អត្រាកំណើត

ចិន ប្រកាសយកពន្ធឡើងវិញលើឧបករណ៍ និងថ្នាំពន្យារកំណើត ដើម្បីជំរុញអត្រាកំណើត
ប្រទេសចិន កាលពីពេលថ្មីៗនេះ បានប្រកាសយកពន្ធឡើងវិញទៅលើឧបករណ៍ និងថ្នាំពន្យារកំណើត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញអត្រាកំណើតដែលកំពុងធ្លាក់ចុះខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមច្បាប់ថ្មីដែលត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ស្រោមអនាម័យ និងថ្នាំពន្យារកំណើតឥឡូវនេះនឹងទទួលរងពន្ធគយលើតម្លៃបន្ថែម ១៣% ដែលជាអត្រាស្តង់ដារមួយដែលត្រូវបានអនុម័តលើទំនិញប្រើប្រាស់ភាគច្រើនរួចមកហើយ។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយសារផលិតផលពន្យារកំណើតត្រូវបានលើកលែងពន្ធនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនទសវត្សមកហើយ ដើម្បីលើកកម្ពស់ផែនការគ្រួសារ។

ជុំវិញផែនការថ្មីនេះ បានកើតឡើងចំពេលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមក្នុងការជំរុញអត្រាកំណើតរបស់ខ្លួនឡើងវិញ។ ចំនួនប្រជាជនចិន ត្រូវបានគេព្យាករថា នឹងបន្តធ្លាក់ចុះសម្រាប់ឆ្នាំទីបីជាប់ៗ ស្របពេលអ្នកជំនាញព្រមានថានិន្នាការធ្លាក់ចុះនេះ នឹងនៅតែបន្ត ប្រសិនបើគ្មានវិធានការដោះស្រាយ។

ជម្រាបជូនថា អត្រាកំណើតរបស់ប្រទេសចិនបានធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយសារតែគោលនយោបាយកូនម្នាក់ដែលត្រូវបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ រួមផ្សំជាមួយនឹងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ ការចំណាយខ្ពស់នៃការថែទាំកុមារ និងការអប់រំ រួមផ្សំជាមួយនឹងភាពអសន្តិសុខការងារ និងការធ្លាក់ចុះសេដ្ឋកិច្ច ក៏កំពុងធ្វើឲ្យយុវជនចិនជាច្រើនមិនហ៊ានរៀបការ និងបង្កើតគ្រួសារផងដែរ៕​

The post ចិន ប្រកាសយកពន្ធឡើងវិញលើឧបករណ៍ និងថ្នាំពន្យារកំណើត ដើម្បីជំរុញអត្រាកំណើត appeared first on .

​រដ្ឋាភិបាលថៃ គ្រោងចាត់​វិធានការ​ជា​អាទិភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​អត្រា​កំណើត
រដ្ឋាភិបាលថៃ ថ្មីៗនេះគ្រោងនឹងដាក់ចេញវិធានការជាអាទិភាពមួយ ទៅក្នុងរបៀបវារ:ថ្នាក់ជាតិ ក្នុងការដោះស្រាយការធ្លាក់ចុះនៃអត្រាកំណើតក្នុងប្រទេសរបស់ខ្លួន ខណ:ដែលបានធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងប្រឈមមុខជាមួយនឹងសង្គមវ័យចាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Cholnan Srikaew បានទទួលស្គាល់ថាអត្រាកំណើតទាប នឹងត្រូវការពេលវេលាច្រើនដើម្បីដោះស្រាយ ដោយវិធានការថ្មីនេះ នឹងត្រូវដាក់ស្នើជូនទៅកាន់នាយករដ្ឋមន្ត្រី ដើម្បីបញ្ចូលវាជារបៀបវារៈថ្នាក់ជាតិ។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលនឹងធ្វើការដោះស្រាយបញ្ហានេះភ្លាមៗ ព្រោះវាអាចនឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយដល់សេដ្ឋកិច្ច សង្គម និងវិស័យសុខភាពក្នុងប្រទេស។

