ៊ុនយក្សមួយនេះក៏បានហក់មកប្រឡូកក្នុងពិភពជំនួញនៅប្រទេសកម្ពុជា ជាមួយនឹងពាណិជ្ជសញ្ញាថ្មីមួយទៀតគឺ ក្រុមហ៊ុនទូរសព្ទចល័ត ស៊ីនណាវ៉ាត្រា ០១១ ហើយត្រូវបានប្តូរឈ្មោះវិញ ដោយដាក់ថា ខែមឈីន ធ្វើឡើងបន្ទាប់មានបាតុកម្មនៅភ្នំពេញ នាឆ្នាំ២០០២។

លោកថាក់ស៊ីន បានផ្ទេរភាគហ៊ុនទាំងអស់ឲ្យទៅភរិយា គឺលោកស្រី ភុតចៈម៉ាន និងកូនទាំងបីគឺ លោក ផានថងឆៃ នាង ភិនថងថា និងនាង ភែថងថាន ជាអ្នកកាន់កាប់ភាគហ៊ុនជំនួសវិញ។

ក្នុងឆ្នាំ១៩៩៨ លោក ថាក់ស៊ីន បានបង្កើតគណបក្សថ្មីដោយខ្លួនឯងដែលមានឈ្មោះថា «ថៃរ៉ាក់ថៃ Thai Rak Thai» ។នៅក្នុងការបោះឆ្នោតឆ្នាំ២០០១ គណបក្សដែលទើបតែបានបង្កើតឡើងថ្មីមួយនេះ ទទួលបានជ័យជម្នះ លោក ថាក់ស៊ីន ក៏បានក្លាយជានាយករដ្ឋមន្ត្រីថៃ។ ក្នុងអាណត្តិដំបូងនៃការដឹកនាំនៅ លោក ថាក់ស៊ីន បានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឈន៍ប្រទេសជាតិ ជាពិសេសនោះគឺផ្ដោតទៅលើការជួយដល់ប្រជាជននូវទីជនបទ។

ភាពក្រីក្រត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ នៅអំឡុងពេលដែលរដ្ឋាភិបាលលោក ថាក់ស៊ីន ដាក់ចេញនូវគោលនយោបាយដោយធ្វើកំណែទម្រង់ ផ្នែកអប់រំ ផ្នែកសេដ្ឋកិច្ច ហើយក៏បានដាក់នូវគោលនយោបាយសុខភាពដល់ប្រជាជនថៃថែមទៀតផង នេះជាហេតុបណ្តាលឲ្យលោកទទួលជ័យជម្នះជាប់ឆ្នោតបន្តទៀតគឺឆ្នាំ២០០៥។

នៅពេលដែលលោក ថាក់ស៊ីន កំពុងតែស្ថិតនៅឯបរទេស កងយោធាថៃ បានធ្វើរដ្ឋប្រហារទម្លាក់លោកចេញពីតំណែង នៅឆ្នាំ២០០៦ និងត្រូវបានគេចោទប្រកាន់រឿងអំពើរពុករលួយ ប្រើប្រាស់អំណាចផ្ដាច់ការ អំពើក្បត់ជាតិ ជាដើម។

ជាងនេះទៀតទ្រព្យសម្បត្តិគ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រមាណជាពីរពាន់លានដុល្លារ ត្រូវបានយោធារឹបអូស ដែលត្រូវបានគេចោទប្រកាន់ថាជាទ្រព្យសម្បត្តិដែលកើតចេញខុសពីធម្មតា ចាប់តាំងពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ២០០១។

ក្នុងអាជីពជាពាណិជ្ជករ

លោក ថាក់ស៊ីន គឺជាអ្នកជំនួញដ៍លេចធ្លោមួយក្នុងប្រទេសថៃ និងជុំវិញពិភពលោកដែលទទួលបានជោគជ័យ ប៉ុន្តែលោកត្រូវបានក្រុមអ្នកវិភាគ ព្រមទាំងមហាជនចាត់ថា បរាជ័យក្នុងឆាកនយោបាយ ខណៈរូបលោក និងប្អូនស្រី គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ដូចគ្នា ដោយអ្នកទាំងពីរត្រូវនិរទេសហើយមិនអាចវិលត្រឡប់ចូលទៅស្រុកកំណើតបាននោះទេ។

