អ៊ីរ៉ង់

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោក ត្រាំ ត្រៀមបញ្ជាឲ្យបិទខ្ទប់អ៊ីរ៉ង់រយៈពេលវែង ដើម្បីបង្កើនសម្ពាធ
យោងតាមកាសែត Wall Street Journal បានបង្ហាញឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំជំនួយការរបស់លោកឲ្យត្រៀមខ្លួន សម្រាប់ការបិទផ្លូវអ៊ីរ៉ង់រយៈពេលយូរ ដោយកំណត់គោលដៅហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីបង្កើនសម្ពាធ។

ប្រភពដដែលនេះ បានរាយការណ៍ថានៅថ្ងៃទី២៨ ខែមេសា ដោយបានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញឈ្មោះជាច្រើននាក់ថា នៅក្នុងកិច្ចប្រជុំថ្មីៗនេះនៅឯសេតវិមាន ប្រធានាធិបតី លោក ត្រាំ បានជ្រើសរើសការបន្តដាក់សម្ពាធលើសេដ្ឋកិច្ច និងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយរារាំងកប៉ាល់ដឹកទំនិញមិនឲ្យចូល និងចាកចេញពីកំពង់ផែរបស់ប្រទេសនេះឡើយ។

ទន្ទឹមនឹងនេះ លោក ត្រាំ បានវាយតម្លៃថា សម្រាប់ជម្រើសផ្សេងទៀត ដូចជាការបន្តការវាយប្រហារតាមអាកាស ឬការដកខ្លួនចេញពីជម្លោះ នឹងមានហានិភ័យច្រើនជាងការរក្សាការបិទផ្លូវទឹកដ៏សំខាន់នេះ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា ប៉ុន្តែបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការបញ្ចប់ជម្លោះក្នុងអំឡុងពេលចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ពោលគឺពីរបីថ្ងៃក្រោយមក។

ក្រោយមកប្រធានាធិបតីអាមេរិក បានបញ្ជាឱ្យបិទផ្លូវកំពង់ផែអ៊ីរ៉ង់ ចាប់ពីថ្ងៃទី១៣ ខែមេសា ដើម្បីដាក់សម្ពាធលើប្រទេសនេះឱ្យទទួលយកលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ប៉ុន្តែទីក្រុងតេអេរ៉ង់មិនបានសម្របសម្រួលនោះទេ ហើយបានសងសឹកដោយការរឹតបន្តឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz បន្ថែមទៀត៕​

The post ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោក ត្រាំ ត្រៀមបញ្ជាឲ្យបិទខ្ទប់អ៊ីរ៉ង់រយៈពេលវែង ដើម្បីបង្កើនសម្ពាធ appeared first on .

លោក ត្រាំ កំពុងពិនិត្យមើលសំណើរបស់អ៊ីរ៉ង់ដែលមានបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ
ក្រុមសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិនិត្យសំណើរបស់អ៊ីរ៉ង់ដែលមានគោលបំណងបញ្ឈប់សង្គ្រាមរួមគ្នាជាមួយអ៊ីស្រាអែល រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងពន្យារពេលការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់រហូតដល់សង្គ្រាមបញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera។

សេតវិមានបានបញ្ជាក់ថា លោក ត្រាំ បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់លោក កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីផែនការនេះ ខណៈពេលដែលរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា លោកមិនពេញចិត្តនឹងសំណើនេះទេ ព្រោះវាជាការពន្យារពេលចំពោះការចរចាលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលត្រូវបានជូនដំណឹងអំពីកិច្ចប្រជុំនេះ បាននិយាយថា លោក ត្រាំ ចង់ឲ្យបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានដោះស្រាយសិន នៅពេលចាប់ផ្តើមការចរចាណាមួយ។

សំណើនេះបានកើតឡើងចំពេលមានភាពមិនប្រាកដប្រជាជុំវិញការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ទីក្រុងតេអេរ៉ង់នឹងមិនចូលរួមការចរចាណាមួយនោះទេ ខណៈពេលដែលសហរដ្ឋអាមេរិក រក្សាការរឹតបន្តឹងលើកំពង់ផែអ៊ីរ៉ង់។

ជម្រាបជូនថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានយល់ព្រមលើបទឈប់បាញ់បណ្ដោះអាសន្ននៅថ្ងៃទី៨ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាងមួយខែ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់៕​

The post លោក ត្រាំ កំពុងពិនិត្យមើលសំណើរបស់អ៊ីរ៉ង់ដែលមានបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ appeared first on .

