ហិរញ្ញវត្ថុ

អ្នកជំនាញហិរញ្ញវត្ថុ លើកទឹកចិត្តដល់សិស្ស-និស្សិត និងសាធារណជនទាំងអស់ ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ
ភ្នំពេញ៖ ថ្លែងទៅកាន់សិស្ស-និស្សិតជាង ២០០នាក់ នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “ហេតុអ្វីបានជាយុវជនគួរយល់ដឹងអំពីកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ”? កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកទឹកចិត្តដល់សិស្ស-និស្សិត និងសាធារណជនទាំងអស់ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តប្រើប្រាស់សេវាហិរញ្ញវត្ថុណាមួយ។

លោក សោភ័ណ ក៏បានចែករំលែកអំពីគុណសម្បត្តិមួយចំនួនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការផងដែរក្នុងនោះរួមមាន គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការស្ថិតក្រោមការត្រួតពិនិត្យ និងការដាក់បទប្បញ្ញត្តិពីអាជ្ញាធរហិរញ្ញវត្ថុមានសមត្ថកិច្ច, អតិថិជនទទួលបានសិទ្ធិ និងការការពារពេញលេញស្របតាមច្បាប់, លក្ខខណ្ឌនិងកិច្ចសន្យា រវាងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមានតម្លាភាព និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការផ្សព្វផ្សាយ និងព័ត៌មានអំពីសេវាហិរញ្ញវត្ថុមានលក្ខណៈច្បាស់លាស់ និងមិនមានការបំភាន់ ឬបោកប្រាស់កាត់បន្ថយហានិភ័យនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុខុសគោលដៅ ឬហានិភ័យនៃបំណុលលើសលប់, គ្រឹះស្ថានក៏មិនតម្រូវឱ្យអតិថិជនតម្កល់នូវឯកសារច្បាប់ដើម ដូចជា៖ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារជាដើម។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់ថា កម្ចីផ្លូវការគឺជាកម្ចីទាំងឡាយណាដែលផ្តល់ជូនដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាដើម្បីផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់។ កម្ចីពីគ្រឹះស្ថានផ្លូវការនេះមានអត្រាការប្រាក់សមរម្យ ហានិភ័យទាប និង មានយន្តការកិច្ចការពារអតិថិជនផងដែរ។

លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល បានពន្យល់ទៀតថា «កម្ចីក្រៅផ្លូវការ គឺជាកម្ចីទំាងឡាយណាដែលផ្តល់ដោយ ស្ថាប័នមិនចុះបញ្ជី (ខុសច្បាប់) ឬផ្តល់ដោយបុគ្គលនានានៅក្រៅប្រព័ន្ធ រួមទាំងកម្ចីតាមអនឡាញ។ កម្ចីក្រៅផ្លូវការអាចនាំមកនូវហានិភ័យខ្ពស់ ដោយមានអត្រាការប្រាក់ខ្ពស់ខ្លាំងហួសហេតុព្រមទាំងគ្មានយន្តការ ការពារអតិថិជនអ្វីទាំងអស់»៕

ប្រភពរូបភាព៖ AMS

The post អ្នកជំនាញហិរញ្ញវត្ថុ លើកទឹកចិត្តដល់សិស្ស-និស្សិត និងសាធារណជនទាំងអស់ ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ appeared first on .

ADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ជួយកម្ពុជាក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ធនាគារអភិវឌ្ឍអាស៊ី (ADB) កាលពីពេលថ្មីៗនេះ បានអនុម័តប្រាក់កម្ចីគោលនយោបាយចំនួន ៥០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

តាមរយ:ការផ្តល់កម្ចីនេះ ADB បានបង្ហាញថាខ្លួនមានភាពជាដៃគូយូរអង្វែង ក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ។

ADB បាននិយាយទៀតថា កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញផ្នែកឌីជីថលនៃប្រព័ន្ធ PFM រួមទាំងការពង្រឹងសវនកម្មខាងក្នុង និងខាងក្រៅ គឺស្ថិតក្នុងចំណោមវិធានការកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនការត្រួតពិនិត្យលើការចំណាយសាធារណៈ។

