អេហ្ស៊ីប

មហាសេដ្ឋីឌុយបៃម្នាក់ ទិញឡាន ៥៩ គ្រឿងចែកជូនក្រុមជម្រើសជាតិអេហ្ស៊ីប ក្រោយឡើងដល់វគ្គជ្រៅនៅ World Cup
មហាសេដ្ឋីអារ៉ាប់រួម លោក Khalaf Al Habtoor កំពុងផ្តល់រថយន្ត SUV ថ្មីៗចំនួន ៥៩ គ្រឿងដល់ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប និងក្រុមបុគ្គលិក បន្ទាប់ពីប្រទេសនេះបានឡើងដល់វគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ជាលើកដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The National។

ជុំវិញការផ្តល់ជូនរង្វាន់នេះ គឺសម្រាប់គណៈប្រតិភូទាំងមូលរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប ចំនួន ៥៩ នាក់ រួមទាំងកីឡាករ គ្រូបង្វឹក និងបុគ្គលិកបច្ចេកទេស ផ្នែករដ្ឋបាល និងផ្នែកវេជ្ជសាស្ត្រ ផងដែរ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Al Habtoor Group របស់មហាសេដ្ឋីឌុយបៃលោក Khalaf Al Habtoor បានប្រាប់សារព័ត៌មាន The National ថា រថយន្ត Mitsubishi Eclipse Cross crossovers កំពុងត្រូវបានរៀបចំសម្រាប់ការដឹកជញ្ជូន និងប្រគល់ទៅឲ្យសមាគមបាល់ទាត់អេហ្ស៊ីប។

គួរឲ្យដឹងថា រថយន្ត Mitsubishi Eclipse Cross នីមួយៗលក់រាយនៅអារ៉ាប់រួមក្នុងតម្លៃប្រហែល ១០៧ ០០០ ឌីរ៉ាម ឬស្មើនឹងប្រមាណ ២៩ ០០០ដុល្លារ ដែលធ្វើឱ្យតម្លៃសរុបនៃអំណោយនេះមានចំនួនជិត ១,៧លានដុល្លារ។

លោក Al Habtoor បានសរសេរនៅលើប​ណ្តាញសង្គម X បន្ទាប់ពីក្រុមអេហ្ស៊ីបបានចាញ់ក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ដោយលទ្ធផល ៣-២ បន្ទាប់ពីបាននាំមុខមុន ២-០ សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នៅថ្ងៃទី៧ ខែកក្កដាថា ៖” លទ្ធផលដ៏អស្ចារ្យរបស់អេហ្ស៊ីបនៅថ្ងៃនេះ គឺជាសេចក្តីរីករាយរបស់ប្រជាជនអារ៉ាប់គ្រប់រូប” ។

ជម្រាបជូនថា ក្រុមអេហ្ស៊ីបបានឡើងដល់វគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ជាលើកដំបូង ដោយស្មើជាមួយក្រុមបែលហ្ស៊ិក និងអ៊ីរ៉ង់ និងយកឈ្នះក្រុមនូវែលសេឡង់ក្នុងវគ្គចែកពូល មុនពេលយកឈ្នះអូស្ត្រាលីដោយការទាត់បាល់ប៉េណាល់ទីក្នុងវគ្គជម្រុះ ដើម្បីឡើងទៅវគ្គ១៦ ក្រុមចុងក្រោយ៕

The post មហាសេដ្ឋីឌុយបៃម្នាក់ ទិញឡាន ៥៩ គ្រឿងចែកជូនក្រុមជម្រើសជាតិអេហ្ស៊ីប ក្រោយឡើងដល់វគ្គជ្រៅនៅ World Cup appeared first on .

ការជួញដូរសព្វាវុធសកលធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩​ និង២០២៣
យោងតាមការចុះផ្សាយពីសារព័ត៌មាន​ Anadolu បានឲ្យដឹងថា ការជួញដូរសព្វាវុធជាសកលបានធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩ និង២០២៣ បើធៀបទៅនឹងរយៈពេលប្រាំឆ្នាំមុន។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលដូចគ្នានេះ ការនាំចូលអាវុធសំខាន់ៗទៅកាន់បណ្តាប្រទេសអឺរ៉ុបបានកើនឡើង៩៤% ប៉ុន្តែរដ្ឋនៅក្នុងតំបន់អាស៊ី អូសេអានី និងមជ្ឈិមបូព៌ាបានបន្តនាំចូលអាវុធក្នុងបរិមាណធំជាងនៅអឺរ៉ុបទៅទៀត។

