អ៊ីនធើណេត

FBI បង្ហើបថាការខាតបង់ដោយសារឧក្រិដ្ឋកម្មតាមអ៊ីនធើណិត បានកើនដល់ ១៦ពាន់លានដុល្លារ
ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ FBI បាននិយាយនៅក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមេសាថា ការខាតបង់កើឡើងដោយសារតែឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានធ្វើឲ្យជនរងគ្រោះទូទាំងពិភពលោកខាតបង់ទឹកប្រាក់អស់ច្រើនជាង ១៦ពាន់លានដុល្លារ កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការខាតបង់នេះបានកើនឡើងដល់មួយភាគបីជាងឆ្នាំ២០២៣ ដោយភាគច្រើនត្រូវបានជំរុញដោយ ការបោកប្រាស់បច្ចេកវិទ្យាកម្រិតទាប ដូចជាករណីអ្នកវិនិយោគដែលត្រូវបានបោកប្រាស់លុយតាមអ៊ីនធឺណិត ឬបុគ្គលិកក្រុមហ៊ុនដែលត្រូវបានបោកបញ្ឆោតដោយអ៊ីម៉ែលក្លែងក្លាយ ក្នុងការផ្ទេរប្រាក់យ៉ាងច្រើន ទៅកាន់គណនីធនាគាររបស់ឧក្រិដ្ឋជន ជាដើម។ FBI ក៏បានបង្ហាញឲ្យដឹងពីវិធីបោកប្រាស់ផ្សេងទៀត ដូចជាការគាំទ្រផ្នែកបច្ចេកវិទ្យា និងការបោកប្រាស់ស្នេហា ក៏បណ្តាលឲ្យមានការខាតបង់រាប់រយលានដុល្លារ ផងដែរ។

មិនតែប៉ុណ្ណោះ ការិយាល័យនេះបាននិយាយទៀតថា តួលេខនៃការបោកប្រាស់នេះ ត្រូវបានប្រមូលដោយមជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ FBI ផ្ទាល់ ដែលវាបានក្លាយជាកន្លែងបោសសម្អាត សម្រាប់របាយការណ៍នៃការក្លែងបន្លំ និងការលួចចូលតាមប្រព័ន្ធឌីជីថល ហើយបានទាក់ទាញពាក្យបណ្តឹងសរុបជិត ៨៦០ ០០០ ករណី ។

ជម្រាបជូនផងដែរថាា ការខាតបង់ពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត គឺពិបាកគណនាខ្លាំងណាស់ ខណ:តួលេខដែលបញ្ចេញដោយ FBI នេះ គ្រាន់តែជាចំនួនមួយផ្នែកប៉ុណ្ណោះ ដោយការិយាល័យបានទទួលស្គាល់ថាការគណនានេះ គឺនៅមិនទាន់ពេញលេញនៅឡើយទេ។ ហើយយ៉ាងណាមិញ ស្របពេលដែលពាក្យបណ្តឹងដែលប្រមូលដោយ FBI គឺទទួលបានពីជុំវិញពិភពលោក ប៉ុន្តែពាក្យបណ្តឹងមួយផ្នែកធំគឺត្រូវបានដាក់នៅសហរដ្ឋអាមេរិក៕

The post FBI បង្ហើបថាការខាតបង់ដោយសារឧក្រិដ្ឋកម្មតាមអ៊ីនធើណិត បានកើនដល់ ១៦ពាន់លានដុល្លារ appeared first on .

ប៉ូឡូញ ចាយលុយជិត ៨០០លានដុល្លារ បង្កើនសុវត្ថិភាពលើអ៊ីនធឺណិត ក្រោយវាយប្រហារដោយរុស្ស៊ី​
ប្រទេសប៉ូឡូញ នឹងចំណាយទឹកប្រាក់ប្រមាណ ៧៦០លានដុល្លារ ដើម្បីបង្កើនសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋ PAP ត្រូវបានរងការវាយប្រហារដ៏ធំមួយដែលត្រូវបានអាជ្ញាធរនិយាយថាជាស្នាដៃរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

​នៅមុនការបោះឆ្នោតសភាអ៊ឺរ៉ុបនឹងត្រូវធ្វើឡើងក្នុងប្រទេសប៉ូឡូញ នាថ្ងៃអាទិត្យខាងមុខនេះ អាជ្ញាធរប៉ូឡូញ កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងការជ្រៀតជ្រែកការបោះឆ្នោតនេះ បន្ទាប់ពីមានព័ត៌មានមិនពិតអំពីការចល័តយោធា បានលេចចេញឡើងនៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP របស់ប៉ូឡូញ។

គួរឲ្យដឹងផងដែរថា កន្លងមក រដ្ឋាភិបាលប៉ូឡូញ ចោទប្រកាន់រុស្ស៊ីម្តងហើយម្តងទៀតថា បានប៉ុនប៉ងធ្វើឲ្យប៉ូឡូញអស្ថិរភាព ដោយសារតែប្រទេសខ្លួន បានផ្គត់ផ្គង់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ខណ:ប៉ូឡូញ ក៏ទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនលើករួចមកហើយ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ បានចេញមុខឆ្លើយតបវិញថា ខ្លួនមិនបានដឹងពីការវាយប្រហារលើទីភ្នាក់ងារព័ត៌មានរដ្ឋ PAP នោះទេ និងថែមទាំងបានច្រានចោលចំពោះការចោទប្រកាន់ដែលថារុស្ស៊ី កំពុងព្យាយាមធ្វើឲ្យប៉ូឡូញអស្ថិរភាព ផងដែរ៕

The post ប៉ូឡូញ ចាយលុយជិត ៨០០លានដុល្លារ បង្កើនសុវត្ថិភាពលើអ៊ីនធឺណិត ក្រោយវាយប្រហារដោយរុស្ស៊ី​ appeared first on .