នាយក ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានទទួលស្គាល់ថា កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ គឺបានឆ្លើយតបទៅនឹងឧបសគ្គនៃការអភិវឌ្ឍដែលកំណត់ដោយរដ្ឋាភិបាល ក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា។ ហើយកំណែទម្រង់ទាំងនេះ នឹងជួយលើកកំពស់សមត្ថភាពអនុវត្តរបស់ក្រសួងជាច្រើន៕

The post ADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ជួយកម្ពុជាក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ appeared first on .

មេដឹកនាំកំពូលចិន បើកកិច្ចប្រជុំសំខាន់មួយ ដោះស្រាយហានិភ័យក្នុងវិស័យហិរញ្ញវត្ថុ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបើកកិច្ចប្រជុំសំខាន់មួយនៅក្នុងសប្ដាហ៍នេះ ជាមួយបំណងដោះស្រាយហានិភ័យ នៃវិស័យហិរញ្ញវត្ថុ ដែលកំពុងកើតមានសព្វថ្ងៃ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP។

ជាមួយគ្នានេះ បណ្ដាញទូរទស្សន៍រដ្ឋ CCTV ក៏បានរាយការណ៍ដែរថា គោលបំណងនៃការបើកសន្និសីទការងារហិរញ្ញវត្ថុជាតិនាឆ្នាំនេះ គឺផ្ដោតសំខាន់លើការពង្រឹង ការឃ្លាំមើលវិស័យហិរញ្ញវត្ថុ ការពារ និងដោះស្រាយហានិភ័យនានា ក៏ដូចជាបង្កើនការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ បន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំនោះផងដែរ ក្រុមមន្ត្រីនានាក៏បានអំពាវនាវឲ្យមានយន្តការថ្មីៗ ដើម្បីគាំទ្រដល់​ការផ្ដល់ហិរញ្ញវត្ថុ សម្រាប់វិស័យអចលនទ្រព្យ ដែលជា​វិស័យសំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចជាតិ​វិញផងដែរ។

គួររំលឹកបន្តិចថា សន្និសីទការងារហិរញ្ញវត្ថុជាតិ ជាធម្មតាធ្វើឡើង ២ដង ក្នុងរយៈពេលមួយទសវត្ស ដោយកើតឡើងចុងក្រោយក្នុងឆ្នាំ២០១៧ ប៉ុន្តែដោយមើលឃើញ​ពីហានិភ័យនៃវិស័យហិរញ្ញវត្ថុកំពុងកើតមាន ប្រធានាធិបតីចិន ក៏បានបើកកិច្ចប្រជុំមួយនេះ​មុនពេលកំណត់ ដើម្បីរកដំណោះស្រាយឆាប់ៗ៕

The post មេដឹកនាំកំពូលចិន បើកកិច្ចប្រជុំសំខាន់មួយ ដោះស្រាយហានិភ័យក្នុងវិស័យហិរញ្ញវត្ថុ appeared first on .

រដ្ឋមន្ត្រីហិរញ្ញវត្ថុហុងកុង គ្រោងបំពេញទស្សនកិច្ចទៅអង់គ្លេសលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ
​រដ្ឋមន្ត្រីហិរញ្ញវត្តុហុងកុង គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស​ក្នុងខែមេសា ដែលជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង​ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ នេះបើតាម​ការ​ចុះផ្សាយពី CNA។

ដោយសម្លឹងមើលការលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុរបស់ហុងកុង និងពង្រឹងទំនាក់ទំនងជាមួយចក្រភពអង់គ្លេស និងបែលហ្ស៊ិក លោក Christopher Hui លេខាធិការសេវាហិរញ្ញវត្ថុ និងរតនាគារនឹងធ្វើទស្សនកិច្ចនៅទីក្រុងប្រ៊ុចសែលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមេសា និងទីក្រុងឡុងដ៍ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមេសា។

