ហ្គាស

សិង្ហបុរី បង្កើនការទិញចូលឧស្ម័នបន្ថែមទៀត ពីប្រទេសនៅក្រៅតំបន់មជ្ឈិមបូព៌ា
ប្រទេសសិង្ហបុរី កំពុងបង្កើនការទិញចូលឧស្ម័នធម្មជាតិរាវ (LNG) ពីតំបន់ផ្សេងទៀត នៅទូទាំងពិភពលោក ខណៈពេលដែលជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់ការដឹកជញ្ជូនឥន្ធនៈដែលប្រើប្រាស់សម្រាប់ផលិតអគ្គិសនីនៅតាមផ្ទះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

អាជ្ញាធរទីផ្សារថាមពលជាតិ (EMA) បាននិយាយនៅកាលពីពេលថ្មីៗនេះថា ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវមួយចំនួនពីមជ្ឈិមបូព៌ា បានរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។

EMA បានបន្ថែមទៀតថា ក្រុមហ៊ុន Singapore GasCo ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៥ ដើម្បីធ្វើចម្រុះកម្មការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ កំពុងធ្វើការទិញចូលបន្ថែមទៀត ពីប្រទេសនានាជុំវិញពិភពលោក ដើម្បីធានាបាននូវឥន្ធនៈគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក។

គួរឲ្យដឹងថា ការនាំចូលឧស្ម័នពីប្រទេសកាតា មានចំនួនតិចជាង ១០% នៃតម្រូវការអគ្គិសនីរបស់ប្រទេសសិង្ហបុរី មុនពេលមានជម្លោះ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសសិង្ហបុរី បានព្យាយាមបង្កើនការនាំចូលឧស្ម័នកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការអគ្គិសនីប្រហែល ៩៥% របស់ខ្លួន។

នៅឆ្នាំ២០២៥ ៤០% នៃការផ្គត់ផ្គង់ឧស្ម័នសរុបរបស់សិង្ហបុរី ត្រូវបានដឹកជញ្ជូនតាមរយៈបំពង់បង្ហូរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈចំនួនដែលនៅសេសសលផ្សេងទៀតត្រូវបានផ្គត់ផ្គង់តាមរយៈផ្លូវសមុទ្រពីទីផ្សារនានា ជុំវិញពិភពលោក។

ជម្រាបជូនថា បច្ចុប្បន្នប្រទេសនានាកំពុងជួបប្រទះទៅនឹងកង្វះខាតយ៉ាងខ្លាំង ដោយសារឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃសកលលោក បានហូរកាត់ច្រកសមុទ្រ Hormuz មុនពេលមានជម្លោះ ប៉ុន្តែការផ្គត់ផ្គង់តាមបណ្តោយផ្លូវសំខាន់នេះ ត្រូវបានរំខានដោយសង្គ្រាមចាប់តាំងពីពេលនោះមក៕​

The post សិង្ហបុរី បង្កើនការទិញចូលឧស្ម័នបន្ថែមទៀត ពីប្រទេសនៅក្រៅតំបន់មជ្ឈិមបូព៌ា appeared first on .

កាតា អាចខាតបង់ដល់ ១០០ពាន់លានដុល្លារ ពីការនាំចេញឧស្ម័ន ដោយសារអ៊ីរ៉ង់វាយប្រហារ
ក្រុមហ៊ុន QatarEnergy បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឲ្យខូតខាតសមត្ថភាពនាំចេញឧស្ម័នធម្មជាតិរាវ (LNG) រហូតដល់ទៅ ១៥% រយៈពេល ៥ឆ្នាំ ដែលស្មើទៅនឹងការខាតបង់ប្រាក់ចំណូលសុបប្រហែល ១០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងថាមពលកាតា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង និងឧស្ម័នជាតិ QatarEnergy លោក Saad al-Kaabi បាននិយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានរំខានដល់ឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ១២,៨ លានតោនជារៀងរាល់ឆ្នាំ ដែលស្មើនឹង ១៧% នៃសមត្ថភាពនាំចេញ ដែលបណ្តាលឱ្យខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ២០ពាន់លានដុល្លារ។