ការទិញយកក្លឹបបាល់ទាត់អង់គ្លេសដ៏ល្បី Manchester City

នៅថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០០៧ លោកថាក់ស៊ីន បានទិញក្លឹប Premier League Manchester City ក្នុងតម្លៃ ៨១,៦ លានផោន (£81.6 million)។  បន្ទាប់ពីការតែងតាំងអ្នកចាត់ការក្លឹប Sven-Göran Eriksson និងនាំយកកីឡាករលេចធ្លោមកលោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ត្រឹមរយៈពេលខ្លីជាមួយអ្នកគាំទ្រ។ ក្រោយមកលោក Eriksson បានរិះគន់ចំពោះការបើកក្លឹបរបស់លោក ថាក់ស៊ីន ដោយនិយាយថា “លោកថាក់ស៊ីន មិនយល់ពីបាល់ទាត់ទេ គាត់មិនមានចំណាត់ការអ្វីទេ” ។ ក្រោយមកលោកក៏បានលក់ក្លឹបទៅអោយក្រុមហ៊ុន Abu Dhabi United Group នៅខែកញ្ញា ២០០៨ ក្នុងតម្លៃ ២០០ លានដុល្លារ។

បន្ទាប់ពីលក់ Manchester City លោកថាក់ស៊ីន ត្រូវបានគេតែងតាំងជា “ប្រធានកិត្តិយស” ប៉ុន្តែមិនមានទំនួលខុសត្រូវផ្នែករដ្ឋបាលណាមួយឡើយ។ ទោះយ៉ាងណាក្រោយមកលោកត្រូវបានគេបណ្តេញចេញពីតំណែងជាប្រធានកិត្តិយសរបស់ក្លិបបន្ទាប់ពីក្លឹបបានប្រកាន់ជំហរប្រឆាំងនឹងលោកដែលកំពុងរត់គេចពីអាជ្ញាធរថៃ។

ទីប្រឹក្សាសេដ្ឋកិច្ចនៅកម្ពុជា

ពីរថ្ងៃក្រោយមក គ្រាន់តែឈានជើងដល់ ហួហ៊ីន ជាកន្លែងនៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញភ្លាមៗថា កម្ពុជានឹងមិនបញ្ជូនលោកថាក់ស៊ីនចេញពីទឹកដីរបស់ខ្លួនទេ ប្រសិនបើលោកថាក់ស៊ីនបានមកដល់កម្ពុជាមែននោះ ។

សម្តេចតេជោក៏បានបញ្ជាក់ទៀតថា លោកមានបំណងតែងតាំងលោកថាក់ស៊ីន ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់លោកទៀតផង ដោយលោកធ្វើការប្រៀបធៀបរវាងករណីលោកថាក់ស៊ីនជាមួយនឹងករណីលោកស្រីអ៊ុងសាន ស៊ូជី ប្រមុខគណបក្សជំទាស់ក្នុងប្រទេសភូមា។

This handout photo provided by the Prime Minister office former Thai Prime Minister Thaksin Shinawatra (R) shaking hands with Cambodian Prime Minister Hun Sen (L) at a house that Hun Sen prepared for Thaksin in Phnom Penh on November 10, 2009.   Ousted Thai premier Thaksin Shinawatra arrived in Cambodia to start work as a government economic adviser Tuesday, fuelling tensions between the two countries after a series of border clashes.     RESTRICTED TO EDITORIAL USE    AFP PHOTO / PRIME MINISTER OFFICE / HO

ផ្ទេរភាគហ៊ុនក្រុមហ៊ុន Shin Corp

ច្បាប់ថៃមិនអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីបើកមុខជំនួញនៅពេលកាន់តំណែង។ ការចោទប្រកាន់នេះ គឺប្រឆាំងនឹងលោកថាក់ស៊ីន ពីបទលាក់ទុកទ្រព្យសម្បត្តិពេលកំពុងកាន់តំណែង។ មុនការប្រកាសទ្រព្យសម្បត្តិរបស់លោកនិងក្រុមគ្រួសារនៅពេលឡើងកាន់តំណែងមានការអំពាវនាវដល់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថាមានការសង្ស័យខ្លះចំពោះតួលេខនៅក្នុងរបាយការណ៍។

