អាកាសយានដ្ឋានអន្តរជាតិ

លោក ត្រាំ ប្រកាសពីគម្រោងជួសជុលអាកាសយានដ្ឋានរដ្ឋធានីឡើងវិញ តម្លៃជាង ២២ពាន់លានដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានប្រកាសពីផែនការជួសជុលអាកាសយានដ្ឋាន Dulles ក្នុងទីក្រុង Washington DC ដោយមានគោលបំណងធ្វើឲ្យវាក្លាយជាអាកាសដ្ឋានល្អបំផុតនៅលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន នៅថ្ងៃទី២៩ ខែកក្កដាថា ៖” កន្លែងនេះធ្លាប់ត្រូវបានចាត់ទុកថាជាអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានអាក្រក់បំផុតនៅលើពិភពលោក។ ប៉ុន្តែយើងនឹងធ្វើឱ្យវាក្លាយជាអាកាសយានដ្ឋានល្អបំផុត នាពេលខាងមុខ”។

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា ផែនការជួសជុលអាកាសយានដ្ឋាននេះ ត្រូវបានប៉ាន់ប្រមាណនឹងថាមានតម្លៃ ២២ពាន់លានដុល្លារ ដើម្បីនាំទីក្រុង Washington D.C. ឲ្យក្លាយជាកន្លែងមានសុវត្ថិភាព និងស្រស់ស្អាតឡើងវិញ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy បានបន្ថែមថា ក្រុមហ៊ុន United Airlines នឹងរ៉ាប់រងផ្នែកខ្លះនៃការចំណាយលើគម្រោងជួសជុលនេះ ដោយសារតែអាកាសយានដ្ឋាននេះ គឺជាមជ្ឈមណ្ឌលសំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក។

គួរជម្រាបជូនថា អាកាសយានដ្ឋាន Dulles មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីទីក្រុង Washington, D.C. ដែលជាអាកាសយានដ្ឋានអន្តរជាតិសំខាន់បំផុតរបស់តំបន់ ដោយមានអ្នកដំណើរប្រមាណជាង ២៩ លាននាក់ត្រូវបានគេប៉ាន់ស្មានថាបានធ្វើដំណើរឆ្លងកាត់នៅឆ្នាំ២០២៥ ដែលជាកំណត់ត្រាដ៏ខ្ពស់បំផុត៕​

The post លោក ត្រាំ ប្រកាសពីគម្រោងជួសជុលអាកាសយានដ្ឋានរដ្ឋធានីឡើងវិញ តម្លៃជាង ២២ពាន់លានដុល្លារ appeared first on .

ទីបំផុត អាកាសយានដ្ឋាននៅរដ្ឋ Florida ប្តូរទៅដាក់ឈ្មោះរបស់លោក ត្រាំ ជាផ្លូវការ
អាកាសយានដ្ឋាន Palm Beach នៅរដ្ឋ Florida ត្រូវបានប្តូរទៅដាក់ឈ្មោះរបស់លោក ដូណាល់ ត្រាំ ជាផ្លូវការ ខណៈពេលដែលលោក គឺជាប្រធានាធិបតីអាមេរិកដំបូងគេដែលរស់នៅជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

អាកាសយានដ្ឋានអន្តរជាតិ Palm Beach County រដ្ឋ Florida ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិ Donald J. Trump President ជំនួសវិញ នៅថ្ងៃទី៩ ខែកក្កដា។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដោយបទបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយអភិបាលរដ្ឋ Florida លោក Ron DeSantis ក្នុងខែមីនា បន្ទាប់ពីមានការយល់ព្រមពីអ្នកតាក់តែងច្បាប់រដ្ឋ។

គួរឲ្យដឹងថា នៅសហរដ្ឋអាមេរិក អាកាសយានដ្ឋានជាច្រើនត្រូវបានដាក់ឈ្មោះតាមប្រធានាធិបតី រួមទាំងអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូវយ៉កផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការប្តូរឈ្មោះអាកាសយានដ្ឋាននៅរដ្ឋ Florida ធ្វើឱ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលមានអាកាសយានដ្ឋានដែលដាក់ឈ្មោះតាមរបស់លោកក្នុងអំឡុងពេលកាន់តំណែង។