មន្ត្រីហុងកុងម្នាក់នេះ ក៏នឹងជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ មេដឹកនាំហិរញ្ញវត្ថុ និងធុរកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាមន្ត្រីនៃគណៈកម្មការអឺរ៉ុបផងដែរ។

គោលបំណងនៃដំណើរទស្សនកិច្ចមួយនេះ គឺធ្វើឡើងដើម្បីបង្ហាញពីវឌ្ឍនភាពនៃ​ការរីកដុះដាល​នៃ​វិស័យសេវាកម្មហិរញ្ញវត្ថុរបស់ហុងកុង ជាពិសេសលើផ្នែក Fintech និងហិរញ្ញវត្ថុបៃតង៕

The post រដ្ឋមន្ត្រីហិរញ្ញវត្ថុហុងកុង គ្រោងបំពេញទស្សនកិច្ចទៅអង់គ្លេសលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ appeared first on .

កិច្ចប្រជុំពីកោះបាលី ស្នើឲ្យប្រទេសក្នុងតំបន់អាស៊ានប្រើប្រាស់រូបិយវត្ថុក្នុងស្រុក កុំរំពឹងបរទេស
ទេសាភិបាលធនាគារកណ្ដាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាន​បញ្ចប់កិច្ចប្រជុំ​មួយ​ធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះ ខណៈកិច្ចពិភាក្សា​ផ្ដោតសំខាន់​លើ​វិធី​ទប់ស្កាត់ហានិភ័យសកលសម្រាប់​ប្រទេសក្នុងតំបន់​ ដោយសំណូមពរឲ្យប្រទេសក្នុងតំបន់ងាកមកបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ជាជាងពឹងផ្អែកលើរូបិយប័ណ្ណបរទេស។

ការជួបជុំរវាងមេធំ​ហិរញ្ញវត្ថុមកពី​តំបន់អាស៊ីអាគ្នេយ៍​ធ្វើឡើង ក្រោយវិស័យធនាគារនៅអាមេរិក​កំពុងមាន​ហានិភ័យ ជាពិសេស​ក្រោយ​ការ​ដួលរលំ​របស់​ធនាគារ​កំពូល​មួយ​នៅ​លោកខាងលិច​គឺ Silicon Valley Bank។ នេះបើតាមការចុះផ្សាយពី CNA។

ទេសាភិបាលរងធនាគារកណ្តាលឥណ្ឌូនេស៊ី Dody Budi Waluyo បានប្រាប់ទៅកាន់​អ្នកសារព័ត៌មាន​ថា៖ “បញ្ហានៅអាស៊ានយើង​គឺ​សុទ្ធតែដូចគ្នា វិបត្តិអតិផរណាខ្ពស់ ភាពចលាចលនៃទីផ្សារហិរញ្ញវត្ថុ និងលំហូរចេញមូលធនជាដើម ហើយបច្ចុប្បន្ន​ភាពចលាចល​លើ​វិស័យធនាគារ​នៅ​អាមេរិក និងអឺរ៉ុប​ក៏​កំពុងកើតមានដូចគ្នា”។

បន្ថែមពីនោះ លោក Dody ក៏បាននិយាយថា តំណាងផ្នែកហិរញ្ញវត្ថុបានពិភាក្សាអំពីការតភ្ជាប់ប្រព័ន្ធទូទាត់នៅក្នុងតំបន់ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអាស៊ានមួយចំនួនមិនទាន់ត្រូវបានអភិវឌ្ឍពេញលេញនៅឡើយ។

ចំណុចគោលនៃកិច្ចពិភាក្សាលើកនេះ គឺកិច្ចប្រជុំតំណាងផ្នែកហិរញ្ញវត្ថុ បានដាក់សំណើឲ្យប្រទេសក្នុងតំបន់ បង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្ម ឬការវិនិយោគ ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាមេរិក៕

The post កិច្ចប្រជុំពីកោះបាលី ស្នើឲ្យប្រទេសក្នុងតំបន់អាស៊ានប្រើប្រាស់រូបិយវត្ថុក្នុងស្រុក កុំរំពឹងបរទេស appeared first on .

