អាជីវកម្មមហាសេដ្ឋី

ណែនាំវិស័យអាជីវកម្ម ១០ប្រភេទ ប្រមូលផ្ដុំដោយមហាសេដ្ឋីច្រើនដាច់គេ
គិត​ត្រឹមឆ្នាំ ២០២២ ចំនួនមហាសេដ្ឋីទូទាំងពិភពលោកមានប្រមាណ ២ ៦៦៨នាក់ និងមានទំហំ​ទ្រព្យសម្បត្តិសរុបប្រមាណ ១២,៧ទ្រីលានដុល្លារ ខណៈចំនួននេះតិចជាងកាលពីឆ្នាំ ២០២១ ទាំងចំនួនមហាសេដ្ឋី និងទំហំទ្រព្យសម្បត្តិ ពោលចំនួនមហាសេដ្ឋីក្នុងឆ្នាំ ២០២២ មានតិចជាងកាលពីឆ្នាំ ២០២១ ប្រមាណ ៨៧នាក់ ស្របពេលទំហំទឹកប្រាក់តិចជាង​ប្រហែល ៤០០ពាន់លានដុល្លារ។

ក្នុងចំណោមមហាសេដ្ឋីជាង ២ ៦០០នាក់នោះ គេសង្កេតឃើញថា មហាសេដ្ឋីភាគច្រើនសុទ្ធតែ​មានអាជីវកម្ម​លើ​វិស័យមួយចំនួន​ដូចៗគ្នា តួយ៉ាង Jeff Bezos, Elon Musk និង Bill Gates ជាដើម សុទ្ធតែជាស្ដេចត្រាញ់​លើវិស័យ​បច្ចេកវិទ្យា។

ខាងក្រោម​នេះគឺជា​បញ្ជីឈ្មោះ​វិស័យអាជីវកម្ម ១០ប្រភេទ ដែលប្រមូលផ្ដុំ​ដោយ​មហាសេដ្ឋី​ច្រើន​ដាច់គេលើលោក៖
១/វិស័យលក់ទំនិញ មានមហាសេដ្ឋីប្រមាណ ៩,២% ខណៈអ្នកមានដាច់គេគឺ Bernard Arnault មានទ្រព្យសម្បត្ត ២០៨ពាន់លានដុល្លារ

២/វិស័យសេវាកម្មហិរញ្ញវត្ថុ មានមហាសេដ្ឋីប្រមាណ ៩,១% ខណៈអ្នកមានដាច់គេគឺ Michael Bloomberg មានទ្រព្យសម្បត្តិ ៩៤ពាន់លានដុល្លារ

៣/វិស័យសុខាភិបាល មានមហាសេដ្ឋីប្រមាណ ៨,៤% ខណៈអ្នកមានដាច់គេគឺ Cyrus Poonwala មានទ្រព្យសម្បត្តិ ២៧ពាន់លានដុល្លារ

៤/វិស័យលក់រាយ មានមហាសេដ្ឋីប្រមាណ ៧,៧% ខណៈអ្នកមានដាច់គេគឺ Jeff Bezos មានទ្រព្យសម្បត្តិ ១២៣ពាន់លានដុល្លារ

៥/វិស័យអាហារ និងភេសជ្ជៈ មានមហាសេដ្ឋីប្រមាណ ៧,៦% ខណៈអ្នកមានដាច់គេគឺ Zhong Shanshan មានទ្រព្យសម្បត្តិ ៦២ពាន់លានដុល្លារ

៦/វិស័យអចលនទ្រព្យ មានមហាសេដ្ឋីប្រមាណ ៧,៥% ខណៈអ្នកមានដាច់គេគឺ Lee Shau Kee មានទ្រព្យសម្បត្តិ ២១ពាន់លានដុល្លារ

៧/វិស័យប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត មានមហាសេដ្ឋីប្រមាណ ៧,១% ខណៈអ្នកមានដាច់គេគឺ សហស្ថាបនិក Google លោក Sergey Brin និង Larry Page មានទ្រព្យសម្បត្តិម្នាក់ប្រមាណ ៨៥ពាន់លានដុល្លារ

៨/វិស័យកម្មវិធី និងសេវាកម្ម មានមហាសេដ្ឋីប្រមាណ ៥,៨% ខណៈអ្នកមានដាច់គេគឺ អតីត CEO ក្រុមហ៊ុន Microsoft លោក Steve Ballmer មានទ្រព្យសម្បត្តិ ៩០ពាន់លានដុល្លារ

៩/វិស័យផលិតផលឧស្សាហកម្ម មានមហាសេដ្ឋី ៥,៦% ខណៈអ្នកមានដាច់គេគឺ Reinhold Wuerth មានទ្រព្យសម្បត្តិ ៣០ពាន់លានដុល្លារ

១០/វិស័យវិនិយោគ មានមហាសេដ្ឋី ៥,២% ខណៈអ្នកមានដាច់គេគឺ Warren Buffett មានទ្រព្យសម្បត្តិ ១០៦ពាន់លានដុល្លារ៕

The post ណែនាំវិស័យអាជីវកម្ម ១០ប្រភេទ ប្រមូលផ្ដុំដោយមហាសេដ្ឋីច្រើនដាច់គេ appeared first on .