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ះពាក្យសម្តីគ្នាខ្លាំងៗ នៅលើឆាក UN ខណៈភាពតានតឹងកំពុងបន្ត
តំណាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងខ្លាំង នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ UN កាលពីថ្ងៃចន្ទ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការជ្រើសរើសឲ្យប្រទេសនេះធ្វើជាអនុប្រធានមួយ ក្នុងចំណោមអនុប្រធានរាប់សិបផ្សេងទៀត នៅក្នុងសន្និសីទរយៈពេលមួយខែ ដើម្បីពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ថា NPT។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សន្និសីទលើកទី១១ ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមាននៅឆ្នាំ១៩៧០ បានចាប់ផ្តើមនៅថ្ងៃចន្ទ នៅឯអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។

ក្នុងអំឡុងសន្និសីទនោះ ក្រុមផ្សេងៗគ្នាបានស្នើតែងតាំងអនុប្រធានសន្និសីទចំនួន ៣៤ រូប ហើយប្រធានសន្និសីទ គឺឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិ លោក Do Hung Viet បាននិយាយថា អ៊ីរ៉ង់ត្រូវបានជ្រើសរើសដោយ “ក្រុមរដ្ឋមិនចូលបក្សសម្ព័ន្ធ និងរដ្ឋដទៃទៀត”។

ជុំវិញការតែងតាំងនេះ លោក Christopher Yeaw ជំនួយការលេខាធិការនៃការិយាល័យគ្រប់គ្រងអាវុធ និងមិនរីកសាយភាយអាវុធសហរដ្ឋអាមេរិក បានប្រាប់សន្និសីទថា ការជ្រើសរើសអ៊ីរ៉ង់ គឺជា “ការប្រមាថ” ចំពោះ NPT។

លោក Yeaw បាននិយាយទៀតថា វាជារឿងមិនអាចប្រកែកបានឡើយ ដោយអ៊ីរ៉ង់បានបង្ហាញជាយូរមកហើយនូវការមើលងាយរបស់ពួកគេ ចំពោះការប្តេជ្ញាចិត្តមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ NPT។

តែទោះជាយ៉ាងណាក៏ដោយ លោក Reza Najafi ដែលបម្រើការជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងតេអេរ៉ង់ប្រចាំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានបដិសេធសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកថា «គ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ»។

លោកថែមទាំងបាននិយាយប្រាប់កិច្ចប្រជុំថា ៖”វាជារឿងមិនអាចទទួលយកបានដែលសហរដ្ឋអាមេរិក ក្នុងនាមជារដ្ឋតែមួយគត់ដែលបានប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងជារដ្ឋដែលបន្តពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន មកធ្វើជាអាជ្ញាកណ្តាលនៃការអនុលោមតាមសន្ធិសញ្ញា NPT នេះនោះ” ។

ជម្រាបជូនថា បញ្ហានុយក្លេអ៊ែរគឺជាចំណុចកណ្តាលនៃសង្គ្រាមរយៈពេលពីរខែរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីនៅថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ៕

The post សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ះពាក្យសម្តីគ្នាខ្លាំងៗ នៅលើឆាក UN ខណៈភាពតានតឹងកំពុងបន្ត appeared first on .

លោក ពូទីន បង្ហើបថាមេដឹកកំពូលរបស់អ៊ីរ៉ង់ ហាក់មានសុខភាពល្អប្រសើរ ក្រោយបាត់ខ្លួនជាយូរ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីពេលថ្មីៗនេះថា មេដឹកនាំកំពូលអ៊ីរ៉ង់ បានផ្ញើសារមួយមកលោក ដែលនេះហាក់ដូចជាបានបដិសេធដោយប្រយោលមួយចំពោះពាក្យចចាមអារ៉ាមកន្លងពាក់ព័ន្ធទៅនឹងសុខភាពរបស់លោក Mojtaba Khamenei។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក ពូទីន បាននិយាយក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុង St. Petersburg នៅថ្ងៃទី២៧ ខែមេសាថា ៖”កាលពីសប្តាហ៍មុន ខ្ញុំបានទទួលសារមួយពីមេដឹកនាំកំពូលអ៊ីរ៉ង់ ហើយខ្ញុំសូមថ្លែងអំណរគុណដល់លោកចំពោះសារនោះ។ ខ្ញុំក៏សូមផ្ញើជូននូវប្រាថ្នាដ៏ល្អបំផុតរបស់ខ្ញុំ ចំពោះគាត់ឲ្យមានសុខភាពល្អផងដែរ”។

