ស្រូវសាលី

ក្រុមហ៊ុននាំចេញធំបំផុតរបស់អូស្រ្តាលី ត្រៀមបន្តធ្វើពាណិជ្ជកម្មស្រូវសាលីជាមួយចិនឡើងវិញ
រដ្ឋាភិបាលអូស្រ្តាលី បាននិយាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់ប្រទេស គឺ CBH Group គ្រោងនឹងបន្តការនាំចេញស្រូវសាលី ទៅកាន់ប្រទេសចិនឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចដកចេញរនាំងពន្ធលើការនាំចូលស្រូវសាលីពីអូស្រ្តាលី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ចិន បានផ្អាកការនាំចូលស្រូវសាលី ពីក្រុមហ៊ុន CBH Grain ដែលជាបុត្រសម្ព័ន្ធមួយរបស់ CBH Group កាលពីចុងឆ្នាំ ២០២០ បន្ទាប់ពីចោទប្រកាន់ថា បានរកឃើញសត្វល្អិតនៅក្នុងទំនិញ។ ស្របពេលការផ្អាកនេះ ក៏បានកើតឡើង ក្នុងអំឡុងពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះខ្លាំង​ ដែលធ្វើឱ្យចិន ដាក់កម្រិតលើការនាំចូលទំនិញរបស់អូស្ត្រាលីជាច្រើនជាប្រភេទ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងកសិកម្មអូស្រ្តាលី បាននិយាយថា ឥឡូវនេះ ក្រុមហ៊ុន CBH Grain និង Emerald Grain Australia នឹងអាចបន្តការធ្វើពាណិជ្ជកម្មលើស្រូវសាលី ជាមួយប្រទេសចិនវិញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានចុះបញ្ជីក្រុមហ៊ុននាំចេញទាំងពីរនេះ ឡើងវិញ។

ក្រសួងបាននិយាយទៀតថា ៖ “​ការស្តារឡើងវិញនូវការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុននាំចេញទាំងពីរនេះ គឺជាលទ្ធផល នៃការពិភាក្សាបច្ចេកទេស ដែលកំពុងបន្តរវាងប្រទេសទាំងពីរ។ ហើយនេះ គឺជាជំហានវិជ្ជមានមួយផ្សេងទៀត ឆ្ពោះទៅរកការស្តារស្ថេរភាពនៃទំនាក់ទំនងរបស់យើង ជាមួយចិន ” ។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាល បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន CBH Group គឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិ ដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២២ កន្លងទៅ ៕

The post ក្រុមហ៊ុននាំចេញធំបំផុតរបស់អូស្រ្តាលី ត្រៀមបន្តធ្វើពាណិជ្ជកម្មស្រូវសាលីជាមួយចិនឡើងវិញ appeared first on .

ចិន នឹងលើកលែងពន្ធការនាំចូលស្រូវសាលីពីប្រទេសអូស្ត្រាលី ក្រោយមានបញ្ហា ៣ឆ្នាំ
នាថ្ងៃសុក្រនេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ពួកគេនឹងធ្វើការលើកលែងពន្ធ លើពន្ធប្រឆាំងការបោះចោល និងប្រឆាំងការឧបត្ថម្ភធន ចំពោះការនាំចូលស្រូវសាលីពី​ប្រទេសអូស្ត្រាលី ដែលបានដាក់អស់រយៈពេល ៣ឆ្នាំ បង្កការខូចខាតទឹកប្រាក់រាប់ពាន់លាន​ដុល្លារ។

យ៉ាងណា កាលពីខែមេសាកន្លងទៅ ចិន និងអូស្ត្រាលី បានព្រមព្រៀងគ្នា ដោះស្រាយបញ្ហា​ជុំវិញ​ការនាំចូលស្រូវសាលីនេះ ដោយអូស្ត្រាលីសន្យាថា នឹងបង្កកករណីប្ដឹងផ្ដល់​ទៅកាន់ចិន ជុំវិញ​ការបង្ខូចតម្លៃស្រូវសាលី នៅអង្គការពាណិជ្ជកម្មពិភពលោក ខណៈចិនសន្យានឹងពន្លឿន​ការ​លើកលែងពន្ធនាំចូលស្រូវសាលីពីអូស្ត្រាលីវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពដដែលបន្ថែមថា ការលើកលែងពន្ធនឹងចាប់ផ្ដើមធ្វើឡើងពីថ្ងៃសៅរ៍តទៅ ខណៈរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី Don Farrell បង្ហាញពីក្ដីសង្ឃឹមថា នឹងទទួលបានដំណឹងល្អ​ឆាប់ៗនេះ។​