យោងតាមអ្នកជំនាញ បានបង្ហាញឲ្យដឹងថា ប្រសិនបើនិន្នាការនៃអត្រាកំណើតទាបនាពេលបច្ចុប្បន្ននៅតែបន្ត នោះប្រជាជនថៃនឹងធ្លាក់ចុះមកនៅត្រឹមប្រហែល ៣៣ លាននាក់ ក្នុងរយៈពេល ៦ ទសវត្សរ៍ខាងមុខ ដោយក្នុងនោះមនុស្សវ័យចាស់មានប្រហែល ១៨ លាននាក់ មនុស្សពេញវ័យក្នុងវ័យធ្វើការមាន ១៤ លាននាក់ និងមនុស្សមានអាយុចន្លោះពី ០-១៤ ឆ្នាំ មានត្រឹមតែ ១ លាននាក់ប៉ុណ្ណោះ។

លោក Cholnan បានសង្កត់ធ្ងន់ទៀតថា ក្រៅពីផ្តោតលើការបង្កើនអត្រាកំណើតក្នុងប្រទេស រដ្ឋាភិបាលក៏នឹងផ្តោតលើគុណភាពនៃការអភិវឌ្ឍមនុស្ស និងធនធានមនុស្សផងដែរ ស្របពេលជាមួយគ្នានេះផែនការរបស់រដ្ឋាភិបាលដែលមានគោលបំណងជំរុញអត្រាមានកូន និងការវិនិយោគបន្ថែមលើការអភិវឌ្ឍធនធានមនុស្ស ក៏កំពុងត្រូវបានពិចារណាផងដែរ។ ហើយនៅពេលដែលវាត្រូវបានអនុម័ត នោះផែនការថ្មីនេះ នឹងត្រូវចេញផ្សាយជាផ្លូវការជាផ្នែកមួយនៃរបៀបវារៈថ្នាក់ជាតិ៕

The post ​រដ្ឋាភិបាលថៃ គ្រោងចាត់​វិធានការ​ជា​អាទិភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​អត្រា​កំណើត appeared first on .

រដ្ឋាភិបាលថៃ កំពុងជំរុញឱ្យពលរដ្ឋខ្លួន បង្កើតកូនច្រើន ចំពេលអត្រាកំណើតកំពុងធ្លាក់ចុះខ្លាំង
យោងតាមមន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃទីអង្គារទី ១១ ខែកក្កដាថា​ គ្រួសារនីមួយៗរបស់ថៃ គួរតែបង្កើតកូនយ៉ាងហោចណាស់ឱ្យបាន ២នាក់ ដើម្បីជួយទប់ស្កាត់អត្រាកំណើតធ្លាក់ចុះ នៅក្នុងប្រទេសនេះ​។

ដូចដែលបានរាយការណ៍ដោយកាសែត Bangkok Post បានបង្ហាញថា លោក Suwannachai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានសុខាភិបាលថៃ បាននិយាយថា ក្នុងមួយឆ្នាំៗ មានអត្រាកំណើតចំនួនមួយលាននាក់ នៅក្នុងប្រទេសថៃ គិតចាប់ពីឆ្នាំ ១៩៦៣ ដល់ឆ្នាំ ១៩៨៣ ប៉ុន្តែអត្រាកំណើតបានធ្លាក់ចុះមកនៅត្រឹម ៥០២ ១០៧ នាក់ប៉ុណ្ណោះ កាលពីឆ្នាំមុន ហើយទំនងជា ធ្លាក់ចុះដល់ក្រោម ៥០០ ០០០ នាក់ នៅឆ្នាំ ២០២៣ នេះ។

ទន្ទឹមនឹងនេះ ចំនួនប្រជាជនមានវ័យចំណាស់ ត្រូវបានគេឃើញថាកំពុងមានកើនឡើងខ្លាំង​ ដោយនៅឆ្នាំ ២០២១ ប្រទេសថៃ បានក្លាយជាសង្គមមានមនុស្សចាស់ ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ស្មើទៅនឹង ២០% នៃចំនួនប្រជាជនសរុបរបស់ខ្លួន។ ហើយនៅឆ្នាំ ២០៣០ ខាងមុខ គេបានព្យាករថា ថៃ នឹងក្លាយជាសង្គមមានមនុស្សចាស់កាន់តែច្រើន ដោយស្មើទៅនឹង ៣០% នៃប្រជាជនសរុប ប្រសិនបើអត្រាកំណើត នៅតែបន្តធ្លាក់ចុះ ។