IMF ប្រាប់ឲ្យធនាគារកណ្ដាលនៅអាស៊ី ប្រញាប់រឹតបន្តឹងគោលនយោបាយរូបិយវត្ថុ
ថ្មីៗនេះ ស្ថាប័នមូលនិធិរូបិយប័ណ្ណអន្តរជាតិហៅកាត់ IMF បានប្រាប់​ឲ្យ​ ធនាគារកណ្ដាល​នៃ​បណ្ដាប្រទេស​នៅ​តំបន់អាស៊ី​ទាំងអស់ ឲ្យ​ប្រញាប់​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​របស់ខ្លួន ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ និង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ​តាម​ប្រទេស។

យ៉ាងណា ករណី​ខាងលើ​គឺ​មិន​ត្រូវបាន​រាប់​បញ្ចូលនូវ​មហាអំណាច​សេដ្ឋកិច្ច​ប្រចាំ​អាស៊ី​គឺ ចិន និង​ជប៉ុន​ឡើយ ដ្បិត​បើ​ទោះ​ជា​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង ២ ហាក់​កើនឡើង​យឺត ប៉ុន្តែ​អត្រា​អតិផរណា​នៅ​ទីនោះ គឺ​មិន​មាន​ការ​កើនឡើង​ឡើយ។

ដោយឡែក បើ​តាម​សម្ដី​របស់​លោក Krishna Srinivasan ប្រធាន​នាយកដ្ឋាន IMF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាន​បង្ហើប​ថា តម្លៃរូបិយប័ណ្ណ​ប្រទេស​នៅ​អាស៊ីជាច្រើនបាន​ធ្លាក់ចុះ នៅពេល​សហរដ្ឋអាមេរិក​រឹត​បន្តឹង​ខ្លាំង បណ្ដាល​ឲ្យ​អត្រាការប្រាក់​ប្រចាំ​ប្រទេស​ទាំងនោះ​មាន​គម្លាត​គ្នា​ខ្លាំង។

បុរសខាងលើ​ក៏​បាន​បន្ថែម​ទៀតថា ការ​ធ្លាក់ចុះ​នៃ​តម្លៃ​រូបិយប័ណ្ណ និង​ការកើនឡើង​នៃ​អត្រាការប្រាក់​ក្នុងពេលតែមួយ អាច​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​នៅ​តំបន់​អាស៊ី​ប្រឈម​នឹង​បំណុល​វ័ណ្ឌក​នៅ​ថ្ងៃណាមួយ៕

The post IMF ប្រាប់ឲ្យធនាគារកណ្ដាលនៅអាស៊ី ប្រញាប់រឹតបន្តឹងគោលនយោបាយរូបិយវត្ថុ appeared first on .

លីបង់គ្រោង​ស្នើសុំ​ជំនួយ​ពី IMF ក្រោ​យ​ប្រកាស​ខាត​បង់​ជាង ៧០ ពាន់​លាន​ដុល្លារ​លើ​បញ្ហា​ហិរញ្ញវត្ថុ
រដ្ឋាភិបាល​ប្រទេស​លីបង់​ប្រកាស​ពី​ការ​ខាតបង់​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ឆ្នាំ​នេះ មាន​ចន្លោះ​ចាប់ពី ៦៨ ទៅ​ ៦៩ ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​អះអាងពី​ឧបនាយករដ្ឋមន្ត្រី Saadeh al-Shami បាន​ប្រាប់​ទៅ​កាន់ Reuters។

ការ​ប្រកាស​​ទទួល​ស្គាល់​ពី​ការខាតបង់​ច្រើន​សន្ធឹកបែបនេះ​គឺ​ ជា​ជំហាន​សំខាន់​មួយដែលរដ្ឋាភិបាល​ក្រុង​ប៉ៃរ៉ូត ចង់​​ចរចា​ជាមួយ​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​​ IMF ក្នុងការ​ស្នើ​សុំ​ជំនួយ។

