ស្ត្រី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»
«ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។  ទន្ទឹមគ្នាជាមួយនឹងពាក្យស្លោកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន។ នេះជាការគូសបញ្ជាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះ។

សម្តេចធិបតីមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តី គឺជាស្នូល ដែលផ្តល់ឱកាសបន្ថែមទៀតសម្រាប់ការចូលរួមរបស់ស្រ្តី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលសមាគមកាយឫទ្ធិនារីនេះគឺជាយន្តការដ៏ចម្បងមួយ។

សម្តេចបន្តថា យើងក៏នឹងបង្កើនឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស-និស្សិតនារី តាមរយៈការបង្កើនអាហារូបករណ៍ និងកម្មវិធីបំប៉ន នៅគ្រឹះស្ថានសិក្សា, ការផ្តល់កន្លែងស្នាក់នៅ, ការធានាសុវត្ថិភាព និងការបង្កើនចំនួនគ្រូបង្រៀនជាស្ត្រី, ការបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីឱ្យបានជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់ថ្នាក់, ការពង្រឹងឱកាសការងារ និងការការពារសិទ្ធិធ្វើការងាររបស់ស្រ្តី, ព្រមទាំងការបន្តតម្លើងតួនាទីរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ចាក់ថា ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ, តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា ។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ។

បន្ថែមពីលើនេះសម្តេចធិបតី បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់ ក៏ដូចជាការចូលរួមជាមួយសមាគមកាយឫទ្ធិនារីពិភពលោក ក្នុងការអប់រំ និងបណ្ដុះបណ្ដាលដល់កុមារី យុវតី និងស្រី្តវ័យក្មេង ឱ្យក្លាយជាអ្នកដឹកនាំដែលប្រកបដោយសមត្ថភាព និងទំនុកចិត្ត។

ជាការកត់សម្គាល់ គុណតម្លៃនៃចក្ខុវិស័យរបស់អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុង «ការចង់ឃើញកុមារី យុវតី និងស្ត្រីវ័យក្មេងកម្ពុជា រស់នៅក្នុងសីលធម៌, សេរីភាព, សមភាព, សេចក្ដីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន» ហើយសូមគាំទ្រ ចំពោះមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន» appeared first on .

មកស្គាល់សេដ្ឋីនី​លំដាប់កំពូលនៅស្រុកខ្មែរទាំង ៥រូប
ស្ត្រីបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងពង្រីកសក្តានុពល និងទេពកោសល្យរបស់ខ្លួនស្ទើរគ្រប់វិស័យទាំងក្នុងអាជីពការងារ និងមុខជំនួញ ខណៈកាលដើមឡើយសុភាសិត​ដូនតា​ខ្មែរ​ដែល​បាន​លើកឡើងថា «​ស្ត្រី​បង្វិល ជើងក្រាន​មិន​ជុំ​» វិញ​អាច​និយាយបានថា​ត្រឹមត្រូវ​ចំពោះ​សម័យមុន ប៉ុន្តែ​មិនអាច​និយាយថា​ត្រឹមត្រូវ​ចំពោះ​សម័យនេះ​បានទេ​។​

តាមសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានស្ត្រីកំពុងដឹកនាំអាជីវកម្មជាច្រើនរូបកំពុងទទួលបានជោគជ័យ ក្លាយជាសេដ្ឋីនី ដែលគេនិយមហៅថា «ឧកញ៉ា»។ ក្រុមការីនិពន្ធនៃគេហទំព័រឧកញ៉ាញូស៍ បានធ្វើការស្រាវជ្រាវរកឃើញនូវសេដ្ឋីនីចំនួន ៥រូប ជាស្តេចក្រាញ់ច្រើនឆ្នាំមកហើយក្នុងវិស័យជំនួញ។

១/ អ្នកឧកញ៉ា ជឹង សុភាព ហៅយាយភូ

ជា​សហ​ម្ចាស់​កម្ម​សិទ្ធិ​ក្រុម​ហ៊ុន ​Pheapimex group ដែលជាពាណិជ្ជករចាស់វស្សាដ៏មានឥទ្ធិពលរឹងមាំ ខណៈកូនៗរបស់អ្នកស្រីកំពុងក្តោបក្តាប់ជំនួញប្រាក់ពាន់លានជាច្រើននៅក្នុងដៃ។ កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ គឺអ្នកឧកញ៉ា​ជឹង សុគន្ធាវី ដែល​ជា​ភរិយា​របស់​ឧត្តមសេនីយ៍​យោធា ឡាវ វ៉ាន់ ត្រូវ​ជា​កូនប្រុស​បង្កើត​ប្រពន្ធ​មុន​របស់​អ្នកឧកញ៉ា ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មុន​ពេល​លោក​បាន​ក្លាយ​ជា​ស្វាមី​លោកស្រី ជឹង សុភាព។