គួរឲ្យដឹងថា នេះជាលើកដំបូងដែលមេដឹកនាំបរទេសម្នាក់ បានលើកឡើងពីការទាក់ទងគ្នាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba ដែលមិនបានបង្ហាញខ្លួនជាសាធារណៈ ឬចេញមុខនិយាយជាសាធារណៈសោះឡើយ ចាប់តាំងពីលោកត្រូវបានតែងតាំងនៅក្នុងខែមីនាមក។ យ៉ាងណាក៏ដោយ លោក ពូទីន មិនបានបញ្ជាក់ខ្លឹមសារអំពីសារនោះឡើយ។

មិនតែប៉ុណ្ណោះ ការប្រកាសរបស់លោក ពូទីន បែបនេះ ក៏ហាក់ដូចជាការបដិសេធមួយទៅលើពាក្យចចាមអារ៉ាមកន្លងមក​អំពីសុខភាពរបស់លោក Mojtaba បន្ទាប់ពីសារព័ត៌មាន CNN កន្លងមក បានរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារតាមអាកាសដូចគ្នាដែលបានសម្លាប់ឪពុករបស់លោក និងមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបទៀត។

ទន្ទឹមនឹងនេះ កាសែត New York Times ក៏បានរាយការណ៍ កាលពីថ្ងៃទី២៣ ខែមេសា ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះថា មេដឹកនាំកំពូលរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ ប៉ុន្តែលោកនៅអាចត្រួតពិនិត្យកិច្ចការផ្សេងៗបាន៕​

The post លោក ពូទីន បង្ហើបថាមេដឹកកំពូលរបស់អ៊ីរ៉ង់ ហាក់មានសុខភាពល្អប្រសើរ ក្រោយបាត់ខ្លួនជាយូរ appeared first on .

ក្តីសង្ឃឹមសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ត្រូវរសាត់បាត់ ក្រោយលោក ត្រាំ លុបចោលការចរចា
ក្តីសង្ឃឹមនៃការដោយស្រាយផ្នែកការទូត នៅក្នុងសង្គ្រាមសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ហាក់កំពុងតែត្រូវរសាត់ទៅបាត់ ដោយកិច្ចចរចាដែលមានគោលបំណងបញ្ចប់ជម្លោះរយៈពេលពីរខែ នៅតែបន្តជាប់គាំង ខណៈទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បង្ហាញពីឆន្ទៈតិចតួចប៉ុណ្ណោះ ក្នុងការបន្ទន់លក្ខខណ្ឌរបស់ពួកគេរៀងៗខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ត្រូវបានគេរាយការណ៍ថា បានចាកចេញពីប្រទេសប៉ាគីស្ថាន ដោយដៃទទេនៅចុងសប្តាហ៍មុន ស្របពេលប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដោយបេសកជនពិសេស លោក Steve Witkoff និង Jared Kushner ផងដែរ។

ភាពជាប់គាំងនេះ ហាក់បានធ្វើឲ្យប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក និងមហាអំណាចប្រេងដ៏សំខាន់មួយ ត្រូវជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាជាថ្មី ដែលបានជំរុញឲ្យតម្លៃថាមពលឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលច្រើនឆ្នាំ ក៏ដូចជាបង្កើនអតិផរណា និងធ្វើឲ្យទស្សនវិស័យកំណើនសកលលោកធ្លាក់ចូលទៅក្នុងភាពងងឹត។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រាប់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif តាមទូរស័ព្ទថា ទីក្រុងតេអេរ៉ង់ ដាច់ខាតនឹងមិនចូលរួមក្នុង ការចរចាដែលបានដាក់ចេញមកក្រោមការគំរាមកំហែង ឬការបិទផ្លូវនោះទេ។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតីអាមេរិក លោក ត្រាំ ក៏បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋផ្លរីដាកាលពីពេលថ្មីៗនេះថា លោកបានលុបចោលដំណើរទស្សនកិច្ចរបស់បេសកជនពិសេសអាមេរិក ដោយសារតែការចរចាពាក់ព័ន្ធនឹងការធ្វើដំណើរ និងការចំណាយច្រើនពេក ដែលមិនអាចធានាចំពោះការផ្តល់ជូនគ្រប់គ្រាន់ពីអ៊ីរ៉ង់។

