អេស្ប៉ាញ

អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ រិះគន់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងថាមិនសូវមានកីឡាករសញ្ជាតិដើម
អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy ថ្មីៗនេះបានធ្វើឲ្យមហាជនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបាននិយាយរិះគន់ចំៗថា បារាំងមានក្រុមជម្រើសជាតិបាល់ទាត់លំដាប់កំពូល ប៉ុន្តែខ្វះកីឡាករដែលមានសញ្ជាតិដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន El Debate។

លោក Mariano តែងតែបង្ហាញពីទស្សនៈផ្ទាល់ខ្លួនផ្សេងៗ បន្ទាប់ពីការប្រកួតនៅក្នុងពានរង្វាន់ World Cup នីមួយៗរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ខណៈពេលដែលបារាំង និងត្រូវប៉ះជាមួយអេស្ប៉ាញ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែកក្កដាខាងមុខ។

មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីរបស់បក្សអភិរក្សនិយម ដែលបានដឹកនាំរដ្ឋាភិបាលអេស្ប៉ាញពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ បានទទួលស្គាល់ថា ក្រុមបារាំងបានឈ្នះពាន World Cup ពីរដង និងបានឈ្នះគ្រប់ការប្រកួត នៅក្នុងពាន World Cup នៅឆ្នាំនេះ ប៉ុន្តែលោកនៅតែទទូចថា ពួកគេហាក់គ្មានកីឡាករដែលមានសញ្ជាតិដើមបារាំងនោះឡើយ។ យ៉ាងណាមិញ ចំពោះមតិយោបល់នេះ គឺចង់សំដៅលើថាកីឡាករភាគច្រើននៅក្នុងក្រុមជម្រើសជាតិបារាំងមានដើមកំណើតជាជនអន្តោប្រវេសន៍ ឬមកពីអតីតអាណានិគមបារាំងប៉ុណ្ណោះ។

ប៉ុន្តែទន្ទឹមនឹងនេះ លោក Jose Cepeda សមាជិកសភាអឺរ៉ុបមកពីគណបក្សកម្មករសង្គមនិយមអេស្ប៉ាញ (PSOE) ដែលកំពុងកាន់អំណាច បានរិះគន់ការអត្ថាធិប្បាយរបស់លោក Rajoy ថាជាការរើសអើងជាតិសាសន៍ និងស្អប់ជនបរទេស ដោយសង្កត់ធ្ងន់ថា វាជារឿងអាម៉ាស់សម្រាប់អតីតមេដឹកនាំក្នុងការធ្វើសេចក្តីថ្លែងការណ៍បែបនេះ។

គួរជម្រាបជូនផងដែរថា តាមពិតទៅ ក្នុងចំណោមកីឡាករ ២៦នាក់ ដែលត្រូវបានគ្រូបង្វឹកជម្រើសជាតិបារាំងលោក Didier Deschamps កោះហៅសម្រាប់ការប្រកួតនេះ មានតែបីនាក់ប៉ុណ្ណោះដែលកើតនៅខាងក្រៅប្រទេសបារាំងដូចជា Michael Olise ដែលបានកើតនៅទីក្រុងឡុងដ៍ , Marcus Thuram កើតនៅទីក្រុង Parma ប្រទេសអ៊ីតាលី និងBrice Samba កើតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕​

The post អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ រិះគន់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងថាមិនសូវមានកីឡាករសញ្ជាតិដើម appeared first on .

លោក ត្រាំ ព្រមានកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយអេស្ប៉ាញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៨ កក្កដា បានប្រកាសថាលោកបានណែនាំឲ្យលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ ឲ្យកាត់ផ្តាច់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញសេចក្តីថ្លែងការណ៍នេះ បានកើតឡើងចំពេលមានជម្លោះដ៏ក្តៅគគុករវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ាឌ្រីដ ពាក់ព័ន្ធនឹងការចំណាយលើវិស័យការពារជាតិ និងការបដិសេធរបស់អេស្ប៉ាញក្នុងការគាំទ្រសហរដ្ឋអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។

យ៉ាងណាមិញ លោក ត្រាំ បាននិយាយនៅពេលមកដល់កិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីថា ៖”យើងលែងចង់ធ្វើជំនួញជាមួយអេស្ប៉ាញទៀតហើយ”។ ទន្ទឹមនឹងនេះ លោកក៏បានហៅទីក្រុងម៉ាឌ្រីដថាជាដៃគូដ៏អាក្រក់បំផុត នៅក្នុង NATO ផងដែរ។