យ៉ាងណាមិញ ចំពោះដំណើរការស្តារឡើងវិញ សម្រាប់ខ្សែផលិតកម្មដែលខូចខាតទាំងនេះ ត្រូវបានគេរំពឹងថានឹងអាចចំណាយពេលចន្លោះពី ៣ ទៅ ៥ឆ្នាំ ដែលនោះមានន័យថាប្រាក់ចំណូលពីការនាំចេញ អាចធ្លាក់ចុះរហូតដល់ ១០០ពាន់លានដុល្លារ។ នេះមិនទាន់រាប់បញ្ចូលទាំងការចំណាយសម្រាប់ការជួសជុលដែលមានចំនួនទឹកប្រាក់ប្រហែល ២៦ពាន់លានដុល្លារ ដែលត្រូវបានប៉ាន់ស្មាននៅឡើយ។

ជម្រាបជូនថា ជុំវិញការលើកឡើងនេះ បន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលវាយប្រហារលើរោងចក្រ Ras Laffan LNG របស់ក្រុមហ៊ុន Qatar Energy ដែលមានទីតាំងប្រហែល ៨០ គីឡូម៉ែត្រភាគខាងជើងទីក្រុងដូហា ប្រទេសកាតា។ នេះគឺជារោងចក្រផលិតឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេបំផុតរបស់ពិភពលោក ដែលផ្គត់ផ្គង់ប្រហែល ២០% នៃទិន្នផលសកល៕

The post កាតា អាចខាតបង់ដល់ ១០០ពាន់លានដុល្លារ ពីការនាំចេញឧស្ម័ន ដោយសារអ៊ីរ៉ង់វាយប្រហារ appeared first on .

មហាសេដ្ឋីម៉ាឡេស៊ី Albukhary ទទួលបានគម្រោងសង់រោងចក្រហ្គាសតម្លៃជិត ៨០០លានដុល្លារ
ក្រុមហ៊ុន Gas Malaysia ដែលគាំទ្រដោយក្រុមហ៊ុនមេ MMC Corporation របស់មហាសេដ្ឋីលំដាប់កំពូលម៉ាឡេស៊ី លោក Syed Mokhtar Albukhary ទទួលបានការអនុម័តពីនិយតករសម្រាប់ការសង់សង់រោងចក្រឧស្ម័នធម្មជាតិរាវ (LNG) មួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានតម្លៃសរុបប្រមាណ ៣ពាន់លានរីងហ្គីត ឬស្មើនឹង ៧៦៥លានដុល្លារ។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា រោងចក្រនេះនឹងស្ថិតនៅតំបន់ឆ្នេរសមុទ្រក្បែរទីក្រុង Yan ក្នុងរដ្ឋ Kedah ភាគពាយ័ព្យ ប្រទេសម៉ាឡេស៊ី។ វាត្រូវបានគេរំពឹងថានឹងអាចកែច្នៃឧស្ម័នបានរហូតដល់ ៦ លានតោនជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិបត្តិការដំបូងនឹងចាប់ផ្តើមក្នុងឆ្នាំ២០២៩។

គួរឲ្យដឹងថា បន្ទាប់ពីការអនុម័តនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Gas Malaysia បានកើនឡើងដល់កម្រិតខ្ពស់បំផុត ដល់ ៥,៦៣រីងហ្គីតក្នុងមួយហ៊ុន ដែលនាំឲ្យតម្លៃមូលធនទីផ្សារបស់ខ្លួនកើនឡើងដល់ ៧,១៩ពាន់លានរីងហ្គីត។ដូចដែលបានរាយការណ៍ដោយ The Edge Malaysia។

ជម្រាបជូនថាលោក Syed Mokhtar Albukhary បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួនក្នុងនាមជាអ្នកជួញដូរអង្ករបន្ទាប់ពីឈប់រៀននៅវិទ្យាល័យ ហើយបានក្លាយជាមហាសេដ្ឋីកំពូលមួយរបស់ម៉ាឡេស៊ីដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៦ពាន់លានដុល្លារ។នេះបើយោងតាម Forbes៕​

The post មហាសេដ្ឋីម៉ាឡេស៊ី Albukhary ទទួលបានគម្រោងសង់រោងចក្រហ្គាសតម្លៃជិត ៨០០លានដុល្លារ appeared first on .

