ស៊ីម៉ង់ត៏កម្ពុជា ចក្រីទីង

ទោះស្ថិតក្នុងវិបត្ដិជាច្រើន ក្រុមហ៊ុន ស៊ីម៉ង់ត៏កម្ពុជា ចក្រីទីង បានពង្រីកបុត្រសម្ព័ន្ធចំនួន២ នៅកម្ពុជា
ក្រុមហ៊ុន សុីម៉ង់ត៏កម្ពុជាចក្រីទីង ជារោងចក្រលំដាប់ទី២នៅប្រទេសកម្ពុជា ដែលបានបើកដំណើរការអាជីវកម្មអស់រយៈពេលជាង ៨ឆ្នាំ ក្នុងការចូលរួមអភិវឌ្ឍវិស័យសំណង់ និងសាងសង់ មានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។

បើតាមលោក ឃឺ ហុងវៃ (KE HONGWEI) នាយកថ្មីនៃក្រុមហ៊ុនសុីម៉ង់ត៏កម្ពុជា ចក្រីទីង ដែលទើបមកជំនួសដំណែងលោក លោក LI ZONGSHI នាយកក្រុមហ៊ុន ចាស់ដែលត្រូវបានចូលនិវត្តន៍ ក្នុងជំនួបជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្រុមហ៊ុន ស៊ីម៉ង់ត៏កម្ពុជា ចក្រីទីង បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួនចំនួន ២ទៀត គឺក្រុមហ៊ុន Cambodian Packaging Chakrey Ting Co,Ltd ផលិតសំបកបាវ សុីម៉ងត៏ និងសំបកបាវអង្ករ និងក្រុម Cambodian Concret Chakrey Ting Co.,Ltd គឺជាក្រុមហ៊ុន សុីម៉ងត៏ លាយស្រេច។ លោកបន្តថា ក្រៅពីនោះ ក្រុមហ៊ុនក៏មានសួនឧស្សាហកម្មកម្ពុជា ចក្រីទីង ដែលផលិតសំភារៈសំណង់ និងកែច្នៃគ្រឿងសំណង់ជាដេីម។

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។

ទន្ទឹមនឹងមានវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណា លោក KE HONGWEI នាយកក្រុមហ៊ុនថ្មី ក៏បានលេីកឡេីងពីភាពប្រឈមផងដែរ គឺការធ្លាក់ចុះកំលាំងបញ្ជាទិញក្នុងឆ្នាំ២០២២នេះ បេីប្រៀបធៀបនឹងឆ្នាំ២០២១ គឺដោយសារវិបត្តិកូវីដ១៩ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី កំណើនអតិផរណា និងថ្លៃវត្ថុធាតុដេីមជាដេីម។

ទោះជាយ៉ាងណា ក្រុមហ៊ុនក៏បានបង្ហាញនូវផែនការ សកម្មភាពសម្រាប់ឆ្នាំ២០២៣ របស់ខ្លួនដូចជាការចំណាយទុនសម្រាប់សង្វាក់ផលិតកម្មកែច្នៃថ្មសំណល់ ទៅជាសំភារៈសំណង់ និងការសហការជាមួយក្រុមហ៊ុន SCG ផលិតប្រភេទសម្ភារៈ សំណង់ស្មាតបតបានរាប់លានសន្លឹកផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានលេីកឡេីងពីការចូលរួមទទួលខុសត្រូវសង្គមដោយផ្តល់អាហារូបករណ៍ដល់សិស្សនុសិស្សក្នុងមូលដ្ឋាន, ជួយ ជនរងគ្រោះផ្សេងៗ, ការជួយជាសុីម៉ង់ត៏ និងកសាងផ្លូវ និងសកម្មភាពកាកបាទក្រហមកម្ពុជាជាដេីម។

គួររំលឹកថា ក្រុមហ៊ុន ផលិតស៊ីម៉ងត៍ពី ប្រទេសចិន Huaxin Cement Co Ltd បានទិញភាគហ៊ុន ៤០ ភាគរយពីក្រុមហ៊ុនស៊ីម៉ងត៍ ចក្រីទីង ក្នុងតម្លៃ ២៤ លានដុល្លារ កាលពីឆ្នាំ២០១៤។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Huaxin Cement។ សេចក្តីប្រកាសនោះ បន្តថាការវិនិយោគបន្ថែមនេះនឹងធ្វើឲ្យដើមទុនបានចុះបញ្ជីរបស់ក្រុមហ៊ុន ស៊ីម៉ងត៍ ចក្រីទីងកម្ពុជា កើនដល់ ៦០ លានដុល្លារ ដែលបានកើនពី ៣២ លានដុល្លារ។ ក្រុមហ៊ុនផលិតស៊ីម៉ងត៍ ដែលមានមូលដ្ឋាននៅខេត្ត Hubei មួយនេះឲ្យដឹងថាការទិញភាគហ៊ុនក្នុងប្រទេសកម្ពុជា ជាការវិនិយោគនៅក្រៅ ប្រទេសទីពីររបស់ក្រុមហ៊ុននេះបន្ទាប់ពីការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ពីឆ្នាំ ២០១១។

រោងចក្រ ផលិតស៊ីម៉ងត៍កម្ពុជា ចក្រីទីង មានផ្ទៃដីចំនួន ៤២ ហិកតា នៅក្នុងខេត្តកំពត ជាការវិនិយោគរួមក្នុង ទឹកប្រាក់ ១០០ លានដុល្លារ រវាងក្រុមហ៊ុនរបស់កម្ពុជា Cement Construction Resource Co., Ltd ដែលកាន់កាប់ ភាគហ៊ុន ២៥ ភាគរយ ក្រុមហ៊ុនចិន Urec Overseas Investment Co., Ltd (UOIT) កាន់កាប់ភាគហ៊ុន ៥១ ភាគរយ និង ក្រុមហ៊ុនចិន GCCP Co កាន់កាប់ភាគហ៊ុន ២៤ ភាគរយ។

សូមជម្រាបជូនថា ក្នុងមួយឆ្នាំក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥នៅកម្ពុជា ផលិតស៊ីម៉ងត៍បាន៩លានតោន ដើម្បីបម្រើលើវិស័យសំណង់ក្នុងស្រុក និងប្រមូលចំណូលសួយសារអារកប្រមាណ ៧លានដុល្លារចូលថវិកាជាតិ។ នេះបើតាមលោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានថ្លែងឲ្យដឹង ក្នុងសន្និសីទសារព័ត៌មាន កាលពីខែសីហា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ធ្លាប់មានប្រសាសន៍ថា ការកើនឡើងនៃវិស័យសំណង់ បានធ្វើឲ្យកម្ពុជា មានតម្រូវខ្ពស់ ហើយការផលិតស៊ីម៉ង់ត៍ក្នុងស្រុក មិនអាចផ្គត់ផ្គង់តាមតម្រូវការ ដែលតម្រូវឲ្យមានការនាំចូលដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕

The post ទោះស្ថិតក្នុងវិបត្ដិជាច្រើន ក្រុមហ៊ុន ស៊ីម៉ង់ត៏កម្ពុជា ចក្រីទីង បានពង្រីកបុត្រសម្ព័ន្ធចំនួន២ នៅកម្ពុជា appeared first on .