អង្គការអេកូយុវទូត

ខ្លាឃ្មុំព្រះអា​ទិត្យ និងខ្លា​ឃ្មុំព្រះ​ចន្ទ​កំពុងមានវត្តមាន​នៅកម្ពុជា រងការ​គំរាមកំហែង
ខ្លាឃ្មុំចំនួនពីរប្រភេទ គឺខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំព្រះចន្ទ កំពុងមានវត្តមាន​នៅ​កម្ពុជា ប៉ុន្តែវាមានលក្ខណៈងាយនឹងរងគ្រោះថ្នាក់បំផុត​ បើសិនជាមិន​មាន​ការយកចិត្តទុក​ដាក់ឱ្យបានដិតដល់។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការ អេកូយុវ​ទូត។

ខ្លាឃ្មុំទាំងពីរនេះ មានលក្ខណៈខុសគ្នាមួយចំនួនដូចជា
ទី១ ខ្លាឃ្មុំព្រះអាទិត្យ
(Sun Bear) ដែលមានឈ្មោះជាភាសារខ្មែរថា
ខ្លាឃ្មុំតូច វាត្រូវបានដាក់ឈ្មោះតាមរោម​ទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរ
U ឬ រាងជារង្វង់មូល។
ខ្លាឃ្មុំឈ្មោលធម្មតាមាន​ទម្ងន់ពី ៣០ ទៅ ៧០ គីឡូក្រាម (៦៦ និង ១៥៤ ផោន) និងខ្លាឃ្មុំញីចន្លោះពី ២០
ទៅ ៤០ គីឡូក្រាម(៤៤ និង ៨៨ ផោន) ។
ចំណែកជម្រក
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សត្វខ្លាឃ្មុំមានទី​ជម្រក​នៅក្នុងព្រៃត្រូពិច រួមមាន
ព្រៃត្រូពិចភ្នំ និងជម្រកវាលភក់។

ចំណែកទី២ ខ្លាឃ្មុំព្រះចន្ទ(Moon Bear)មានឈ្មោះជាភាសាខ្មែរថា
ខ្លាឃ្មុំអាស៊ី។​ សម្រាប់លក្ខណៈពិសេសចម្បងរបស់វាគឺ
មាន​រូបរាងស្រដៀងនឹងខ្លាឃ្មុំខ្មៅដែរ
ប៉ុន្តែមានមាឌតូចជាង។ ខ្លាឃ្មុំអាស៊ីឈ្មោលមានមាឌធំជាង ខ្លាឃ្មុំអាស៊ីញីពីរដង។
ពេលខ្លាឃ្មុំអាស៊ីឈរ មានកម្ពស់១,៥ម៉ែត្រ ទៅ ២
ម៉ែត្រ ហើយវាពូកែ​ឡើងភ្នំ និងដើមឈើ។ នៅភាគខាងត្បូងនៃព្រៃទឹកភ្លៀងនៃអាស៊ីអាគ្នេយ៍គឺជាផ្ទះរបស់​ខ្លាឃ្មុំអាស៊ី។

ពាក់ព័ន្ធនឹងរឿងនេះដែរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ខាងមុខ នឹងមានកិច្ចពិ​ភាក្សាស្តីពី “ការសង្រ្គោះ និងការថែទាំសត្វខ្លាឃ្មុំ” ពីអ្នកជំនាញមក​ពីអង្គការ Free the Bears ដែលកម្មវិធីនេះ នឹងធ្វើឡើង នៅរាជធានី​ភ្នំពេញ ៕

The post ខ្លាឃ្មុំព្រះអា​ទិត្យ និងខ្លា​ឃ្មុំព្រះ​ចន្ទ​កំពុងមានវត្តមាន​នៅកម្ពុជា រងការ​គំរាមកំហែង appeared first on .