អាជីវកម្មខេត្តបាត់ដំបង

​គ្រូ​បង្រៀន​ម្នាក់ ​​ក្លាយ​ជា​ម្ចាស់​ប្រេន​ឆាយ​ម្ជូរ​ក្រឡុក ជោគជ័យ​ពង្រីក​បាន​​ជាង​ ៥ សាខា​
ធ្លាប់​តែ​ជា​គ្រូ​បង្រៀន​កុង​ត្រា​ បែរ​មក​សម្រេច​ចិត្ត​ប្រកប​មុខ​របរ​លក់​ម្ជូរ​ក្រឡុក​ ដោយ​ផ្តើម​ទុន​ត្រឹម​តែ​ ៣០០ ដុល្លារ​ មក​ក្លាយ​​ជា​ម្ចាស់​ប្រេន​ឆាយ​ជាង​ ៥ សាខា​ និង​ ទទួល​លក់​ប្រេន​ឆាយ​ ទូទាំង ២៥ ខេត្ត ក្រុង​ ។

ម្ចាស់ប្រេនឆាយម្ជូរក្រឡុក អ្នកស្រី ឡាយ សុគន្ធា

ម្ចាស់​ប្រេន​ឆាយ​ស្លាក​យីហោ​ ” ម្ជូរ​ក្រឡុក​ចុង​ស្ពាន​ ” ក្នុង​សង្កាត់​រតនៈ ក្រុង​ បាត់ដំបង​ ខេត្ត​ បាត់ដំបង​ អ្នកស្រី ឡាយ សុគន្ធា បាន​ប្រាប់​ឧកញ៉ាញូស៍​ឲ្យ​ដឹង​ថា​ ដោយ​ពី​ដើម​អ្នកស្រី​ និង​ ស្វាមី​ ជា​គ្រូ​បង្រៀន​កុង​ត្រា​ តែ​នៅ​ពេល​ចប់​កុង​ត្រា​ ពិបាក​រក​ការងារ​ធ្វើ​ ក៏​ងាក​មក​ផ្តើម​លក់​ម្ជូរ​ក្រឡុក​ ដែល​លក់​ដំបូង​​ចំណាយ​ត្រឹម​ ៣០០ ដុល្លារ ឬ ១ លាន ២០ ម៉ឺន​រៀល​ តែ​ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ​ មានបុគ្គលិក​រហូត​ទៅ​ដល់​ ៧ នាក់ មាន​ ៥ សាខា​ ( ភ្នំពេញ​ សៀម​រា​ប កំពង់សោម​ បាត់ដំបង​ ២​ សាខា​ ) ដែល​ឈរ​ជើង​ជាង​ ៥ ឆ្នាំ​ មក​ហើយ​ ។

អ្នកស្រី បាន​​ឲ្យ​ដឹង​បន្ថែម​ថា​ ក្នុង​មួយ​ថ្ងៃ​ អាច​រក​ចំណូល​បាន​ជាង​ ១ លាន​រៀល​ ដោយ​ថ្ងៃ​ណា​ដាច់​ខ្លាំង​រក​ពេល​ចិត​មិន​ទាន់​ការ​កម្មង់​របស់​អតិថិជន​ផង​ក៏​មាន​។ នេះ​មក​ពី​ខាង​ម្ជូរ​ក្រឡុក​អ្នកស្រី​មាន​ចំណុច​ពិសេស​ដូច​ជា​ ១ អំបិល​មាន​រស​ជាតិ​ឆ្ងាញ់​ ដោយ​អំបិល​ទាំង​អស់​មាន​ជាង ១០០ មុខ​ រសជាតិ​ប្លែក​ៗពី​គ្នា​គ្រប់​មុខ​។ ២ ធ្វើ​តាម​តម្រូវ​ការ​ចិត្ត​ភ្ញៀវ​ តាម​ការ​កម្មង់​របស់​អតិថិជន​។ ៣ ចំពោះ​ការ​វេច​ខ្ចប់​មាន​អនាម័យ​ បុគ្គលិក​មាន​ភាព​រួស​រាយ​រាក់​ទាក់​ទៅ​កាន់​​អតិថិជន។​ អ្វី​ដែល​ពិសេស​គឺ​អតិថិជន​ដែល​ទទួល​ទិញ​ប្រេន​ឆាយ​ មាន​ការ​បង្រៀន​ធ្វើ​ទីផ្សារ​ គ្រប់គ្រង​បុគ្គលិក​ ហិរញ្ញវត្ថុ​បន្ថែម​ទៀត​។​