ជម្រាបជូនថា មិនត្រឹមតែអាកាសយានដ្ឋានប៉ុណ្ណោះទេ ដោយទាំងអគារ អង្គការ កម្មវិធីរដ្ឋាភិបាល នាវាចម្បាំងថ្មីៗ និងសូម្បីតែរូបិយប័ណ្ណជាច្រើនក៏ត្រូវបានដាក់ឈ្មោះតាមលោក ត្រាំ ផងដែរ។ មជ្ឈមណ្ឌលសិល្បៈ Kennedy ក៏ត្រូវបានលោក ត្រាំ ស្នើឲ្យប្តូរឈ្មោះថ្មីផងដែរ មុនពេលត្រូវបានដកចេញ បន្ទាប់ពីការសម្រេចរបស់តុលាការឧទ្ធរណ៍សហព័ន្ធនៅថ្ងៃទី១១ ខែមិថុនាកន្លងទៅ៕​

The post ទីបំផុត អាកាសយានដ្ឋាននៅរដ្ឋ Florida ប្តូរទៅដាក់ឈ្មោះរបស់លោក ត្រាំ ជាផ្លូវការ appeared first on .

អាកាសយានដ្ឋាន Changi របស់សិង្ហបុរីជាប់ឈ្មោះជា ព្រលានយន្តហោះមានសេវាកម្មល្អបំផុតលើលោក
នៅក្នុងការស្ទង់មតិទៅលើអ្នកដំណើររបស់អង្គការវាយតម្លៃការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ចក្រភពអង់គ្លេស Skytrax ដោយរាប់ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា អាកាសយានដ្ឋានរបស់សិង្ហបុរី Changi ជាប់ឈ្មោះជាសេវាកម្មអន្តោប្រវេសន៍ព្រលានយន្តហោះដ៏ល្អបំផុតលើលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

តាមរយៈ Skytrax ដដែលបានបង្ហាញថា អាកាសយានដ្ឋាន Zurich របស់ប្រទេសស្វីសបានជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយអាកាសយានដ្ឋានអន្តរជាតិបារ៉ែនរបស់ប្រទេសបារ៉ែន និងអាកាសយានដ្ឋាន Seoul Incheon ក្នុងប្រទេសកូរ៉េខាងត្បូង។

លើសពីនោះ ក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ក៏រួមមានផងដែរនូវអាកាសយានដ្ឋានអន្តរជាតិតៃវ៉ាន់ Taoyuan, អាកាសយានដ្ឋាន Helsinki ក្នុងប្រទេសហ្វាំឡង់, អាកាសយានដ្ឋានអន្តរជាតិ Hamad ក្នុងប្រទេសកាតា, អាកាសយានដ្ឋានហុងកុង, អាកាសយានដ្ឋានអន្តរជាតិ Muscat ក្នុងប្រទេសអូម៉ង់ និងអាកាសយានដ្ឋាន Rome-Fiumicino ក្នុងប្រទេសអ៊ីតាលី។

គួរបញ្ជាក់ថា Changi របស់សិង្ហបុរីជាប់ចំណាត់ថ្នាក់កំពូលដូច្នេះ ក៏ដោយហេតុថាអាកាសយានដ្ឋាននេះ ផ្តល់ជូននូវការ Check in និងចុះឈ្មោះចូលដោយស្វ័យប្រវត្តិ ព្រមទាំងមានប្រព័ន្ធផ្ទៀងផ្ទាត់ជីវមាត្រ និងបញ្ញាសិប្បនិម្មិតដើម្បីដឹកជញ្ជូនអីវ៉ាន់។ ម៉្យាងវិញទៀត វាក៏មានភាពល្បីល្បាញផងដែរចំពោះសេវាកម្ម ព្រមទាំងមានបរិក្ខារ និងហាងទំនើបល្បីៗ ហើយលើសពីនោះក៏មានទាំងដើមឈើ និងទឹកធ្លាក់ប្រៀបប្រដូចទៅនឹងជីវិតដែលកំពុងរស់នៅក្នុងព្រៃប្រឹក្សាអញ្ចឹង៕

The post អាកាសយានដ្ឋាន Changi របស់សិង្ហបុរីជាប់ឈ្មោះជា ព្រលានយន្តហោះមានសេវាកម្មល្អបំផុតលើលោក appeared first on .