សូមជម្រាបដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី ចាប់ផ្ដើមល្អក់កករ តាំងពីឆ្នាំ ២០២០ បន្ទាប់ពីអូស្ត្រាលីបង្ហើរជារឿយៗថា ចិនជាប្រភពនៃជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឲ្យ​មហាអំណាចអាស៊ីខឹងសម្បារជាខ្លាំង រហូតបន្ថែមពន្ធលើការនាំចូលស្រា និងស្រូវសាលីពី​អូស្ត្រាលី៕

The post ចិន នឹងលើកលែងពន្ធការនាំចូលស្រូវសាលីពីប្រទេសអូស្ត្រាលី ក្រោយមានបញ្ហា ៣ឆ្នាំ appeared first on .

ប្រទេសមួយនៅអាស៊ី គ្រោងនាំចូលស្រូវសាលីកន្លះលានតោនពីរុស្ស៊ី
មួយ​រយៈកាល​ចុងក្រោយ​នេះ សង្វាក់ផ្គត់ផ្គង់​ស្បៀង​អាហារ​ជា​សកល​មាន​ការ​រាំងស្ទាំង ដោយសារ​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​ជា​ប្រទេស​នាំចេញ​ស្រូវសាលី​ធំ​បំផុត​មួយ​លើ​លោក កំពុង​ជាប់ដៃ​ធ្វើ​សង្គ្រាម។

យ៉ាងណា ក្រោយ​មាន​ការ​អន្តរាគមន៍​ពី​ប្រទេស​មហាអំណាច​ជាច្រើន ភាគី​ទាំងសង​ខាង​បាន​ព្រមព្រៀង​នាំចេញ​ផលិតផល​កសិកម្ម​របស់​ពួកគេ​ឡើង​វិញ ហើយ​ក្នុង​នោះ​ប្រទេស​បង់ក្លាដេស​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ការ​នាំចូល​ស្រូវសាលី​ប្រមាណ​កន្លះលាន​តោន​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី CNA។

ក្នុង​នោះ​ផង​ដែរ បង់ក្លាដេស​យល់ព្រម​ជាមួយ​រុស្ស៊ី​ក្នុង​ការ​ទូទាត់​លុយ​សម្រាប់​ស្រូវសាលី ៥០០ ០០០ តោន ក្នុង​តម្លៃ​ ៤៥០ ដុល្លារ/តោន ដែល​មាន​ន័យ​ថា ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ ២២៥ លាន​ដុល្លារ​អាមេរិក​លើ​ការ​នាំចូល​ស្រូវសាលី​ពី​រុស្ស៊ី។

ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ផងដែរ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ឥណ្ឌា​ដែល​ជា​ម៉ូយធំ​របស់​បង់ក្លាដេស អាក់ខាន​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល​ជូន​ប្រទេស​ជិតខាង ជាហេតុ​តម្រូវ​ឲ្យ​ប្រទេស​មួយ​នេះ​ងាក​មក​ចរចា​ជាមួយ​រុស្ស៊ី​វិញ។

សូមជម្រាប​ដែរ​ថា បើសិន​ជា​ការ​ចរចា​អាច​ប្រព្រឹត្ត​ទៅ​រលូន នោះ​រដ្ឋាភិបាល​បង់ក្លាដេស និង​រុស្ស៊ី​នឹង​ចុះកិច្ចព្រមព្រៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​ការ​ដឹកជញ្ជូន​នឹង​ធ្វើ​ឡើង​នៅ​ខែមករា​ឆ្នាំ​ក្រោយ។ នេះ​បើតាម​សម្ដី​របស់​មន្ត្រី​ពាក់ព័ន្ធ​មួយ​រូប​បាន​បង្ហើប​ប្រាប់ CNA៕

The post ប្រទេសមួយនៅអាស៊ី គ្រោងនាំចូលស្រូវសាលីកន្លះលានតោនពីរុស្ស៊ី appeared first on .