ចំពោះ​ប្រេន​ឆាយ​ ម្ចាស់​អាជីវកម្ម​ម្ជូរ​ក្រឡុក​រូប​នេះ​បាន​លើក​បន្ថែម​ថា​ លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​ប្រេន​ឆាយ​ ទី ១ ឈុត​តូច​មាន​តម្លៃ​ ២០០០ ដុល្លារ​ ទទួល​បាន​សម្ភារៈ​មួយ​ឈុត​រួម​មាន​ ទូរ​លក់ បណ្តោយ ២ ម៉ែត្រ ទទឹង ៧ តឹក ហ្វ្រី​អំបិល​ ២០ មុខ​ (២០ រស​ជាតិ) ចំ់​នួន ៥០ គីឡូក្រាម គ្រឿង​ម្ជូរ​គ្រប់​មុខ​ទាំង​ប្រភេទ​ស្រស់​ និង​ប្រភេទ​ត្រាំ​។ ចំណែក​ ឈុត​ធំ​មាន​តម្លៃ​ ៣៥០០ ដុល្លារ​ ទទួល​បាន​ទូរ​លក់​ បណ្តោយ​ ២.៥ ម៉ែត្រ​ ទទឹង​ ១ ម៉ែត្រ សម្ភារៈ​ផ្សេងៗ​ដូច​ជា​ ភ្លើង​ កង្ហារ​ ហ្រ្វី​អំបិល​ ១០០ គីឡូ​ក្រាម ២០ មុខ​ មួយ​មុខ​ ១០ គីឡូក្រាម​។ ចាប់តាំង​ពី​ការ​បើក​លក់​ប្រេន​ឆាយ​នេះ​មក​ ឃើញ​ថា​ មាន​អតិថិជន​ចាប់អារម្មណ៍​ច្រើន​ដូច​ជា ខេត្តបន្ទាយមានជ័យ ខេត្ត ត្បូងឃ្មុំ​ ភ្នំពេញ​ កំពុង​ត្រៀម​នឹង​ទិញ​ខាង​មុខ​ ។

ម្ចាស់​អា​ជី​វកម្ម​វ័យ​ ៣១ ឆ្នាំ​ រូប​នេះ​បាន​លើក​ឡើង​ថា​ អ្នកស្រី ​មាន​ការ​រំពឹង​ក៏​ដូច​ជា​មាន​ទស្សនៈ​វិស័យ​ថា​ មុខ​របរ​លក់​ម្ជូរ​មួយ​នេះ គឺ​កំពុង​ពេញ​និយម​ខ្លាំង​ មុខ​របរ​នេះ​មិន​សាប​សូន្យ​ទេ​ ឲ្យ​តែ​មាន​ការ​ពង្រឹង​ទៅ​លើ​អំបិល​ ការ​ក្រឡុក​ អនាម័យ​ សេវាកម្ម​លក់​បាន​ល្អ។

ជាមួយ​គ្នា​នេះ​ អ្នកស្រី ក៏​មើល​ឃើញ​ថា​ ប្រជាជន​ខ្មែរ​ចូល​ចិត្ត​ទទួល​ទាន​ម្ជូរ​។ អ្វី​កាន់​តែ​កត់​សម្គាល់​ អតិជន​ដែល​ទិញ​ប្រេន​ឆាយ​លក់​បន្ត​នៅ​តាម​សាខា​នានា​ មាន​ការ​លក់​ដាច់​ខ្លាំង​ ដូច​ជា​ សៀមរាប បាត់ដំបង ភ្នំពេញ​ ជា​ដើម​៕

The post ​គ្រូ​បង្រៀន​ម្នាក់ ​​ក្លាយ​ជា​ម្ចាស់​ប្រេន​ឆាយ​ម្ជូរ​ក្រឡុក ជោគជ័យ​ពង្រីក​បាន​​ជាង​ ៥ សាខា​ appeared first on .