អារ៉ាប៊ីសាអូឌីត

មហាសេដ្ឋី Elon Musk និងមេធំក្រុមហ៊ុនអាមេរិកជាច្រើនទៀត នឹងចូលរួមក្នុងវេទិកាវិនិយោគអាមេរិក-អារ៉ាប៊ីសាអូឌីត
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk រួមជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមចំណោមមេធំក្រុមហ៊ុនអាមេរិកជាច្រើនផ្សេងទៀត ដែលនឹងចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា នៅលើវេទិកាវិនិយោគអាមេរិក-អារ៉ាប៊ីសាអូឌីត ដែលរៀបចំធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានគ្រោងទុកធ្វើឡើងមួយថ្ងៃ បន្ទាប់ពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន។

មិនតែប៉ុណ្ណោះ ជុំវិញកិច្ចពិភាក្សានេះ នឹងត្រូវបានសម្របសម្រួលដោយលោក Abdullah Alswaha រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់អារ៉ាប៊ីសាអូឌីត។ ហើយបន្ទាប់ពីនោះ ទាំងលោក Musk និងលោក Huang នឹងបន្តចូលរួមក្នុងពិធីជប់លៀងមួយ ដែលលោក ត្រាំ រៀបចំឡើងសម្រាប់ព្រះអង្គម្ចាស់រាជទាយាទ ផងដែរ។

យ៉ាងណាមិញ ក្រៅតែលោក Musk និងលោក Huang ព្រឹត្តិការណ៍ក៏មានការចូលរួមពីសំណាក់មេធំក្រុមហ៊ុនលំដាប់កំពូលៗរបស់អាមេរិកផ្សេងទៀត រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Chevron , Palantir ,Aramco , Qualcomm , Cisco , Adobe , General Dynamics និងក្រុមហ៊ុន Pfizer ផងដែរ។

ជម្រាបជូនផងដែរថា នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះអង្គម្ចាស់ Bin Salman មកកាន់ទឹកដីសហរដ្ឋអាមេរិក គិតចាប់តាំងពីឆ្នាំ២០១៨ នេះ​ ព្រះអង្គកំពុងព្យាយាមផ្សព្វផ្សាយអំពីទំនាក់ទំនងអាជីវកម្មដែលកំពុងមានភាពរីកចម្រើន រវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត៕​

The post មហាសេដ្ឋី Elon Musk និងមេធំក្រុមហ៊ុនអាមេរិកជាច្រើនទៀត នឹងចូលរួមក្នុងវេទិកាវិនិយោគអាមេរិក-អារ៉ាប៊ីសាអូឌីត appeared first on .

លេចលឺដំណឹង ខ្សែរាជវង្សអារ៉ាប៊ីសាអូឌីត ចង់ជួយ Ronaldo ទិញយកក្លិបបាល់ទាត់មួយនៅអេស្ប៉ាញ
ដោយមានការគាំទ្រពីខ្សែរាជវង្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត កីឡាករបាល់ទាត់លំដាប់កំពូលរបស់ពិភពលោក Cristiano Ronaldo អាចនឹងមានលទ្ធភាពក្នុងការទិញយកក្លិបបាល់ទាត់ Valencia CF នៃក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga មកគ្រប់គ្រង ពីមហាសេដ្ឋីជនជាតិសិង្ហបុរី លោក Peter Lim ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌពិសេសមួយ។

គួរឲ្យដឹងថា Ronaldo ធ្លាប់បានចំណាយពេលដល់ទៅ ៩ឆ្នាំ នៅក្នុងក្របខ័ណ្ឌ La Liga ដោយរកគ្រាប់បាល់បញ្ចូលទីបាន ៤៥០ គ្រាប់ ក្នុងការចូលលេង ៤៣៨ ប្រកួត ឲ្យក្លិប Real Madrid មុនពេលសម្រេចចាកចេញ នៅក្នុងឆ្នាំ២០១៧។ ហើយរយ:ពេលជិត ៨ឆ្នាំក្រោយមក កីឡាករវ័យ ៤០ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា​ កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការវិលទ្រលប់ទៅកាន់ទឹកដីអេស្ប៉ាញសារជាថ្មី ដោយសារនេះ ក្នុងនាមជាម្ចាស់ក្លិប Valencia។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Mundo Deportivo បានបង្ហាញឲ្យដឹងថា ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ Ronaldo ជាមួយម្ចាស់ក្លិប Valencia បច្ចុប្បន្ន គឺមហាសេដ្ឋីសិង្ហបុរីលោក Peter Lim នោះ បានជំរុញឲ្យកើតមានពាក្យចចាមអារ៉ាម នៃការទិញយកក្លិបនេះឡើង។