ក្រសួងប្រៃសណីយ៍ នឹងចាត់ការម្ចាស់បុរី និងអគារណា ដែលទារលុយជាថ្នូរមុននឹងឱ្យតភ្ជាប់អ៊ីនធឺណិត
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានចាត់វិធានការចំពោះម្ចាស់បុរី និង​ម្ចាស់​អគារ​សហកម្ម​សិទ្ធិដែលទាមទារថវិកាពីក្រុមការងារដើម្បីជាថ្នូរនឹងការអនុញ្ញាតឱ្យចុះទៅតភ្ជាប់អ៊ីនធឺណិតចូលក្នុងលំនៅឋានរបស់ពលរដ្ឋក្នុងបុរី។

ក្រសួងប្រៃសណីយ៍ បានប្រកាសថា នឹងចាត់ការបែបនេះ ក្រោយ​ពីមានក្រុម​ការងារលើក​កម្ពស់គុណ​ភាព​សេវាអ៊ីនធឺណិតនៅតាមបុរីក្នុងរាជធានីភ្នំពេញ ចំនួន៨ ជួបការ​លំបាកក្នុងការ​តភ្ជាប់បណ្តាញ​សេវាអ៊ីន​ធឺ​ណិតក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួន។

ក្រសួងប្រៃសណីយ៍បានអំពាវនាវដល់ម្ចាស់បុរី និងអគារ បញ្ឈប់ការ​ទារលុយ​ជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យត​ភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ ដែល​ផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍។

ជាមួយគ្នានេះ ម្ចាស់បុរី និងអគារ ត្រូវបញ្ឈប់ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និង​គ្មានអាជ្ញា​បណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជានៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ។

ក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូចនៅតែបន្តធ្វើសកម្មភាពខាងលើ ក្រសួង​ប្រៃសណីយ៍​នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្រប​តាមច្បាប់​ស្តីពី​ទូរគមនាគមន៍​និងលិខិតបទ​ដ្ឋានគតិ​យុត្ត​ជាធរមាន។

ក្រសួងបានអំពាវនាវដល់ប្រតិបត្តិករទូរគមនាគមន៍ និងពលរដ្ឋ ប្រសិន​ជួបប្រទះ​នូវបញ្ហានេះ​សូមផ្ដល់​ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និង​ផ្ញើសារ​មកកាន់​អីមែល gos@trc.gov.kh៕

The post ក្រសួងប្រៃសណីយ៍ នឹងចាត់ការម្ចាស់បុរី និងអគារណា ដែលទារលុយជាថ្នូរមុននឹងឱ្យតភ្ជាប់អ៊ីនធឺណិត appeared first on .

សម្តេច ហ៊ុន សែន ស្នើក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធើណេត ពង្រឹងលើសេវានៅតាមតំបន់ទេសចរណ៍នានា
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានធ្វើការណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត ឱ្យពង្រឹងលើសេវាអ៊ីនធើណេត ពិសេសនៅតាមតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។

ការស្នើនេះត្រូវបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីនោះ សម្តេច ហ៊ុន សែន បានថ្លែងថា វិស័យទេសចរណ៍ គឺជាវិស័យស្នូលរបស់ជាតិ ព្រោះវិស័យនេះ បានផ្តល់ឱកាសការងារឱ្យពលរដ្ឋ ពិសេសរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិមិនអាចខ្វះបាន។ហេតុនេះ ដើម្បីជំរុញឲ្យវិស័យទេសចរណ៍ កាន់តែមានសន្ទុះខ្លាំង ក្រោយវិបត្តិកូវីដ-១៩ ការផ្តល់នៅប្រព័ន្ធឌីជីខល ព័ត៌មានវិទ្យា ក៏ជាផ្នែកមួយផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋអាចទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរផងដែរ។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានណែនាំដូច្នេះថា «ខ្ញុំសូមណែនាំដល់ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត ឱ្យពង្រឹងលើសេវាអ៊ីនធើណេត​ ពិសេសពង្រីកទៅកាន់តំបន និងកន្លែងទេសចរណ៍ឆ្ងាយៗ ដើម្បីជំរុញឲ្យភ្ញៀវទេសចរទៅកម្សាន្តកាន់តែច្រើន រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍របស់យើង ហើយខ្ញុំក៏សូមឱ្យពិនិត្យប្រព័ន្ធ Wifi នៅតាមទីតាំងសណ្ឋាគារ ដែលមានតែ Wifi តែអត់ដើរផងដែរ»។

យ៉ាងណា តាមរយៈសន្និបាតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ការងើបឡើងវិញទេសចរណ៍អន្តរជាតិអាស្រ័យលើកត្តាច្រើន។ លើសពីនេះ សម្តេច ក៏ផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឱ្យ​បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ និងធនធានធម្មជាតិ​នៅតំបន់ទេសចរណ៍នានាទាំងនោះផងដែរ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រព័ន្ធទូរស័ព្ទ និងសេវាអ៊ីនធើណេត អាចទុកបានថា ជាឧបករណ៍ដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ការរស់នៅរបស់ប្រជាជននៅលើពិភពលោក រួមទាំងកម្ពុជាផង ដោយសារតែវាមានភាពងាយស្រួលក្នុងការស្វែងរកអ្វីមួយដែលយើងចង់បាន ពិសេសប្រើប្រាស់សម្រាប់ការប្រាស្រ័យទាក់ទងនានា៕

អត្ថបទ៖ រង្សី

The post សម្តេច ហ៊ុន សែន ស្នើក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធើណេត ពង្រឹងលើសេវានៅតាមតំបន់ទេសចរណ៍នានា appeared first on .