អា​ស៊ាន

នគរ​បាល​នៃ​ប្រទេស​​អា​ស៊ាន បេ្តជ្ញា​សហការ​​ជួយ​គ្នាបង្រ្កាប​​បទល្មើស​ឆ្លងដែន​ចំនួន​១០
សន្និសីទ​​អាស៊ានណាប៉ូល លើកទី៤០ លើប្រធានបទ“លើកកម្ពស់សុខដុមនីយកម្ម តំបន់ មាន​សន្តិភាព និងសេ្ថរភាពជានិរន្តរ៍” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ហើយ ប្រកប​ដោយ​ស្មារតី​មិត្តភាព ស្និទស្នាល គោរពគ្នាទៅវិញទៅមក និងទទួលបានលទ្ធផលប្រកបដោយ ផ្លែផ្កា កាលរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ។

ក្នុង​​សន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់សន្និសីទ​​​អាស៊ាន​ណាប៉ូល ​លើកទី​៤០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទ​ថារិទ្ធិ អគ្គនា​យក នៃអគ្គ​នាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានបញ្ជាក់ថា​ អង្គសន្និសីទបានផ្លាស់ប្តូរ​នូវសភាព​ការណ៍ លទ្ធផលការងារ និងបទពិសោធន៍ល្អៗឱ្យគ្នាទៅ វិញទៅមកទាក់ទង​នឹងបទល្មើស​ឆ្លង​ដែន និងបទល្មើសមិនប្រពៃណីមួយចំនួន ក្នុងនោះបានផ្ដោតសំខាន់លើបទល្មើសឆ្លងដែនចំនួន​១០ រួមមាន បទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ សម្មភាពភេរវកម្ម ការជួញដូរអាវុធ​ខុស​ច្បាប់ ការជួញដូរមនុស្ស ការជួញដូរសត្វព្រៃ បទល្មើសលើផ្ទៃសមុទ្រ បទល្មើសពាណិជ្ជកម្ម ធនាគារ និងបណ្ណឥណទានក្លែងក្លាយ បទល្មើសបច្ចេកវិទ្យា ឯកសារធ្វើដំណើក្លែងក្លាយ​និងបទល្មើសឆ្លងដែន។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានបន្ថែមថា អង្គសន្និសីទក៏បានពិភាក្សាផងដែរអំពី​កិច្ច​សហប្រតិបត្តិ​ការជួយគ្នាទៅវិញទៅមកពេលមានគ្រាអាសន្ន ការបណ្ដុះបណ្ដាលពង្រឹង​សមត្ថភាព​កងកម្លាំង​នគរបាលក្នុងប្រទេសអាស៊ាន ការបន្ត អភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យអាស៊ាន​ណាប៉ូល e-ADS 2.0 និងបណ្តាញក្រុមការងារវិទ្យាសាស្ត្រកោសល្យ វិច្ឆ័យនគរបាលអាស៊ាន។

ជាមួយនោះ នាយឧត្តមសេនីយ៍ បានបន្តថា សន្និសីទក៏បានឯកភាពទទួលយកសំណូមពររបស់​ប្រទេស ស្ថាប័នចំនួន ០៤ មានដូចជា នគរបាល Bangladesh នាយកដ្ឋានសន្តិសុខ​សា​ធារ​ណៈ​​​អ៊ីតាលី ក្រសួងមហាផ្ទៃ អារ៉ាប់រួម និងនគរបាលសហព័ន្ធ Argentine ធ្វើជាអ្នកសង្កេត​ការណ៍​របស់អាស៊ានណាប៉ូល ព្រមទាំងបានឯកភាពគ្នាលើកិច្ចការមួយចំនួនទាក់ទង​នឹងកា​ររៀប​​ចំពង្រឹង​ដំណើរការលេខាធិការដ្ឋានអាស៊ានណាប៉ូលផងដែរ។

គួរបញ្ជាក់ថា សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់​សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»។ សន្និសីទអាស៊ានណាប៉ូល គឺជា​វេទិកាជួប​ជុំជាប្រពៃណីប្រចាំឆ្នាំរបស់ថ្នាក់ដឹក​នាំកងកម្លាំងនគរបាល នៃប្រទេសជា​សមាជិក​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ សម្រាប់សន្និសីទអាស៊ាន​ណាប៉ូល​លើកទី៤១ ប្រទេសឡាវនឹងធ្វើជា​ម្ចាស់ផ្ទះបន្តវេន៕

The post នគរ​បាល​នៃ​ប្រទេស​​អា​ស៊ាន បេ្តជ្ញា​សហការ​​ជួយ​គ្នាបង្រ្កាប​​បទល្មើស​ឆ្លងដែន​ចំនួន​១០ appeared first on .