អធិរាជគុយវ៉ែត

ព្រះអង្គម្ចាស់ Sheikh Mishal ឡើងគ្រងរាជ្យជាអធិរាជ នៃប្រទេសគុយវ៉ែតជាផ្លូវការ
តាមរយៈទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយថា ព្រះអង្គម្ចាស់ Sheikh Mishal Al-Ahmad Al-Jaber Al-Sabah បានឡើងគ្រងរាជ្យជាអធិរាជនៃប្រទេសគុយវ៉ែតជាផ្លូវការកាលពីថ្ងៃពុធ ដោយបានធ្វើសច្ចាប្រណិធាននៅមុខរដ្ឋសភាគុយវ៉ែត។

នៅក្នុងសុន្ទរកថារបស់ទ្រង់ទៅកាន់សភា អធិរាជ Sheikh Mishal បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការទទួលខុសត្រូវក្នុងក្របខ័ណ្ឌច្បាប់ សម្រាប់សកម្មភាពដែលមិនយកចិត្តទុកដាក់ ចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

នៅក្នុងសុន្ទរកថានោះ អធិរាជដែលមានព្រះជន្មាយុ ៨៦ព្រះវស្សាអង្គនេះ ក៏បានជំរុញឱ្យមានការពិនិត្យឡើងវិញ ស្តីពីស្ថានភាពបច្ចុប្បន្នទាក់ទិននឹងសន្តិសុខ សេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅ ហើយបញ្ជាក់ឡើងវិញផងដែរ នូវការប្តេជ្ញាចិត្តរបស់ទ្រង់ ចំពោះឈូងសមុទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

គួរជម្រាបផងដែរថា ទ្រង់ត្រូវបានស្នងរាជ្យបន្តពីអតីតអធិរាជនៃប្រទេសគុយវ៉ែត Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ដែលបានសោយទីវង្គតក្នុងព្រះជន្មាយុ ៨៦ព្រះវស្សា នាថ្ងៃទី១៦ ខែធ្នូកន្លងទៅ ដែលធ្វើឲ្យព្រះអង្គម្ចាស់ Sheikh Mishal ក្លាយជាអ្នកគ្រងរាជ្យជំនាន់ទី១៧ នៃរដ្ឋឈូងសមុទ្រដែលសម្បូរហូរហៀរដោយប្រេងឆៅមួយនេះ៕

The post ព្រះអង្គម្ចាស់ Sheikh Mishal ឡើងគ្រងរាជ្យជាអធិរាជ នៃប្រទេសគុយវ៉ែតជាផ្លូវការ appeared first on .