អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ

អ្នកឧកញ៉ា ពុង ឃាវសែ ផ្ដល់ឱកាសដល់វិស្វករក្នុងស្រុក បញ្ចេញស្នាដៃសាងសង់ព្រលានយន្តហោះថ្មី
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុន អណិកជន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា OCIC បានផ្ដល់ឱកាសដល់កូនខ្មែរក្នុងការសាងសង់ព្រលានយន្តហោះ ថ្មី ដើម្បីបង្ហាញស្នាដៃ ក្នុងការប្រកួតប្រជែងជាមួយអន្តរជាតិបាន។

ការលើកឡើងរបស់អ្នកឧកញ៉ា ធ្វើឡើងនៅក្នុងកម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៣ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្មកោះពេជ្រ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

នៅលើវេទិការនេះ អ្នកឧកញ៉ា បានបញ្ជាក់ថា ការកសាងព្រលានយន្តហោះថ្មីនេះ នឹងប្រើរយៈពេលជាង៤ឆ្នាំដើម្បីសាងសង់ ដោយមានជាងនិងវិស្វករខ្មែរសុទ្ធជាអ្នកសាងសង់ ដោយមានការត្រួតពិនិត្យដោយចិន និងបរទេសមួយចំនួនទៀតដើម្បីធានាថា ការសាងសង់គឺស្របតាមស្ដង់ដាលក្ខណៈអន្តរជាតិ។

អ្នកឧកញ៉ាថា វិស័យសំណង់នៅកម្ពុជាយើងមិនអន់ប៉ុន្មាននោះទេ នឹងរីកចម្រើនលូតលាស់ទៅមុខ ឱ្យតែមានពេលវេលាក្នុងការកសាង ព្រោះយើងមានធនធានមនុស្សស្រាប់។ ជាក់ស្ដែងដូចជា ស្ពានអាកាសព្រះមុនីវង្សថ្មីនេះ ដែលកសាងឡើងដោយកូនខ្មែរសុទ្ធ១០០% ដោយឡែកសម្រាប់ប្លង់ត្រូវបានគូសដោយចិន និងត្រួតពិនិត្យដោយចិន។

សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ សាងសង់នៅលើផ្ទៃដីទំហំ ២៦០០ ហិកតា គ្រោងចាយទុនជិត២ពាន់លានដុល្លារ ដែលមានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានយន្តហោះថ្មីនេះ នឹងប្រើប្រាស់ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈវិសាលភាពព្រលានថ្មីមានភាពធំទូលាយអាចផ្ដល់ដល់កម្រិតយន្តហោះធំៗចុះចតបាន។តាមគម្រោង ការសាងសង់ឱ្យរួចនៅដំណាក់កាលទី ១ គ្រោងបញ្ចប់នៅឆ្នាំ២០២៤ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥។

អត្ថបទ៖ សុកធា

The post អ្នកឧកញ៉ា ពុង ឃាវសែ ផ្ដល់ឱកាសដល់វិស្វករក្នុងស្រុក បញ្ចេញស្នាដៃសាងសង់ព្រលានយន្តហោះថ្មី appeared first on .

មន្រ្តីជាន់ខ្ពស់៖ អាកាសយានដ្ឋានអន្តរជាតិតេជោ​​ តម្លៃ១ ៥០០ លានដុល្លារ សាងសង់បានជាង ៥០%
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តាខ្មៅ សម្រេចលទ្ធផលបានជាង ៥០% ក្រោយបើកដំណើរការងារសាងសង់អស់រយៈពេលជាង៣ឆ្នាំមកនេះ ពោលគឺចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងពី មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ សម្រេចបានចំនួនជាង៥០% ហើយ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារ។

លោកបញ្ជាក់ទៀតថា៖« ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ហើយបន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះរហូតដល់ធុនធំៗថែមទៀត»។

សូមរម្លឹកដែរថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។

កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឱ្យដឹងដែរថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ដឹកអ្នកដំណើរអន្តរជាតិ ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត នៅរាជធានីភ្នំពេញនេះ ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ៕

អត្ថបទ៖ ពិសី

The post មន្រ្តីជាន់ខ្ពស់៖ អាកាសយានដ្ឋានអន្តរជាតិតេជោ​​ តម្លៃ១ ៥០០ លានដុល្លារ សាងសង់បានជាង ៥០% appeared first on .