ទន្ទឹមនឹងនេះ ស្របពេល Ronaldo បច្ចុប្បន្នកំពុងប្រកបអាជីពឲ្យក្លិប Al Nassr ផងនោះ វាត្រូវបានគេរាយការណ៍ថា ខ្សែប្រយុទ្ធកំពូលរូបនេះ អាចនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ពីសំណាក់ខ្សែរាជវង្សអារ៉ាប៊ីសាអូឌីត ជាពិសេសពីព្រះអង្គម្ចាស់ Mohammed bin Salman ឬមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ។

តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងអាចនឹងកើតឡើងបាន គឺអាស្រ័យលើថា តើក្រុម Valencia អាចផុតពីការកាត់ចោលទៅលេងនៅលីគលំដាប់ទីពីររបស់អេស្ប៉ាញ នៅរដូវកាលនេះ ឬយ៉ាងណា។ បច្ចុប្បន្នក្លិប Valencia កំពុងឈរនៅលេខរៀងទី១៥ ក្នុងក្របខ័ណ្ឌ La Liga ដោយមាន ៣៤ ពិន្ទុ និងដាច់ត្រឹមតែ ៧ពិន្ទុប៉ុណ្ណោះពីតំបន់កាត់ចោល ខណ:នៅសល់ ៨ប្រកួតទៀតដែលត្រូវលេង។

ជម្រាបជូនផងដែរថា ចាប់តាំងពី​ចូលរួម​ជាមួយក្លិប Al Nassr កាលពី​ឆ្នាំ ២០២២ ជាមួយនឹងការទទួលបាន​ថ្លៃ​ពលកម្ម​បំបែក​កំណត់​ត្រា​ពិភពលោក រហូតដល់ទៅ ២០០​លាន​អឺ​រ៉ូ​ដុល្លារ​ក្នុង​មួយ​ឆ្នាំមក Ronaldo បាន​រួមចំណែក​ដ៏​សំខាន់​បង្កើន​ប្រជាប្រិយភាព​វិស័យ​កីឡា​របស់ប្រទេសអា​រ៉ា​ប៊ី​សា​អូឌីត និងថែមទាំងធ្លាប់បានតំណាងឲ្យប្រទេសនេះ ទៅចូលរួមក្នុងកម្មវិធីធំៗជាច្រើនទៀត ផងដែរ​៕

The post លេចលឺដំណឹង ខ្សែរាជវង្សអារ៉ាប៊ីសាអូឌីត ចង់ជួយ Ronaldo ទិញយកក្លិបបាល់ទាត់មួយនៅអេស្ប៉ាញ appeared first on .

វិមាន​​​ស្កឹមស្កៃ​​​មួយដែលរឹបអូសពីខ្សែរាជវង្សអារ៉ាប៊ីសាអូឌីត ត្រូវបានដាក់លក់ក្នុងតម្លៃជាង ១៧០លានដុល្លារ
វិមានដ៏ធំ​​​​​​មួយនៅក្នុងឧទ្យាន Regent’s Park របស់ទីក្រុងឡុងដ៍ ចក្រភពងង់គ្លេស ដែលត្រូវបានរឹបអូសពីសមាជិកនៃគ្រួសាររាជវង្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានលក់ចេញហើយ ក្នុងការបញ្ចុះតម្លៃដល់ទៅ ៤៤% ពីតម្លៃដើម បន្ទាប់ពីត្រូវបានប្រកាសដាក់លក់អស់រយ:ពេលជិត ២ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