ជម្រាបជូនថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមជាមួយនឹងការវាយប្រហារតាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិក និងរដ្ឋឈូងសមុទ្រ មុនពេលមានបទឈប់បាញ់មួយត្រូវបានធ្វើឡើង៕​

The post ក្តីសង្ឃឹមសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ត្រូវរសាត់បាត់ ក្រោយលោក ត្រាំ លុបចោលការចរចា appeared first on .

ប្រទេសចំនួន៤០ គាំទ្រផែនការជម្លៀសកប៉ាល់ចេញពីឈូងសមុទ្រដែលជាប់គាំង ដោយជម្លោះអ៊ីរ៉ង់
រដ្ឋជាសមាជិកចំនួន ៤០ នៃអង្គការសមុទ្រអន្តរជាតិ កាលពីពេលថ្មីៗនេះ​បានបង្ហាញការគាំទ្រផែនការជម្លៀសកប៉ាល់ពាណិជ្ជកម្ម និងនាវិករាប់រយនាក់ដែលជាប់គាំងនៅក្នុងឈូងសមុទ្រ ដោយសារតែជម្លោះជាមួយអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានAl Jazeera។

អង្គការសមុទ្រអន្តរជាតិ (IMO) បានបង្កើតផែនការមួយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីជម្លៀសកប៉ាល់ពាណិជ្ជកម្ម និងក្រុមនាវិករបស់ពួកគេដែលជាប់គាំងនៅក្នុងឈូងសមុទ្រដោយសារតែជម្លោះជាមួយអ៊ីរ៉ង់។ លោកស្រី Natasha Brown អ្នកនាំពាក្យរបស់ IMO បានប្រាប់កាសែតរុស្ស៊ី Izvestia នៅថ្ងៃទី២៤ ខែមេសាថា រដ្ឋជាសមាជិកចំនួន ៤០ បានគាំទ្រផែនការនេះ។

លោកស្រី Brown បាននិយាយទៀតថា IMO នឹងចងក្រងបញ្ជីកប៉ាល់ដែលត្រូវការចាកចេញពីតំបន់នោះ និងសម្របសម្រួលដំណើរការជម្លៀស។ យោងតាម ​​IMO ផែនការជម្លៀសនេះនឹងមិនពាក់ព័ន្ធនឹងវិធានការបង្ខិតបង្ខំណាមួយឡើយ ហើយកប៉ាលដែលជាប់គាំងទាំងនោះ នឹងត្រូវបានសម្របសម្រួលទាំងស្រុង។

ទន្ទឹមនឹងនេះ អគ្គលេខាធិការ IMO លោក Arsenio Dominguez បាននិយាយនៅថ្ងៃទី២១ ខែមេសាថា ផែនការនេះផ្តោតលើការបង្កើតច្រករបៀងសមុទ្រដែលមានសុវត្ថិភាព ដោយផ្តល់អាទិភាពដល់ការជម្លៀសកប៉ាល់ប្រហែល ៨០០ គ្រឿងដែលជាប់គាំងនាពេលបច្ចុប្បន្នដោយសារតែការបិទច្រកសមុទ្រ Hormuz។

កប៉ាល់ទាំងនោះនឹងចេញដំណើរតាមលំដាប់លំដោយដែលបានរៀបចំឡើង ដោយផ្នែកខ្លះនឹងត្រូវពឹងផ្អែកលើរយៈពេលដែលក្រុមនាវិករបស់ពួកគេជាប់គាំង។ លោក Dominguez បានបន្ថែមថា ប្រតិបត្តិការជម្លៀសអាចបន្តបានលុះត្រាតែជម្លោះបានស្ងប់ស្ងាត់ ហើយតំបន់នោះត្រូវបានបញ្ជាក់ថាមានសុវត្ថិភាព ជាពិសេសគ្មានការគំរាមកំហែងដូចជាមីនក្រោមសមុទ្រជាដើម។