រំឮកផងដែរថា កាលពីខែមីនា ប្រធានាធិបតីអាមេរិករូបនេះ ក៏បានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសអេស្ប៉ាញរួចម្តងហើយ នៅពេលដែលប្រទេសនេះបានបដិសេធមិនអនុញ្ញាតឱ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួនដើម្បីវាយប្រហារលើអ៊ីរ៉ង់។

គួរជម្រាបជូនផងដែរថា លោក ត្រាំ បានបង្ហាញម្តងហើយម្តងទៀតនូវការមិនពេញចិត្តរបស់លោកជាមួយប្រទេសអេស្ប៉ាញ ដោយសារប្រទេសនេះមិនទាន់យល់ព្រមលើគោលដៅថ្មីរបស់ NATO ក្នុងការចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ៕​

The post លោក ត្រាំ ព្រមានកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយអេស្ប៉ាញ appeared first on .

អេស្ប៉ាញ រក្សាជំហរប្រឆាំងទៅនឹងការចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ តាមការស្នើរបស់ណាតូ
អេស្ប៉ាញ ​បានធ្វើការ​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ជំទាស់​របស់​ខ្លួន​ចំពោះ​សំណើ​សម្រាប់​រដ្ឋ​សមាជិក​ណាតូ​ក្នុង​ការ​បង្កើន​ការ​ចំណាយ​លើ​វិស័យការពារជាតិ​ដល់ ៥% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ខ្លួន ​មុន​ពេលមាន​កិច្ចប្រជុំ​កំពូល​របស់​សម្ព័ន្ធមិត្ត​នៅ​សប្តាហ៍​នេះ​ នៅក្នុង​រដ្ឋធានី​អង់ការ៉ា ​ប្រទេស​ទួរគី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងប្រភពពី​រដ្ឋាភិបាល ​បាន​និយាយ​កាលពី​ថ្ងៃទី៦ ខែកក្កដា​ថា នាយករដ្ឋមន្ត្រី លោក Pedro Sanchez នឹង​ប្រើប្រាស់​កិច្ចប្រជុំ​នេះ​ដើម្បី​បញ្ជាក់​ឡើងវិញ​ពី​ជំហរ​របស់​អេស្ប៉ាញ​ដើម្បីជា​ការ​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី​អគ្គលេខាធិការ​ណាតូ លោក Mark Rutte និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រាប់​សម្ព័ន្ធមិត្ត​ដើម្បី​អនុម័ត​គោលដៅ​ចំណាយដ៏ខ្ពស់នៅក្នុងវិស័យការពារជាតិ។

អេស្ប៉ាញ​ អះអាង​ទៀតថា ការប្តេជ្ញាចិត្ត​ទូទៅ​ក្នុង​ការចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ​នឹងមិនផ្តល់ប្រសិទ្ធភាពដូចគ្នា​ទៅ​នឹង​ការរក្សា​ស្ថានភាព​សុខុមាលភាពផ្ទាល់ខ្លួន និង​ធានា​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​ចីរភាព​របស់ប្រទេសជាសមាជិកនីមួយៗ នោះឡើយ។

មិនតែប៉ុណ្ណោះ លោក Pedro Sanchez បានបង្ហាញថា អេស្ប៉ាញ​បាន​បង្កើន​ថវិកា​ការពារជាតិ​របស់ខ្លួន​យ៉ាង​ច្រើន​រួច​ទៅ​ហើយ ដោយ​បាន​បង្កើន​ការវិនិយោគ​យោធា​បីដង​គិតចាប់តាំងពី​ឆ្នាំ២០១៨ មក ដើម្បី​ឈានដល់​ស្តង់ដារ​បច្ចុប្បន្ន​របស់​អង្គការណាតូ​ចំនួន ២% នៃ GDP ។

ជម្រាបជូនថា ប្រទេសអេស្ប៉ាញជាប់ចំណាត់ថ្នាក់ទីប្រាំពីរក្នុងចំណោមសមាជិកទាំង ៣២របស់ណាតូទាក់ទងនឹងសមត្ថភាពយោធា និងជាប់លេខបីក្នុងចំណោមចំនួនកងទ័ពដែលត្រូវបានដាក់ពង្រាយក្នុងបេសកកម្មរក្សាសន្តិភាព និងទីមួយក្នុងការរួមចំណែកបញ្ជូនកងទ័ពទៅកាន់តំបន់ភាគខាងកើតរបស់អង្គការណាតូ ផងដែរ៕​

The post អេស្ប៉ាញ រក្សាជំហរប្រឆាំងទៅនឹងការចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ តាមការស្នើរបស់ណាតូ appeared first on .