ជម្រាបជូនផងដែរថា ចាប់តាំងពីឆ្នាំ ២០១៦ មក រដ្ឋាភិបាលថៃ បានព្យាយាមលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួន បង្កើតកូនកាន់តែច្រើន ប៉ុន្តែវិធានការទាំងនេះ គឺមិនទទួលផលនោះឡើយ ដែលជាហេតុធ្វើឱ្យថ្នាក់ដឹកនាំប្រទេសនេះ បន្តបង្កើតវិធានការថ្មីៗបន្ថែមទៀត ដូចជាការបើកសម្ភពបន្ថែម ក៏ដូចជាផ្តល់សិទ្ធិចំពោះមាតា ក្នុងការឈប់សម្រាកពីការងារ ផងដែរ ៕

The post រដ្ឋាភិបាលថៃ កំពុងជំរុញឱ្យពលរដ្ឋខ្លួន បង្កើតកូនច្រើន ចំពេលអត្រាកំណើតកំពុងធ្លាក់ចុះខ្លាំង appeared first on .

ក្រុមហ៊ុនខ្នាតយក្សចិនមួយ ប្រកាសផ្ដល់ប្រាក់ជិត ៧ ០០០ដុល្លារ លើកទឹកចិត្តឲ្យបុគ្គលិកយកកូន
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនខ្នាតយក្សចិន Trip.com Group បានប្រកាសថា នឹងចាយលុយ​រហូតដល់ ៥០ ០០០យ៉ន់ ឬប្រហែល ៦ ៩០០ដុល្លារ លើកទឹកចិត្តដល់បុគ្គលិកក្នុងការ​យកកូន ចាប់ពីថ្ងៃទី ០១ កក្កដា​នេះតទៅ បន្ទាប់ពីចិនកំពុង​ជួបហានិភ័យ​អត្រាកំណើតមានទាប។

យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា ក្រុមហ៊ុន​ផ្ដល់សេវាកម្ម​ទេសចរណ៍​ ដែលមានអ្នកប្រើប្រាស់ ៤០០លាននាក់ សន្យាផ្ដល់​ប្រាក់​ចិញ្ចឹមកូនដល់​បុគ្គលិក ១០ ០០០យ៉ន់​ជារៀងរាល់ឆ្នាំ រយៈពេល ៥ឆ្នាំ សម្រាប់បុគ្គលិក​របស់ខ្លួន​ទូទាំងពិភពលោក ខណៈ​ផែនការ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹងចាយលុយ​ប្រហែល ១ពាន់លានយ៉ន់។

សូមជម្រាបដែរថា អត្រាកំណើនៅប្រទេសចិនបានធ្លាក់ចុះពីកម្រិត ៧,៥២ កាលពីឆ្នាំ ២០២១ មកនៅត្រឹមកម្រិត ៦,៧៧ សម្រាប់​មនុស្ស ១ ០០០នាក់ កាលពីឆ្នាំមុន ខណៈនេះគឺជា​ចំណុចទាបបំផុត​មិនធ្លាប់មាន។

រំលឹកដែរថា តាំងពី​​រំសាយ​គោលនយោបាយ​ “គ្រួសារមួយ កូនមួយ” កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាល​ក៏បាន​លើកទឹកចិត្តឲ្យ​គ្រួសារ​យក​កូន​យ៉ាងច្រើន ៣នាក់​ផងដែរ ប៉ុន្តែ​ដោយសារ​សេដ្ឋកិច្ចប្រជាជន​មិនមានលំនឹង ដូច្នេះ​ប្រជាជនមួយចំនួនធំ​មានការ​បារម្ភ​ចំពោះការយកកូន៕

The post ក្រុមហ៊ុនខ្នាតយក្សចិនមួយ ប្រកាសផ្ដល់ប្រាក់ជិត ៧ ០០០ដុល្លារ លើកទឹកចិត្តឲ្យបុគ្គលិកយកកូន appeared first on .