តម្លៃឧស្ម័ននៅអឺរ៉ុប កើនឡើងដល់ជាង ៣០% ចាប់តាំងពីផ្ទុះជម្លោះនៅអ៊ីរ៉ង់
ការវាប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់មជ្ឈិមបូព៌ា បានបណ្តាលឲ្យតម្លៃឧស្ម័ននៅអឺរ៉ុបកើនឡើងយ៉ាងខ្លាំង គិតនៅត្រឹមថ្ងៃទី១៩ ខែមីនាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅពេលបើកការជួញដូរដំបូង នៅថ្ងៃទី១៩ ខែមីនា តម្លៃឧស្ម័នធម្មជាតិរាវ (LNG) TTF របស់ហូឡង់ ដែលត្រូវបានចាត់ទុកថាជាតម្លៃគោលសម្រាប់ឧស្ម័ននៅអឺរ៉ុប បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៣៥% ដល់ ៧៤អឺរ៉ូ (ឬជិត ៨៥ដុល្លារអាមេរិក) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង (MWh)។ ទន្ទឹមនឹងនេះ តម្លៃឧស្ម័នធម្មជាតិរាវ នៅសហរដ្ឋអាមេរិក ក៏បានកើនឡើង ៤,៤% ផងដែរ។

យ៉ាងណាមិញ ចំពោះតម្លៃប្រេងឆៅក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ ដោយគិតនៅត្រឹមរសៀលថ្ងៃដដែលនោះ តម្លៃប្រេងឆៅ Brent បានកើនឡើងជាង ៦% ដល់ ១១៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងជួញដូរនៅតម្លៃ ៩៧ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យដឹងថា ទីផ្សារបានប្រែប្រួល បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅមជ្ឈិមបូព៌ា ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់។ នៅថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Qatar Energy បានបញ្ជាក់ថា មីស៊ីលរបស់អ៊ីរ៉ង់បានវាយប្រហារទៅលើរោងចក្រឧស្ម័នធម្មជាតិរាវ Ras Laffan របស់ខ្លួន។ នេះគឺជារោងចក្រផលិតឧស្ម័នធម្មជាតិរាវធំជាងគេបំផុតរបស់ពិភពលោក ដែលផ្គត់ផ្គង់ប្រហែល ២០% នៃទិន្នផលសកល។

ជម្រាបជូនថា បច្ចុប្បន្នអឺរ៉ុប នាំចូលឧស្ម័នធម្មជាតិភាគច្រើនរបស់ខ្លួនពីសហរដ្ឋអាមេរិក ដែលមានចំណែកទីផ្សារ ២៥,៤%។ រួមតាំងការផ្គត់ផ្គង់ពីប្រទេសកាតា និងអារ៉ាប់រួមមានចំនួនតិចជាង ១០% ៕​

The post តម្លៃឧស្ម័ននៅអឺរ៉ុប កើនឡើងដល់ជាង ៣០%  ចាប់តាំងពីផ្ទុះជម្លោះនៅអ៊ីរ៉ង់ appeared first on .

កាន់តែក្តៅ! អ៊ីរ៉ង់ វាយប្រហាររោងចក្រឧស្ម័នធម្មជាតិធំជាងគេបំផុតរបស់ពិភពលោក នៅកាតា
កងកម្លាំងអ៊ីរ៉ង់ បានវាយប្រហាររោងចក្រ Ras Laffan LNG នៅក្នុងប្រទេសកាតា ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលទីក្រុងដូហាបានថ្កោលទោសថាវាជាការវាយប្រហារដ៏ឃោរឃៅបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រុមហ៊ុន Qatar Energy ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នជាតិធំបំផុតមួយរបស់ពិភពលោក បានបញ្ជាក់នៅថ្ងៃទី១៩ ខែមីនាថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់បានវាយប្រហារចំរោងចក្រឧស្ម័នធម្មជាតិរាវ (LNG) Ras Laffan ដែលមានទីតាំងប្រហែល ៨០គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងដូហា។ នេះត្រូវបានគេស្គាល់ថាជារោងចក្រផលិតឧស្ម័នធម្មជាតិរាវធំជាងគេបំផុតរបស់ពិភពលោក។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Qatar Energy បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយភ្លាមៗដើម្បីទប់ស្កាត់អគ្គីភ័យ ហើយស្ថានភាពត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះបានទទួលស្គាល់ថាការវាយប្រហារនេះបានបណ្តាលឲ្យការខូចខាតយ៉ាងទូលំទូលាយ។

ជម្រាបជូនថា តំបន់ឈូងសមុទ្រកំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំងពីការសងសឹករបស់អ៊ីរ៉ង់ចំពោះការវាយប្រហារតាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈមក​៕

The post កាន់តែក្តៅ! អ៊ីរ៉ង់ វាយប្រហាររោងចក្រឧស្ម័នធម្មជាតិធំជាងគេបំផុតរបស់ពិភពលោក នៅកាតា appeared first on .