អេស្ប៉ាញ សម្រេចដកឯកអគ្គរាជទូតចេញពីអ៊ីស្រាអែលជាផ្លូវការ ចំពេលអាម៉េរិក-អ៊ីស្រាអ៊ែលវាយប្រហារអ៊ឺរ៉ង់កាន់តែខ្លាំង
(អេស្ប៉ាញ)៖ រដ្ឋាភិបាលអេស្ប៉ាញ បានសម្រេចដកឯកអគ្គរាជទូតរបស់ខ្លួនចេញពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលជាផ្លូវការណ៍ ដែលជាសញ្ញាចុងក្រោយនៃភាពតានតឹងផ្នែកការទូតកាន់តែរីករាលដាល់ពីតំបន់មជ្ឈិមបូព៌ាទៅកាន់ទ្វីបអ៊ឺរ៉ុប។

ការសម្រេចចិត្តនៅថ្ងៃទី១២មីនានេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានរិះគន់យ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា និងសង្រ្គាមលើអ៊ីរ៉ង់ ដោយលោកចាត់ទុកថាជាអំពើខុសច្បាប់អន្តរជាតិ និងគ្មានមនុស្សធម៌។

ថ្មីៗនេះ លោក ត្រាំ បានប្រកាសវាយប្រហារឱ្យលើសជាង២០លើគោលដៅសំខាន់ៗរបស់អ៊ឺរ៉ង់ ធ្វើយ៉ាងណាកម្ទេចសមត្ថភាពយោធា និងទីតាំងឈរជើងរបស់ភារវករ ជាពិសេសលុបបំបាត់សត្រូវដ៏សាហាវឃោឃៅរបស់ខ្លួន។

ទន្ទឹមគ្នានេះ អេស្ប៉ាញក៏ជាប្រទេសមួយដែលបានបដិសេធមិនឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ផងដែរ ដែលបង្កឱ្យមានជម្លោះពាក្យសម្តីជាមួយលោក ដូណាល់ ត្រាំ ខណៈលោក Sanchez នៅតែប្រកាន់ជំហររឹងមាំលើគោលការណ៍«សន្តិភាព» និង «ទេ»ចំពោះសង្គ្រាម៕

The post អេស្ប៉ាញ សម្រេចដកឯកអគ្គរាជទូតចេញពីអ៊ីស្រាអែលជាផ្លូវការ ចំពេលអាម៉េរិក-អ៊ីស្រាអ៊ែលវាយប្រហារអ៊ឺរ៉ង់កាន់តែខ្លាំង appeared first on .

មកដឹងពីទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអេស្ប៉ាញ មុនពេលលោក ត្រាំ ចង់កាត់ផ្តាច់ទំនាក់ទំនង!
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយកាលពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ បន្ទាប់ពីប្រទេសនៅតំបន់អឺរ៉ុបមួយនេះ បានបដិសេធមិនអនុញ្ញាតឲ្យយោធាសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួនសម្រាប់បេសកកម្មដែលភ្ជាប់ទៅនឹងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលអេស្ប៉ាញបានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកត្រូវតែគិតគូរពីស្វ័យភាពរបស់អាជីវកម្មឯកជន ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មុនពេលមានការសម្រេចចិត្តបែបនេះ។

គួរឲ្យដឹងថាអេស្ប៉ាញគឺជាប្រទេសនាំចេញប្រេងអូលីវលំដាប់កំពូលរបស់ពិភពលោក ហើយក៏លក់គ្រឿងបន្លាស់រថយន្ត ដែកថែប និងសារធាតុគីមីទៅឲ្យសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែប្រទេសនេះ​ក៏សូវងាយរងគ្រោះចំពោះការគំរាមកំហែងជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោក ត្រាំ ដូចប្រទេសដទៃទៀតនៅអឺរ៉ុប ផងដែរ។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក មានអតិរេកពាណិជ្ជកម្មជាមួយអេស្ប៉ាញសម្រាប់ឆ្នាំទីបួនជាប់ៗគ្នា ដោយក្នុងឆ្នាំ២០២៥ មានចំនួន ៤,៨ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់សហរដ្ឋអាមេរិកទៅអេស្ប៉ាញ មានចំនួន ២៦,១ពាន់លានដុល្លារ និងការនាំចូលមកវិញមានចំនួន ២១,៣ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក៕​

The post មកដឹងពីទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងអេស្ប៉ាញ មុនពេលលោក ត្រាំ ចង់កាត់ផ្តាច់ទំនាក់ទំនង! appeared first on .

