អ៊ុងសាង ស៊ូជី

ហេតុផលមួយនេះហើយ ទើបបណ្តាលឲ្យលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានសម្រាលទោសឃុំខ្លួនក្នុងផ្ទះ
អ្នកទោសជាងបីពាន់នាក់ត្រូវបានដោះលែងឲ្យមានសេរីភាព តែក្នុងនោះអតីតប្រធានាធិបតីលោក វីន មីង និងប្រមុខដឹកនាំបក្សប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបសឹកភូមាសម្រាលទោសពីការឃុំខ្លួននៅក្នុងពន្ធនាគារ ជំនួសមកវិញដោយការឃុំខ្លួននៅក្នុងផ្ទះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

អ្នកនាំពាក្យរបបយោធាឧត្តមសេនីយ៍ Zaw Min Tun បាននិយាយកាលពីល្ងាចថ្ងៃទី១៧ ខែមេសាថា ចាប់តាំងពីអាកាសធាតុចេះតែឡើងកម្តៅខ្លាំងទៅៗ យើងកំពុងតែធ្វើការដើម្បីការពារអ្នកទោសឲ្យគេចផុតពីជំងឺគ្រុនក្តៅ ដោយមិនមែនតែលោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះទេ តែសម្រាប់អ្នកទោសរាល់គ្នា ជាពិសេសអ្នកដែលមានវ័យចំណាស់ គឺសុទ្ធសឹងតែត្រូវការការប្រុងប្រយ័ត្នជាចាំបាច់។

យ៉ាងណាទាក់ទងរឿងនេះនៅមិនទាន់ច្បាស់ថា លោកស្រីត្រូវបានគេផ្លាស់ទៅលំនៅឋាន ដែលធ្លាប់ត្រូវបានរបបយោធាមុនឃុំខ្លួនអស់រយៈពេលប្រមាណ ១៥ឆ្នាំ ឬក៏ទៅកាន់លំនៅឋានផ្សេងទៀតនោះទេ។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ក្រោយពីធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលលោកស្រីកាលពីឆ្នាំ២០២១ ខណៈអតីតមេដឹកនាំលទ្ធិប្រជាធិបតិយ្យវ័យ ៧២ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំពីបទឧក្រិដ្ឋរាប់ចាប់តាំងពីការក្បត់ជាតិ និងអំពើពុករលួយស៊ីសំណូកសូកប៉ាន់ជាដើម។

ផ្ទុយមកវិញក្រុមអ្នកគាំទ្រ និងក្រុមអ្នកវិភាគឯករាជ្យរបស់លោកស្រី ស៊ូជី បានលើកឡើងស្រដៀងគ្នាថា ការចោទប្រកាន់ទាំងនេះសុទ្ធសឹងតែជារឿងប្រឌិតឡើង ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើដូច្នេះចង់ឲ្យការដណ្តើមអំណាចមើលទៅមានភាពស្របច្បាប់តែប៉ុណ្ណោះ៕

The post ហេតុផលមួយនេះហើយ ទើបបណ្តាលឲ្យលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានសម្រាលទោសឃុំខ្លួនក្នុងផ្ទះ appeared first on .

ផ្ទះលោកស្រី អ៊ុងសាន ស៊ូជី គ្មានអ្នកណាហ៊ានដេញថ្លៃទេ
ផ្អែកតាមសារព័ត៌មាន Reuters បានរាយការណ៍មកថា គេពុំឃើញមានអ្នកដេញថ្លៃណាម្នាក់បង្ហាញវត្តមាន មកចូលរួមក្នុងកម្មវិធីដេញថ្លៃផ្ទះអតីតមេដឹកនាំកំពុងជាប់ពន្ធនាគារលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានកំណត់តម្លៃចាប់ពី ៩០លានដុល្លារឡើងទៅនោះទេ។

ផ្ទះដែលមានតម្លៃប្រហែល ៩០លានដុល្លារមួយនេះ ត្រូវបានគេសាងសង់ឡើងនៅក្បែរមាត់បឹង Inye ស្ថិតក្នុងទីក្រុងយ៉ាំងហ្គោន ជាមួយនឹងទំហំផ្ទៃដីចំនួន ០,៧៨ហិចតា ខណៈដែលវាត្រូវបានប្រកាសដាក់លក់ដោយការដេញថ្លៃតាមសំណើរបស់តុលាការកំពូល បន្ទាប់ពីមានទំនាស់ផ្លូវច្បាប់អស់រយៈពេលជាច្រើនឆ្នាំរវាងលោកស្រី អ៊ុងសាន ស៊ូជី និងបងប្រុសបង្កើតឈ្មោះលោក អ៊ុងសាន អ៊ូ ។