ប្រទេសជាច្រើននៅមជ្ឈិមបូព៌ា ចាប់ផ្តើមបញ្ឈប់ការរុករកប្រេង និងឧស្ម័នរបស់ខ្លួន
ប្រទេសកាតាបានប្រកាសបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវរបស់ខ្លួន ស្របពេលអ៊ីស្រាអែលក៏បានបិទការផលិតឧស្ម័នជាបណ្តោះអាសន្នផងដែរ នៅពេលដែលអារ៉ាប៊ីសាអូឌីតបានបទិរោងចក្រចម្រាញ់ប្រេងធំជាងគេរបំផុតរបស់ខ្លួន ដោយសារតែជម្លោះអ៊ីរ៉ង់កំពុងកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២ ខែមីនា ក្រុមហ៊ុនឧស្ម័នខ្នាតយក្ស QatarEnergy បានប្រកាសថា ខ្លួននឹងបញ្ឈប់ការផលិតផលិតផលទាក់ទងទៅនឹងឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួនទាំងស្រុង។ ជុំវិញការបិទនេះ​ រដ្ឋាភិបាលកាតា បានប្រកាសថា រោងចក្រ QatarEnergy មួយត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ពីរគ្រឿង ហើយអាជ្ញាធរកំពុងវាយតម្លៃការខូចខាតនេះ។

គួរឲ្យដឹងថា ការផលិតឧស្ម័នធម្មជាតិរាវ (LNG) របស់កាតាគឺស្មើនឹង ២០% នៃការផ្គត់ផ្គង់សកល។ ប្រទេសនេះក៏ជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវធំជាងគេទីពីររបស់ពិភពលោកផងងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានតុល្យភាពតម្រូវការនៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ី។ អតិថិជនអាស៊ីបច្ចុប្បន្នមានចំនួន ៨២% នៃអតិថិជនសរុបរបស់ QatarEnergy។

ទន្ទឹមនឹងនេះ​ នៅអ៊ីស្រាអែល រដ្ឋាភិបាលបានបញ្ជាឲ្យក្រុមហ៊ុន Chevron បិទវាលឧស្ម័ន Leviathan ដ៏ធំបំផុតរបស់ខ្លួនជាបណ្តោះអាសន្ន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Chevron បាននិយាយថា រោងចក្ររបស់ក្រុមហ៊ុននៅតែមានសុវត្ថិភាព។

ដោយឡែក អារ៉ាប៊ីសាអូឌីត ក៏បានប្រកាសបិទរោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ខ្លួនគឺ Ras Tanura (គ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ Saudi Aramco) បន្ទាប់ពីវាត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ ​​រោងចក្រនេះ ដែលមានសមត្ថភាពផលិតប្រេងបាន ៥៥០,០០០ បារ៉ែលក្នុងមួយថ្ងៃ។

ជម្រាបជូនថានៅអ៊ីរ៉ង់ មានការផ្ទុះជាច្រើនត្រូវបានគេរាយការណ៍ នៅលើកោះ Kharg ដែលជាកន្លែងកែច្នៃប្រេងនាំចេញ ៩០% របស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ វិសាលភាពនៃការខូចខាតដល់រោងចក្រប្រេងនៅទីនោះមិនទាន់ច្បាស់លាស់នៅឡើយទេ។ អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងធំជាងគេទីបីនៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC) ដោយផ្គត់ផ្គង់ប្រហែល ៤,៥% នៃការផ្គត់ផ្គង់សកល៕​

The post ប្រទេសជាច្រើននៅមជ្ឈិមបូព៌ា ចាប់ផ្តើមបញ្ឈប់ការរុករកប្រេង និងឧស្ម័នរបស់ខ្លួន appeared first on .

