ហិរញ្ញប្បទានឥតសំណង់

អាមេរិក គ្រោងបញ្ចប់ការចរចា និងផ្តល់ហិរញ្ញប្បទានឥតសំណង ៣០០លានដុល្លារ គាំទ្រដល់វិស័យអាទិភាពចំនួន ៤ នៅកម្ពុជា
ក្នុងជំនួបកាលពីសប្តាហ៍កន្លង កម្ពុជា និងអាមេរិក បានពិភាក្សាលើវឌ្ឍនភាពសម្រេចបាននៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍឆ្នាំ ២០២១-២០២៥ ដែលគ្រោងនឹងបញ្ចប់ការចរចា និងត្រៀមចុះហត្ថលេខាក្នុងអំឡុងត្រីមាសទី១ ឆ្នាំ ២០២២ខាងមុខ។ តាមរយៈកិច្ចព្រមព្រៀងនេះ ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០លានដុល្លារ ដែលរដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ឲ្យកម្ពុជា សម្រាប់គាំទ្រដល់វិស័យអាទិភាពចំនួន ៤ គឺវិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន សម្រាប់រយៈពេល ៥ឆ្នាំ។

នេះបើយោងតាមជំនួបកាលពីថ្ងៃទី១៦ ខែធ្នូនេះ រវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​ជា​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។

ជាមួយគ្នានេះ លោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់វិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន អភិបាលកិច្ច និងអន្តរវិស័យ ជាពិសេសការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៥ លានដុល្លារ និងវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Johnson &Johnson ប្រមណ ១,០៦ លានដូស មកឲ្យរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់វិធានការទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ។

ដោយឡែក លោក W. Patrick Murphy  ក៏បានថ្លែងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា និងវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍកម្ពុជា ពិសេសការគ្រប់គ្រងបានល្អប្រសើរនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រេចតាមផែនការក្នុងការចាក់វ៉ាក់សាំងកូវីដ ជូនប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា។

លើសពីនេះ ភាគីទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើប្រធានទបទដែលពាក់ព័ន្ធដូចជា ផលប៉ះពាល់នៃជំងឺកូវីដ ការជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ បរិស្ថាន កសិកម្ម សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការធ្វើជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២៕

The post អាមេរិក គ្រោងបញ្ចប់ការចរចា និងផ្តល់ហិរញ្ញប្បទានឥតសំណង ៣០០លានដុល្លារ គាំទ្រដល់វិស័យអាទិភាពចំនួន ៤ នៅកម្ពុជា appeared first on .

ដើម្បីស្តារសេដ្ឋកិច្ចអាលីម៉ង់សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង់បន្ថែមចំនួន ៦៣ លានដុល្លារអាមេរិកដល់កម្ពុជា
ប្រទេសអាលីម៉ង សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង់ចំនួន ៦៣ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន។

នេះបើតាមការប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើឡើងបន្ទាប់ពីកិច្ចចរចាស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ២០២១ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ កាល​ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោលដៅចម្បងនៃកិច្ចចរចានេះ គឺដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការសន្យាផ្តល់ហិរញ្ញប្បទានថ្មីរបស់រាជរដ្ឋាភិបាលអាលីម៉ង់ សម្រាប់ឆ្នាំ២០២១-២០២២។

បើតាមសេចក្តីប្រកាសព័ត៌មានខាងលើបានឲ្យដឹងថា អាលីម៉ង់បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៣លានដុល្លារអាមេិក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការតាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២២។ ទំហំហិរញ្ញប្បទានឥតសំណង់នេះរួមមាន៖ ២៦ លានអ៊ីរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និង ២៧លានអ៊ីរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

គួរបញ្ជាក់ថា គិតត្រឹមខែមីនាឆ្នាំ២០២១ អាលីម៉ង់បានផ្តល់ហិរញ្ញប្បទានឥតសំណង់ប្រមាណ ១៧លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ដែលកំពុងរាលដាលយ៉ាងខ្លាំង និងស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

The post ដើម្បីស្តារសេដ្ឋកិច្ចអាលីម៉ង់សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង់បន្ថែមចំនួន ៦៣ លានដុល្លារអាមេរិកដល់កម្ពុជា appeared first on .