អាកាសយានដ្ឋានថ្មីរបស់វៀតណាមមួយទៀត នឹងដាក់ដំណើរការនៅដើមឆ្នាំក្រោយ
ប្រធាននាយកដ្ឋានផែនការ និងវិនិយោគខេត្ត Binh Thaun លោក Le Ngoc Tien បាននិយាយថា ផ្លូវរត់របស់យន្តហោះជិតរួចរាល់ហើយ ខណៈអាកាសយានដ្ឋានថ្មីនេះ នឹងអាចដាក់អោយប្រើប្រាស់ចាប់ពីឆ្នាំ ២០២៤ តទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNExpress ។

default

រំលឹកកាលពីឆ្នាំ ២០០៩កន្លងទៅបន្តិច រដ្ឋាភិបាលវៀតណាមបានអនុម័តផែនការក្នុងការសាងសង់ព្រលានយន្តហោះ phan Thiet ចម្ងាយប្រហែល ៤ម៉ោង នៃភាគខាងកើតទីក្រុងហាណូយ ខណៈដែលវាត្រូវបានគេសាងសង់នៅក្នុងកំឡុងឆ្នាំ ២០១៥ លើផ្ទៃដី ៥៤៣ហិកតា។

តែយ៉ាងណា នៅក្នុងឆ្នាំ ២០១៧  Binh Thaun បានស្នើអោយពង្រីកផ្លូវរត់របស់អាកាសយានដ្ឋានពី ២៤០០ម៉ែត្រទៅ ៣០៥០ម៉ែត្រ ដើម្បីបង្កើនសមត្ថភាពអាកាសយានដ្ឋាន និងដើម្បីអាចអនុញ្ញាតអោយយន្តហោះប្រភេទ Airbus A320 ឬទំហំប្រហាក់ប្រហែលគ្នា ក៏ដូចជាអាចអនុញ្ញាតអោយយន្តហោះយោធាទំនើបៗផ្សេងទៀតអាចចុះចតបានផងដែរ។

ដោយឡែក សំណើរនេះក៏ត្រូវបានអនុម័តដោយរដ្ឋាភិបាលនៅឆ្នាំជាមួយគ្នានោះ ខណៈការសាងសង់នេះបានប្រើប្រាស់ដោយថវិការដ្ឋក្នុងតម្លៃប្រហែលប្រមាណ ៤៣៤លានដុល្លារអាមេរិក៕

The post អាកាសយានដ្ឋានថ្មីរបស់វៀតណាមមួយទៀត នឹងដាក់ដំណើរការនៅដើមឆ្នាំក្រោយ appeared first on .

គម្រោងពង្រីកអាកាសយានដ្ឋាន Krabi តម្លៃ ៨៥លានដុល្លាររបស់ថៃ សម្រេចបាន ៨៧% ហើយ
​ថ្មីៗនេះ នាយកដ្ឋានអាកាសយានដ្ឋានថៃ បាននិយាយថា ការពង្រីកអាកាសយានដ្ឋានអន្តរជាតិ Krabi ដើម្បីអាចបង្កើនសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៨ លាននាក់ ក្នុងមួយឆ្នាំនោះ ត្រូវបានរំពឹងទុកថានឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ ២០២៤ និងដាក់ឱ្យដំណើរការ នៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

ចំពោះគម្រោងពង្រីកថ្មីនេះ រួមបញ្ចូលទាំងការសាងសង់ស្ថានីយអ្នកដំណើរទីបី និងការកែលម្អស្ថានីយ ដែលមានស្រាប់ចំនួនពីរ និងអគារចំណតរថយន្ត ដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ ២,៩ពាន់លានបាត (៨,៥លានដុល្លារ)។

មិនតែប៉ុណ្ណោះ បើតាមសេចក្តីថ្លែងការណ៍មួយ របស់នាយកដ្ឋានអាកាសយានដ្ឋានថៃ បានឱ្យដឹងថា ការងារពង្រីកនេះ គឺសម្រេចបាន ៨៧,៥២% ហើយ ខណ:ការសាងសង់ផ្លូវសម្រាប់តាក់ស៊ី និងការកែលម្អប្រព័ន្ធអគ្គិសនីអាកាសយានដ្ឋាន សម្រេចបាន ៥២,២០% ។