ផ្ទេរភាគហ៊ុន ទៅឲ្យអ្នកបើកបរ និងអ្នកបំរើ

លោកថាក់ស៊ីនត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិរាប់ពាន់លានបាត ដោយខុសច្បាប់ ព្រោះបានផ្ទេរកម្មសិទ្ធិរបស់ក្រុមហ៊ុន Shin Corp ទៅឱ្យអ្នកបើកបរនិងអ្នកបំរើរបស់គាត់ដោយមិនដឹងខ្លួន។ ពេលនោះលោកថាក់ស៊ីនបានប្រាប់ទាំងស្រក់ទឹកភ្នែកនៅតុលាការធម្មនុញ្ញថៃថា វាជាកំហុសដ៏ស្មោះត្រង់មួយមុនពេលដែលតុលាការលើកលែងការចោទប្រកាន់លោក។

ផ្ទេរភាគហ៊ុនដល់កូនៗ

នេះក៏ភាពចម្រូងចម្រាសផងដែរអំពីថាតើមានការគេចពន្ធដែលលាក់បាំងនៅពេលដែលលោកថាក់ស៊ីន និងប៉ូយហ្សាម៉ាន់ បានផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន ស៊ីន ខប ទៅកូន ៗ របស់ពួកគេ។

ការផ្ទេរភាគហ៊ុនពីលោកថាក់ស៊ីន និងប៉ូយហ្សាម៉ាន់ ទៅ ផាន់ថងតា ត្រូវបានគេអះអាងថា ជារឿងគួរឱ្យអាម៉ាស់មួយពីព្រោះមិនមានការផ្ទេរប្រាក់ពិតប្រាកដទេ។ លោក Panthongtae បាននិយាយថា ភាគហ៊ុនទាំងនោះត្រូវបានលក់ទៅឱ្យគាត់ដោយថ្លៃដើម។ លោកថាក់ស៊ីន បានថ្លែងថា លោកមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលបង្ហាញពីការផ្ទេរទៅកូនប្រុសរបស់លោក។

មុនពេលផ្ទេរប្រាក់លោក Panthongtae បានចុះកិច្ចព្រមព្រៀងជាមួយឪពុក ដើម្បីទូទាត់បំណុលចំនួន ៤,៥ ពាន់លានបាតពីការទិញភាគហ៊ុនចំនួន ៣០០ លានរបស់ធនាគារយោធាថៃ (TMB) ។ ទោះយ៉ាងណាតម្លៃទីផ្សារជាក់ស្តែងរបស់ភាគហ៊ុន TMB នៅពេលនោះមានតែ ១,៥ ពាន់លានបាតប៉ុណ្ណោះ។ នេះបង្ហាញថា បំណុលក្លែងក្លាយ ៣ ពាន់លានបាតត្រូវបានបង្កើតឡើង។

គណៈកម្មាធិការត្រួតពិនិត្យទ្រព្យសម្បត្តិ (AEC) បានរកឃើញថា គណនីរបស់ផនថងតា ដែលបានទទួលភាគលាភរបស់ក្រុមហ៊ុន ស៊ីនខបភើរេសិន ក៏ត្រូវបានប្រើដើម្បីផ្ទេរប្រាក់ទៅគណនីរបស់ផេនហ្សាម៉ាន់ ដែលមានចំនួន ១,១ ពាន់លានបាត។

Pintongtha ក៏ត្រូវបានគេចោទប្រកាន់ថា គាំទ្រឪពុកម្តាយរបស់នាង។ ប៉ុន្តែនាងប្រាប់ថា ប្រាក់ដែលបានមកពីម្តាយរបស់នាងគឺជា“ កាដូខួបកំណើត” ។ កាដូថ្ងៃខួបកំណើតនេះត្រូវបានប្រើដើម្បីទិញភាគហ៊ុនចំនួន ៣៦៧ លាន ជាហ៊ុនរបស់សាជីវកម្មស៊ីនខប ដែលនេះធ្វើអោយបងប្រុសរបស់នាងមានចំនួនទឹកប្រាក់ដូចគ្នា។