The Holme ដែលជាវិមានដ៏ធំ​​​ស្កឹមស្កៃមានដល់ទៅ ៤០ បន្ទប់ និងស្ថិតនៅជិតផ្ទះរបស់ឯកអគ្គរដ្ឋទូតអាមេរិក ត្រូវបានទិញនៅក្នុងតម្លៃប្រមាណ ១៣៩លានផោន (១៧២លានដុល្លារអាមេរិក) ដោយក្រុមហ៊ុន Zedra Trust Company (UK) Ltd បន្ទាប់ពីមានការចរចាអស់រយ:ពេលជាច្រើនខែ។

យ៉ាងណាមិញ បើទោះបីជាត្រូវបានទិញ បន្ទាប់ពីមានការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ក៏ដោយ ក៏តម្លៃរបស់វិមាននេះនៅតែជាការលក់ដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន សម្រាប់លំនៅដ្ឋាននៅចក្រភពអង់គ្លេស។

គួរឲ្យដឹងផងដែរថា វិមាន The Holme ពីមុនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Quendon Ltd មានមូលដ្ឋាននៅ Guernsey ដែលបានចុះបញ្ជីដោយកូនរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Khaled bin Sultan al-Saud ជាម្ចាស់កម្មសិទ្ធិ។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលអង់គ្លេស បានសម្រេចរឹបអូសវិញ ពាក់ព័ន្ធទៅនឹងច្បាប់ភាពម្ចាស់កម្មសិទ្ធិរបស់ជនបរទេស ដែលក្រុមហ៊ុននេះបានព្យាយាមលាក់អត្តសញ្ញាណ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលអង់គ្លេសបានជួលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដើម្បីលក់ចេញវិមាននេះ នៅក្នុងតម្លៃស្នើសុំដំបូងប្រមាណ ២៥០លានផោន នៅដើមឆ្នាំ២០២៣ ប៉ុន្តែដោយសារតែតម្លៃខ្ពស់ខ្លាំងពេក វិមាននេះត្រូវបានដាក់លក់បញ្ចុះតម្លៃជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៥ នេះ។ នេះបើតាមយោតាមការចុះផ្សាយពី Green Street News ៕

The post វិមាន​​​ស្កឹមស្កៃ​​​មួយដែលរឹបអូសពីខ្សែរាជវង្សអារ៉ាប៊ីសាអូឌីត ត្រូវបានដាក់លក់ក្នុងតម្លៃជាង ១៧០លានដុល្លារ appeared first on .

អារ៉ាប៊ីសាអូឌីត គ្រោងចាក់លុយ ៦០០ពាន់លានដុល្លារ វិនិយោគនៅអាមេរិក ក្រោយលោក ត្រាំ ឡើងកាន់តំណែង
រាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ព្រះអង្គចង់វិនិយោគទឹកប្រាក់ដល់ទៅ ៦០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ឆ្នាំខាងមុខ បន្ទាប់ពីទទួលដំណឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជ្រើសរើសប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ខ្លួន ក្រោយស្បថឡើងកាន់តំណែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អារ៉ាប៊ីសាអូឌីត បានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករា ដោយដកស្រង់សម្តីរបស់ព្រះអង្គម្ចាស់ Mohammed bin Salman នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ត្រាំថា ៖”អារ៉ាប៊ីសាអូឌីត ចង់បោះទុន ៦០០ពាន់លានដុល្លារ ដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងរយ:ពេល ៤ឆ្នាំខាងមុខ។ ហើយការចំនួនទឹកប្រាក់នេះ អាចនឹងកើនឡើងបន្ថែមទៀត ប្រសិនបើឱកាសមានឱកាសកាន់តែច្រើនកើតឡើង”។

ទន្ទឹមនឹងនេះ រាជទាយាទរបស់អារ៉ាប៊ីសាអូឌីត បាននិយាយទៀតថា កំណែទម្រង់ដែលបានគ្រោងទុកនៃរដ្ឋបាលអាមេរិកថ្មី អាចបង្កើតវិបុលភាពផ្នែកសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ហើយអារ៉ាប៊ីសាអូឌីត ចង់ទាញយកអត្ថប្រយោជន៍ពីឱកាសវិនិយោគទាំងនេះ។

