អាកាសយានដ្ឋានអន្តរជាតិតារាសាគរ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដំណាក់កាលទី១ តម្លៃ ២០០លានដុល្លារ បានបើកការហោះហើរក្នុងស្រុកជាលើកដំបូងនៅថ្ងៃទី២៦ធ្នូនេះហើយ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បានបើកទទួលស្វាគមន៍ជើងហោះហើរក្នុងស្រុក ជាលក្ខណៈជួល (Charter/ជើងហោះហើរជួល) ជាលើកដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះហើយ ខណៈកាលពីថ្ងៃទី២៥ម្សិលមិញនេះ ក្រុមហ៊ុន Coastal Airport Investment (CAI) ក៏បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។

សូមបញ្ជាក់ថា ការទទួលជើងហោះហើរដំបូងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺជាការហោះហើរសាកល្បងជួល ឆាតទើរ (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ)សាកល្បងក្នុងស្រុកជំហានដំបូង រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង(តារាសាគរ)។ ដោយការហោះហើរនេះ ជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និង ឧស្សាហកម្មនៃខេត្តកោះកុង ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។

សូមបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់លើផ្ទៃដី២១៨ហិកតា ស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុន Union Development Group (UDG)។ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានផ្លូវយន្តហោះចុះប្រវែង ៣២០០ម៉ែត្រ និង ទទឹង៦០ម៉ែត្រ ដែលជាប្រភេទលំដាប់4E និង4F ។តាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរប្រមាណ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕

The post អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដំណាក់កាលទី១ តម្លៃ ២០០លានដុល្លារ បានបើកការហោះហើរក្នុងស្រុកជាលើកដំបូងនៅថ្ងៃទី២៦ធ្នូនេះហើយ appeared first on .

សមិទ្ធផលធំ២ទៀត នឹងលេចរូបរាងឡើងឆាប់ៗខាងមុខបន្ទាប់ពីព្រលានយន្តហោះសៀមរាបអង្គរដាក់ឲ្យប្រើប្រាស់
ជំហានបន្ទាប់ក្រោយដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលថ្ងៃទី១៦ ខែវិច្ជិកានេះ កម្ពុជាបាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិចំនួន ២ទៀត គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតារាសាគរ។

បន្ថែមទៀតនោះ កម្ពុជាក៏កំពុងអភិវឌ្ឍន៍គម្រោងលើកកម្រិតស្តង់ដាអាកាសយានដ្ឋានអន្តរជាតិចំនួន១ គឺអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

លោកម៉ៅ ហាវណ្ណាល់

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឲ្យដឹងថា យើងក៏មានគម្រោងអភិវឌ្ឍអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងអាកាសយានដ្ឋានកោះរុង ក៏ស្ថិតនៅក្នុងរបៀបវារៈផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍។

បើតាមលោកម៉ៅ ហាវណ្ណាល់ កម្ពុជាក៏បានធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងបញ្ហាចរាចរណ៍ដែនអាកាសដោយធ្វើការផ្លាស់ប្តូរពីប្រព័ន្ធ AIS (ធម្មតា)ទៅ AIM (ឌីជីថល) ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

សូមជម្រាបថា គម្រោងសាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ (ដំណាក់កាលទី១)។ គម្រោងនេះគ្រោងចំណាយថវិកា ប្រមាណ ៦១៧លានដុល្លារ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួម គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។

ដោយឡែក គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានអភិវឌ្ឍន៍ឡើងលើទំហំផ្ទៃដី២១៨ហិកតា និងមានដីបម្រុងទំហំ១ពាន់ហិកតាបន្ថែម ដែលគ្រោងបញ្ចេញថវិកាប្រមាណ២០០លានដុល្លារ ស្ថិតក្នុងខេត្តកោះកុង។ មែនទែនទៅគម្រោងនេះត្រៀមបើកឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៣នេះ ប៉ុន្តែត្រូវលើកពេលចំនួន២ដងរួចមកហើយ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនចិន Union Development Group ៕

The post សមិទ្ធផលធំ២ទៀត នឹងលេចរូបរាងឡើងឆាប់ៗខាងមុខបន្ទាប់ពីព្រលានយន្តហោះសៀមរាបអង្គរដាក់ឲ្យប្រើប្រាស់ appeared first on .

វីដេអូថ្ងៃទី៤ កម្ពុជាអនុញ្ញាតិឲ្យអាកាសយានដ្ឋានអន្តរជាតិតារាសាគរ បើកការហោះហើរសាកល្បង
កម្ពុជា សម្រេចឲ្យអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ចាប់ផ្តើមការហោះហើរសាកល្បងរយៈពេល ១សប្តាហ៍ ដើម្បីពិនិត្យសុវត្ថិភាពនៃផ្លូវរត់ជើងហោះហើរ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ នេះបើតាមផេកផ្លូវការរបស់អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ។

ថ្ងៃទី២២ ខែមេសានេះ គឺជាថ្ងៃទី ៤ហើយ ដែលក្រុមការងារអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ចាប់ផ្តើមហោះហើរសាល្បង( Flight validation) ខណៈដែលក្រុមហ៊ុនធ្លាប់ប្រកាសដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២១ ប៉ុន្តែត្រូវបានពន្យារពេលវិញ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ រូបរួមជាមួយនឹងបញ្ហាអាកាសធាតុផងដែរ។

អាកាសយានដ្ឋាននេះ មានទីតាំងនៅស្រុកគិរីសាគរ និងស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង មានប្រភេទ 4E និង 4F ដែលមានសមត្ថភាពចុះចតយន្តហោះធំៗ ដូចជាយន្តហោះ Airbus A-350-900 និង Boeing B777 ជាដើម។

អាកាសយានដ្ឋានតារាសាគរ គឺជាដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២១៨ ហិកតា និងមានដីបំរុងចំនួន ១,០០០ ហិកតាសម្រាប់ការអភិវឌ្ឍន៍ ជាមួយនឹងថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ដែលទទួលការអភិវឌ្ឍដោយក្រុមហ៊ុនចិន Union Development Group។

កន្លងមក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានរំពឹងទុកថានឹងទទួលអ្នកដំណើរចំនួន ៧ លាននាក់ និងទំនិញចំនួន ១០,០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ ហើយបន្តបង្កើនអ្នកដំណើរចំនួន ២០ លាននាក់ និងទំនិញចំនួន ៦០,០០០ តោនក្នុងមួយឆ្នាំ ពីឆ្នាំ ២០៣០-២០៥០៕

សូមទស្សនាវីដេអូខាងក្រោម៖

The post វីដេអូថ្ងៃទី៤ កម្ពុជាអនុញ្ញាតិឲ្យអាកាសយានដ្ឋានអន្តរជាតិតារាសាគរ បើកការហោះហើរសាកល្បង appeared first on .