ស្រុកល្វាឯម

លោក អូន ព័ន្ធមុនីរ័ត្ន៖ ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយតភ្ជាប់ស្ពានចំនួនពីរ
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយស្ពានឆ្លងកាត់ពីជ្រោយចង្វារ មកកាន់ក្រុងអរិយក្សត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកកៀនស្វាយ មកស្រុកល្វាឯមស្ថាបនារួចនៅឆ្នាំ២០២៧ខាងមុខនេះ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ២ខ្សែ ផ្លូវក្រាលគ្រួសក្រហម ចំនួន១ខ្សែ នៅស្រុកល្វាឯម ខេត្តកណ្តាល កាលថ្ងៃទី២៣ ខែមិថុនា លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា គម្រោងស្ពានដែលឆ្លងកាត់ពីស្រុកកៀនស្វាយ មកស្រុកល្វាឯមនេះ គ្រោងនឹងធ្វើថ្នល់លើអាកាស រហូតដល់ផ្លូវល្បឿនលឿនតែម្ដង តែឆ្លងកាត់តាមការពិចារណាក្នុងទិសដៅ ដើម្បីផលប្រយោជន៍ប្រជាជន ក្រសួងសាម៉ីពាក់ព័ន្ធ បានពិភាក្សាគ្នាដោយឈរលើផលប្រយោជន៍ប្រជាជនជាធំ ក៏សម្រេចថា សាងសង់ជាផ្លូវក្រោមវិញ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ចដីធ្លី និងការធ្វើដំណើរផងដែរ។

លោកបន្តថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាននិងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ នៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម។

រាជរដ្ឋាភិបាល បានបង្ហាញគម្រោងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ធ្វើពីជ្រោយចង្វារទៅកាន់អរិយត្សក្រ និងស្ពានមួយទៀត ឆ្លង់កាត់ត្រង់ក្តីតាកុយទៅកាន់ខាងល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។

លោកបណ្ឌិត គី សេរីវឌ្ឍ មន្រ្តីស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានលើកឡើងថា ស្រុកឯ​ល្វាឯម ​នឹង​ក្លាយជា​ក្រុង​ទំនើប​សម័យថ្មី​ដែល​បង្ហាញ​ពី​ការលូតលាស់​របស់​ប្រទេស​កម្ពុជា ហើយ​ម្យ៉ាង​ល្វាឯម​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរាជធានី​ភ្នំពេញ ​ដោយ​មាន​ស្ពាន​ជា​តំណ​ភ្ជាប់​ដែល​នឹង​ធ្វើឱ្យ​មាន​ការ​លូតលាស់​ផ្នែក​អចលនទ្រព្យ​ទៅជាមួយ។

ចំពោះសក្តានុពលនៃការអភិវឌ្ឍនៅតំបន់អរិយក្សត្រ ស្រុកល្វាឯម អ្នកជំនាញបានលើកឡើងថា នឹងធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ ហើយធ្វើឲ្យតម្លៃអចលនទ្រព្យមានតម្លៃកាន់តែឡើងខ្ពស់ខ្លាំង។

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ ប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា នៅពេលមានស្ពានប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នកវិនិយោគទុនជាតិ អន្តរជាតិ ក៏អាចវិនិយោគអចលនទ្រព្យនៅតំបន់នោះ ព្រោះចរាចរនឹងកើនឡើងខ្ពស់ ហើយការអភិវឌ្ឍនឹងរីកចម្រើនលឿនដោយសារមានស្ពានភ្ជាប់ជាមួយរាជធានី៕

The post លោក អូន ព័ន្ធមុនីរ័ត្ន៖ ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយតភ្ជាប់ស្ពានចំនួនពីរ appeared first on .

អ្នកជំនាញ៖ ក្រុង/ស្រុក ដែលរាជរដ្ឋាភិបាលទើបបង្កើតថ្មីគឺជាកន្លែងដ៏ល្អសម្រាប់ការរីកចម្រើនផ្នែកអចលនទ្រព្យ
រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​តែ​មួយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ ​បាន​ចេញ​អនុក្រឹត​្យជា​បន្ត​បន្ទាប់​សម្រេច​បង្កើត​ក្រុង​ថ្មី​ចំនួន​បី​បន្ថែម​ទៀត​ និង​ពង្រីក​ស្រុក​ថ្មី​ពីរបន្ថែម​ គឺក្រុង​ក្រុង​អរិយក្សត្រ  និងសំពៅពូន​ ​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ​ រីឯ​ក្រុង​ឧដុង្គម៉ែជ័យ​ស្ថិត​ក្នុង​ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ ខណៈស្រុក​ឧដុង្គ​ក៏​ត្រូវ​បាន​ពង្រីក​ស្រុក​មួយ​បន្ថែម​ទៀត​ដែរ​គឺ​ស្រុក​សាមគ្គីមុនីជ័យ​។ ជាមួយគ្នានេះ ​ស្រុក​ថ្មី​មួយ​ទៀត​ក៏ត្រូវ​បាន​បង្កើត​នៅ​ខេត្ត​ក្រចេះ​ឈ្មោះ​ថា ​ស្រុក​អូរគ្រៀងសែនជ័យ ។​