ព្រលានយន្ដហោះអន្ដរជាតិតេជោ តម្លៃជិត២ពាន់លានដុល្លារ សាងសង់បានជាង ៤៤%
រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ព្រលានយន្ដហោះអន្ដរជាតិតេជោ តម្លៃជាងជិត២ពាន់លានដុល្លារ គិតមកដល់ពេលនេះ សាងសង់សម្រេចបានជាង ៤៤ភាគរយហើយ ខណៈការដោះស្រាយផលប៉ះពាល់ក៏សម្រេចបាន ៦៣.១ភាគរយផងដែរ។ នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកណ្ដាល»កាលថ្ងៃទី៣០ ខែមីនា។

លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថាព្រលានយន្ដហោះអន្តរជាតិតេជោ មកដល់ពេលនេះ បានអនុវត្តការសាងសង់បាន៤៤.៣ភាគរយ នៃព្រលានទាំងមូល។ដោយឡែក ការដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋ ដែលប៉ះពាល់ជាមួយគម្រោងព្រលានយន្ដហោះនេះ សម្រេចបាន ៦៣.១ភាគរយ នៃទំហំផ្ទៃដីព្រលានទាំងមូល២,៦០០ហិកតា ស្មើនឹង១៦៤០ហិកតា។

លោកបានបន្តថា៖« ក្នុងនោះដែរ ដីដែលកំពុងបន្ដដោះស្រាយជាមួយប្រជាពលរដ្ឋចំនួន ៣០២ហិកតា ស្មើនឹង១១ភាគរយ ខណៈដីដែលគ្រប់គ្រងដោយក្រុមហ៊ុន ហើយប៉ះពាល់ជាមួយព្រលាន គឺមានចំនួន ៦៥៧ហិកតា ស្មើនឹង២៥.២៦ភាគរយ ហើយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត នឹងបន្ដព្យាយាមដោះស្រាយបន្ដទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្ទៃដីសរុប២៦០០ហិកតា ហើយគម្រោងសាងសង់មាន៣ដំណាក់កាល។

ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១,៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចនឹងទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំផងដែរ៕

The post ព្រលានយន្ដហោះអន្ដរជាតិតេជោ តម្លៃជិត២ពាន់លានដុល្លារ សាងសង់បានជាង ៤៤% appeared first on .

ថ្ងៃទី១៤ខែធ្នូ ឆ្នាំមុន ABA ទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារ សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ
កាលពីថ្ងៃទី ១៤ ខែ ធ្នូ ២០២១ កន្លងទៅធនាគារ ABA បានសម្រេចចុះហត្ថលេខាទិញមូលបត្របំណុលមានតម្លៃ ៣០លានដុល្លារ សម្រាប់វិនិយោគលើក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោតាខ្មៅ ស្ថិតនៅខេត្តកណ្តាល។ នៅក្នុងពិធីហត្ថលេខានាគ្រានោះ ធ្វើឡើងរវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC) និងធនាគារ ABA ក្រោមវត្តមានអ្នកឧកញ៉ា ពុង ឃាវសែ។

ជាមួយនឹងការសម្រេចចិត្តទិញមូលបត្របំណុលនេះធ្វើឡើងក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ក្នុងពេលទៅពិនិត្យមើលវឌ្ឍនភាពសាងសង់គម្រោងព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ។

បើតាមអ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងកន្លងទៅថា ដំណើរការសាងសង់នេះប្រើប្រាស់កម្លាំងបុគ្គលិក និង កម្មករសរុប ៣,៧៤០នាក់ ។ ក្នុងនោះ កម្លាំងបុគ្គលិក និងកម្មករក្នុងស្រុក ៣,១២៥នាក់ ចំណែកឯ ៦១៥នាក់ ទៀតជាបុគ្គលិក និងកម្មករមកពីប្រទេសចំនួន ៩នៅអឺរ៉ុប ។

គួរឱ្យដឹងបន្ថែមថា អាកាសយានដ្ឋានអន្តជាតិក្រុងតាខ្មៅកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ខណៈគិតមក ត្រឹមខែមិថុនា ឆ្នាំ២០២២នេះ សម្រេចការសាងសងបានប្រមាណ ៣៣ភាគរយ ហើយគ្រោងនឹងបញ្ជប់ការសាង សង់ដំណាក់កាល ទី ១ នៅក្នុងឆ្នាំ ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវនៅដើមឆ្នាំដើម២០២៥។

សូមបញ្ជាក់ថា «អាកាសយានដ្ឋានអន្តរជាតិតេជោ» ថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ៕

The post ថ្ងៃទី១៤ខែធ្នូ ឆ្នាំមុន ABA ទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារ សាងសង់ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ appeared first on .