សហគមន៍សេដ្ឋកិច្ចអាស៊ាន (AFC) បានរកឃើញថា គណនីនេះបានទទួលភាគលាភពី ស៊ីនខប។ មិនមានប្រតិបត្តិការរវាងគណនីរបស់ ភីនថុងថា និងគណនីម្តាយរបស់នាងទេ។ ទោះយ៉ាងណាប្រាក់ភាគលាភត្រូវបានប្រើដើម្បីទិញភាគហ៊ុន ក្រុមហ៊ុន SC ពី WinMark ចំនួនទឹកប្រាក់ ៧១ លានបាត និងភាគហ៊ុនពីក្រុមហ៊ុនអចលនទ្រព្យចំនួន ៥ ពីមូលនិធិ ២ ក្នុងឆ្នាំ ២០០៤ មានតម្លៃ ៤៨៥ លានបាត។

DSI, AEC និងគណៈកម្មការមូលបត្របានរកឃើញថាទាំង WinMark និងមូលនិធិទាំងពីរគឺជារបស់លោក ថាក់ស៊ីន និងអតីតភរិយារបស់គាត់។

ពានរង្វាន់

-ឆ្នាំ ១៩៩២ លោក ថាក់ស៊ីន ទទួលបានពាន បុរសអ្នកជំនួញអាស៊ានប្រចាំឆ្នាំ Asean Business Man of the Year មកពីវិទ្យាស្ថានអាស៊ានដើម្បីសន្តិភាពនិងការផ្សះផ្សា (AIPR)

-ឆ្នាំ ១៩៩៣ ពានរង្វាន់សុខុមាលភាពសង្គម ពីសមាគមទូរគមនាគមន៍ថៃ ដែលជាការចូលរួមអភិវឌ្ឍវិស័យទូរគមនាគមន៍ (Telecommunication Development for Social Welfare Award)

-ឆ្នាំ១៩៩៣ ពានរង្វាន់បុរសឆ្នើមប្រចាំឆ្នាំរបស់ទូរគមនាគមន៍ (Outstanding Telecom Man of the Year Award) ដែលត្រូវបានផ្តល់កិត្តិយសដោយកាសែតសឹង្ហបូរីថាមស៍ជាអ្នកជំនួញនាំមុខគេម្នាក់ក្នុងចំណោម ១២ នាក់នៅអាស៊ី

-Asian CEO of the Year

-បណ្ឌិតកិត្តិយសផ្នែកសិល្បៈទំនាក់ទំនង Honorary Doctor of Arts (Communication Arts) ពីសាកលវិទ្យាល័យ Thammasart University ប្រទេសថៃ

-ពានរង្វាន់ ជនជាតិថៃដំបូងគេដែលត្រូវបានផ្តល់សិទ្ធិឱ្យធ្វើជាសមាជិកផ្លាស់ប្តូរ“ លីក្វាន់យូ “Lee Kuan Yew Exchange Fellowship” ប្រទេសសឹង្ហបុរី

-មនុស្សម្នាក់ក្នុងចំណោម ៥០ នាក់ដែលមានឥទ្ធិពលនៅក្នុងពិភពលោកពីទស្សនាវដ្តី Time magazine (1 of 50 Influential people in The World from )

– ទូតសុច្ឆន្ទៈទំនាក់ទំនងថៃ – ហ្វីលីពីន ១ ក្នុងចំណោម ៣ ទូតសុច្ឆន្ទៈ ពីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រថៃ

-ពានរង្វាន់ផ្នែកយុត្តិធម៍ឧក្រិដ្ឋកម្មឆ្នើម ពីសាកលវិទ្យាល័យ Sam Houston State University

-ពានរង្វាន់អតីតនិស្សិតឆ្នើមពីសាកលវិទ្យាល័យ Sam Houston State University

-ពានរង្វាន់កិត្តិយស The honorary award ពីសមាគមអ្នកថតរូបម៉ាស់មេឌា នៃប្រទេសថៃ

-ពានរង្វាន់ អភ័យទោសអន្តរជាតិ ២០០៤ International Forgiveness Award

-សញ្ញាប័ត្របណ្ឌិតកិត្តិយស Honorary doctorate degree ពីសាកលវិទ្យាល័យ Plekhanov បណ្ឌិតសភាសេដ្ឋកិច្ចរុស្ស៊ី

-ពានរង្វាន់ The ABLF Statesman Award 2012

-the Olympic Order from the International Olympic Committee

The post ស៊ីណាវ៉ាត្រា ជាត្រកូលដែលពិភពលោកបំភ្លេចមិនបាន ទាំងក្នុងជំនួញ និងឆាកនយោបាយ appeared first on .