អត្រាគ្មានការងារធ្វើ

ពលរដ្ឋនូវែលសេឡង់ នាំគ្នាសម្រុកចាកចេញពីប្រទេស ដោយសារអត្រាអត់ការងារធ្វើកើនឡើង
យោងតាមស្ថិតិផ្លូវការមួយរបស់រដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា ពលរដ្ឋនូវែលសេឡង់ កំពុងនាំគ្នាសម្រុកចាកចេញពីប្រទេសក្នុងចំនួនកំណត់ត្រា ស្របពេលអត្រាអត់ការងារធ្វើបន្តកើនឡើង ខណ:អត្រាការប្រាក់នៅតែមានកម្រិតខ្ពស់ ហើយកំណើនសេដ្ឋកិច្ចនៅតែមានភាពទន់ខ្សោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទិន្នន័យដែលបានចេញផ្សាយដោយស្ថិតិផ្លូវការរបស់នូវែលសេឡង់ កាលពីថ្ងៃអង្គារ បានបង្ហាញថាមនុស្សជាង ១៣ ម៉ឺននាក់ បានចាកចេញពីប្រទេសនូវែលសេឡង់ ក្នុងឆ្នាំដែលបានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលនេះជាតួលេខខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ខណ:ប្រហែលមួយភាគបីនៃចំនួនទាំងនេះគឺបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។

គួរឲ្យដឹងថា ចំនួនអ្នកចំណាកស្រុក បើធៀបទៅនឹងចំនួនអ្នកចូលមកកាន់ប្រទេសវិញ នៅតែមានកម្រិតខ្ពស់ ព្រោះតែចំនួនជនបរទេសដែលចង់មករស់នៅប្រទេសនូវែលសេឡង់ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែសេដ្ឋកិច្ចមានភាពទន់ខ្សោយ។

ជម្រាបជូនថា សេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់ កំពុងជួបបញ្ហាជាច្រើន បន្ទាប់ពីធនាគារកណ្តាល បានដំឡើងអត្រាការប្រាក់ដល់ ៥២១ ពិន្ទុ ពីអត្រាមូលដ្ឋាន នៅក្នុងការរឹតបន្តឹងដ៏ខ្លាំងក្លាបំផុត ចាប់តាំងពីអត្រាការប្រាក់ជាផ្លូវការត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ១៩៩៩។ ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានកម្រិតត្រឹមតែ ០,២% ប៉ុណ្ណោះនៅក្នុងត្រីមាសទីមួយ ខណ:អត្រាអត់ការងារធ្វើបានកើនឡើងដល់ ៤,៧% នៅក្នុងត្រីមាសទី២ និងអត្រាអតិផរណានៅតែកម្រិតខ្ពស់ ៣,៣% ៕

The post ពលរដ្ឋនូវែលសេឡង់ នាំគ្នាសម្រុកចាកចេញពីប្រទេស ដោយសារអត្រាអត់ការងារធ្វើកើនឡើង appeared first on .

អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសសិង្ហបុរី កើនឡើងខ្លាំង នៅក្នុងត្រីមាសទី៣
យោងតាមស្ថិតិរបស់ក្រសួងធនធានមនុស្ស (MOM) បានរាយការណ៍ថា ចំនួននៃការបោះបង់ការងារ និងអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងយ៉ាងខ្លាំង នៅក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២៣ នេះ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចធ្លាក់ចុះខ្សោយខ្លាំង។

តាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា អត្រានៃការបោះបង់ការងារ បានកើនឡើងពីចំនួន ៣ ២០០ នៅក្នុងត្រីមាសទី២ ដល់ចំនួន ៤ ១០០ នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ដោយភាគច្រើនកើតឡើងនៅក្នុងពាណិជ្ជកម្មលក់ដុំ។

គួរឱ្យដឹងថា ពាណិជ្ជកម្មលក់ដុំ គឺជាវិស័យធំបំផុតទី២ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ដែលបង្កើតបាន ១៨,៦% នៃផលិតផលក្នុងស្រុកសរុប គិតនៅក្នុងឆ្នាំ ២០២២ និងផ្តល់ឱកាសការងារដល់ពលរដ្ឋបានជាង ៣០០ ០០០ នាក់ គិតនៅត្រឹមខែធ្នូ ឆ្នាំ ២០២២។

ក្រសួងធនធានមនុស្សរបស់ប្រទេសសិង្ហបុរី ក៏បានរាយការណ៍ទៀតផងដែរថា អត្រាអ្នកអត់ការងារធ្វើ បានកើនឡើងជាង ៣% ដល់ចំនួន ៦៨ ០០០ នាក់ គិតនៅក្នុងខែកញ្ញា ដែលក្នុងនោះភាគច្រើនជាអ្នកចូល​សញ្ជាតិ​សិង្ហបុរី និងជាប្រជាជនសិង្ហបុរីរស់នៅជាអចិន្ត្រៃយ៍ ៕

The post អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសសិង្ហបុរី កើនឡើងខ្លាំង នៅក្នុងត្រីមាសទី៣ appeared first on .