ជុំវិញការបង្កើតក្រុង/ស្រុកថ្មីចំនួន ៤នេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមើលឃើញថា ការបង្កើតក្រុងថ្មីជាសញ្ញាវិជ្ជមានដែលនឹងចូលរួមពង្រីកសក្តានុពលវិស័យអចលនទ្រព្យនៅតំបន់នោះឲ្យមានការរីកចម្រើនឡើងបន្ថែមទៀត។

ប្រសាសន៍ឧកញ៉ា សំ សុខនឿន៖

សូមជម្រាបជូនថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានរាជធានី-ខេត្ត ចំនួន២៥, ក្រុងចំនួន២៧, ស្រុកចំនួន១៦២, ខណ្ឌចំនួន១៤, ឃុំចំនួន១,៤០៥, សង្កាត់ចំនួន២៤១ និងភូមិចំនួន១៤,៣៩៤។

ទន្ទឹងនឹងនេះដែរ អ្នកជំនាញអចលនទ្រព្យ ឧកញ៉ា សំ សុខនឿន បានបង្ហាញការយល់​ឃើញថា ​​នៅ​ឆ្នាំ​២០២៣​ ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​ជួប​ការ​​លំបាក​ជាង​ឆ្នាំ​ ២០២២ បើទោះបី​ស្ថាន​ភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន អាច​នឹងមាន​ភាព​ធូរស្រាល​ជាង​ឆ្នាំ​ ២០២២ ក៏ដោយ​។ ទោះយ៉ាងណា​​ លោក​ឧកញ៉ាគិតថា រដ្ឋា​ភិ​បាល​កំពុង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរ​ទេស និង​ទេសចរ​ឱ្យ​ចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។ នៅពេល​សេដ្ឋកិច្ច​ក្នុងប្រទេស​មានដំណើរ​កា​រ​ល្អ វា​នឹង​ជួយ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​មាន​ចលនា​ឡើងវិញ​ទៅតាម​នោះដែរ។

ឧកញ៉ា សំ សុខ​នឿន បាន​លើក​ឡើងគូសបញ្ជាក់ថា តាមពិតទៅ​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​ទទួលរង​ផលប៉ះពាល់​តាំង​ពីមុន​វត្តមាន​រប​ស់​ជំងឺ​កូ​វីដ​​ ១៩ ទៅទៀត គឺ​នៅក្នុង​ឆ្នាំ​ ២០១៩ នៅពេលដែល​រាជ​រដ្ឋាភិបាល​សម្រេច​លុប​បំបាត់ Game Online ពី​ទឹកដី​របស់​កម្ពុជា ដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស​លើ​ទីផ្សារ​ល្បែង​អន​ឡាញ ​​ភាគច្រើន​ជា​វិនិយោគិន​ចិន និង​មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ​ នាំគ្នា​ចាកចេញ​ពី​កម្ពុជា ដែល​ធ្វើឱ្យ​សកម្មភាព​ទិញ​-​លក់​-​ជួល និង​គម្រោង​សាងសង់​ជាច្រើន​ត្រូវ​គាំង​មកដល់ពេលនេះ​។​

​បន្ថែម​លើ​នេះ​វិបត្តិ​សេដ្ឋកិច្ច​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​​ ១៩ នា​ចុងឆ្នាំ ​២០១៩ ក៏បាន​បន្ថែម​ទម្ងន់​មួយកម្រិត​ទៅទៀត​ដល់ទី​ផ្សារ​អចលនទ្រព្យ​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល តាមរយៈ​ការដាក់ចេញ​នូវ​វិធាន​ការបិទ​ខ្ទប់​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ និង​ការលុបចោល​ជើងហោះហើរ ដែល​ធ្វើឱ្យ​ចរន្ត​ធ្វើដំណើរ​របស់​ភ្ញៀវ និង​វិ​និ​យោគិន​អន្តរជាតិ​ធ្លាក់ចុះ​ដល់​សូន្យ​។

ក្នុងឆ្នាំ២០២៣ វិស័យសំណង់នឹងស្ទុះឡើងត្រឹមកម្រិតរង្វង់១,១ ខណៈវិស័យអចលនទ្រព្យនឹងកើនឡើងក្នុងរង្វង់១,២។ សន្ទុះនៃភាពយឺតយ៉ាវរបស់វិស័យទាំងពីរនេះដោយសារតែកម្សោយនៃលំហូរវិនិយោគទុនពីបរទេស។ នេះបើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចដែលដឹកនាំវេទិកាសាធារណៈនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

សូមជម្រាបជូនផងដែរថា ក្នុងឆ្នាំ២០២៣រដ្ឋាភិបាលកម្ពុជាចំណាយថវិកាសរុបជិត១០ពាន់លានដុល្លារ។ក្នុងនោះ៧២០០លានដុល្លារជាចំណូលក្នុងស្រុក ៦០០លានដុល្លារជាប្រាក់សន្សំ និង១៨០០លានដុល្លារជាកម្ចីបរទេស៕

The post អ្នកជំនាញ៖ ក្រុង/ស្រុក ដែលរាជរដ្ឋាភិបាលទើបបង្កើតថ្មីគឺជាកន្លែងដ៏ល្អសម្រាប់ការរីកចម្រើនផ្នែកអចលនទ្រព្យ appeared first on .