លោក ត្រាំ ព្រមានផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ដោយសារមិនព្រមសហការវាយអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះបានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសអេស្ប៉ាញ បន្ទាប់ពីប្រទេសនេះបានបដិសេធមិនអនុញ្ញាតឲ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនដើម្បីវាយប្រហារអ៊ីរ៉ង់ឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលជួបជាមួយអធិការបតីអាល្លឺម៉ង់ Friedrich Merz នៅថ្ងៃទី៣ ខែមីនាថា​៖ “ប្រទេសអេស្ប៉ាញគឺអាក្រក់ណាស់។ យើងនឹងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ។ យើងមិនចង់មានអ្វីពាក់ព័ន្ធនឹងពួកគេទៀតទេ”។

ជុំវិញការប្រកាសនេះ បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្លាស់ប្តូរយន្តហោះចំនួន ១៥ គ្រឿងពីមូលដ្ឋានយោធា Rota និង Moron នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញបានប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទាំងនោះដើម្បីវាយប្រហារអ៊ីរ៉ង់ឡើយ។

ជម្រាបជូនថា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ យោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ដោយកំណត់គោលដៅលើមូលដ្ឋានការពារជាតិ និងចារកម្ម ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍មួយចំនួន។ សហរដ្ឋអាមេរិកបានអះអាងថា មេដឹកនាំយោធា និងមេបញ្ជាការអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ រួមទាំងមេដឹកនាំកំពូល អាលី ខាមេនី (Ali Khamenei) ផងដែរ៕​

The post លោក ត្រាំ ព្រមានផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ដោយសារមិនព្រមសហការវាយអ៊ីរ៉ង់ appeared first on .

អេស្ប៉ាញ មិនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារលើអ៊ីរ៉ង់នោះទេ
ប្រទេសអេស្ប៉ាញបានបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនបានប្រើប្រាស់ ហើយក៏មិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ពរួមគ្នានៅលើទឹកដីរបស់ខ្លួន សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះដែរ។ ប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ ដែលជាសកម្មភាពមួយត្រូវបានទីក្រុងម៉ាឌ្រីដថ្កោលទោសយ៉ាងខ្លាំង។

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានប្រកាសកាលពីថ្ងៃទី២ ខែមីនាថា «ផ្អែកលើព័ត៌មានទាំងអស់ មូលដ្ឋានទ័ពទាំងនោះ មិនត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធានេះទេ»។

បន្ថែមពីនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles ក៏បានបញ្ជាក់ដែលថា មូលដ្ឋានទ័ពទាំងនេះ «នឹងមិនផ្តល់ការគាំទ្រ(ដល់ប្រតិបត្តិការនៅមជ្ឈិមបូព៌ា)នោះទេ លើកលែងតែក្នុងករណីចាំបាច់ណាមួយ ដែលពាក់ព័ន្ធនឹងទិដ្ឋភាពមនុស្សធម៌ តែប៉ុណ្ណោះ»។

ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយលោកចាត់ទុកថាជា «អន្តរាគមយោធាដ៏គ្រោះថ្នាក់» និង «គ្មានភាពត្រឹមត្រូវ» និងនៅក្រៅក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ដែលដើរផ្ទុយពីគោលនយោបាយរបស់សហរដ្ឋអាមេរិកសាជាថ្មីម្តងទៀត។

គួរជម្រាបជូនថា សហរដ្ឋអាមេរិកបានឈរជើងនៅក្នុងមូលដ្ឋានយោធាទាំងនេះ ក្រោមគោលការណ៍នៃការប្រើប្រាស់រួមគ្នា ប៉ុន្តែមូលដ្ឋានយោធាទាំងនោះ នៅតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសអេស្ប៉ាញដដែល៕

The post អេស្ប៉ាញ មិនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារលើអ៊ីរ៉ង់នោះទេ appeared first on .