លោក Shami បាន​និយាយ​ថា​​ទំហំ​នៃ​ការ​ខាតបង់​អាច​មានភាព​លម្អៀត​តិច​តួច តែ​លោក​មិន​បាន​បកស្រាយ​ឲ្យជាក់លាក់​​នោះទេ។

បញ្ជាក់​ដែរ​ថា ការខ្វែងគំនិតគ្នាលើទំហំនៃការខាតបង់រវាងធនាគារកណ្តាលរបស់ប្រទេសលីបង់ ធនាគារពាណិជ្ជ និងរដ្ឋាភិបាលកាលពីឆ្នាំមុន បាននាំឱ្យមានការបែកបាក់ក្នុងការចរចារដើម្បីធានា​ប្រាក់កម្ចី​ពី IMF ដើម្បី​ស្រោចស្រង់​ប្រទេសលីបង់ចេញពីវិបត្តិដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ ១៩៧៥-៩០ ។

ដោយឡែក នាយករដ្ឋមន្ត្រី Najib Mikati បាននិយាយថា លោកកំពុងស្វែងរកការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ IMF នៅចុងឆ្នាំនេះ​ផង​ដែរ៕

ប្រភព: Reuters

The post លីបង់គ្រោង​ស្នើសុំ​ជំនួយ​ពី IMF ក្រោ​យ​ប្រកាស​ខាត​បង់​ជាង ៧០ ពាន់​លាន​ដុល្លារ​លើ​បញ្ហា​ហិរញ្ញវត្ថុ appeared first on .

កូវីដមិនទាន់ទៅណាគួរកាត់ចំណាយមិនទាំងអស់នេះចេញភ្លាមបើមិនចង់ឱ្យសុខភាពហិរញ្ញវត្ថុដុនដាបកាន់តែខ្លាំង
ស្របពេលដែលវិបត្តិកូវីដ១៩ នៅតែបន្តរាលដាលមិនស្រុតស្រក កត្តាសុខភាពសេដ្ឋកិច្ចគ្រួសារ រឹតតែជារឿងសំខាន់ មិនគួរមើលរំលង។ ចំណូល បានមកពីអាជីវកម្ម ឬប្រាក់ខែរបស់សមាជិកម្នាក់ៗ អាចនឹងរងផលប៉ះពាល់ គ្រាន់តែតិច ឬច្រើន។ ហេតុដូច្នេះហើយ ថ្ងៃនេះ Oknha News យើងខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកយកចិត្តទុកដាក់ទៅលើការចំណាយមិនចាំបាច់មួយចំនួន ដែលគួរតែកាត់បន្ថយ បើមិនចង់ឱ្យសុខភាពហិរញ្ញវត្ថុធ្លាក់ចុះ ក្នុងកាលៈទេសៈដ៏លំបាកនេះ៖

១. កាត់បន្ថយការបរិភោគអាហារខាងក្រៅ

សម័យនេះ មនុស្សជាច្រើននាក់សុទ្ធតែមមាញឹកខ្លាំង រហូតដល់អ្នកខ្លះដកខ្លួនមិនរួចពីការងារ។យ៉ាងនេះក្ដី អ្នកមិនគួរទទួលទាន ឬទិញអាហារនៅក្រៅផ្ទះ ច្រើនពេកទេ ព្រោះយើងឃើញស្រាប់ហើយថា អាហារនៅខាងក្រៅជាទូទៅ មានតម្លៃថ្លៃជាងខ្លួនយើងធ្វើផ្ទាល់។ ដូច្នេះក្នុងបរិបទកូវីដនេះ ​បើអាចញ៉ាំម្ហូបអាហារនៅផ្ទះ នោះយើងអាចសន្សំលុយកាក់បានខ្លះ ហើយមិនតែប៉ុណ្ណោះ យើងអាចមានទំនុកចិត្តលើអនាម័យម្ហូបអាហារ នៅពេលយើងជាអ្នកធ្វើវាដោយផ្ទាល់ដៃថែមទៀតផង។

