អភិបាលស្រុកថ្មបាំង

កសិករអ្នកស្រុកថ្មបាំងឯណេះ កំពុងកើបលុយរាប់ម៉ឺន ពីដំណាំទុរេន ហើយសង់ផ្ទះថ្មីទិញរថយន្តទំនើបជិះ
កសិកររស់នៅត្រពាំងខ្នារ ឃុំតាទៃលើ កំពុងកើបលុយរាប់សិបរាប់ម៉ឺន ពីការលក់ដាំណាំទុរេន ទៅឱ្យឈ្នួញកណ្តាលដែលមកទិញដល់ចម្ការ ខណៈពួកគាត់បានដុតដៃដុតជើងមើលថែទាំប្រៀបដូចទារកអស់ជាច្រើនឆ្នាំមកហើយ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រជាសិករចំនួន ៤ឃុំ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានប្រជាពលរដ្ឋជាច្រើនងាកមកចាប់អារម្មណ៍លើការដាំដុះដំណាំទុរេ។ ទុរេននៅស្រុកថ្មបាំងមានច្រើនប្រភេទដូចជា ម៉ាន់ថង, ផួងមណី, សូនី, និងកាន់យ៉ាវ គឺមាននៅឃុំតាទៃលើ ឃុំឬស្សីជ្រុំ ឃុំថ្មដូនពៅ និងឃុំជីផាត។

ជាមួយគ្នានោះលោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង បានបង្ហាញពីមោទនភាពយ៉ាងខ្លាំងជាមួយប្រជាកសិកររបស់លោកដែលមានលទ្ធភាព និងបទពិសោធន៍អាចដាំដុះទុរេបានល្អប្រសើររហូតដល់ទទួលបានចំណូលខ្ពស់។

លោកអភិបាលស្រុកថ្មបាំង ថ្លែងឲ្យដឹងថា សព្វថ្ងៃនេះ ផ្ទៃដីដែលអំណោយផលខ្លាំងជាងគេដល់ការដាំដុះទុរេ មានឃុំតាទៃលើ និងឃុំឬស្សីជ្រុំ ព្រោះមូលដ្ឋានឃុំ២នេះ មានអាកាសធាតុត្រជាក់ភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផលកសិកម្ម។ កន្លងទៅ លោកព្រួយបារម្ភដូចប្រជាពលរដ្ឋកសិករដែរថាតើធ្វើយ៉ាងណាឱ្យផលរបស់ពួកគាត់បានលក់ចេញទៅដល់ទីផ្សារអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែជាសំណាងល្អ មិនខ្វះឡើយអាចមានបំណងចង់ម៉ៅទិញទុរេនៅចម្ការដោយផ្ទាល់។

លោក អន សុធារិទ្ធិ ទទួលស្គាល់ថា ចំណូលបានមកពីលក់ដូរដំណាំទុរេ ធ្វើឱ្យកម្រិតកសិករប្រែប្រួលខ្លាំងពី១ឆ្នាំទៅ១ឆ្នាំ។ កសិករសង់ផ្ទះថ្មី ទិញរថយន្តទំនើបជិះ និងបង្កើនផ្ទៃដីដាំដុះបន្ថែម។

លោក ស៊ន ពិសិដ្ឋ ប្រធានការិយាល័យកសិកម្មស្រុកថ្មបាំង បានថ្លែងឲ្យដឹងដែរថា នៅឆ្នាំ២០២០ ផ្ទៃដីដាំដុះទុរេនៅក្នុងស្រុកដែលកសិករមានចំនួន១៦២ហិចតា ចំពោះទិន្នផលនាំចេញទៅលក់នៅបណ្តារាជធានីខេត្តផ្សេងៗ និងប្រទេសថៃចំនួន១៨២តោន កើនឡើង៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕

The post កសិករអ្នកស្រុកថ្មបាំងឯណេះ កំពុងកើបលុយរាប់ម៉ឺន ពីដំណាំទុរេន ហើយសង់ផ្ទះថ្មីទិញរថយន្តទំនើបជិះ appeared first on .