លោក ត្រាំ បន្តគំរាមដាក់ទណ្ឌកម្មលើអេស្ប៉ាញ ក្រោយមិនបង្កើនការចំណាយលើវិស័យការពារជាតិ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងពិចារណាលើការយកពន្ធបន្ថែមពីប្រទេសអេស្ប៉ាញ បន្ទាប់ពីពួកគេមិនអាចបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិដែលស្មើទៅនឹង ៥% នៃ GDP ដូចដែលបានស្នើឡើងបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅសេតវិមាន កាលពីថ្ងទី១៤ ខែតុលា លោក ត្រាំ បាននិយាយថា៖”​ ខ្ញុំមិនសប្បាយចិត្តជាខ្លាំង ជាមួយប្រទេសអេស្ប៉ាញ។ ពូួកគេគឺជាប្រទេសតែមួយគត់ដែលមិនអាចបង្កើនថវិកាចំណាយលើវិស័យការពារជាតិ ដល់ ៥% នៃ GDP បាន។ ស្របពេលប្រទេសនីមួយនៅអង្គការណាតូ បានបង្កើនថវិការបស់ពួកគេរួចរាល់អស់ហើយ”។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា អេស៉្បាញកំពុងទាញយកអត្ថប្រយោជន៍ពីទីតាំងភូមិសាស្រ្តអំណោយផលរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប ដែលផ្តល់ឱ្យពួកគេនូវការការពារដោយធម្មជាតិ ពោលគឺមិនចាំបាច់គិតពីការចូលរួមចំណែករបស់អង្គការណាតូនោះឡើយ។

ហើយយ៉ាងណាមិញ នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការបណ្តេញអេស្ប៉ាញចេញពីអង្គការណាតូ លោក ត្រាំ ហាក់មិនបានបញ្ជាក់ដោយផ្ទាល់នោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើផលវិបាកសេដ្ឋកិច្ចដែលប្រទេសនេះ អាចនឹងប្រឈមមុខ។

លោក ត្រាំ បានបន្តទៀតថា៖ “ខ្ញុំគិតថាវាជាការមិនគោរពចំពោះអង្គការណាតូ។ ខ្ញុំពិតជាបានពិចារណាក្នុងការដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសអេស្ប៉ាញក្នុងទម្រង់នៃពន្ធដារ ដោយសារតែអ្វីដែលពួកគេបានធ្វើ។ ខ្ញុំអាចធ្វើវាបាន។ ពួកគេគួរតែត្រូវបានដាក់ទណ្ឌកម្ម”៕​

The post លោក ត្រាំ បន្តគំរាមដាក់ទណ្ឌកម្មលើអេស្ប៉ាញ ក្រោយមិនបង្កើនការចំណាយលើវិស័យការពារជាតិ appeared first on .

លោក ត្រាំ គំរាមដកអេស្ប៉ាញចេញពី NATO ក្រោយមិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អេស្ប៉ាញគួរតែត្រូវដកចេញពីសមាជិករបស់អង្គការ NATO ដោយសារតែពួកគេបានបរាជ័យក្នុងការបំពេញតាមគោលដៅចំណាយលើវិស័យការពារជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានិយាយប្រាប់ទៅកាន់បទសម្ភាសមួយនៅឯសេតវិមាន កាលពីថ្ងៃទី៩ ខែតុលាថា៖”​ យើងមានប្រទេសមួយដែលកំពុងយឺតយាវ ក្នុងការបំពេញតាមគោលដៅចំណាលើវិស័យការពារជាតិ បើធៀបទៅនឹងសម្ព័ន្ធមិត្តផ្សេងទៀត។ ហើយប្រទេសនោះ គឺអេស្ប៉ាញ”។

គួរឲ្យដឹងផងដែរថា ដោយស្ថិតនៅក្រោមសម្ពាធពីលោក ត្រាំ សមាជិករបស់ NATO ចំនួន ៣២ ប្រទេស បានព្រមព្រៀងគ្នានៅក្នុងខែមិថុនា ដើម្បីបង្កើនការចំណាយលើយោធាយ៉ាងច្រើន គិតនៅក្នុងមួយទសវត្សចុងក្រោយ ដោយក្នុងនោះត្រូវបានបែងចែក ៣,៥% នៃផលិតក្នុងស្រុកសរុបសម្រាប់វិស័យការពារស្នូល និង ១,៥% ទៅកាន់វិស័យទូលំទូលាយ ដូចជាហេដ្ឋរចនាសម្ព័ន្ធ និងសន្តិសុខតាមអ៊ីនធើណិតជាដើម។