តាមរបាយ​ការណ៍​បាន​បង្ហាញ​ថា ប្រទេស​នាំ​ចេញ​អាវុធ​លំដាប់កំពូល​ទាំង​បី​គឺមានប្រទេស​ឥណ្ឌា អារ៉ាប៊ីសាអូឌីត និង​កាតា ខណៈ​អ៊ុយក្រែន​ក៏ជា​ប្រទេសដែលនាំចេញអាវុធ​ធំលំដាប់​ទី​បួនផងដែរ ម្យ៉ាងវិញទៀតអ៊ុយក្រែនជាប្រទេសដែលមានការកើនឡើងនៃការនាំចូលអាវុធដល់ទៅចំនួន៦,៦៣៣% នៅអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ធៀបនឹងរយៈពេលប្រាំឆ្នាំមុន ស្របពេលដែលប្រទេសប៉ាគីស្ថាន ជប៉ុន អេហ្ស៊ីប អូស្ត្រាលី កូរ៉េខាងត្បូង និងចិន គឺជាប្រទេសនាំចូលអាវុធធំជាងគេក្នុងចំណោមប្រទេសនាំចូលអាវុធធំបំផុតទាំង១០ របស់ពិភពលោកនៅរយៈពេល ៥ឆ្នាំមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅរយៈពេលប្រាំឆ្នាំចុងក្រោយមកនេះ ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកមានចំនួន៤២% ខណៈដែលប្រទេសបារាំងវិញបានកើនឡើងនៃការនាំចេញចំនួន៤៧% វ៉ាដាច់រុស្ស៊ីដែលធ្លាប់មានឈ្មោះថា ជាប្រទេសផ្គត់ផ្គង់អាវុធធំបំផុតទីពីររបស់ពិភពលោក ពោលប្រទេសដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែនមួយនេះ បានធ្លាក់ចុះនៃការចេញដល់ទៅចំនួន៥៣% ឯណោះ៕

The post ការជួញដូរសព្វាវុធសកលធ្លាក់ចុះ៣,៣% នៅចន្លោះឆ្នាំ២០១៩​ និង២០២៣ appeared first on .

រដ្ឋាភិបាលអេហ្ស៊ីប ទាញចំណូលបំបែកកំណត់ត្រាបានជាង ៥០០ លានដុល្លារ ពីព្រែកជីកស៊ុយអេ
ប្រធានអាជ្ញាធររបស់ព្រែកជីកស៊ុយអេ លោក Osama Rabie បានធ្វើការប្រកាសកាលពីថ្ងៃអង្គារថា ភាពមមាញឹករបស់នាវាដឹកទំនិញធំៗ នៅលើផ្លូវទឹកដ៏សំខាន់មួយនេះ ក្នុងអំឡុងខែមករាឆ្នាំ ២០២២ បានបង្កើតកំណត់ត្រាប្រាក់ចំណូល ដែលមិនធ្លាប់មានពីមុនមក ។

ជាក់ស្តែង លោក Rabie បានពន្យល់ថា តួរលេខដែលសម្រេចបាន គឺទាក់ទងជាមួយនឹងចំនួនកប៉ាល់ ទម្ងន់សុទ្ធ និងចំណូលដែលសម្រេចបានក្នុងចំនួនខ្ពស់បំផុត បើធៀបនឹងប្រតិបត្តិការ ដែលសម្រេចបាន នៅក្នុងខែមករាដូចគ្នា កាលពីឆ្នាំមុន ។

មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីដដែលនេះ បានបង្ហាញទៀតថាព្រែកជីកស៊ុយអេ ទទួលបានកប៉ាល់ឆ្លងកាត់ ចំនួន ១៧៧៤ ក្នុងទិសដៅទាំងពីរ នៅខែមករាឆ្នាំ ២០២២ បើធៀបនឹងកប៉ាល់ដែលបានឆ្លងកាត់ត្រឹមតែ ១៥៩៤ គ្រឿងប៉ុណ្ណោះ នៅខែមករាដូចគ្នា ក្នុងឆ្នាំ ២០២១ ស្របពេលមានទម្ងន់សរុបចំនួន ១០៦,១ លានតោន បើធៀបនឹងទម្ងន់ ១០៤,២ លានតោន នៅក្នុងឆ្នាំ ២០២១ ។