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត មិនបានបញ្ជាក់ថាតើទឹកប្រាក់ចំនួន ៦០០ពាន់លានដុល្លារនេះ នឹងត្រូវចំណាយតាមរយ:ការវិនិយោគសាធារណៈ ឯកជន ឬមួយត្រូវបែងចែកដោយរបៀបណាផ្សេងទៀត នៅឡើយនោះទេ។

ជម្រាបជូនផងដែរថា បន្ទាប់ពីលោកចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយអំពីលទ្ធភាពនៃការជ្រើសរើសយកប្រទេសអារ៉ាប៊ីសាអូឌីតជាកន្លែង​សំចត​សម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់ខ្លួន ពោលគឺដូចដែលលោកធ្លាប់បានធ្វើ កាលពីអាណត្តិទី១ ក្នុងឆ្នាំ២០១៧ ផងដែរ៕

The post អារ៉ាប៊ីសាអូឌីត គ្រោងចាក់លុយ ៦០០ពាន់លានដុល្លារ វិនិយោគនៅអាមេរិក ក្រោយលោក ត្រាំ ឡើងកាន់តំណែង appeared first on .

ខ្សែរាជវង្សអារ៉ាប៊ីសាអូឌីតម្នាក់ ហ៊ានផ្តល់លុយ ៧០០លានដុល្លារ ដល់ Mike Tyson បើអាចផ្តួល Jake Paul ក្នុងការប្រកួតឡើងវិញ
សមាជិកម្នាក់នៃខ្សែរាជវង្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ទឹកប្រាក់ដល់កីឡាករប្រដាល់កំពូល Mike Tyson ចំនួន ៧០០លានដុល្លារ ដើម្បីផ្តួលអតីតតារាយូធ្យូប Jake Paul នៅក្នុងការប្រកួតឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រំលឹកផងដែរថា ក្នុងការប្រកួតដ៏កក្រើកមួយដែលត្រូវបានចាក់ផ្សាយនៅលើ Netflix ទៅកាន់អ្នកទស្សនារាប់លាននាក់លើពិភពលោក កាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ​ បានបញ្ចប់ទៅដោយ Jake Paul ទទួលបានជ័យជម្នះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនេះ ត្រូវបានអ្នកគាំទ្រ និងអ្នកភ្នាល់មួយចំនួន​ រិះគន់ធ្ងន់ៗថា ហាក់ជាការសម្តែង និងអ្នកខ្លះទៀតថាការប្រកួតនេះប្រហែលជាត្រូវបានរៀបចំឡើងទុកជាមុន។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ Tyson ប្រហែលជាអាចមានឱកាសដើម្បីសាងភាពស្អាតស្អំរបស់ខ្លួនឡើងវិញ ក្នុងការប្រកួតសងសឹកមួយ បន្ទាប់ពីព្រះអង្គម្ចាស់ Turki Alalshikh ដែលប្រធានអាជ្ញាធរផ្នែកកម្សាន្តទូទៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហ៊ានផ្តល់រង្វាន់ជាទឹកប្រាក់រាប់លានដុល្លារ បើសិនកីឡាករប្រដាល់ជើងចាស់រូបនេះ អាចទទួលបានជ័យជម្នះវិញ។

យោងតាមការចុះផ្សាយពីគេហទំព័រ ​​FTTV Boxing បានបង្ហាញឲ្យដឹងទៀតថា ព្រះអង្គម្ចាស់ Alalshikh នឹងផ្តល់ទឹកប្រាក់ ៧០០លានដុល្លារ ដល់ Tyson ប្រសិនអាចយកឈ្នះ Jake Paul ក្នុងការផ្តួលដៃគូឲ្យសន្លប់ បើមានការប្រកួតឡើងវិញ។

ទន្ទឹមនឹងនេះ ព្រះអង្គម្ចាស់ Alalshikh បាននិយាយថា ៖”ជ័យជម្នះរបស់ Jake Paul ហាក់ជារឿងកំប្លែងមួយ។ ខ្ញុំសន្យាថានឹងផ្តល់លុយឲ្យ Mike Tyson ៧០០លានដុល្លារប្រសិនបើគាត់យល់ព្រមប្រកួតជាមួយ Jake Paul ម្តងទៀត ដោយការវាយពិតប្រាកដ ហើយផ្តួលដៃគូឲ្យសន្លប់ក្នុងរយៈពេលត្រឹមបីនាទីនោះ”៕

The post ខ្សែរាជវង្សអារ៉ាប៊ីសាអូឌីតម្នាក់ ហ៊ានផ្តល់លុយ ៧០០លានដុល្លារ ដល់ Mike Tyson បើអាចផ្តួល Jake Paul ក្នុងការប្រកួតឡើងវិញ appeared first on .

រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងយាងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន
ព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត នឹងយាងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nippon។

A handout picture provided by the Saudi Royal Palace shows Saudi Crown Prince Mohammed bin Salman chairing the Gulf Cooperation Council (GCC) summit in Saudi Arabia’s capital Riyadh on December 14, 2021. (Photo by Bandar AL-JALOUD / Saudi Royal Palace / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / SAUDI ROYAL PALACE / BANDAR AL-JALOUD” – NO MARKETING – NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS

ក្នុងដំណើរទស្សនកិច្ចរបស់ទ្រង់ផងដែរ ព្រះអង្គនឹងចូលសម្ដែងការគួរសមជាមួយព្រះចៅអធិរាជ​ជប៉ុន Naruhito និងជួបជជែកការងារផ្សេងៗជាមួយនាយករដ្ឋមន្ត្រី លោក Fumio Kishida ជាដើម។

រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាជាចម្បងលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើបច្ចេកវិទ្យាដែលទាក់ទងនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត និងការផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រេងរបស់អារ៉ាប៊ីសាអូឌីត៕

The post រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងយាងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន appeared first on .

ក្រុមហ៊ុនជាង ១០០ មកពីប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងស្វែងរកឱកាសវិនិយោគក្នុងប្រទេសថៃ
តំណាងក្រុមហ៊ុនធំៗជាង ១០០ មកពីប្រទេសអារ៉ាប៊ីសាអូឌីត នឹងមកជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសនៅតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានបង្ហាញឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនធំៗខាងលើ នឹងអមដំណើរមកជាមួយលោក Majid bin Abdullah Al Qasabi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ដែលនឹងត្រូវមកបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា។

លោក Chai បាននិយាយទៀតថា ក្រុមហ៊ុនធំៗទាំងនេះ នឹងចូលរួមជាផ្នែកមួយ នៃកិច្ចពិភាក្សាផ្គូផ្គងអាជីវកម្មដើម្បីបង្កើតបណ្តាញសម្រាប់ពាណិជ្ជកម្ម ជំនួញ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរ។

គួរឲ្យដឹងផងដែរថា ជុំវិញផែនការវិនិយោគដ៏ធំនេះត្រូវបានកើតឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Srettha ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែតុលា ឆ្នាំមុន នៅពេលដែលលោកបានជួបពិភាក្សាមួយទល់នឹងមួយជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតល្បីៗជាច្រើន។

ទន្ទឹមនឹងនេះ លោក Chai សង្កត់ធ្ងន់ទៀតផងដែរថា ចំពោះក្រុមហ៊ុនធំៗដែលនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាជាមួយនោះ បានយល់ព្រមបង្កើនការវិនិយោគរបស់ពួកគេមកលើសន្តិសុខស្បៀង ថាមពល និងផលិតផលគីមីឥន្ធនៈផងដែរ នៅក្នុងប្រទេសថៃ៕

The post ក្រុមហ៊ុនជាង ១០០ មកពីប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងស្វែងរកឱកាសវិនិយោគក្នុងប្រទេសថៃ appeared first on .

