អាចារ្យលាក់

រូបសំណាកអាចារ្យលាក់ ទម្ងន់​២​តោន កម្ពស់​ជាង​១០​ម៉ែត្រ​ធ្វើ​ពិធី​សិត​ឡើង
​​រូបសំណាក​តាអាចារ្យលាក់ មាន កំពស់4, 5 ម៉ែត្រ ទម្ងន់ជាង 2 តោន និងទម្រ 6 ម៉ែត្រ សរុបជារួមមានកម្ពស់ 10, 5 ម៉ែត្រ ត្រូវ​បាន​ធ្វើ​ពិធី សិតរូប​ឡើង ក្រោម​វត្តមាន ឯកឧត្តម សុខ លូ អភិបាលនៃគណៈ​អភិបាលខេត្តកំពង់ធំ​ និងលោកជំទាវ ព្រម​ទាំង​មន្ត្រី​​ថ្នាក់​ដឹក​​នាំ​ខេត្ត​ជា​ច្រើន​រូប​ទៀត។ ​

ពិធីនេះ បានប្រារព្ធធ្វើឡើង កាលពីរសៀលថ្ងៃទី 6 ខែកុម្ភ ឆ្នាំ 2020  នៅក្នុងវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំដែលមានរយៈ ពេលពីរថ្ងៃកន្លងមក គឺចាប់ពីថ្ងៃ ទី 5 និងទី 6 ខែកុម្ភៈឆ្នាំ 2020 យ៉ាងឱឡារិក ក្រៃលែង។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ សំណេះសំណាលលើកឡើង ពីជីវប្រវត្តិសង្ខេប របស់លោកតាអាចារ្យលាក់ ដែលបងប្អូនប្រជាពលរដ្ឋ តែងគោរពស្រឡាញ់លោក និងកោតសរសើរពីស្នាដៃរបស់លោកតាអាចារ្យលាក់ នៃការធ្វើសឹកសង្គ្រាម ជាមួយខ្មាំងសត្រូវដើម្បីច្បាំងយកជ័យជំនះ ជូនជាតិមាតុភូមិ រហូតធ្វើឲ្យ មានកេរ្តិ៍ឈ្មោះ ល្បីល្បាញ តកូនតចៅ មកដល់ សព្វថ្ងៃនេះ ដើម្បី ឱ្យកូនចៅជំនាន់ក្រោយ បន្តថែរក្សា និង ជាការរំលឹកគុណ ដល់បុព្វបុរសខ្មែរ ដែល​បងប្អូនប្រជាពលរដ្ឋយើង តែងមានជំនឿថា លោកតាអាចារ្យលាក់ មានបារមីមហិរិទ្ធ ខ្លាំង​ពូកែ ហើយ នៅពេលនេះ ក៏ត្រូវបាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ បានដឹកនាំ ផ្ដួចផ្ដើមរៀបចំដំឡើងរូបសំណាកលោកតាអាចារ្យលាក់នេះឡើង នៅចំណុច ផ្លូវបំបែក ចូលក្រុង និងផ្លូវវាងក្រុង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។

នៅក្នុងឯកសារជីវប្រវត្តិ បានបញ្ជាក់ឲ្យដឹងថា អាចារ្យពៅ ឬអាចារ្យលាក់ ដែលគេបានប្រសិទ្ធនាមឲ្យគាត់ ជាពោធិ៍កំបោរនោះ ដោយលោកអាចារ្យ បានដឹកនាំតស៊ូ ប្រឆាំង ជាមួយបារាំង នៅខេត្តរោងដំរី ដែលជាស្រុកកំណើត របស់គាត់ ក្រោយពីទទួលបានជ័យ​ជំនះ​ចលនាអ្នកតស៊ូរបស់លោកអាចារ្យ នៅវីរភាពតស៊ូរបស់លោក ត្រូវបាន គេចងចាំមកទល់សព្វថ្ងៃ និងមានភូមិមួយនៃខេត្តកំពង់ធំ គឺភូមិអាចារ្យលាក់នេះឯង ។

ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា រូបសំណាក់អាចារ្យលាក់នេះ យើងបានគ្រោងយកទៅតម្កល់នៅផ្លូវច្រមុះជ្រូក ផ្លូវវាងក្រុង។ ឯកឧត្តមបានបញ្ជាក់ទៀតថា រូបសំណាកនោះ មាន កំពស់4, 5 ម៉ែត្រ ទម្ងន់ជាង 2 តោន និងទម្រ 6 ម៉ែត្រ សរុបជារួមមានកម្ពស់ 10, 5 ម៉ែត្រ បែរមុខទៅខាងជើងរូបរាងអាចារ្យមានន័យថា ជាអ្នកចេះមន្តអាគមអ្នក​ព្បាយ​បាល​ ឯ ផ្នែកមុខនៃដៃទាំងសងខាងដកដាវចេញពីស្រោមបន្តិច ក្នុងគោលបំណងបង្ហាញអំពីកេតនភណ្ឌ ដែលគាត់យកមកប្រើប្រាស់ឬបង្ហាញអំពីវីរៈភាពឬអ្នកក្លាហាន ។

ប្រជាពលរដ្ឋជាច្រើនបានកោតសរសើរ ចំពោះឯកឧត្តមសុខលូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ មន្ដ្រី អ្នកមុខអ្នកការទាំងអស់ ក្នុងខេត្តកំពង់ធំ ដែលបានរួមសហការគ្នារៀបចំ ខេត្តកំពង់ធំ ឱ្យមានការរីកចម្រើន ជាច្រើនកន្លែងដែលកន្លងមកមិនធ្លាប់មាន មិនតែប៉ុណ្ណោះ បានធ្វើឲ្យខេត្តកំពង់ធំទាំងមូល ប្រែមុខមាត់ថ្មីគួរអោយកត់សម្កាល់នៃស្នាដៃក្នុងការអភិវវឌ្ឍន៍ខេត្តកំពង់ធំ ដើម្បីឲ្យក្លាយទៅជាខេត្តមួយ ដែល កំពុងតែមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកំសាន្តនិងស្នាក់នៅដើម្បីបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត ហើយសមិទ្ធិផលទាំងនេះ បាននិងកំពុងតែបង្ហាញវត្តមាន នៅតាមសួនច្បារនិងតាមដងផ្លូវ បង្កើននូវសោភ័ណភាពយ៉ាងស្រស់បំព្រងក្រោមការដឹកនាំរបស់ឯកឧត្តមសុខលូអភិបាលខេត្តកំពង់ធំ ។

សមត្ថផលទាំងអស់ដែលបានកើតឡើងនេះ គឺដោយសារកត្តានៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំ ។
ចុងក្រោយឯកឧត្តម ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ៕

អត្ថបទ នឹង​រូបភាព៖​មន្ទីរព័ត៌មានខេត្តកំពង់ធំ

The post រូបសំណាកអាចារ្យលាក់ ទម្ងន់​២​តោន កម្ពស់​ជាង​១០​ម៉ែត្រ​ធ្វើ​ពិធី​សិត​ឡើង appeared first on .