ស្ពានអរិយក្សត្រ

ក្រុមអ្នកបច្ចេកទេស កំពុងសិក្សាលម្អិតទៅលើការរចនាគម្រោងសាងសង់ស្ពានអរិយក្សត្រ
ក្រសួងសាធារណការ និងដឹកជញ្ជូន  ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Engineering Corporation និងភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីសិក្សាលម្អិតគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ)ឱ្យបានឆាប់។

ថ្លែងក្នុងកិច្ចប្រជុំ កាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំធ្វើឡើងដើម្បីពិភាក្សាលម្អិតទៅលើការរចនា និងសាងសង់ស្ពានឱ្យស្របតាមបទដ្ឋានបច្ចេកទេស ទីតាំងភូមិសាស្រ្ត សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនប្រសិទ្ធភាព សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលជាងមុន និងអាចបញ្ចៀសបានកត្តាដែលអាចប្រឈមដល់គម្រោង។

គួររំលឹកថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងត្រូវសាងសង់ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges) មានប្រវែងសរុប ២,៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានតម្លៃ តម្លៃ ២៣៥លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

យ៉ាងណាមិញ ថ្មីៗនេះដែល លោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក៏ទើបតែបញ្ជាក់ជាថ្មីយ៉ាងច្បាស់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈកម្ពុជារំពឹងថា វត្តមានស្ពាននេះ នឹងកាន់តែជួយពង្រឹង និងពង្រីក​ទំនាក់ទំនង​រវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានប្រធានាធិបតី នាប្រទេសកូរ៉េ៕ អត្ថបទ៖ រង្សី

The post ក្រុមអ្នកបច្ចេកទេស កំពុងសិក្សាលម្អិតទៅលើការរចនាគម្រោងសាងសង់ស្ពានអរិយក្សត្រ appeared first on .

ថ្ងៃស្អែកសម្តេចតេជោ អញ្ជើញចុះហត្ថលេខាទទួលប្រាក់កម្ចីពីកូរ៉េ គ្រោងសង់ស្ពានជ្រោយចង្វារ-អរិយក្សត្រ
នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​ជា​អធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត ២ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ)។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​​បាន​ឱ្យ​ដឹង​ថា ​​ពិធី​ប្រគល់-ទទួល​នៅ​វិមាន​សន្តិភាព​នេះ ​​នឹង​ចុះ​ហត្ថលេខា​លើ​​ឯកសារ​គោល​សំខាន់ៗ​ចំនួន​​២​គឺ៖

ទី១. ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហ​ប្រតិបត្តិការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លាន​ដុល្លារ​អាមេរិក។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

ទី២. ការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែល​មានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារអាមេរិក និង គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក។ ឯកសារ​នេះ ត្រូវ​ចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។

ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែក​ដ៏សំខាន់​ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹង​បន្ថែម​ទៀត នូវ​ទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។

គួរ​រំឮក​ថា ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ ចាប់ពី​រង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាល​ព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូង បានឯកភាពរួចរាល់​ហើយនូវក្នុងការជួយកម្ពុជាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ពិសេសជាងនេះទៅទៀត ជួយសាង​សង់​ស្ពានដល់ទៅ២ឯណោះ ដែលគល់ស្ពានមានទីតាំងគឺស្ថិតនៅត្រង់ចំណុចគល់ផ្សាររាត្រី ឆ្ពោះទៅកាន់​តំបន់​អរិយក្សត្រ។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងច្បាស់ៗថា គម្រោងសាងសង់ស្ពានទៅតំបន់អរិយក្សត្រនេះ គឺយើង​នឹងសាងសង់ស្ពានដល់ទៅ២ ដែលស្ពានទី១មានទីតាំងស្ថិតនៅត្រង់ចំណុចគល់ផ្សាររាត្រីទៅជ្រោយចង្វារ និង​ស្ពានមួយទៀតសាងសង់ពីតំបន់ជ្រោយចង្វារទៅអរិយក្សត្រ ពោលគឺស្ពានមួយឆ្លងកាត់ទន្លេសាប ស្ពានមួយឆ្លង​កាត់​ទន្លេមេគង្គ៕

The post ថ្ងៃស្អែកសម្តេចតេជោ អញ្ជើញចុះហត្ថលេខាទទួលប្រាក់កម្ចីពីកូរ៉េ គ្រោងសង់ស្ពានជ្រោយចង្វារ-អរិយក្សត្រ appeared first on .