បង់ក្លាដែស កំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងនាំចូលស្រូវសាលីពីរុស្ស៊ី ក្រោយឥណ្ឌា ហាមឃាត់ការនាំចេញ
ប្រទេសបង់ក្លាដែស កំពុងព្យាយាមស្វែងរកការធានា ចំពោះការផ្គត់ផ្គង់ស្រូវសាលី ពីប្រទេសរុស្ស៊ី នៅក្នុងកិច្ចព្រមព្រៀងមួយ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល បន្ទាប់ពីអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ឥណ្ឌា បានហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិ កាលពីខែមុន ដើម្បីរក្សាតម្លៃក្នុងស្រុក ។

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA មន្ត្រីឧស្សាហកម្មរបស់ប្រទេសបង់ក្លាដែស បាននិយាយថា កិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយរុស្ស៊ី ដែលជាប្រទេសនាំចេញស្រូវសាលីធំបំផុតលើលោក អាចនឹងជួយរដ្ឋាភិបាលទីក្រុងដាកា ដើម្បីបំពេញតាមតម្រូវការរបស់ខ្លួន នៅពេលដែលតម្លៃជាសកលបានកើនឡើង ។

បង់ក្លាដែស កំពុងបើកកិច្ចប្រជុំតាមរយ:ប្រព័ន្ធអនឡាញជាមួយរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឱ្យបានឆាប់ នៅពេលដែលរដ្ឋមន្ត្រីជាន់ខ្ពស់របស់ក្រសួងស្បៀងអាហារ បាននិយាយថា ៖ ” ដំបូងយើងនឹងស្វែងរកការនាំចូលស្រូវសាលី យ៉ាងហោចណាស់ ២ សែនតោន ពីប្រទេសរុស្ស៊ី ” ។

គួរឱ្យដឹងថា ប្រទេសបង់ក្លាដែស បាននាំចូលស្រូវសាលី ប្រហែល ៧ លានតោនរួចមកហើយ កាលពីឆ្នាំមុន ដែលមានចំនួនជាង ពីរភាគបី នៃការនាំចូលស្រូវអង្ករ ពីប្រទេសឥណ្ឌា ។

ប៉ុន្តែបន្ទាប់ពីការដាក់ចេញបម្រាម ក្នុងការនាំចេញរបស់ឥណ្ឌា ធ្វើឱ្យប្រទេសបង់ក្លាដែស បាននឹងកំពុងព្យាយាមធានាការផ្គត់ផ្គង់ តាមរយ:ការដេញថ្លៃអន្តរជាតិ តែក្រោយមកបានលុបចោលវិញ ដោយសារតែតម្លៃខ្ពស់ពេក ។

បញ្ជាក់ថា បង់ក្លាដែស បានចំណាតិចជាង ៤០០ ដុល្លារ ក្នុងមួយតោន ដោយគិតទាំងថ្លៃដើម និងថ្លៃដឹកជញ្ជូន សម្រាប់ការនាំចូលស្រូវសាលីពីប្រទេសឥណ្ឌា ប៉ុន្តែបន្ទាប់ពីការហាមប្រាម បានធ្វើឱ្យ​ឈ្មួញ​ចាប់ផ្តើមបង្កើនតម្លៃលើសពី ៤៦០ ដុល្លារ/តោន ដែលជាហេតុធ្វើឱ្យប្រទេសនៅអាស៊ី មួយនេះ កំពុងតស៊ូទប់ទល់នឹងការកើនឡើងនៃតម្លៃទំនិញ ជាមួយនឹងអតិផរណា ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ៨ឆ្នាំ ចុងក្រោយ ហើយស្តុកស្រូវសាលី របស់ប្រទេសនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ ជាមួយចំនួន ១៦៦ ០០០ តោន ៕

The post បង់ក្លាដែស កំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងនាំចូលស្រូវសាលីពីរុស្ស៊ី ក្រោយឥណ្ឌា ហាមឃាត់ការនាំចេញ appeared first on .