អង្គការក្រៅរដ្ឋាភិបាល

NGO ចោទក្រុមហ៊ុនចិនថា បំពានសិទ្ធមនុស្ស និងបរិស្ថានជាង ១០០ករណីនៅ ១៨ប្រទេស
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនដែលរកស៊ីនៅលើវិស័យកកើតឡើងវិញ និងកំពុងវិនិយោគ​នៅ​លើ​រ៉ែចាស់ៗ ទទួលរងការចោទប្រកាន់ពីបទរំលោភបំពានសិទ្ធមនុស្ស និងបរិស្ថាន​ច្រើនជាង ១០០ករណី នៅ ១៨ប្រទេសតាំងពីឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពដដែលបន្ថែមថា មជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្ស ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ បានកត់ត្រាករណីរំលោភបំពានចំនួន ១០២ករណី ដែលប្រព្រឹត្តដោយក្រុមហ៊ុនចិន ពាក់ព័ន្ធនឹងការស្វែងរកធនធានរ៉ែអន្តរកាល នៅក្រៅប្រទេស ចន្លោះខែមករា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២២ ហើយច្រើនជាងមួយភាគបួន ត្រូវបានចោទប្រកាន់ថា បានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្នុងចំណោមករណីចោទប្រកាន់សរុប នៃការរំលោភបំពាននៅទូទាំង ១៨ប្រទេសដោយក្រុមហ៊ុនចិន NGO បានរកឃើញមាន ២៧ករណីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ១៦ករណីនៅប្រទេសប៉េរូ ១២ករណីនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ១១ករណីនៅមីយ៉ាន់ម៉ា និង ៧ករណីនៅហ្ស៊ីមបាវ៉េ។

ប្រទេសចិនគ្រប់គ្រងលើការកែច្នៃ និងការចម្រាញ់សារធាតុរ៉ែ ដែលមានសារៈសំខាន់ចំពោះការផ្លាស់ប្តូរ ទៅជាសារធាតុកកើតឡើងវិញ ដែលរួមមាន​ទង់ដែង នីកែល និងកូបល ហើយបានចាក់លុយវិនិយោគទៅក្នុងប្រទេសដែលសម្បូរធនធានទាំងនេះ ដូចជា ឥណ្ឌូនេស៊ី ប៉េរូ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

សូមជម្រាបដែរថា កន្លងមកចិនតែងតែត្រូវបានស្ដីបន្ទោស ជុំវិញការបំផ្លិចបំផ្លាញបរិស្ថាន និងរំលោភលើសិទ្ធកម្មករ​នៅប្រទេសឥណ្ឌូណេស៊ី ខណៈក្នុងចំណោមក្រុមហ៊ុន​ដែលរងការ​ចោទប្រកាន់ ៣៩ក្រុមហ៊ុន មានតែ ៧ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចែងច្បាប់​ពី​សិទ្ធមនុស្ស៕

The post NGO ចោទក្រុមហ៊ុនចិនថា បំពានសិទ្ធមនុស្ស និងបរិស្ថានជាង ១០០ករណីនៅ ១៨ប្រទេស appeared first on .

រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាប់អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ រក្សាភាពអព្យាក្រឹត
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់គួរតែរក្សាភាពអព្យាក្រឹត និងជៀសវាងពីសកម្មភាពដែលផ្ទុយនឹងបទប្បញ្ញត្តិរបស់ LANGO ផងដែរ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ក្រោមប្រធានបទ «ការពង្រឹងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម» ដោយមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរក្សាការសន្ទនាជាទៀងទាត់ជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ការចូលរួមចំណែករបស់អ្នកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ពិតជាសមនឹងទទួលបានការសរសើរ។

ប្រមុខការទូតកម្ពុជាបន្តថា៖ «ជាការពិតណាស់ យើងចាត់ទុកអ្នកទាំងអស់គ្នាថាជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ហើយ វាជាផលប្រយោជន៍របស់យើងក្នុងការបន្តពង្រឹងភាពជាដៃគូនេះ យ៉ាងពិតប្រាកដនៅក្នុងក្របខ័ណ្ឌនៃច្បាប់ និងបទប្បញ្ញត្តិជាតិរបស់យើង ដោយចាប់ផ្តើមជាពិសេសជាមួយនឹងច្បាប់ស្តីពីសមាគម និងមិនមែនអង្គការរដ្ឋាភិបាល ដែលត្រូវបានគេស្គាល់ថាជា LANGO»។

ឯកឧត្តម ប្រាក់ សុខុន ក៏បានស្នើដល់អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថាគម្រោង និងសកម្មភាពរៀងៗខ្លួនត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា៕

អត្ថបទ៖ អក្ខរា

The post រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាប់អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ រក្សាភាពអព្យាក្រឹត appeared first on .