គួរជម្រាបថា នៅអំឡុងឆ្នាំ១៩៤៧ រដ្ឋបានប្រគល់ដីដែលមានទំហំ ០,៧៨ហិចតា ទៅកាន់លោកស្រី ឃិន ជី ដែលជាម្តាយរបស់បុគ្គលទាំងពីរគឺលោកស្រី អ៊ុងសាន ស៊ូជី និងលោក អ៊ុងសាន អ៊ូ បន្ទាប់ពីប្តីរបស់គាត់លោកឧត្តមសេនីយ អ៊ុងសាន ត្រូវបានគេធ្វើឃាត។ ក្រោយមកទៀត អ្នកទាំងពីរតែងតែមានទំនាស់ជាច្រើនលើកច្រើនសារ ទាក់ទងនឹងរឿងរ៉ាវកេរ្តិ៍អាករណ៍មួយនេះ ហើយនៅទីបំផុតតុលាការកំពូលបានសម្រេចដាក់ញត្តិ ដើម្បីធ្វើការដេញថ្លៃលំនៅដ្ឋាននោះ ព្រមទាំងបែកចែកប្រាក់ដែលលក់បាន៕

The post ផ្ទះលោកស្រី អ៊ុងសាន ស៊ូជី គ្មានអ្នកណាហ៊ានដេញថ្លៃទេ appeared first on .

ផ្ទះវីឡាលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានតុលាការដាក់ដេញថ្លៃក្នុងតម្លៃ ៩០លានដុល្លារ
តុលាការកំពូលដែលគ្រប់គ្រងដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា បានចេញសេចក្តីសម្រចបញ្ជាឲ្យដាក់លក់ផ្ទះលោកស្រី អ៊ុងសាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គោន ក្នុងតម្លៃដេញថ្លៃប្រមាណ ៩០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Irrawaddy ។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនអស់រយៈពេល១៥ឆ្នាំ នៅផ្ទះវីឡាម្តាយខ្លួនក្បែមាត់បឹងក្នុងទីក្រុងយ៉ាំងហ្គោន ក៏ប៉ុន្តែផ្ទះនេះបានក្លាយជាប្រភពនៃជម្លោះគ្រួសារ ដោយសារតែកាលពីអំឡុងឆ្នាំ២០០០ លោក Aung San Oo បានប្តឹងលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប្អូនស្រី និងបានអះអាងថាផ្ទះនោះជាផ្ទះរបស់គាត់ តែយ៉ាងណាក៏ត្រូវបានតុលាការច្រានចោល។ លុះឆ្នាំ២០១៦ តុលាការទីក្រុងយ៉ាំងហ្គោន បានសម្រចថាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវទទួលបានអាគារពីរជាន់ និងបានដីពាក់កណ្តាល​ ខណៈឯអាគារមួយផ្សេងទៀត និងដីដែលនៅសល់ជាកម្មសិទ្ធរបស់បងប្រុសរបស់លោកស្រីគឺលោក Aung San Oo ។

លើសពីនេះទៅទៀត នៅខែមករាឆ្នាំ២០១៩ លោក Aung San Oo បានប្តឹងទៅកាន់តុលាការកំពូលសាជាថ្មី ដោយដាក់ញត្តិដើម្បីធ្វើការដេញថ្លៃលំនៅដ្ឋាននោះ និងបែងចែកប្រាក់ដែលលក់បាន ហើយនៅទីបំផុតតុលាការកំពូល ដែលគ្រប់គ្រងដោយរបបយោធាបានសម្រចជាផ្លូវការកាលពីថ្ងៃទី២៥ ខែមករាសប្តាហ៍មុន។

គួរជម្រាបថា កាលអំឡុងឆ្នាំ១៩៤៧ រដ្ឋបានប្រគល់ដីទំហំ ០,៧៨ហិចតាដែលមានទីតាំងនៅក្បែរបឹង Inya ស្ថិតក្នុងទីក្រុងយ៉ាំងហ្គោនទៅកាន់លោកស្រី Khin Kyi ដែលជាម្តាយរបស់បុគ្គលទាំងពីរគឺលោកស្រី អ៊ុងសាន ស៊ូជី និងលោក Aung San Oo បន្ទាប់ពីប្តីរបស់គាត់លោកឧត្តមសេនីយ អ៊ុងសាន ត្រូវបានគេធ្វើឃាត ខណៈលោកស្រី Khin Kyi ក៏ជាអ្នកស្នាក់នៅក្នុងផ្ទះនោះរហូតដល់អនិច្ចកម្មនៅឆ្នាំ១៩៨៨ ។