ជប៉ុនបញ្ចេញកញ្ចប់ទឹកប្រាក់ ២៥ពាន់លានដុល្លារ ដោះស្រាយវិបត្តិអត្រាកំណើត
នាយករដ្ឋមន្ត្រីជប៉ុន​បាន​ប្រកាស បញ្ចេញកញ្ចប់ទឹកប្រាក់ ២៥ពាន់លានដុល្លារ​កាលពីថ្ងៃទី ០១ មិថុនា ដើម្បី​ពង្រីក​ការ​គាំទ្រ​ដល់​ប្រជាជន​ក្មេងៗ និងគ្រួសារ ក្នុងការ​បង្កើនអត្រាកំណើន ដែល​បាន​ធ្លាក់ចុះ​មិនធ្លាប់មានក្នុងប្រទេសមួយនេះ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ជំនួយមួយផ្នែកធំ​នឹង​ផ្ដល់ទៅកាន់​គ្រួសារ​ដែល​មានកូនស្រាប់ និង​មួយផ្នែកទៀត​ជួយ​ដល់​ប្រព័ន្ធអប់រំ ក៏ដូចជា​រ៉ាប់រង​បន្ទុក​ថែទាំ​មុនពេល​សម្រាល​បុត្រ និង​អនុវត្ត​បន្ថែម​ទៅលើ​ការ​បត់បែនការងារ​តាមកាលៈទេសៈ​ផ្សេងៗ។

ដោយឡែក នាយករដ្ឋមន្ត្រី Fumio Kishida កំពុងស្នើសុំ “គោលនយោបាយដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើត នៅលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក” ក៏ដូចជាបោះជំហានដើម្បី “បង្កើនប្រាក់ចំណូលសម្រាប់ក្មេងៗជំនាន់ក្រោយ”។

គួររំលឹកដែរថា ប្រទេសដែលមានប្រជាជនរស់នៅ ១២៥លាននាក់ បានកត់ត្រា​អត្រាកំណើត​ដែលមានតិចជាង ៨០០ ០០០ កាលពីឆ្នាំទៅ ដែលវាជាចំណុចទាបបំផុត ស្របពេល​តម្លៃ​នៃ​ការមើលថែទាំ​មនុស្ស​ចាស់កើនឡើងខ្ពស់។

ជម្រាបបន្ថែមថា នាយករដ្ឋមន្ត្រីជប៉ុនបានស្នើកញ្ចប់ទឺកប្រាក់ ប្រមាណ ២៥ ពាន់លានដុល្លារ​ ក្នុងគោលបំណង​ពង្រឹងគោលនយោបាយ​នេះ ឲ្យបាន​រយៈពេល ៣ឆ្នាំខាងមុខ៕

The post ជប៉ុនបញ្ចេញកញ្ចប់ទឹកប្រាក់ ២៥ពាន់លានដុល្លារ ដោះស្រាយវិបត្តិអត្រាកំណើត appeared first on .

សម្ដេច ប៉ាប ហ្វ្រង់ស៊ីស៖ អត្រាកំណើតមានហានិភ័យ ដ្បិតការចិញ្ចឹមកូននៅអ៊ីតាលីត្រូវចំណាយច្រើន
អត្រាកំណើតនៅប្រទេសអ៊ីតាលីបានធ្លាក់ចុះមកទាបជាង ៤០០ ០០០ ជាលើកដំបូងកាលពី​ឆ្នាំ ២០២២ ខណៈវាគឺជាការធ្លាក់ចុះ ១៤ឆ្នាំជាប់ៗគ្នា ស្របពេល​ចំនួនប្រជាជន​បានធ្លាក់ចុះប្រមាណ ១៧៩ ០០០ នាក់ មកនៅត្រឹម ៥៨,៨៥លាននាក់។

ទាក់ទងនឹងហានិភ័យនៃអត្រាកំណើតនេះ សម្ដេច ប៉ាប ហ្វ្រង់ស៊ីស បានលើកឡើងថា ដោយសារ​ការចិញ្ចឹមកូន​មានភាពលំបាក ដោយត្រូវចំណាយច្រើន ហើយយុវជនជំនាន់​ក្រោយ​កំពុង​មាន​ភាពលំបាក​ក្នុងការ​ស្វែងរកការងារធ្វើ។

“ផលលំបាកក្នុងការ​ស្វែងរកការងារ​ និងភាពលំបាក​ក្នុងការ​រក្សាការងារ​នោះ គឺជាហេតុផល​ធំ​ដែល​បង្ក​ឲ្យ​អត្រាកំណើត​មាន​តិច ស្របពេល​តម្លៃផ្ទះជួល និង​ប្រាក់ចំណូល​មិនមាន​សមភាព​នឹង​គ្នា”។ នេះបើតាមសម្ដី​របស់​សម្ដេច ហ្វ្រង់ស៊ីស បាននិយាយ។