អ្នកជំនាញអះអាងថា ដីធ្លីតំបន់អរិយក្សត្រជាពេលត្រូវឡើងថ្លៃបន្ថែម បន្ទាប់ពីគម្រោងស្ពានអរិយក្សត្រចាប់ផ្តើម
កម្ពុជាឈានមួយជំហានធំ ជាមួយនឹងគម្រោងសាងសង់ស្ពាននៅតំបន់អរិយក្សត្រ ដែលត្រូវរដ្ឋាភិបាលកូរ៉េខាងត្បូងនៅព្រឹកនេះប្រកាសសម្រេចតាមសំណើររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយកសាងស្ពាននៅកម្ពុជា ដើម្បីទុកជាចំណងដៃមិត្តភាពកម្ពុជា-កូរ៉េ ខណៈដែលកម្ពុជាមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន។

លោក ផាក ហ៊ឹងឃ្យុត ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានអះអាងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី៣ មករានេះ ពីខេត្តកោះកុងថា៖ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។

លោក ផាក ហ៊ឹងឃ្យុង បានបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។

ការសាងសង់ស្ពានមិត្តភាពកូរ៉េ-កម្ពុជានៅពេលនេះ ត្រូវបានអ្នកជំនាញវិស័យអចលនទ្រព្យរំពឹងថានឹងជំរុញឱ្យវិស័យអចលនទ្រព្យនៅតំបន់នោះកាន់តែរីកចម្រើនយ៉ាងលឿន។ ទន្ទឹមនឹងនោះ អចលនទ្រព្យដែលល្អៗនៅជុំវិញរាជធានីភ្នំពេញនៅទាំង ៨ទិស ក៏នឹងឡើងថ្លៃ គ្រាន់តែឡើងតិចឡើងច្រើនអាស្រ័យទៅលើទីតាំង ដង់ស៊ីតេប្រជាជនរស់នៅ។

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ បានថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា៖ “ដីធ្លីនៅតំបន់អរិយក្សត្រវាជាពេលដែលត្រូវឡើងថ្លៃ ពីព្រោះតំបន់ដែលនៅជិតរាជធានីភ្នំពេញមានតែតំបន់ហ្នឹងមួយទេ (អរិយក្សត្រ) មានតម្លៃសមរម្យ ដោយកន្លងមកជួបញ្ហាការលំបាកក្នុងការធ្វើដំណើរចរាចរណ៍។ បើគ្មានស្ពានទេយើងត្រូវការពេលវេលាយរក្នុងការឆ្លងសាឡង”។

លោកគូសបញ្ជាក់ថា នៅពេលមានស្ពានប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នកវិនិយោគទុនជាតិ អន្តរជាតិ ក៏អាចវិនិយោគអចលនទ្រព្យនៅតំបន់ ព្រោះចរាចរនឹងកើនឡើងខ្ពស់ ហើយការអភិវឌ្ឍន៍រីកចម្រើនលឿន ដោយសារមានស្ពាន។ លោកថា ការអភិវឌ្ឍន៍ត្រូវដឹកគ្រឿងចក្រ ឧបករណ៍សម្ភារៈសំណង់ជាច្រើន។

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥  របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ត ក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ក្នុងរយៈពេលត្រឹម ១៤ឆ្នាំទៀត។

ទោះយ៉ាងណាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះបានវាយតម្លៃថា តម្លៃអចលនទ្រព្យក្រោយចប់កូវីដ-១៩ នៅប្រទេសកម្ពុជាជារួមនឹងមានការឡើងថ្លៃ  ជាពិសេសអចលនទ្រព្យដែលល្អៗនៅជុំវិញរាជធានីភ្នំពេញនៅទាំង ៨ទិសនឹងឡើងថ្លៃ គ្រាន់តែឡើងតិចឡើងច្រើនអាស្រ័យទៅលើទីតាំង ដង់ស៊ីតេប្រជាជនចំនួនប្រជាជនរស់នៅ និងសង្វាក់ផលិតកម្ម ពាណិជ្ជកម្មនៅតំបន់នោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង។ នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលកន្លងទៅ។

ត្រឡប់មកវិញ ឧកញ៉ា ឃាង ពុទ្ធី បានបញ្ជាក់ថា៖ “តើពេលណាគម្រោងនោះនឹងចាប់ផ្តើមឲ្យពិតប្រាកដ នៅពេលដែលយើងនិយាយដូច្នេះខ្លាចប្រជាជនគាត់យល់ច្រឡំហើយធ្វើការវិនិយោគមុនហើយរង់ចាំយូរ…”។ ប៉ុន្តែលោកបានណែនាំថា មុនវិនិយោគកន្លែងណាមួយយើងអត់អាចពឹងតែទៅលើព័ត៌មានអ្វីមួយនោះទេ តែត្រូវមើលភាពជាក់ស្តែងជាមុន ប្រសិនបើតំបន់នោះមានស្ពានរង់ចាំមើលបន្តិចទៅក៏មិនយឺតពេល។ លោកបន្តថា នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមធ្វើហើយដាក់គ្រឿងចក្របុកគ្រឹះសាងសង់យើងទៅវិនិយោគក៏មិនទាន់យឺតពេលដែរ។

