អង្គទូតបរទេសប្រចាំនៅកម្ពុជា

តើអង្គទូតបរទេសប្រចាំនៅកម្ពុជាបានឃើញអ្វីខ្លះ ក្នុងពេលចុះទស្សនកិច្ចតាមតំបន់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ?
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំសមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទៅកាន់ទីតាំងចំនួន៣ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ រួមមានភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន។ ទីតាំងទាំងនេះត្រូវបានគ្រប់គ្រងដោយកងទ័ពថៃ ក្នុងអំឡុងពេលនៃការវាយប្រហារឈ្លានពាន កាលពីខែធ្នូ ឆ្នាំមុន។ ពលរដ្ឋភៀសសឹកពីតំបន់ទាំងបីនេះ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយដោយសារ ផ្ទះរបស់ពួកគាត់ត្រូវបានហ៊ុំព័ទ្ធដោយបន្លាលួស និងទូកុងតឺន័របិទផ្លូវ ហើយផ្ទះសម្បែង និងរចនាសម្ព័ន្ធនានា ត្រូវបានបំផ្លិចបំផ្លាញ ចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកម្ល៉េះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែកុម្ភៈ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសបានឱ្យដឹងថា ការចុះពិនិត្យមើលនៅភូមិជោគជ័យ និងភូមិព្រៃចាន់ គណៈប្រតិភូអាចសម្លឹងមើលទីកន្លែង ដែលហួសពីការដាក់ទូកុងតឺន័របិទផ្លូវ ដែលជាកន្លែងធ្លាប់ត្រូវបានចុះពិនិត្យមើលកាលពីខែសីហាឆ្នាំមុន។ នៅតំបន់បឹងត្រកួន គណៈប្រតិភូបានពិនិត្យមើលផ្ទះសម្បែង ហាងទំនិញ និងរចនាសម្ព័ន្ធសាធារណៈនានាក្នុងតំបន់នេះ ដែលត្រូវបានបំផ្លាញក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នានាពេលកន្លងមក។ ប្រតិភូទាំងអស់បានសង្កេតមើលពី ចម្ងាយនូវទូកុងតឺន័របិទផ្លូវចូលទៅកាន់ច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ដែលស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រ។

ក្រសួងការបរទេស បានឱ្យដឹងបន្ថែមថា ចាប់តាំងពីមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋភៀសសឹកមកពីសហគមន៍នានា នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបានឡើយ។ ផ្លូវចូលទៅកាន់តំបន់រងផលប៉ះពាល់ បន្តមានការហាមឃាត់ដោយសារមានការរាយបន្លាលួស និងការដាក់ទូកុងតឺន័ររាំងខ្ទប់ ក្រោយពីបទឈប់បាញ់ ហើយផ្ទះសម្បែងនានា និងរចនាសម្ព័ន្ធស៊ីវិលផ្សេងៗទៀត ត្រូវបានបំផ្លាញក្នុងអំឡុងពេលប្រយុទ្ធគ្នា ឬបំផ្លិចបំផ្លាញនៅពេលក្រោយជាបន្តបន្ទាប់ ដែលនាំឱ្យមានការអូសបន្លាយពេលនៃការរត់ភៀសសឹករបស់ប្រជាជនមូលដ្ឋាន។

គណៈប្រតិភូក៏បានចុះពិនិត្យជំរំភៀសសឹកនៅវត្តចាន់ស៊ី និងវត្តកណ្ដាល ដែលមានប្រជាជនភៀសសឹកប្រមាណ ១០.០០០នាក់ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលមានការរៀបចំប្រព័ន្ធអនាម័យ និងសាលារៀនបណ្ដោះអាសន្នសម្រាប់កុមារៗ។ ក្នុងអំឡុងពេលចុះសួរសុខទុក្ខនេះ គណៈប្រតិភូបានប្រគល់ជូន គ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួន ដើម្បីជួយដោះស្រាយសេចក្តីត្រូវការរបស់ប្រជាជនភៀសសឹក។

លោកស្រី អ៊ាត សោភា បានបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើមី្ប ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា ព្រមទាំងប្រកាន់ ភ្ជាប់នូវសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។

គណៈប្រតិភូបានសម្តែងក្តីសង្ឃឹមថា សន្តិភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃ នឹងត្រូវបានស្ដារពេញ លេញក្នុងពេលឆាប់ៗនេះ ដែលធ្វើឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងចាប់ផ្ដើមជីវភាពធម្មតាឡើងវិញ ក្នុងន័យនេះ សមាជិកទាំងអស់នៃគណៈប្រតិភូបានកោតសរសើរចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចូលរួមរក្សាបទឈប់បាញ់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង៕

The post តើអង្គទូតបរទេសប្រចាំនៅកម្ពុជាបានឃើញអ្វីខ្លះ ក្នុងពេលចុះទស្សនកិច្ចតាមតំបន់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ? appeared first on .