បុគ្គលដ៏មានឥទ្ធិពលបំផុតម្នាក់នេះក៏បានសង្កត់ធ្ងន់ថា ដើម្បីអាចចិញ្ចឹមកុមារនៅអ៊ីតាលីបាន ត្រូវមានការ​ចំណាយខ្ពស់ណាស់ ស្របពេល​នារីវ័យក្មេងជាច្រើន​រូប​ត្រូវពិចារណា​ត្រង់ចំណុច​មួយ​នេះ រវាងការធ្វើការសន្សំប្រាក់ និងយកកូន ដែលបណ្ដាល​ឲ្យ​អត្រាកំណើត​មាន​ការ​ធ្លាក់ចុះ៕

The post សម្ដេច ប៉ាប ហ្វ្រង់ស៊ីស៖ អត្រាកំណើតមានហានិភ័យ ដ្បិតការចិញ្ចឹមកូននៅអ៊ីតាលីត្រូវចំណាយច្រើន appeared first on .

ក្រោយចំនួនប្រជាជនធ្លាក់ចុះ ចិនរឹតបន្តឹងច្បាប់ថ្លៃបណ្ដាការ ដើម្បីបង្កើនអត្រាកំណើត
ប្រទេសចិនជួបប្រទះបញ្ហាចំនួនប្រជាជនធ្លាក់ចុះមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្ស ហើយរដ្ឋាភិបាលព្យាយាមធ្វើគ្រប់វិធីសាស្ត្រ ក្នុងការបង្កើនអត្រាកំណើតឡើងវិញ។

ក្នុងនោះ រដ្ឋាភិបាលចិនបានប្រកាសថា នឹងរឹតបន្តឹងថ្លៃបណ្ដាការកូនក្រមុំ កុំឲ្យក្រុមគ្រួសារខាង​កូនស្រីបង្គាប់ថ្លៃបណ្ដាការថ្លៃខ្លាំងពេក ស្របពេលគោលនយោបាយគ្រួសារមួយកូនមួយ (One Child Policy)ដែលទើបបញ្ចប់កាលពីឆ្នាំ ២០១៦ ក៏បានកាត់បន្ថយអត្រាកំណើតស្រាប់ ដូច្នេះប្រជាជនចិនចាំបាច់ត្រូវរៀបការ ដើម្បី​អត្រាកំណើតអាចមានកំណើនឡើងវិញ។ នេះបើតាមការចុះផ្សាយពី MSN។

ជាមួយនឹងការប្រកាសរឹតបន្តឹងវិធានការថ្មីនេះ ក៏ទទួលបានការគាំទ្រពីខាងស្ត្រីផងដែរ ពោលស្ត្រីនៅលីវ ៣០ នាក់នៅខេត្ត Jiangxi បានចុះហត្ថលេខាលើញត្តិ ប្រឆាំងនឹងការទារថ្លៃ​បណ្ដាការ​ថ្លៃជ្រុល។ នេះបើតាមការចុះផ្សាយពី The Papaer កាលពីថ្ងៃទី ០៨ កុម្ភៈ។

ដោយឡែក សារព័ត៌មាន Tencent News ក៏បានរាយការណ៍បន្ថែមថា ជាទូទៅថ្លៃបណ្ដាការ គឺជាការ​ទាមទារពីក្រុមគ្រួសារខាងកូនក្រមុំ និងអនុញ្ញាតិឲ្យគ្រួសារកូនកំលោះធ្វើការតថ្លៃ ប៉ុន្តែពេលខ្លះគ្រួសារកូនស្រីទារថ្លៃរហូតដល់រាប់ម៉ឹនដុល្លារ ខណៈ GDP ប្រជាជននៅចិន​មានជាង ៥ ០០០ ដុល្លារប៉ុណ្ណោះ។

យ៉ាងណា កាសែត SCMP បានចុះផ្សាយថា ដោយសារការលុបបំបាត់គោលនយោបាយ One Child Policy ទើបគ្រួសារមានជីវភាពធូរធារខ្លះ ចាប់ផ្ដើមទាមទារថ្លៃបណ្ដាការជ្រុល ដោយសារ​រដ្ឋាភិបាលអនុញ្ញាតិឲ្យគ្រួសារមួយ អាចមានកូនរហូតដល់ ៣ នាក់។