តៃវ៉ាន់ ​នឹង​បង្កើន​ការទិញ​យកឧស្ម័ន​ធម្មជាតិ​ពី​សហរដ្ឋអាមេរិក ​នៅ​ឆ្នាំនេះ
តៃវ៉ាន់ បានប្រកាសថាខ្លួននឹងបង្កើនការទិញឧស្ម័នធម្មជាតិ (LNG) របស់សហរដ្ឋអាមេរិក ដើម្បីបង្កើតបានប្រហែលមួយភាគបីនៃការផ្គត់ផ្គង់ការនាំចូលរបស់ខ្លួន នៅឆ្នាំនេះ និងកាត់នបន្ថយការទិញពីប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

តៃវ៉ាន់ ដែលមានអតិរេកពាណិជ្ជកម្មជាច្រើនជាមួយសហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងឧស្ម័នធម្មជាតិរាវ ថ្មីដ៏ធំមួយនៅក្នុងរដ្ឋ Alaska ដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានជំរុញយ៉ាងខ្លាំងដល់ តៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តនៅអាស៊ី ជាជម្រើសសម្រាប់ការផ្គត់ផ្គង់។

យ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ លោក Kung Ming-hsin បានប្រាប់ទៅកាន់អ្នយកព័ត៌មាននៅទីក្រុងតៃប៉ិថា តៃវ៉ាន់ចង់បានឧស្ម័នបន្ថែមទៀតពីសហរដ្ឋអាមេរិក ជាជាងប្រទេសដទៃផ្សេងទៀត។

មិនតែប៉ុណ្ណោះ លោក Fang Jeng-zen ប្រធាន​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ CPC Corp របស់​រដ្ឋ​តៃវ៉ាន់ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​នោះថា៖” យើងមានគម្រោងបង្កើនការទិញឧស្ម័នធម្មជាតិរាវពិសហរដ្ឋអាមេរិកដល់ ៣០% ទៅ ៣៣% នៅឆ្នាំនេះ ពោលគឺកើនឡើងពីចំនួន ១០% ក្នុងពេលបច្ចុប្បន្ន”។

ជម្រាបជូនផងដែរថា កន្លងមកប្រទេសកាតា និងអូស្រ្តាលី គឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេបំផុតរបស់តៃវ៉ាន់ ក្នុងឆ្នាំ២០២៥ ដោយប្រទេសនីមួយៗមានចំនួនមួយភាគបីនៃការនាំចូលឧស្ម័នសរុបដែលមានចំនួន ២៣,៨១ លានតោន៕​

The post តៃវ៉ាន់ ​នឹង​បង្កើន​ការទិញ​យកឧស្ម័ន​ធម្មជាតិ​ពី​សហរដ្ឋអាមេរិក ​នៅ​ឆ្នាំនេះ appeared first on .

ចិន បញ្ឈប់ការនំាចូលឧស្ម័នធម្មជាតិរាវ LNG ពីសហរដ្ឋអាមេរិក
អស់រយ:ពេលជាង ១០សប្តាហ៍កន្លងមកហើយ ដែលប្រទេសចិន បានបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក ដែលនេះហាក់បានបង្ហាញឲ្យឃើញថាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាយក្សទាំងពីរ បានរីករាលដល់វិស័យថាមពល។

បើយោងតាមប្រភពពី Financial Times បានបង្ហាញឲ្យដឹងថា មិនមានការដឹកជញ្ជូនឧស្ម័ន LNG ពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនទៀតនោះឡើយ ពោលគឺចាប់តាំងពីកប៉ាល់ចុងក្រោយ ដែលផ្ទុកឧស្ម័ន LNG ចំនួន ៦៩ ០០០ តោន ដឹកនាំចេញពីកំពង់ផែ Corpus Christi រដ្ឋតិចសាស់បានមកដល់កំពង់ផែ Fujian កាលពីថ្ងៃទី៦ ខែកុម្ភៈមក។

កប៉ាល់ដឹកឧស្ម័ន LNG ទីពីរ ត្រូវបានបង្វែរទិសដៅកាន់ប្រទេសបង់ក្លាដែសវិញ ព្រោះវាមិនអាចទៅដល់កំពង់ផែចិនបាន មុនពេលប្រទេសនេះ បានសម្រេចដាក់ពន្ធសងសឹក ១៥% លើការនាំចូលឧស្ម័នធម្មជាតិរាវរបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមាននៅថ្ងៃទី១០ ខែកុម្ភៈ។ ហើយពន្ធក្រោយមកទៀត ត្រូវបានកើនឡើងដល់ ៤៩% ដែលធ្វើឲ្យឧស្ម័ន LNG របស់សហរដ្ឋអាមេរិក មិនអាចចូលទៅប្រកួតប្រជែងនៅក្នុងទីផ្សាររបស់ប្រទេសចិនបានទៀតនោះឡើយ។