២. កាត់បន្ថយចំនាយលើសម្ភារមិនចាំបាច់

សម្ភារៈមិនចាំបាច់នៅទីនេះ សំដៅដល់តម្រូវការ ដែលអាចអត់ក៏បាន ពន្យារពេលទិញសិនក៏បាន។ ការចំណាយទាំងអស់នោះ រួមមានដូចជា៖ ផ្នែកសេវាកម្មកម្សាន្ត សំលៀកបំពាក់ ស្បែកជើង កាបូប ទូរស័ព្ទ ជាដើម។

៣. គេចឱ្យផុតពីគម្រោងជំពាក់បំណុលទាំងឡាយ

ក្នុងស្ថានភាពកូវីដនេះ សូមជៀសវាងឱ្យបាននូវបំណុលថ្មីៗទាំងឡាយណា ដែលលោកអ្នកមានគម្រោងថានឹងខ្ចីគេ។ ចំពោះបំណុលចាស់ស្រាប់ មិនបាច់លើកយកមកនិយាយទេ តែបំណុលថ្មី ជាពិសេសធំៗ ដូចជាផែនការទិញរថយន្តថ្មី សម្ភារៈទំនើបៗ ទិញផ្ទះ បង់រំលស់ គួរកុំប្រថុយឱ្យសោះ។

៤. កាត់បន្ថយចំណាយក្នុងផ្ទះ

ក្រៅពីកាត់បន្ថយការចំណាយខាងលើហើយនោះ ចំណាយបំប៉ិកបំប៉ុកក្នុងផ្ទះ ក៏មិនត្រូវមើលរំលងដែរ ព្រោះអាចជាមូលហេតុធ្វើឱ្យកាបូបលុយលោកអ្នកស្គមដោយមិនដឹងខ្លួន។ ចំណាយទាំងនោះ រួមមានដូចជា ថ្លៃប្រេងឥន្ធនៈ ថ្លៃភ្លើង ថ្លៃទឹក គ្រឿងទេស គួរត្រូវបានកាត់បន្ថយ និងប្រើប្រាស់ដោយភាពសន្សំសំចៃក្នុងស្ថានភាពដ៏ផុយស្រួយនេះ៕

Salesman giving key to female car buyer

The post កូវីដមិនទាន់ទៅណាគួរកាត់ចំណាយមិនទាំងអស់នេះចេញភ្លាមបើមិនចង់ឱ្យសុខភាពហិរញ្ញវត្ថុដុនដាបកាន់តែខ្លាំង appeared first on .

លោក ង៉ែត ​ជូ ​៖ កំ​ហុ​ស​ឆ្គង​៤យ៉ាង​រប​ស់​ឪពុ​ក​ម្តាយ នាំអោយ​កូនៗ​ជួ​​ប​បញ្ហាហិរញ្ញវត្ថុ
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បានលើកឡើង៤ចំណុច សំខាន់ៗ ដែលឪពុកម្តាយ ធ្វើចំពោះកូន នាំឲ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុនាថ្ងៃអនាគត។

ចំណុចទាំង៤រួមមាន៖

១)
តែងតែចំណាយប្រាក់ទិញអ្វីៗបំពេញចិត្តកូនៗ។

២) មិនបានបង្ហាត់បង្រៀនកូនៗពីភាពខុសគ្នារវាងការចង់បាន
និងសេចក្តីត្រូវការចាំបាច់ (want and need)។

៣)
មិនបានបង្ហាត់បង្រៀនកូនៗពីមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុដូចជាការសន្សំ ការចំណាយ
បំណុល។ល។

៤)
មិនផ្តល់ឱកាសអោយកូនៗស្វែងយល់ និងចូលរួមចំណែកក្នុងសំរេចចិត្តធំៗលើបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ៕

The post លោក ង៉ែត ​ជូ ​៖ កំ​ហុ​ស​ឆ្គង​៤យ៉ាង​រប​ស់​ឪពុ​ក​ម្តាយ នាំអោយ​កូនៗ​ជួ​​ប​បញ្ហាហិរញ្ញវត្ថុ appeared first on .