ជម្រាបជូនថា យោងតាមអគ្គលេខាធិការ IMO បាននិយាយថា នាវិកប្រហែល ២០ ០០០ នាក់បានជាប់គាំងនៅក្នុងឈូងសមុទ្រ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ហើយវាមិនដឹងថាពេលណាពួកគេនឹងអាចត្រឡប់ទៅផ្ទះវិញបានទេ៕​

The post ប្រទេសចំនួន៤០ គាំទ្រផែនការជម្លៀសកប៉ាល់ចេញពីឈូងសមុទ្រដែលជាប់គាំង ដោយជម្លោះអ៊ីរ៉ង់ appeared first on .

អ៊ីរ៉ង់​ អះអាងប្រទេសរបស់ខ្លួននៅតែមានមីស៊ីលជាច្រើនទៀតដែលមិនទាន់ប្រើប្រាស់
ក្រសួងការពារជាតិអ៊ីរ៉ង់ បាននិយាយថាប្រទេសរបស់ខ្លួននៅតែមានមីស៊ីលក្នុងចំនួនដ៏ច្រើនទៀត នៅក្នុងស្តុក បន្ទាប់ពីជម្លោះរយៈពេលប្រាំមួយសប្តាហ៍ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយកំពុងបន្តផលិតបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

លោកឧត្តមសេនីយ៍ឯក Reza Talaei-Nik អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី២៥ ខែមេសាថា ៖”យើងមិនទាន់បានប្រើប្រាស់មីស៊ីលរបស់យើងច្រើននៅឡើយទេ។ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅតែអាចរក្សាការបាញ់ប្រហារលើអ៊ីស្រាអែល រហូតដល់បទឈប់បាញ់ចាប់ផ្តើម”។

គិតចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈមក អ៊ីរ៉ង់បានបាញ់មីស៊ីល រាប់ពាន់គ្រាប់ ជាមួយប្រភេទផ្សេងៗគ្នា ទៅលើអ៊ីស្រាអែល និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតដើម្បីសងសឹក។ ការប្រយុទ្ធគ្នាបានបញ្ឈប់ជាបណ្តោះអាសន្ន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី៨ ខែមេសា។

យ៉ាងណាមិញ​ មន្ត្រីអាមេរិក និងអ៊ីស្រាអែលពីមុនបានប៉ាន់ប្រមាណថា ស្តុកមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានកាត់បន្ថយប្រហែលពាក់កណ្តាលបើប្រៀបធៀបទៅនឹងមុនពេលជម្លោះផ្ទុះឡើង ប៉ុន្តែប្រទេសនេះនៅតែមានមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមរាប់ពាន់គ្រាប់ ដែលអាចផ្លាស់ទីពីកន្លែងផ្ទុក ឬយកចេញពីកន្លែងផ្ទុកនៅក្រោមដី។

យោងតាម ឧត្តមសេនីយ៍ លោក Talaei-Nik បាននិយាយទៀតថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងក្រុមហ៊ុនឯកជនបានផលិតអាវុធជាងមួយពាន់ប្រភេទដោយឯករាជ្យ រួមទាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (UAV)។ ក្រុមហ៊ុនឯកជនប្រហែល ៩ ០០០ កំពុងសហការជាមួយយោធាអ៊ីរ៉ង់ និងក្រសួងការពារជាតិក្នុងវិស័យផលិតអាវុធទាំងនេះ៕​

The post អ៊ីរ៉ង់​ អះអាងប្រទេសរបស់ខ្លួននៅតែមានមីស៊ីលជាច្រើនទៀតដែលមិនទាន់ប្រើប្រាស់ appeared first on .