មិនត្រឹមតែប៉ុណ្ណោះ ផ្ទះវីឡានេះធ្លាប់ធ្វើជាទីស្នាក់ការគណបក្សក្រៅផ្លូវការ ខណៈវាក៏ធ្លាប់ត្រូវបានទទួលស្វាគមន៍ឥស្សរជនជាន់ខ្ពស់មួយចំនួនផងដែររួមមាន អតីតប្រធានាធិបតីអាមេរិកលោក Barack Obama អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton និងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon ផងដែរ៕

The post ផ្ទះវីឡាលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានតុលាការដាក់ដេញថ្លៃក្នុងតម្លៃ ៩០លានដុល្លារ appeared first on .

កំពុងធ្លាក់ខ្លួនឈឺនៅក្នុងបន្ទប់ពន្ធនាគារ អ្នកស្រី អ៊ុងសាន ស៊ូជី ស្នើសុំព្យាបាលជំងឺនៅខាងក្រៅ
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានចុះផ្សាយនៅថ្ងៃទី ៥ខែកញ្ញានេះថា អតីតមេដឹកនាំមីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ បច្ចុបន្នត្រូវបានពិនិត្យ និងព្យាលបាលដោយវេជ្ជបណ្ឌិតនាយកដ្ឋានពន្ធនាគារ។

ចំពោះស្ថានភាពជំងឺនៅក្នុងបន្ទប់ឃុំខ្លួននេះ អ្នកស្រី ស៊ូជី បានស្នើសុំគ្រូពេទ្យដើម្បីពិនិត្យសុខភាពខ្លួនវិញនៅខាងក្រៅ ប៉ុន្តែត្រូវបានបដិសេធ ដោយមេដឹកនាំរបបយោធាមីយ៉ានម៉ា។

បើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua បាននិយាយថា អ្នកស្រីមានការហើមអញ្ចាញធ្មេញ ដោយមិនអាចបរិភោគអាហារបាននិងមានអការៈក្អួតចង្អោរផងដែរ។

អ្នកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមនឹងការឃុំខ្លួនក្នុងពន្ធនាគាររយៈពេល ២៧ឆ្នាំ លើបទឧក្រិដ្ឋចំនួន ១៩ករណី ប៉ុន្តែអ្នកស្រីបានបដិសេធរាល់ការចោទប្រកាន់ទាំងនោះ រាប់ចាប់តាំងពីការញុះញង់ រហូតដល់ការក្លែងបន្លំសន្លឹកឆ្នោត និងបទចោទអំពើពុករលួយជាដើម៕

The post កំពុងធ្លាក់ខ្លួនឈឺនៅក្នុងបន្ទប់ពន្ធនាគារ អ្នកស្រី អ៊ុងសាន ស៊ូជី ស្នើសុំព្យាបាលជំងឺនៅខាងក្រៅ appeared first on .

តុលាការមីយ៉ាន់ម៉ា កាត់ទោសលោកស្រី អង់សាន ស៊ូជី និងទីប្រឹក្សាសេដ្ឋកិច្ចលោកស្រី ឱ្យជាប់ទោស ៣ ឆ្នាំ
កាលពីថ្ងៃព្រហស្បតិ៍ទី ២៩ ខែកញ្ញា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងដោយរបបយោធា បានសម្រេចកាត់ទោសអតីតមេដឹកនាំ លោកស្រី អង់សាន ស៊ូជី និងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី គឺលោក Sean Turnell ដែលជាជនជាតិអូស្រ្តាលី ឱ្យជាប់ពន្ធនាគារម្នាក់ៗ ៣ ឆ្នាំ ពីបទរំលោភច្បាប់កិច្ចការសម្ងាត់ ។

លោកស្រី ស៊ូជី និងលោក Turnell សុទ្ធតែត្រូវបានតុលាការមីយ៉ាន់ម៉ា ចោទប្រកាន់ថាបានរំលោភបំពានទៅលើកិច្ចការសម្ងាត់របស់រដ្ឋាភិបាល ដែលតម្រូវឱ្យជាប់ទោសជាអតិបរមា ១៤ ឆ្នាំ ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីររូបនេះ បានសារភាពថាពួកគេគ្មានកំហុស ចំពោះការចោទប្រកាន់នេះឡើយ ។

