អាជីវកម្មផលិតចំណីសត្វ

មកស្គាល់ក្រុមហ៊ុនផលិតចំណីសត្វដ៏ធំ ដែលមានទុនវិនិយោគជាង ១៨លានដុល្លារ
បើទោះបីស្ថានភាពកូវីដ១៩ មិនទាន់បិទបញ្ចប់យ៉ាងណាក៏ដោយ ក្រុមហ៊ុន អេហ្គ្រី ម៉ាស្ទ័រ ខូអិលធីឌី ជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅកម្ពុជា កំពុងដំណើរការអាជីវកម្មផលិតចំណីសត្វ មានដូចជា៖ ចំណីមាន់ ទា ជ្រូក គោ និងចំណីត្រី ដោយបានដាក់ទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារ ដែលមានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

យោងលើតម្រូវការចាំបាច់នៅលើទីផ្សារនៃផលិតកម្មចំណីសត្វ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិត និងលក់ចំណីសត្វបានសរុបចំនួន ១១៨ ៥០០តោន ក្នុងនោះមាន៖ ចំណីមាន់សាច់ ៩ ០០០តោន, ចំណីមាន់ស្រុក ២៨ ០០០តោន,ចំណីមាន់យកពង ១០ ០០០តោន, ចំណីជ្រូក ២៣ ០០០តោន ចំណីគោ ៧ ៥០០តោន ចំណីត្រី ៧ ០០០តោន និងចំណីទា ៣៤ ០០០តោន។  នេះតាមរបាយការណ៍ របស់ក្រុមហ៊ុនកាលពីថ្ងៃទី២២ ខែមីនា បានបញ្ជាក់ឲ្យដឹង។

ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកបង្កើនការកែឆ្នៃផលិតផលកសិកម្មក្នុងស្រុក សម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុនបានប្រមូលទិញវត្ថុធាតុដើមសរុបចំនួន ៥៧ ៨០០តោន ក្នុងនោះមាន៖ ពោត ២០ ០០០តោន, សណ្តែកសៀង ១២ ០០០តោន, ដំឡូងមីស្ងួត ៦ ០០០តោន, ចុងអង្ករ ១ ៨០០តោន, កន្ទក់ ១៤ ៤០០តោន, ថ្មកំបោរ ៣ ០០០តោន, និងម្សៅត្រី ៦០០តោន។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានស្នើសុំគោលការណ៍នាំចូលវត្ថុធាតុដើមផ្សំចំណីសត្វមួយចំនួនទៀតផងដែរ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានបរិមាណសរុបចំនួន ៦៦ ៩៩៦តោន។

បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិក និងកម្មករ សរុបចំនួន ២៥០នាក់ (ស្រ្តី ៥០) មានជំនាញគណនេយ្យ ពេទ្យសត្វ គ្រប់គ្រង ទីផ្សារ អគ្គីសនី មេកានិច កម្មករ អ្នកវេច្ចខ្ចប់ និងអ្នកបញ្ចេញទំនិញ។ ដោយសារកំណើនផលិតកម្មចិញ្ចឹមសត្វមានការកើនឡើង ធ្វើឲ្យកំលាំងផលិតក្នុងឆ្នាំ ២០២០ កើនឡើង ៣០% បើធៀបទៅឆ្នាំ២០១៩ ហើយប្រាកដណាស់ កំណើននេះនឹងនៅតែ បន្តសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់៕

The post មកស្គាល់ក្រុមហ៊ុនផលិតចំណីសត្វដ៏ធំ ដែលមានទុនវិនិយោគជាង ១៨លានដុល្លារ appeared first on .