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រាយការណ៍ថាមេដឹកនាំពូលអ៊ីរ៉ង់ កំពុងរងរបួសធ្ងន់ធ្ងរ តែអាចពិនិត្យកិច្ចការងារបាន
យោងតាមកាសែត New York Times បានរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅកន្លែងជាច្រើនលើរាងកាយ ប៉ុន្តែលោក នៅតែអាចត្រួតពិនិត្យកិច្ចការងារបាន។

កាសែត New York Times បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះថា ជើងម្ខាងរបស់លោក Mojtaba បានវះកាត់បីលើក ហើយគាត់កំពុងរង់ចាំដាក់ជើងសិប្បនិម្មិតជំនួស ខណៈដៃម្ខាងរបស់លោកក៏ត្រូវបានវះកាត់ផងដែរ ហើយកំពុងជាសះស្បើយឡើងវិញបន្តិចម្តងៗ ស្របពេលមុខរបស់លោកវិញ បានរងការរលាកយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យពិបាកនិយាយ ហើយកំពុងរង់ចាំការវះកាត់កែសម្ភស្សជាថ្មី។

ក្រុមមន្ត្រីដដែលនោះបាននិយាយទៀតថា លោក Mojtaba Khamenei បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបនេះ នៅតែដឹងខ្លួន ហើយកំពុងត្រួតពិនិត្យកិច្ចការងារផ្សេងៗ។

ជម្រាបជូនថា ដោយសារហេតុផលសន្តិសុខ ការចូលទៅជួបមេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ​ត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹង ហើយលោកគ្រាន់តែបង្ហាញការណែនាំតាមរយៈសារដែលសរសេរដោយដៃប៉ុណ្ណោះ។ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលទៅជួបដែរ ប៉ុន្តែប្រធានាធិបតី លោក Masoud Pezeshkian ដែលជាគ្រូពេទ្យវះកាត់បេះដូងផងនោះ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការថែទាំលោក Mojtaba ៕​

The post ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រាយការណ៍ថាមេដឹកនាំពូលអ៊ីរ៉ង់ កំពុងរងរបួសធ្ងន់ធ្ងរ តែអាចពិនិត្យកិច្ចការងារបាន appeared first on .

អឺរ៉ុប ស្នើវិធានការគាំទ្រសេដ្ឋកិច្ចបន្ទាន់ ក្រោយខាតបង់រាប់ពាន់លានដុល្លារ ដោយសារសង្គ្រាមអ៊ីរ៉ង់
គណៈកម្មការអឺរ៉ុប (EC) កាលពីពេលថ្មីៗនេះ​ បានស្នើឲ្យមានវិធានការគាំទ្រសេដ្ឋកិច្ចជាបន្ទាន់មួយ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាកំពុងធ្វើឲ្យអឺរ៉ុប ខាតបង់ទឹកប្រាក់ជិត ៦០០លានដុល្លារក្នុងមួយថ្ងៃ ដែលបង្ខំឲ្យមានការបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់ ដើម្បីទប់ទល់នឹងកង្វះខាតថាមពល។ នេះបើតាមការចុះផ្សាពីសារព័ត៌មាន CNN។

ទីភ្នាក់ងារនេះបាននិយាយថា សហភាពអឺរ៉ុប (EU) បានចំណាយប្រាក់បន្ថែមចំនួន ២៤ពាន់លានអឺរ៉ូ (២៨ពាន់លានដុល្លារ) ដែលស្មើនឹងជាង ៥៨៧លានដុល្លារក្នុងមួយថ្ងៃ លើការនាំចូលថាមពល គិតចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបានផ្ទុះឡើង។

យ៉ាងណាមិញ ដើម្បីការពារសេដ្ឋកិច្ចពីការកើនឡើងនៃតម្លៃថាមពល សហភាពអឺរ៉ុប បានស្នើឲ្យបង្កើតស្ថាប័នរួមគ្នាមួយដើម្បីកំណត់ហានិភ័យនៃកង្វះខាតប្រេងឥន្ធនៈអាកាសចរណ៍ និងប្រេងម៉ាស៊ូតយ៉ាងឆាប់រហ័ស។ ពួកគេក៏នឹងសម្របសម្រួលការចែករំលែកប្រេងឥន្ធនៈ ឬការបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់ ក្នុងចំណោមរដ្ឋជាសមាជិកផងដែរ។

គួរឲ្យដឹងថា នៅមុននេះ​ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងសមាគមឧស្សាហកម្មអាកាសចរណ៍ ACI អឺរ៉ុប បានព្រមានថា អឺរ៉ុបអាចនឹងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈអាកាសចរណ៍ នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ បច្ចុប្បន្នសហភាពអឺរ៉ុបនាំចូលប្រហែល ៧០% នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈអាកាសចរណ៍របស់ខ្លួន។