អត្រាអ្នកគ្មានការងារធ្វើរបស់កូរ៉េខាងត្បូង ធ្លាក់ចុះដល់កម្រិតទាបបំផុត គិតត្រឹមខែឧសភា ​
យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងនៅថ្ងៃពុធនេះថា អត្រាអ្នកគ្មានការងារធ្វើ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងខែឧសភា ដែលបានបង្ហាញពីទីផ្សារការងារ នៅតែមានភាពរឹងមាំ បើទោះបីជាមានសញ្ញានៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក៏ដោយ ។

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញទៀតថា អត្រាអ្នកអត់ការងារធ្វើ នៅកូរ៉េខាងត្បូង បានធ្លាក់ចុះមកនៅត្រឹម ២,៥% ក្នុងខែឧសភា ពីកម្រិត ២,៦% នៅក្នុងខែមេសា ពោលគឺជាកម្រិតទាបបំផុត ចាប់តាំងពីទិន្នន័យត្រូវបានបង្កើតឡើង នៅក្នុងខែមិថុនា ឆ្នាំ ១៩៩៩ មក។

គួរឱ្យដឹងថា ចំនួនអ្នកមានការងារធ្វើ បានកើនឡើងដល់ ៣៥១ ០០០ នាក់ ធៀបនឹងទៅនឹងខែដូចគ្នា កាលពីឆ្នាំមុន ដោយក្នុងនោះបុគ្គលិកឧស្សាហកម្ម សុខាភិបាល និងសុខុមាលភាពសង្គម បានកើនឡើង ១៦៦ ០០០ នាក់ ស្របពេលបុគ្គលិកផ្តល់សេវាបដិសណ្ឋារកិច្ច និងម្ហូបអាហារ មានចំនួនកើនឡើង ១២៨ ០០០ នាក់ ប៉ុន្តែវិស័យសំណង់ និងផលិតកម្មបាន បានបាត់បង់ការងារ ៦៦ ០០០ នាក់ និង ៣៩ ០០០ នាក់ រៀងៗខ្លួន។

ជ​ម្រាបជូនផងដែរថា ទិន្នន័យនេះបានបង្ហាញឱ្យដឹងថា អត្រាការងារនៅក្នុងប្រទេសកូរ៉េខាត្បូងមានកើនឡើង ដោយសារតែត្រូវបានជំរុញដោយវិស័យផ្សេងៗ ក្រៅពីការនាំចេញ រហូតដល់ផលិតកម្មនៅក្នុងរោងចក្រ ចំពេលមានការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក និងក្រៅប្រទេស ដោយសារការរឹតបន្តឹងរូបិយវត្ថុពិភពលោក ៕

The post អត្រាអ្នកគ្មានការងារធ្វើរបស់កូរ៉េខាងត្បូង ធ្លាក់ចុះដល់កម្រិតទាបបំផុត គិតត្រឹមខែឧសភា ​ appeared first on .

អត្រាអ្នកគ្មានការងារធ្វើនៅថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយ:ពេលបីឆ្នាំចុងក្រោយ
យោងតាមទីភ្នាក់ងារផែនការរដ្ឋថៃ បាននិយាយកាលពីថ្ងៃចន្ទថា អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសរបស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ គិតនៅត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ នេះ ដោយបានធ្លាក់មកនៅ ១,០៥% ពីកម្រិត ១,១៥% សម្រាប់រយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២ នៅក្នុងតំបន់អាស៊ានមួយនេះ ហាក់ទទួលបានការកើនឡើងសេដ្ឋកិច្ចលឿនជាងការរំពុងទុក នៅក្នុងត្រីមាសទីមួយ បន្ទាប់ពីត្រូវបានជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលជាប្រភពផ្តល់ការងារដ៏សំខាន់បំផុត ។

មិនតែប៉ុណ្ណោះ ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អត្រាការងារបានកើនឡើង ២,៤% គិតពីក្នុងខែមករា ដល់ខែមីនា បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

ទន្ទឹមនឹងនេះ អត្រាអ្នកគ្មានការងារធ្វើ នៅក្នុងខែមករា ដល់ខែមីនា ឆ្នាំនេះ បានធ្លាក់ចុះមកនៅត្រឹមចំនួន ៤២០ ០០០ នាក់ប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីត្រីមាសទី ១ ឆ្នាំ ២០២០ មក នៅមុនពេលដែលសេដ្ឋកិច្ចមិនទាន់រងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩៕

The post អត្រាអ្នកគ្មានការងារធ្វើនៅថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយ:ពេលបីឆ្នាំចុងក្រោយ appeared first on .