ជាងនេះទៅទៀត លោក Turnell ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានទៅលើច្បាប់អន្តោប្រវេសន៍ផងដែរ ដោយគាត់ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ។ ប្រភពជាច្រើនដែលដឹងពីបញ្ហានេះ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា តុលារ បានសម្រេចផ្តន្ទាទោស ក្នុងការកាត់ក្តីដោយមិនបើកចំហរមួយ ដោយឱ្យលោកស្រី ស៊ូជី និងលោក Turnell ជាប់ពន្ធនាគារម្នាក់ ៣ ឆ្នាំ ។

លោកស្រី អង់សាន ស៊ូជី ដែលធ្លាប់ឈ្នះពានរង្វាន់ណូបែល ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងតិច ២៣ ឆ្នាំរួចមកហើយ នៅក្នុងករណីដាច់ដោយឡែកផ្សេងទៀត ដែលភាគច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពុករលួយ ។

គួរបញ្ជាក់ថា អតីតមេដឹកនាំមីយ៉ាន់ម៉ា រួមទាំងលោក Turnell និងសមាជិកមួយចំនួនទៀតនៃក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី បានស្ថិតនៅក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលត្រូវបានចាប់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត កាលពីដើមឆ្នាំមុន រួមទាំងអ្នកនយោបាយ សមាជិកសភា ការិយាល័យប្រជាធិបតេយ្យ សិស្ស និងអ្នកកាសែតផងដែរ ៕

The post តុលាការមីយ៉ាន់ម៉ា កាត់ទោសលោកស្រី អង់សាន ស៊ូជី និងទីប្រឹក្សាសេដ្ឋកិច្ចលោកស្រី ឱ្យជាប់ទោស ៣ ឆ្នាំ appeared first on .

តុលាការកំពូល សម្រេចដាក់ទោស អ៊ុងសាន​ ស៊ូជី ជាប់ពន្ធនាគារ ៣ ឆ្នាំបន្ថែម ពីបទបន្លំសន្លឹកឆ្នោត
អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាង ស៊ូជី ត្រូវបានតុលាករកំពូល រកឃើញថាមានពិរុទ្ធពីបទក្លែងបន្លំ ការបោះឆ្នោត កាលពីថ្ងៃសុក្រ ទី ២ កញ្ញា ហើយត្រូវបានចៅក្រមសម្រេចកាត់ទោស ឱ្យជាប់ពន្ធនាគាររយ:ពេល ៣ ឆ្នាំបន្ថែមទៀត ។

គួរឱ្យដឹងថា ស្រ្តីដែលធ្លាប់បានឈ្នះពានរង្វាន់ណូបែលរូបនេះ ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារ ដោយកម្លាំងយោធា កាលពីដើមឆ្នាំមុន ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយ:ពេល ១៧ ឆ្នាំ ។

ប៉ុន្តែ កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេវិនិច្ឆ័យថា បានប្រព្រឹត្តិខុស ជុំវិញការក្លែងបន្លំ នៅក្នុងការបោះឆ្នោតសកល នៅខែវិច្ឆិកា ឆ្នាំ ២០២០ នៅពេលដែលគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី បានឈ្នះសំឡេងឆ្នោតច្រើនលើសលុបពេក។

អ្នកនាំពាក្យក្រុមប្រឹក្សា របស់យោធាកាន់អំណាច មិនបានឆ្លើយតប ចំពោះសំណើសុំឱ្យធ្វើអត្ថាធិប្បាយ ជុំវិញការចោទប្រកាន់ទៅលើលោកស្រី អ៊ុងសាន ស៊ូធី ឡើយ ។

គួរឱ្យដឹងថា យោធា ដែលដឹកនាំដោយឧត្តម​សេនីយ៍ Min Aung Hlaing បានធ្វើរដ្ឋប្រហារដណ្តើមអំណាច នៅខែកុម្ភ: ឆ្នាំ ២០២១ ដើម្បីផ្តួលរំលំគណបក្សកាន់អំណាច NLD របស់លោកស្រី ស៊ូជី នៅប៉ុន្មានខែ ក្រោយពីការបោះឆ្នោត ដោយអះអាងថា មានករណីក្លែងបន្លំ ដែលមិនមានស៊ើបអង្កេតត្រឹមត្រូវ។ តែទោះជាយ៉ាងណា គណបក្ស NLD បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយនិយាយថា បក្សរបស់ខ្លួន ឈ្នះសំឡេងឆ្នោត ដោយយុត្តិធម៌ ៕

The post តុលាការកំពូល សម្រេចដាក់ទោស អ៊ុងសាន​ ស៊ូជី ជាប់ពន្ធនាគារ ៣ ឆ្នាំបន្ថែម ពីបទបន្លំសន្លឹកឆ្នោត appeared first on .