អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី

បើគ្មានអ្វីប្រែប្រួលទេ ក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខា្នតធំថ្មីចំនួនពីរ
បើទោះបីកម្ពុជាកំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទឹកដីអង្គរខេត្ដសៀមរាប និងខេត្តកណ្តាលនៅតែដំណើរការជាធម្មតា ពោលក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ ដើម្បីឱ្យសម្រេចគោលដៅរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន៤២ភាគរយហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេសនិង រចនាបថអាកាសយានដ្ឋាន មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AI​AI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា។

អាកា​ស​យានដ្ឋានអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​២៣ ដែលមានរយៈពេលសាងសង់៣៦ខែ។

ចំណែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីវិញ   មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសា​ងស​ង់​ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកា​សយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។

ដោយឡែកសម្រាប់ អាកាសយានដ្ឋានអន្តរជាតិកងកេង ក្នុងខេត្តព្រះសីហនុវិញ ក៏កំពុងត្រូវបានពង្រីកបន្ថែម ខណៈពេលបច្ចុប្បន្នកំពុងត្រូវបានសាងសង់ពង្រីកបន្ថែមដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានSCA ដោយគ្រោងពង្រីកអាចឱ្យយន្តហោះចុះចតបានច្រើនជាង១៣គ្រឿង និង អាចស្វាគមន៍វត្តមានប្រភេទយន្ដហោះធុនធំបាន។ អាកា​សយានដ្ឋានអន្តរជាតិនេះនឹងបញ្ចប់ការសាងសង់ពង្រីកបន្ថែមនៅក្នុងឆ្នាំ២០២២៕

The post បើគ្មានអ្វីប្រែប្រួលទេ ក្នុងឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខា្នតធំថ្មីចំនួនពីរ appeared first on .

ពលរដ្ឋចំនួន ១៧១គ្រួសាររស់នៅក្នុងសំណង់គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីទទួលបានលំនៅដ្ឋាន អចិន្ត្រៃយ៍
ប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់បណ្តោះអាសន្ន លើខ្នងទំនប់៥៤ ,៩២ ,៩៤ ចំនួន ១៧១គ្រួសារ ស្ថិតក្នុងទីតាំង គំរោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីទទួលបានលំនៅដ្ឋាន អចិន្ត្រៃយ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានថ្លែងថា ពិធីប្រគល់លំនៅឋានអចិន្រ្តៃយ៍ជូនប្រជាពលរដ្ឋ ១៧១គ្រួសារ នាពេលនេះ គឺបានបង្ហាញ​អំពី​ការគិតគូ យកចិត្តទុកដាក់ខ្ពស់អំពីសិទ្ធិរស់រានមានជីវិត​ប្រកបដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ ក្រោមដំបូលនៃសុខសន្តិភាព ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបន្តថា នៅពេលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅក្នុងដំណាក់ការសាងសង់ យើង​ប្រាកដជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជាផលប៉ះពាល់សង្គម និងបរិស្ថានជាដើម ប៉ុន្តែវាក៏ជាកាលានុវត្តភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ដោយទំហំនៃការសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងត្រូវការកម្លាំង ជំនាញជាច្រើនពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានច្រើន។

សូមបញ្ជាក់ជូនថា លំនៅឋានអចិន្ត្រៃយ៍នេះមានទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ លើផ្ទៃដី ៥ម៉ែត្រ×២០ម៉ែត្រ ដែលសាងសង់តាមប្លង់ស្ថាបបត្យកម្មដោយរក្សាគម្លាតផ្នែកខាងមុខ ៥,៥ម៉ែត្រ និងគម្លាតខាងក្រោយ ៦,៥ម៉ែត្រ ដើម្បីឱ្យគ្រួសារប្រជាពលរដ្ឋ អាចសាងសង់សំណង់បន្ថែម នៅលើទីតាំងដីឡូតិ៍ផ្នែកក្រោយ ក្នុងទំហំអតិប្បរមា ៣,៥ម៉ែត្រ x ៤,៥ម៉ែត្រ ដែលមានគម្លាត ពីរបងដីខាងក្រោយ១ម៉ែត្រ ។ ការសាងសង់លំនៅឋាននេះ គឺមានការចុះតាមដានត្រួតពិនិត្យ ជាប្រចាំពី ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកទេសលំនៅឋាន ដើម្បីធានានូវគុណភាព ។

គួររំលឹកដែរថា កាលពីខែមករា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការសាងសង់​អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែលមាន​ផ្ទៃ​ក្រឡាត្រឹមតែ ៤០០ហិកតា និងអាចទទួលអ្នកដំណើរបានត្រឹមប្រមាណ៥លាននាក់។ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសភូមិសាស្រ្ត​ខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ដើម្បីធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីលំដាប់4F ដែលមានទំហំសរុប ២៦០០ហិកតា ក្នុងនោះស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល មានទំហំ ២ ២១២.៣ហិកតា ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកកណ្តាលស្ទឹង និងស្រុកស្អាង។ អាកាសយានដ្ឋានអន្តរជាតិ​ថ្មី​នេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០៥០៕

The post ពលរដ្ឋចំនួន ១៧១គ្រួសាររស់នៅក្នុងសំណង់គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីទទួលបានលំនៅដ្ឋាន អចិន្ត្រៃយ៍ appeared first on .