ជម្រាបជូនផងដែរថា ក្រោយពេលសាងសង់រួចរាល់ ស្ថានីយអ្នកដំណើរទាំងបី នឹងត្រូវតភ្ជាប់គ្នា ក្នុងផ្ទៃដីសរុប ៦៨ ០០០ ម៉ែត្រការ៉េ និងអាចបង្កើនចំនួនផ្ទុកអ្នកដំណើរ ពី ១ ៥០០ នាក់ក្នុងមួយម៉ោង ឬ ៤ លាននាក់ក្នុងមួយឆ្នាំ ដល់ ៣ ០០០ ក្នុងមួយម៉ោង ឬ ៨ លាននាក់ក្នុងមួយឆ្នាំ៕

The post គម្រោងពង្រីកអាកាសយានដ្ឋាន Krabi តម្លៃ ៨៥លានដុល្លាររបស់ថៃ សម្រេចបាន ៨៧% ហើយ appeared first on .

ថៃ នឹងបោះទុនវិនិយោគជិត ៣ពាន់លានដុល្លារ ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិធំៗរបស់ខ្លួន
ក្រុមហ៊ុន Airports of Thailand Public Company Limited (AOT) បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា ខ្លួនគ្រោងនឹងធ្វើការបោះទុនវិនិយោគទឹកប្រាក់ចំនួន ១០០ពាន់លានបាត (២,៨ពាន់លានដុល្លារ) ក្នុងការពង្រីកព្រលានយន្តហោះអន្តរជាតិធំៗ ចំនួន ៦ របស់ខ្លួន ក្នុងប្រទេសថៃ សម្រាប់រយ:ពេល ៥ ឆ្នាំខាងមុខ។ នេះបើតាមចុះផ្សាយពី VNA ។

ជុំវិញផែនការក្នុងការវិនិយោគថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកធ្វើដំណើរមកកាន់ប្រទេសថៃ ដែលត្រូវបានគេព្យាករថា អាចនឹងកើនឡើងដល់ ២០០ លាននាក់ នៅក្នុងឆ្នាំ ២០២៧ ខាងមុខ។

យ៉ាងណាមិញ អាកាសយានដ្ឋានអន្តរជាតិទាំង ៦ របស់ថៃ ត្រូវបានគេរាយការណ៍មកថា បានទទួលស្វាគមន៍អ្នកដំណើរជាមធ្យម ៣០០ ០០០ នាក់ ជារៀងរាល់ថ្ងៃ ពោលគឺស្មើទៅនឹងប្រមាណ ៧៦,៥% ពីកម្រិតអ្នកដំណើរ មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ។

យោងតាមនាយកប្រតិបត្តិរបស់ AOT លោក Kirati Kitmanawat បាននិយាយថា គម្រោងក្នុងការពង្រីកនេះ នឹងត្រូវបានផ្តល់មូលនិធិដោយ ប្រាក់ចំណូល ដែលរដ្ឋាភិបាលទទួលបានពីការមកដល់របស់ភ្ញៀវទេសចរបរទេស ក្នុងរយ:ពេល ៦ ខែដំបូងឆ្នាំ ២០២៣ នេះ ដែលកើនឡើងរហូតដល់ ២,២ពាន់លានបាត ។

ជម្រាបជូនផងដែរថា តាមរយ:គម្រោងពង្រីកថ្មីនេះ ក៏នឹងរួមបញ្ចូលទាំងការបង្កើតស្ថានីយអ្នកដំណើរថ្មីមួយ នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលនឹងអាចបន្ថែមទំហំ ២១៦ ០០០ ម៉ែត្រការ៉េ និងបង្កើតច្រកចូលយន្តហោះ ចំនួន ២៨ បន្ថែម ដែលអាចផ្ទុកអ្នកដំណើរបានប្រហែល ១៥ លាននាក់បន្ថែមទៀត ជារៀងរាល់ឆ្នាំ។ ខណ:ចំណតអ្នកដំណើរថ្មី ក៏នឹងត្រូវសាងសង់ នៅអាកាសយានដ្ឋានអន្តរជាតិឈៀងម៉ៃ និងភូកេត ផងដែរ ៕

The post ថៃ នឹងបោះទុនវិនិយោគជិត ៣ពាន់លានដុល្លារ ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិធំៗរបស់ខ្លួន appeared first on .