ជម្រាបជូនថា ការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នដោយសារតែជម្លោះនៅអ៊ីរ៉ង់ កំពុងមានផលប៉ះពាល់ខ្លាំងបំផុតលើអាស៊ី ប៉ុន្តែកំពុងរីករាលដាលបន្តិចម្តងៗទៅកាន់លោកខាងលិច។ យោងតាម​​គណៈកម្មការអឺរ៉ុប ទោះបីជាការចរចាសន្តិភាពអាចជួយបញ្ចប់ជម្លោះបណ្ណោះអាសន្ននៅសប្តាហ៍នេះក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចអឺរ៉ុបនឹងនៅតែរងផលប៉ះពាល់ពីការរំខានជាបន្តបន្ទាប់នៃការផ្គត់ផ្គង់ថាមពល៕​

The post អឺរ៉ុប ស្នើវិធានការគាំទ្រសេដ្ឋកិច្ចបន្ទាន់ ក្រោយខាតបង់រាប់ពាន់លានដុល្លារ ដោយសារសង្គ្រាមអ៊ីរ៉ង់ appeared first on .

អ៊ីរ៉ង់ គំរាមពង្រីកការវាយប្រហារលើផលិតកម្មប្រេងរបស់ប្រទេសក្នុងតំបន់ឈូងសមុទ្រទាំងអស់
ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រកាសថា អ៊ីរ៉ង់ អាចនឹងបើកការវាយប្រហារដោយកំណត់គោលដៅទៅលើរោងចក្រផលិតប្រេង ដែលចាត់ទុកថាជា«ខ្សែជីវិតសេដ្ឋកិច្ច» របស់រដ្ឋឈូងសមុទ្រទាំងអស់ ប្រសិនបើពួកគេបន្តគាំទ្រសហរដ្ឋអាមេរិកទៀតនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Press TV។

ឧត្តមសេនីយ៍ Majid Mousavi មេបញ្ជាការកងកម្លាំងអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានប្រាប់ទៅកាន់សារព័ត៌មានមួយ កាលពីពេលថ្មីៗនេះថា ៖” ប្រទេសនៅតំបន់ឈូងសមុទ្រ ដែលជាអ្នកជិតខាងរបស់យើងត្រូវតែដឹងថា ផលិតកម្មប្រេងរបស់ពួកគេនឹងមិនមានសុត្ថិភាពនោះឡើយ ប្រសិនបើពួកគេអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ទឹកដី និងធនធានរបស់ពួកគេ ដើម្បីវាយប្រហារលើអ៊ីរ៉ង់នោះ”។

ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Mousavi បានចោទប្រកាន់ទៅលើរដ្ឋឈូងសមុទ្រជាច្រើនថា បានអនុញ្ញាតឲ្យតម្រូវរបស់អ៊ីរ៉ង់ ប្រើប្រាស់ទឹកដីរបស់ពួកគេ ប្រឆាំងទៅនឹងទីក្រុងតេអេរ៉ង់ម្តងហើយម្តងទៀត ហើយបានព្រមានថា ផលិតកម្មប្រេងដែលជាខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ នឹងប្រឈមទៅនឹងហានិភ័យធ្ងន់ធ្ងរ ប្រសិនបើរឿងនេះនៅតែបន្ត។​

មេបញ្ជាការកងកម្លាំងអវកាសនៃកង IRGC បានសង្កត់ធ្ងន់ទៀតថា បញ្ជីគោលដៅដែលត្រូវវាយប្រហារ នឹងត្រូវបានពង្រីកកាន់តែធំជាងមុន ពោលគឺលែងកំណត់គោលដៅតែលើមូលដ្ឋានយោធាទៀតហើយ ដោយនឹងរួមបញ្ចូលទាំងវាលបូមប្រេង និងរោងចក្រចម្រាញ់ប្រេងសំខាន់ៗ នៅក្នុងប្រទេសអារ៉ាប់រួម (UAE) អារ៉ាប៊ីសាអូឌីត គុយវ៉ែត កាតា និងបារ៉ែនផងដែរ៕​

The post អ៊ីរ៉ង់ គំរាមពង្រីកការវាយប្រហារលើផលិតកម្មប្រេងរបស់ប្រទេសក្នុងតំបន់ឈូងសមុទ្រទាំងអស់ appeared first on .