គួរឲ្យដឹងថា​ ចាប់តាំងពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើង ប្រទេសចិន បាននាំចូលឧស្ម័ន LNG ពីសហរដ្ឋអាមេរិកក្នុងសមាមាត្រទាបមួយ ខណៈក្រុមហ៊ុនទិញចូលរបស់ចិន មានទំនោរចង់លក់ឧស្ម័ន ទៅឲ្យអឺរ៉ុបវិញដោយទទួលបានប្រាក់ចំណេញ។ កាលពីឆ្នាំមុន ការនាំចូលឧស្ម័ន LNG របស់ចិន មានត្រឹមតែ ៦% ប៉ុណ្ណោះ ពីសហរដ្ឋអាមេរិក ពោលគឺធ្លាក់ចុះ ៥% ពីកម្រិតខ្ពស់បំផុតដែលបានកត់ត្រាទុកក្នុងឆ្នាំ២០២១។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនចិនរួមទាំងក្រុមហ៊ុន PetroChina និង Sinopec បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងចំនួន ១៣ ដើម្បីទិញឧស្ម័ន LNG ពីសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងមួយចំនួនដំណើរការរហូតដល់ឆ្នាំ២០៤៩ ឯណោះ។ នេះបើយោងតាមទិន្នន័យរបស់ Kpler៕

The post ចិន បញ្ឈប់ការនំាចូលឧស្ម័នធម្មជាតិរាវ LNG ពីសហរដ្ឋអាមេរិក appeared first on .

ការនាំចេញឧស្ម័នរាវរបស់រុស្ស៊ី ទៅកាន់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប កើនឡើងដល់ ២០% នៅឆ្នាំនេះ
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយថា តម្រូវការឧស្ម័នរាវរបស់រុស្ស៊ីនៅតែមានការកើនឡើងច្រើន ហើយបណ្តាប្រទេសអឺរ៉ុប នៅតែចាប់អារម្មណ៍លើផលិតផលរបស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៥ ខែធ្នូ លោក Novak បាននិយាយថា ការនាំចេញឧស្ម័នរាវសរុបរបស់រុស្ស៊ី ទៅកាន់បណ្តាប្រទេសនៅតំបន់អឺរ៉ុបក្នុងឆ្នាំនេះ បានកើនឡើងពី ១៨-២០% បើធៀបនឹងឆ្នាំមុន។ តួលេខសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំនេះ បង្ហាញថាបរិមាណឧស្ម័នធម្មជាតិ និងឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ីទៅកាន់ទីផ្សារនេះ មានលើសពី ៥០ ពាន់លានម៉ែត្រគូប។

មិនតែប៉ុណ្ណោះ លោក Novak បាននិយាយប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុក Rossiya-24 ថា៖” ទោះបីជាមានសេចក្តីថ្លែងការណ៍ និងសម្ពាធនៃដាក់ទណ្ឌកម្មក៏ដោយ ក៏ឧស្ម័នរាវនៅតែស្ថិតក្នុងតម្រូវការខ្លាំង ដោយសារវាជាផលិតផលធម្មជាតិ។ ហើយឧស្ម័នរបស់រុស្ស៊ី ក៏ជាផលិតផលដ៏មានដ៏សំខាន់បំផុតផងដែរ ទាំងផ្នែកភស្តុភារ និងតម្លៃ”។

កាលពីឆ្នាំមុន ការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះ ៥៥,៦% មកនៅត្រឹម ២៨,៣ ពាន់លានម៉ែត្រគូបប៉ុណ្ណោះ ដោយសារទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូជាមួយលោកខាងលិច កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ជុំវិញជម្លោះនៅអ៊ុយក្រែន។

