អភិបាលរងខេត្តកណ្តាល

អភិបាលខណ្ឌចំនួន ៩រូប ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចធ្វើការដោះដូរ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌ ចំនួន ៩រូប នៃរដ្ឋបាលរាជធានីភ្នំពេញ។

បើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ចំនួន ២ទំព័រ បានសម្រេចឲ្យលោក ពេជ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ ពីអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។

ចំណែក លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលខណ្ឌមានជ័យ។  លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលខណ្ឌព្រែកព្នៅ។ លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាលខណ្ឌបឹងកេងកង។ លោក លឹម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលខណ្ឌ ៧មករា ទៅជាអភិបាលខណ្ឌជ្រោយចង្វារ និងលោក ថេង សុថុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលខណ្ឌចំការមន ទៅជាអភិបាលខណ្ឌ៧មករា។

នៅក្នុងអនុក្រឹត្យដដែល ក៏បានតែងតាំងអភិបាលខណ្ឌចំនួន ៣រូប រួមមាន៖ លោក សក់ ច័នកញ្ញារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលខណ្ឌពោធិ៍សែនជ័យ។ លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលខណ្ឌចំការមន និងលោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលដូនពេញ។

សូមជម្រាបជូនថា នៅក្នុងអនុក្រឹត្យចុះថ្ងៃតែមួយ ប៉ុន្តែចុះហត្ថលេខាដាច់ដោយឡែកពីគ្នាចំនួន ២ទំព័រផ្សេងទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្រេចតែងតាំងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ហ៊ុន សុរិទ្ធី ស្នងការរងខេត្តព្រះសីហនុ ឲ្យឡើងមកកាន់ដំណែងជាអភិបាលរងរាជធានីភ្នំពេញផងដែរ៕

The post អភិបាលខណ្ឌចំនួន ៩រូប ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចធ្វើការដោះដូរ appeared first on .

ប្រជាពលរដ្ឋភ្ញាក់ផ្អើលក្រោយអភិបាលរងខេត្តកណ្តាល ផ្ទេរទៅកាន់តំណែងនៅខេត្តកំពង់ឆ្នាំងវិញ
ពិធីប្រកាសឡើងកាន់តំណែងអភិបាលខេត្តកំពង់ឆ្នាំងថ្មីគឺលោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានរៀបចំឡើងនៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី០១ ខែកក្កដាម្សិលមិញ ដែលមានការអញ្ជើញចូលរួមពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ទន្ទឹមនេះក៏មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ ក្រោយអភិបាលរងខេត្តកណ្តាល លោក នៃ ចារី ត្រូវបានផ្ទេរភារកិច្ចឲ្យទៅកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងវិញ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នៅពីក្រោយនៃការផ្ទេរភារកិច្ចនេះ ពុំទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែប្រិយមិត្តប្រហែលជាធ្លាប់លឺព័ត៌មានថា រដ្ឋាភិបាលគ្រោងបំបែកខេត្តកណ្តាល ខណៈ លោក នៃ ចារី ក៏ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមបេក្ខភាពចៅហ្វាយខេត្តថ្មីផងដែរ។ ប៉ុន្តែព័ត៌មានអំពីការបំបែកខេត្តថ្មីនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចេញមកបដិសេធជាសាធារណៈគឹពុំមានការបំបែកនោះទេ។

មុនបានតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំងថ្មីនេះ លោក នៃ ចារី ធ្លាប់ត្រូវបានផ្ទេរភារកិច្ចជាច្រើនលើកច្រើនសារួចមកហើយ ដូចជាធ្លាប់កាន់តំណែងជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បន្ទាប់មកត្រូវបានផ្ទេរទៅកាន់តំណែងជាអភិបាលរងខេត្តកណ្តាល។ ក្រោយមកទៀត លោកបាន​កាន់តំណែងជាអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ រួចលោកបានទៅកាន់តំណែងជាអភិបាលរងខេត្តកណ្តាលវិញ៕

The post ប្រជាពលរដ្ឋភ្ញាក់ផ្អើលក្រោយអភិបាលរងខេត្តកណ្តាល ផ្ទេរទៅកាន់តំណែងនៅខេត្តកំពង់ឆ្នាំងវិញ appeared first on .