សូមជម្រាបដែរថា ដើម្បីបង្កើនអត្រាកំណើតឡើងវិញ រដ្ឋាភិបាលចិនបានដាក់ចេញនូវវិធានការ​លើកទឹកចិត្តប្រជាជនឲ្យរៀបការ ដូចជានៅទីក្រុង Hangzhou នឹងផ្ដល់ទឹកប្រាក់ជិត ៣ ០០០ ដុល្លារ សម្រាប់គ្រួសារដែលមានកូនទី ៣ និងនៅទីក្រុងខ្លះទៀត ចេញច្បាប់ឈប់សម្រាក​ដល់​បុគ្គលិក​រហូតដល់ ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃរៀបការថែមទៀត៕

The post ក្រោយចំនួនប្រជាជនធ្លាក់ចុះ ចិនរឹតបន្តឹងច្បាប់ថ្លៃបណ្ដាការ ដើម្បីបង្កើនអត្រាកំណើត appeared first on .

មន្ត្រីជាន់ខ្ពស់ជប៉ុន៖ អត្រាមរណភាពខ្ពស់កប់ពពក អាចបណ្ដាលឲ្យជប៉ុនបាត់ឈ្មោះពីផែនដី
ប្រទេសជប៉ុន អាចនឹងរលាយបាត់ពីផែនដី បើសិនជាអត្រាមរណភាពនៅតែកើនឡើង ខណៈអត្រាកំណើតមានការងើបឡើងយឺត និងបង្កជាផលប៉ះពាល់ដល់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ច។ នេះបើតាមសម្ដីទីប្រឹក្សានាយករដ្ឋមន្ត្រី អ្នកស្រី Masako Mori បានអះអាង។

“បើសិនជាយើងនៅតែបន្តបែបនេះ ប្រទេសមួយនេះនឹងរលាយជាមិនខាន”។ លោកស្រីលើក​ឡើងបែបនេះ បន្ទាប់ពីជប៉ុនប្រកាសពីអត្រាកំណើតដែលមានកម្រិតទាបបំផុតមួយកាលពីថ្ងៃទី ២៨ កុម្ភៈកន្លងទៅ។

ទន្ទឹមនឹងនោះ SCMP បានរាយការណ៍បន្ថែមថា អត្រាមរណភាពនៅជប៉ុនកាលពីឆ្នាំទៅ មានច្រើនជាងអត្រាកំណើតទ្វេដង ពោលអត្រាកំណើតមានប្រមាណ ៨០០ ០០០ ខណៈអត្រាមរណភាពវិញមានរហូតដល់ ១,៥៨ លានឯណោះ។

ដោយឡែក ចំនួនប្រជាជនសរុបជប៉ុនបានធ្លាក់មកនៅត្រឹម ១២៤,៦ លាននាក់ បើធៀបនឹងកម្រិតខ្ពស់បំផុតកាលពីឆ្នាំ ២០០៨ មានរហូតដល់ ១២៨ លាននាក់។

លោកស្រី Mori បាន​សង្កត់ធ្ងន់ថា បើសិនជាមិនមានដំណោះស្រាយជុំវិញបញ្ហានេះទេ ប្រព័ន្ធ​សុវត្ថិភាពសង្គម​នឹងដួលរលំ កំណើនវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចក៏នឹងធ្លាក់ចុះ ហើយក៏នឹង​មិនមានកម្លាំងពលកម្ម​គ្រប់គ្រាន់ សម្រាប់​កងកម្លាំង​ស្វ័យការពារ​ប្រទេសជាតិដែរ។

សូមជម្រាបដែរថា កន្លងមកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ធ្លាប់បង្ហើបជារឿយៗ អំពីការ​ចំណាយ​សម្រាប់ឆ្នាំថ្មី នឹងមានការលើកកំពស់ដល់​ប្រជាជន​ក្នុងការយកកូន ដូចជាបង្កើនប្រាក់​លើកទឹកចិត្ត ប្រាក់ចំណូលសម្រាប់កុមារ និង​ពង្រឹងបន្ថែមលើ​ការកែលម្អលើសេវាកម្មថែទាំកុមារ និងការផ្លាស់ប្តូររចនាបទការងារជាដើម៕

The post មន្ត្រីជាន់ខ្ពស់ជប៉ុន៖ អត្រាមរណភាពខ្ពស់កប់ពពក អាចបណ្ដាលឲ្យជប៉ុនបាត់ឈ្មោះពីផែនដី appeared first on .