អន្តេវាសិកដ្ឋាន

អន្តេវាសិកដ្ឋានស្ត្រីនៅខណ្ឌ​ជ្រោយចង្វារ សាងសង់សម្រេចបាន ៧០% ហើយ
គិតមកដល់ពេលនេះការសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ​ជ្រោយចង្វារ នៅខណ្ឌ​ជ្រោយចង្វារ សម្រេចបាន ៧០%ហើយ។នេះបើតាមពិធីសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់ សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ​ន សម្រាប់និស្សិតក្រីក្រដែលមកសិក្សានៅរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌ​ជ្រោយចង្វារ​ រាជធានីភ្នំពេញ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

យោងតាមសេចក្តីរាយការណ៍របស់ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងអំពីវឌ្ឍនភាពនៃការសាងសង់អន្តេវាសិកដ្ឋានស្ត្រីនេះគឺសម្រេចបាន ៧០% ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង កម្មវិធីបណ្តុះបណ្តាលបន្ថែម និងការត្រៀមជ្រើសរើសនិស្សិតនារីក្រីក្រ​ រួមមាន​គោលដៅដូចជា៖ គ្រួសារខ្វះខាត ជនមានពិការភាព កូនកំព្រា គ្រួសារវីរៈកងកម្លាំងទាំងបីប្រភេទ កូនគ្រួសារជនភៀសសឹក ជនជាតិភាគតិច និងជនជាតិដើមភាគតិច ។

ឆ្លៀតក្នុងឱកាសនោះ សម្តេច ម៉ែន សំអន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកប​ដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនក្រុមវិស្វករ និងកម្មករការដ្ឋានទាំងអស់គ្នា។ សម្តេច ក៏បានបន្តទៀតថា៖ អន្តេវាសិកដ្ឋានស្ត្រីដ៏ទំនើប និងមានសារៈសំខាន់នេះ នឹងក្លាយទៅជាកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ផ្តល់ផាសុកភាព ជូនដល់និស្សិតក្រីក្រ ដែលមកពីតាមបណ្តាខេត្តឆ្ងាយៗ ដើម្បីបន្តការសិក្សានៅកម្រិតឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ។

សូមជម្រាបដែរថា អន្តេវាសិកដ្ឋាននេះមិនត្រឹមតែជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារស្ត្រី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លើយតបយ៉ាងប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសគឺបញ្ចកោណទី១ «ការអភិវឌ្ឍធនធានមនុស្ស» និងស្នូលនៃមុំទី២ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ» និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សមភាពយេនឌ័រ កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សស្រី និងបើកទ្វារឱកាសមាសសម្រាប់ស្ត្រីក្នុងការទទួលបានការអប់រំកម្រិតខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ៕អត្ថបទ៖ហ្សាលីន

The post អន្តេវាសិកដ្ឋានស្ត្រីនៅខណ្ឌ​ជ្រោយចង្វារ សាងសង់សម្រេចបាន ៧០% ហើយ appeared first on .