ការជួញដូរសព្វាវុធសកលធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩​ និង២០២៣
យោងតាមការចុះផ្សាយពីសារព័ត៌មាន​ Anadolu បានឲ្យដឹងថា ការជួញដូរសព្វាវុធជាសកលបានធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩ និង២០២៣ បើធៀបទៅនឹងរយៈពេលប្រាំឆ្នាំមុន។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលដូចគ្នានេះ ការនាំចូលអាវុធសំខាន់ៗទៅកាន់បណ្តាប្រទេសអឺរ៉ុបបានកើនឡើង៩៤% ប៉ុន្តែរដ្ឋនៅក្នុងតំបន់អាស៊ី អូសេអានី និងមជ្ឈិមបូព៌ាបានបន្តនាំចូលអាវុធក្នុងបរិមាណធំជាងនៅអឺរ៉ុបទៅទៀត។

តាមរបាយ​ការណ៍​បាន​បង្ហាញ​ថា ប្រទេស​នាំ​ចេញ​អាវុធ​លំដាប់កំពូល​ទាំង​បី​គឺមានប្រទេស​ឥណ្ឌា អារ៉ាប៊ីសាអូឌីត និង​កាតា ខណៈ​អ៊ុយក្រែន​ក៏ជា​ប្រទេសដែលនាំចេញអាវុធ​ធំលំដាប់​ទី​បួនផងដែរ ម្យ៉ាងវិញទៀតអ៊ុយក្រែនជាប្រទេសដែលមានការកើនឡើងនៃការនាំចូលអាវុធដល់ទៅចំនួន៦,៦៣៣% នៅអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ធៀបនឹងរយៈពេលប្រាំឆ្នាំមុន ស្របពេលដែលប្រទេសប៉ាគីស្ថាន ជប៉ុន អេហ្ស៊ីប អូស្ត្រាលី កូរ៉េខាងត្បូង និងចិន គឺជាប្រទេសនាំចូលអាវុធធំជាងគេក្នុងចំណោមប្រទេសនាំចូលអាវុធធំបំផុតទាំង១០ របស់ពិភពលោកនៅរយៈពេល ៥ឆ្នាំមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅរយៈពេលប្រាំឆ្នាំចុងក្រោយមកនេះ ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកមានចំនួន៤២% ខណៈដែលប្រទេសបារាំងវិញបានកើនឡើងនៃការនាំចេញចំនួន៤៧% វ៉ាដាច់រុស្ស៊ីដែលធ្លាប់មានឈ្មោះថា ជាប្រទេសផ្គត់ផ្គង់អាវុធធំបំផុតទីពីររបស់ពិភពលោក ពោលប្រទេសដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនមួយនេះ បានធ្លាក់ចុះនៃការចេញដល់ទៅចំនួន៥៣% ឯណោះ៕

The post ការជួញដូរសព្វាវុធសកលធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩​ និង២០២៣ appeared first on .

ស្តេចប្រេងមួយនៅអាស៊ី ប្រកាសខ្លួនចូលជាសមាជិក BRICS
កាលពីថ្ងៃទី២ ខែមករា ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសជាផ្លូវការថា ប្រទេសរបស់ខ្លួនបានចូលរួមជាសមាជិកជាមួយអង្គការអន្តររដ្ឋាភិបាល BRICS+ ហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT ។

ទីក្រុងរីយ៉ាដបានធ្វើការចរចារលើការចូលជាសមាជិកក្រុមនេះអស់ជាច្រើនខែ ខណៈរដ្ឋមន្ត្រីការបរទេសព្រះអង្គម្ចាស់ Faisal  bin Farhan បានមានបន្ទូលកាលពីខែសីហាឆ្នាំមុនថា ព័ត៌មានលម្អិតទាំងអស់អំពីការផ្លាស់ប្តូរនេះ នឹងត្រូវបានវាយតម្លៃមុនពេលការសម្រេចចិត្តត្រូវបានធ្វើឡើង ហើយទ្រង់ក៏មានបន្ទូលបន្ថែមទៀតថា ក្រុម BRICS គឺជាបណ្តាញដ៏មានអត្ថប្រយោជន៍ និងមានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក។

ក្រុម BRICS ដែលដើមឡើយមានសមាជិកដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនោះ កាលពីថ្ងៃចូលឆ្នាំថ្មីក្រុមនេះបានស្វាគមន៍សមាជិកថ្មីចំនួន ៥ប្រទេសទៀត ខណៈក្នុងនោះមិនមែនមានត្រឹមតែការចូលរួមពីប្រទេសអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេ តែក៏មានការចូលរួម ៤ប្រទេសបន្ថែមទៀតផងដែរដូចជាអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ដែលនាំឲ្យសមាជិកក្រុមនេះកើនឡើងដល់ទៅ ១០ប្រទេស។