ទី/ ឧកញ៉ា លឹម ឈីវហូរ

ម្ចាស់​ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ (Attwood Import Export Co.) ដែលចូលនាំ​ផលិតផល​ស្រាបៀរថ្លៃៗលក់នៅកម្ពុជា។ អ្នកស្រីពង្រីក​មុខរបរ​ជាច្រើនដូចជា៖ ខាង​សណ្ឋាគារ អចលនទ្រព្យ និង​តំបន់​សេដ្ឋកិច្ច​ពិសេស (special economic zone) នៅ​ជិត​ក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​តំបន់​ជាប់​ព្រំដែន​យៀកណាម មាន​បាវិត ខេត្ត​ស្វាយរៀង ជាដើម។ ក្រៅពី​ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ ឧកញ៉ា លឹម ឈីវហូរ គ្រប់គ្រង​ក្រុមហ៊ុន​សំណង់ LCH Construction Co. ជាមួយនឹងដៃគូវិនិយោគចំនួន៣រូបផ្សេងទៀត។

៣/ ឧកញ៉ា សៀង ចាន់ហេង

អ្នកស្រីជានាយិកាក្រុម​ហ៊ុន ហេងអភិវឌ្ឍន៍ គ្រុប ដែលវិនិយោគវិស័យ កសិកម្មឧស្សាហ៍កម្ម គ្រឿង​ចក្រ សំណង់ អចលនទ្រព្យ រោង​ចក្រសហគ្រាស ទេសចរណ៍ និងផ្សារទំនើបជាដើម។ អ្នកស្រី សៀង ចាន់ហេង បច្ចុប្បន្នកំពុងបោះទុនរាប់លានដុល្លារវិនិយោគលើឧទ្យាន រាជនីលង្វែក ស្ថិតនៅក្នុងស្រុក ពញឭ ខេត្តកណ្ដាល។ នៅក្នុងជីវិតអ្នករករស៊ីកន្លងមកអ្នកស្រីហាក់ជួបរងនូវរឿងរ៉ាវក្តីក្តាំជាច្រើនករណី ជាពិេសសក្នុងវិស័យអចលនទ្រព្យតែម្តង។

៤/ អ្នកឧកញ៉ា អ៊ាន អេឡែន

អ្នកស្រី អ៊ាន អេឡែន ប្រធាននាយកប្រតិបត្តិនៃសណ្ឋាគារ SEN HAN HOTEL និងជាម្ចាស់គម្រោងតាមោក ស៊ីធីលែន ដែលជាក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ និងសាងសង់បុរី។ អ្នកស្រីជាភរិយារបស់លោក យិន សារ៉ាន់ អគ្គនាយករងភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។ អ្នកស្រីក៏មនុស្សមានឥទ្ធិពលមួយរូបក្នុងសមាគមឧកញ៉ាកម្ពុជា ដែលកំពុងកាន់តួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាលផងដែរ។ កន្លងទៅអ្នកស្រីធ្លាប់ទទួលបានផ្ទៃដីបឹងតាមោក ដើម្បីអភិវឌ្ឍន៍គម្រោងមួយឈ្មោះថា តាមោក ស៊ីធីលែន (Tamork City Land) ពីរាជរដ្ឋាភិបាលកម្ពុជា។

៥/ អ្នកឧកញ៉ា ហុង ស៊ួន

អ្នកស្រីជាអគ្គនាយិកាក្រុមហ៊ុន​​ KT PACIFIC GROUP LIMITED ជាក្រុមហ៊ុនអាហរ័ណនីហរ័ណ​ និងក្រុមហ៊ុន BATTAMBANG CONCH CEMENT COMPANY ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅកម្ពុជា។ ក្រៅពីនេះអ្នកស្រីក៏មានមុខជំនួញជាច្រើនផ្សេងទៀតដូចជាសណ្ឋាគារ និងតំបន់សេដ្ឋកិច្ចពិសេស។ អ្នកស្រីបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា ហើយស្វាមីរបស់អ្នកស្រីគឺអ្នកឧកញ៉ាចាស់វស្សា​ ស៊ីវ គង់ទ្រីវ៕

The post មកស្គាល់សេដ្ឋីនី​លំដាប់កំពូលនៅស្រុកខ្មែរទាំង ៥រូប appeared first on .