ប៉ុន្តែទោះជាយ៉ាងណា បើតាមការគណនារបស់ Reuters បានបង្ហាញថាតួលេខនេះ អាចងើបឡើងវិញដល់ ៣២ ពាន់លានម៉ែត្រគូបនៅឆ្នាំនេះ ដោយផ្អែកលើតួលេខនាំចេញប្រចាំថ្ងៃពីក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom និងស្ថិតិពីប្រតិបត្តិករបំពង់បង្ហូរប្រេងអឺរ៉ុប។

ជម្រាបជូនផងដែរថា អឺរ៉ុបទំនងមិនមានគម្រោងបញ្ឈប់ការទិញឧស្ម័ន LNG របស់រុស្ស៊ីនោះទេ ប៉ុន្តែបាននិយាយថា ខ្លួននឹងចាប់ផ្តើមកាត់បន្ថយការទិញជាបណ្តើរៗនៅឆ្នាំ២០២៧ ខាងមុខ បន្ទាប់ពីពួកគេបានបង្កើនការនាំចូលពីប្រទេសន័រវេស សហរដ្ឋអាមេរិក និងកាតាជំនួសវិញ៕

The post ការនាំចេញឧស្ម័នរាវរបស់រុស្ស៊ី ទៅកាន់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប កើនឡើងដល់ ២០% នៅឆ្នាំនេះ appeared first on .

ចិន ចេញមុខរិះគន់ចំៗលើសហរដ្ឋអាមរិក ជុំវិញការដាក់ទណ្ឌកម្មលើក្រុមហ៊ុន​ហ្គាស​រុស្ស៊ី
ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែធ្នូនេះថា ការចូលរួមបណ្តាក់ទុនរបស់ក្រុមហ៊ុនចិន នៅក្នុងគម្រោងឧស្ម័នធម្មជាតិរាវ Arctic LNG-2 របស់រុស្ស៊ី មិនគួរជាគោលដៅនៃការអន្តរាគមន៍ ឬការរឹតត្បិតពីសំណាក់ភាគីទីបីណាមួយនោះឡើយ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើគម្រោងបូមហ្គាស Artic LNG-2 កាលពីក្នុងខែវិច្ឆិកា ដែលជាផ្នែកមួយនៃផែនការថ្មីប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

យោងតាមសារព័ត៌មានរុស្ស៊ី Kommersant បានរាយការណ៍ថា ក្រុមហ៊ុនប្រេងរដ្ឋរបស់ចិន CNOOC Ltd និង China National Petroleum Corp (CNPC) ដែលជាភាគីពាក់ព័ន្ធនៅក្នុងគម្រោងហ្គាសដ៏ធំនេះ បានចេញមុខប្រឆាំងទៅនឹងការដាក់ទណ្ឌកម្ម ដោយលើកឡើងថាជារឿងមិនសមហេតុផល។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃអង្គារនេះថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិន និងរុស្ស៊ីគឺស្ថិតនៅក្នុងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ហើយវាមិនគួរត្រូវបានជ្រៀតជ្រែក ឬដាក់កម្រិតដោយភាគីទីបីណាមួយឡើយ។

លោកស្រី Mao បានបន្ថែមថា ៖ “ប្រទេសចិនតែងតែប្រឆាំងដាច់ខាតទៅនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគី និងការប្រើប្រាស់អំណាចហួសព្រំដែនដោយគ្មានមូលដ្ឋាននៃច្បាប់អន្តរជាតិច្បាស់លាស់”។

ជម្រាបជូនផងដែរថា គម្រោង Arctic LNG-2 គ្រោងនឹងចាប់ផ្តើមផលិតនៅដើមឆ្នាំ ២០២៤ ខាងមុខ ដោយក្នុងនោះក្រុមហ៊ុនរុស្ស៊ី Novatek កាន់កាប់ភាគហ៊ុន ៦០% នៃគម្រោងនេះ ខណៈដែល CNOOC និង CNPC កាន់កាប់ ១០% ម្នាក់ រួមទាំងក្រុមហ៊ុន TotalEnergies របស់ប្រទេសបារាំង និងក្រុមហ៊ុន Mitsui & Co និង JOGMEC របស់ប្រទេសជប៉ុនផងដែរ៕

The post ចិន ចេញមុខរិះគន់ចំៗលើសហរដ្ឋអាមរិក ជុំវិញការដាក់ទណ្ឌកម្មលើក្រុមហ៊ុន​ហ្គាស​រុស្ស៊ី appeared first on .