ជាមួយគ្នានេះ លោកគូសបញ្ជាក់បន្ថែមទៀតថា៖ “យើងមិនត្រូវប្រើយុទ្ធសាស្រ្តរង់ចាំទឹកភ្លៀងនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ គឺយើងត្រូវមើលទីតាំងណាដែលអភិវឌ្ឍន៍ពិតប្រាកដ ព្រោះប្រសិនបើយើងចូលចិត្តបង្កើតព័ត៌មានហើយឲ្យប្រជាជនផ្អើលទៅទិញដោយមិនមានការអភិវឌ្ឍន៍ពិតប្រាកដនិងច្បាស់លាស់ ចុងក្រោយប្រជាជនគឺកប់ទុនវិនិយោគ មិនតែប៉ុណ្ណោះវាក៏អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលផងដែរ”៕

The post អ្នកជំនាញអះអាងថា ដីធ្លីតំបន់អរិយក្សត្រជាពេលត្រូវឡើងថ្លៃបន្ថែម បន្ទាប់ពីគម្រោងស្ពានអរិយក្សត្រចាប់ផ្តើម appeared first on .

សម្តេច ហ៊ុន សែន៖ធ្វើស្ពានរួចតំបន់​អរិយក្សត្រ នឹង​ត្រូវ​កាត់​ចូល ​រាជ​ធានី​​ភ្នំពេញ ហើយ​បង្កើត​​ខណ្ឌថ្មី១ទៀត
សម្តេច​នាយករដ្ឋមន្រ្តី
ហ៊ុន សែន បាន​ទម្លាយ​ឱ្យដឹង​ថា
តំបន់​អរិយក្សត្រ​ដែល​ស្ថិត​ក្នុង​ខេត្ត​កណ្តាល
នឹង​ត្រូវ​កាត់​ចូល​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ
​ក្រោយ​សាងសង់​ស្ពាន​រួច
មិន​ត្រឹម​តែ​ប៉ុណ្ណោះ
ទីតាំង​នោះ​អាច​នឹង​បង្កើត​​ខណ្ឌ​ថ្មី​១​ទៀត​ថែម​ទៀត​ផង។
ការ​ថ្លែងនេះ
ធ្វើឡើង​ក្នុងពិធី​ស្រោចស្រព​ព្រះសុគន្ធវារី​ប្រគេន​សម្តេច​ព្រះសង្ឃ​នាយករង
នៃ​គណៈ​សង្ឃ​នាយក នៅវត្តចំពុះក្អែក
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ
ឆ្នាំ​២០២០។

សម្តេច​បាន​​លើកឡើង​យ៉ាងដូច្នេះ​ថា
បើ​ធ្វើស្ពានចម្លង​រួចហើយ
​សម្ដេច​គ្រោង កាត់តាំង​ពី​អរិយក្សត្រ
ល្វាឯម ដើម្បី​យក​បញ្ចូល​មក​ភ្នំពេញ​ថែមទៀត
ហើយ​អាច​ទៅ​ជា​ខណ្ឌមួយ​របស់​ភ្នំពេញ។
តាម​ផែន​ការ​របស់​សម្ដេច
គ្រោង​ធ្វើ​ចំនួន ២ថែម​ទៀត
ដើម្បី​ឆ្លង​កាត់​ទៅ​តំបន់​អរិយក្សត្រ
ស្ពាន​មួយ​បាន​សុំកូរ៉េ
ពីជ្រោយ​ចង្វារ ទៅ​អរិយក្សត្រ
ហើយ​មួយទៀត​ពី​ផ្លូវជាតិ​លេខ១
ឆ្លងកាត់​ត្រឹម​ក្តីតាកុយ
ទៅខាង​ល្វាឯម។
បន្ទាប់​ពី​មាន​ការ​ប្រកាស​ដោយ​សម្ដេច​​​ច្បាស់ៗ​បែប​នេះ
សម្ដេច​ថា ទីតាំង​​​​ដី​នៅ​ទី​នោះ​
គឺ​ច្បាស់​នឹង​ឡើង​ថ្លៃ
ជាក់​ជា​មិន​ខាន។

សូម​បញ្ជាក់​ផង​ដែរ​ថា
តាម​តាម​ប្រសាសន៍ កាល​ពី​ពេល​កន្លង​ទៅ
គំរោង​ស្ពាន ឆ្លង​ពី
តំបន់​ជ្រោយចង្វា ទៅ ស្វាយជ្រំ
គ្រោង​ដែល​ជា​ជំនួញ​របស់​ប្រទេស​កូរ៉េ
អាច​នឹង​​ចាប់​ផ្ដើម
ក្នុង​ពេល​ឆាប់ៗ​នេះ
ដោយ​ស្ពាន​១នេះ អាច​​គ្រោង​ចំណាយ
ចន្លោះ​ ៤០ទៅ ៥០ លាន​ដុល្លារ

The post សម្តេច ហ៊ុន សែន៖ធ្វើស្ពានរួចតំបន់​អរិយក្សត្រ នឹង​ត្រូវ​កាត់​ចូល ​រាជ​ធានី​​ភ្នំពេញ ហើយ​បង្កើត​​ខណ្ឌថ្មី១ទៀត appeared first on .