លើសពីនេះ លោក Osama Rabie បានពន្យល់បន្ថែមទៀតថា ភាពទៀងទាត់នៃនាវាចរណ៍ នៅក្នុងព្រែកជីក ដែលតភ្ចាប់រវាងទ្វីបសំខាន់ៗលើពិភពលោកមួយនេះ គឺបានជះឥទ្ធពលយ៉ាងខ្លាំង ចំពោះការបង្កើនប្រាក់ចំណូលសរុប ដែលសម្រេចបាន ខណ:អាជ្ញាធររបស់ព្រែកជីកស៊ុយអេ បានចុះបញ្ជីប្រាក់ចំណូលបំបែកកំណត់ត្រា រហូតដល់ ៥៤៤,៧ លានដុល្លារ ដោយមិនរាប់បញ្ចូលសេវានាវាចរណ៍ ខណ:បើធៀបនឹងចំណូល ៤៩៥,៧ លានដុល្លាលរ អំឡុងខែមករាដូចគ្នា កាលពីឆ្នាំមុន ។

គួរបញ្ជាក់ផងដែរថា ព្រែកស៊ុយអេ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុត រវាងទ្វីបអឺរ៉ុប និងអាស៊ី ខណ:វាក៏ជាប្រភពចំណូលដ៏សំខាន់បំផុតមួយ របស់រដ្ឋាភិបាលអេហ្ស៊ីបផងដែរ ៕

ប្រភព: Gyptindependent

The post រដ្ឋាភិបាលអេហ្ស៊ីប ទាញចំណូលបំបែកកំណត់ត្រាបានជាង ៥០០ លានដុល្លារ ពីព្រែកជីកស៊ុយអេ appeared first on .

អេហ្ស៊ីបកើបបានលុយជាង ៤ ពាន់លានដុល្លារ ពីព្រែកជីកស៊ុយអេ ក្នុងរយ:ពេល ៨ ខែដំបូង
អាជ្ញាធរព្រែកជីកស៊ុយអេរបស់ប្រទេសអេហ្ស៊ីប ឬហៅកាត់ (SCA) បានបង្ហាញនៅសប្តាហ៍នេះថា ប្រាក់ចំណូលដែលបានមកពីព្រែកជីកដ៏ធំមួយនេះ បានកើនឡើងដល់ ១១,៦% ក្នុងតម្លៃ ៤,០៩ ពាន់លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ។

ជាក់ស្តែង SCA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចំនួន ១៣ ៣១៧ គ្រឿង បានឆ្លងកាត់ព្រែកជីកនេះ ចាប់តាំងពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១ បើប្រៀបធៀបជាមួយរយ:ពេលដូចគ្នាកាលពីឆ្នាំមុន មាននាវាឆ្លងកាត់ត្រឹមតែ ១២ ៤៨២ គ្រឿងប៉ុណ្ណោះ ពោលគឺកើនឡើងប្រមាណ ៦,៧% ។

យ៉ាងណាការកើនឡើងនៃប្រាក់ចំណូលនេះ គឺបានកើតឡើងនៅពេលដែល SCA បាននិងកំពុងអនុវត្តផែនការរបស់ខ្លួនក្នុងការពង្រីក ក៏ដូចជាជីកជម្រៅផ្នែកខាងត្បូងនៃព្រែកជីកបន្ថែមទៀត ។

គួរបញ្ជាក់ផងដែរថាព្រែកជីកស៊ុយអេនេះ គឺជាខ្សែជីវិតដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មផ្លូវសមុទ្រនៅលើពិភពលោក ចាប់តាំងពីវាអនុញ្ញាតឲ្យកប៉ាល់ ធ្វើដំណើរឆ្លងកាត់បានរវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ីខាងត្បូង ដោយមិនចាំបាច់ត្រូវធ្វើដំណើរជុំវិញទ្វីបអាហ្រ្វិក ខណ:វាបានកាត់បន្ថយចម្ងាយធ្វើដំណើរលើផ្ទៃសមុទ្រប្រហែល ៧ ០០០ គីឡូម៉ែត្រ៕

ប្រភព: News.cn

The post អេហ្ស៊ីបកើបបានលុយជាង ៤ ពាន់លានដុល្លារ ពីព្រែកជីកស៊ុយអេ ក្នុងរយ:ពេល ៨  ខែដំបូង appeared first on .