មិនត្រឹមតែប៉ុណ្ណោះ BRICS ត្រូវបានគេរំពឹងថា នឹងកើនឡើងសមាជិកកាន់តែច្រើននៅចុងឆ្នាំ២០២៤ ដោយប្រទេសវេណេហ្ស៊ុយអេឡាចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ ក្នុងកិច្ចប្រជុំកំពូលបន្ទាប់នៅប្រទេសរុស្ស៊ីនាខែតុលា ឆ្នាំ២០២៤ខាងមុខ។

ដោយឡែកនៅឆ្នាំនេះ ទីក្រុងមូស្គូកាន់តំណែងជាប្រធានប្តូរវេនរយៈពេលមួយឆ្នាំ ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសន្យាថានឹងសម្របសម្រួលការធ្វើសមាហរណកម្មប្រកបដោយសុខដុមរមនាជាមួយដៃគូថ្មី។ បន្ថែមពីនោះ លោកពូទីន បានកត់សម្គាល់ថាប្រទេសចំនួន ៣០ផ្សេងទៀត បានបង្ហាញពីចេតនារបស់ពួកគេរួចហើយ ក្នុងការចូលរួមសកម្មភាពផ្សេងៗរបស់ក្រុមនេះ។

គួរជម្រាបថា បើយោងតាមតួលេខរបស់ IMF បានបង្ហាញថា បច្ចុបន្នក្រុម BRICS បានវ៉ាដាច់ក្រុម G7 ហើយបើគិតពី GDP សរុប  ពោលគឺស្មើនឹង៣៦% នៃចំនួនសរុបរបស់ពិភពលោក៕

The post ស្តេចប្រេងមួយនៅអាស៊ី ប្រកាសខ្លួនចូលជាសមាជិក BRICS appeared first on .

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត សោយទិវង្គតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ
រាជវង្សអារ៉ាប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ព្រះអង្គម្ចាស់ Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud បានសោយទិវង្គតក្នុងព្រះជន្មាយុ ៦២ ព្រះវស្សា ស្របពេលសេចក្តីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់បានអះអាងថា ព្រះអង្គម្ចាស់ត្រូវបានរងគ្រោះនៅឧបទ្ទវហេតុធ្លាក់យន្តហោះ។

សារព័ត៌មាន Al Mashhad របស់ប្រទេសលីបង់បានរាយការណ៍ថា ព្រះអង្គម្ចាស់បានសោយទិវង្គត នៅពេលដែលយន្តហោះចម្បាំង F-15 របស់ទ្រង់បានធ្លាក់អំឡុងពេលសមយុទ្ធហ្វឹកហាត់ជាមួយកងទ័ពអាកាស កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ជាមួយគ្នា តុលាការរាជវង្សអារ៉ាប៊ីសាអូឌីត បានប្រកាសពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដោយនិយាយថា ពិធីគោរពអធិស្ឋានដល់ព្រះសពរបស់ព្រះអង្គដែលសោយទិវង្គត នឹងត្រូវធ្វើឡើងនៅវិហារអ៊ីស្លាម Imam Turki bin Abdullah ក្នុងទីក្រុងរីយ៉ាដ ។

ជម្រាបថា ព្រះអង្គម្ចាស់ Talal bin Abdulaziz ប្រសូត្រនៅឆ្នាំ ១៩៦១ ទ្រង់ជាបុត្រារបស់ព្រះអង្គម្ចាស់ Bandar និងជាព្រះរាជនត្តារបស់ស្តេចអារ៉ាប៊ីសាអូឌីតទីមួយព្រះនាម Abdulaziz ។  ទ្រង់គឺជាវរសេនីយ៍ឯកនៅក្នុងកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ហើយបានបម្រើការជាជំនួយការប្រធានផ្នែកចារកម្មនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអូឌីត (GIP) ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១២ ៕

The post ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត សោយទិវង្គតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ  appeared first on .