ទន្ទឹមនឹងនេះ​ លោក ត្រាំ បាននិយាយថាប្រទេសអេស្ប៉ាញ “គ្មានហេតុផល” ដែលមិនសម្រេចបាននូវគោលដៅដែលសម្ព័ន្ធមិត្តទាំងមូលផ្សេងទៀត កំពុងធ្វើការឆ្ពោះទៅរកនោះទេ។ ហើយប្រធានាធិបតីអាមេរិករូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ៖”វាមិនមានបញ្ហាទេប្រសិនបើពួកគេមិនធ្វើតាម គឺយើងអាចបណ្តេញពួកគេចេញពីអង្គការ NATO បាន” ។

ជម្រាបជូនថា បច្ចុប្បន្ន អេស្ប៉ាញ គឺជាសមាជិកមួយក្នុងចំនោមសមាជិកណាតូដែលមានសមាមាត្រចំណាយលើវិស័យការពារជាតិទាបបំផុតនៅក្នុងអង្គការ។ ហើយជាមួយគ្នានោះនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានបញ្ជាក់ម្តងហើយម្តងទៀតថាប្រទេសលោក មិនត្រូវចាំបាច់ឈានដល់តួលេខ ៥% នៃ GDP សរុប សម្រាប់ការចំណាយលើវិស័យនេះនោះឡើយ៕​

The post លោក ត្រាំ គំរាមដកអេស្ប៉ាញចេញពី NATO ក្រោយមិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិ appeared first on .

អេស្ប៉ាញ ប្រកាសផ្តល់ជំនួយជាង ១១ពាន់លានដុល្លារ បន្ទាប់ពីជួបគ្រោះមហន្តរាយទឹកជំនន់
ប្រទេសអេស្ប៉ាញ កាលពីដើមសប្តាហ៍នេះ បានប្រកាសចេញនូវកញ្ចប់ជំនួយដែលមានតម្លៃ ១០,៦ពាន់លានអឺរ៉ូ (១១,៥ពាន់លានដុល្លារ) ដើម្បី​ស្តារ​ឡើងវិញនូវតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់អេស្ប៉ាញ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

អាជ្ញាធរតុលាការក្នុងតំបន់ក្នុងទីក្រុង Valencia បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានរាយបញ្ជីមនុស្សចំនួន ៨៩ នាក់ដែលបានបញ្ជាក់ថាបានបាត់ខ្លួន ដោយផ្អែកលើការវិភាគរបស់ប៉ូលីស និងក្រុមអ្នកស៊ើបអង្កេតកោសល្យវិច្ច័យ ក្រោយខ្យល់ព្យុះដ៏កាចសាហាវ បានបោកបក់មកកាន់តំបន់ភាគខាងកើតរបស់ប្រទេសអេស្ប៉ាញ កាលពីមួយសប្តាហ៍មុន ​បង្កជាទឹកជំនន់ដោយបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បានបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ជំនួយចំនួន ៨៣៨លានអឺរ៉ូដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានឆកយកជីវិតមនុស្សយ៉ាងហោចណាស់ ២១៩នាក់។

កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលទាំងប្រាក់កម្ចីរហូតដល់ ៥ពាន់លានអឺរ៉ូ សម្រាប់ក្រុមហ៊ុនធុនតូច និងមធ្យម អ្នកធ្វើការឯករាជ្យ និងគ្រួសារ ដើម្បីជួយស្តារឡើងវិញនូវអាជីវកម្ម និងលំនៅដ្ឋានរបស់ពួកគេ។

ទន្ទឹមនឹងនេះ ក៏មានការផ្តល់កញ្ចប់ជំនួយផ្សេងទៀត រួមទាំងការបន្ធូរបន្ថយពន្ធ ការផ្តល់អត្ថប្រយោជន៍ថ្ងៃឈប់សម្រាក ការឧបត្ថម្ភសម្រាប់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងផ្លូវដែកជាដើម៕

The post អេស្ប៉ាញ ប្រកាសផ្តល់ជំនួយជាង ១១ពាន់លានដុល្លារ បន្ទាប់ពីជួបគ្រោះមហន្តរាយទឹកជំនន់ appeared first on .