អ្នកនាំពាក្យសុខាភិបាល

លោកស្រី ឱ វណ្ណឌីន អំ​ពាវ​នាវ​ពល​​​រដ្ឋកុំ​ប្រើ​ប្រាស់​​ថ្នាំ​ដោយ​​ខ្លួន​ឯង បើ​សង្ស័យ​ឆ្លង​ជំងឺ​កូវី​ដ​១៩
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ
វណ្ណឌីន បានអំពាវនាវដល់ពលរដ្ឋ កុំប្រើប្រាស់ថ្នាំព្យាបាលដោយខ្លួនឯង
ប្រសិនបើសង្ស័យថា មានជំងឺកូវីដ១៩ ព្រោះងាយនឹងប៉ះពាល់ដល់អាយុជីវិត។
អ្នកនាំពាក្យអំពាវនាវបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី ២០ ខែមេសា
ឆ្នាំ ២០២០។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានស្នើដល់ប្រជាព​លរដ្ឋទាំងអស់ កុំប្រើប្រាស់ថ្នាំអ្វី ដោយគ្មានវិជ្ជបញ្ជាត្រឹមត្រូវ ប្រសិនបើសង្ស័យថា ខ្លួនមានឆ្លងជំងឺកូវីដ១៩ ព្រោះអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ លោកស្រីបន្តថា រហូតមកដល់ពេលនេះ គ្មានការបញ្ជាក់ណាមួយថា មានថ្នាំព្យាបាលជំងឺកូវី​ដ១៩​នោះទេ។ លោកស្រីសង្កត់ធ្ងន់ថា ការទិញថ្នាំយកមកប្រើប្រាស់ ដោយខ្លួនឯង​ផ្តេសផ្តាស ងាយនឹងប៉ះពាល់ដល់សុខភាព ព្រោះឱសថផ្សំឡើងពីសារធាតុគីមី អាចព្យាបាលសុខភាពយើងផង និងធ្វើឲ្យយើងគ្រោះថ្នាក់ផង។

ទន្ទឹមនឹងនេះ លោកស្រី ឱ វណ្ណឌីន ក៏បានផ្តាំផ្ញើដល់អ្នកដែលបានជាសះ​ស្បើយពី​ជំងឺកូវីដ១៩ ត្រូវប្រុងប្រយ័ត្នខ្ពស់ មិនត្រូវដើរលេងផ្តេសផ្តាសនោះទេ ព្រោះជំងឺនេះ អាចនឹងនៅសំងំពួននៅក្នុងខ្លួន ឬគ្រាន់តែសន្លប់មួយរយៈពេល ធ្វើឲ្យយើង​ពិនិត្យ​មើលមិនឃើញរោគសញ្ញា។

គិតត្រឹមព្រឹកថ្ងៃទី
២០ ខែមេសា ឆ្នាំ ២០២០ កម្ពុជា ពុំមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ
ពោលគឺរហូតមកដល់ពេលនេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន ១០៥
ក្នុងចំណោមអ្នកឆ្លងទាំងអស់ ១២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៥នាក់។
បើតាមលោកស្រី ឱ វណ្ណឌីន កម្ពុជា រកមិនឃើញមានអ្នកឆ្លងថ្មី ជំងឺកូវីដ១៩នោះទេ
រយៈពេល១សប្តាហ៍មកនេះ៕

The post លោកស្រី ឱ វណ្ណឌីន អំ​ពាវ​នាវ​ពល​​​រដ្ឋកុំ​ប្រើ​ប្រាស់​​ថ្នាំ​ដោយ​​ខ្លួន​ឯង បើ​សង្ស័យ​ឆ្លង​ជំងឺ​កូវី​ដ​១៩ appeared first on .

អ្នកនាំពាក្យសុ​ខា​ភិបា​ល ​អះអាង​ថា រាល់​ឧ​បករណ៍​ដែ​ល​ដាក់លក់​ដើម្បីវិ​ភាគ​រ​​ក​មេ​រោ​គកូវីដ១៩ គឺជា​ផ​លិ​ត​ផ​ល​ក្លែងក្លាយ
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាល បានឲ្យដឹងថា រាល់ឧបករណ៍ ឬសម្ភារផ្សេងៗ ដែលអាចវិភាគរក​មេរោគ​កូវីដ១៩ ផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម គឺជាផលិតផលក្លែងក្លាយ។

ការដាក់លក់សម្ភារបរិក្ខាពេទ្យទាំងអស់ គឺត្រូវតែឆ្លងកាត់មកក្រសួងសុខា​ភិបាលជាមុន​សិន ជាពិសេសនោះគឺក្រុមហ៊ុនដែលនាំចូល ត្រូវតែចុះបញ្ជីការជាមួយ​នឹងក្រសួងសុ​ខាភិបាល។ ពាក់ព័ន្ធនឹងការធ្វើតេស្តរកមេរោគកូវីដ១៩វិញ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចរួចហើយ គឺទី១ ធ្វើបាននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទី២គឺនៅ​វិទ្យាស្ថាន​ជាតិស្រាវជ្រាវសុខភាពសាធារណៈ ដែលតាំងតែពីរនេះគត់នៅកម្ពុជា ដែលទទួល​ការធ្វើតេស្តវិភាគនូវសំណាកផ្សេងៗ ដែលត្រូវបានបញ្ជូនមកពីបណ្តាមន្ទីរពេទ្យ ឬក៏ក្រុម​គ្រូពេទ្យដែលគាត់បានចុះទៅ​ស្រាវជ្រាវពីបងប្អូនប្រជាពលរដ្ឋយើង​ក្នុងពេល​ដែលមាន​​ករណីសង្ស័យណាមួយ ដើម្បីរកមេរោគកូវីដ១៩។”  នេះជាការលើកឡើង​របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។

ករណីបងប្អូនប្រជាពលរដ្ឋ ឬក៏អ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយ​លក់​​បរិក្ខាពេទ្យ ឬសម្ភារផ្សេងៗ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ គឺជាព័ត៌​មានមិនពិត ហើយអ្នកទាំងនេះនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន ព្រោះពុំ​ទាន់មាន​ព័ត៌មានណាមួយបញ្ជាក់ថាមានម៉ាស៊ីន វត្ថុ ឬឧបករណ៍ណាមួយ សម្រាប់ធ្វើវិ​ភាគនោះ​ឡើយ ក្រៅតែពីការវិភាគតែមួយគត់ដែល​ត្រូវបានទទួលស្គាល់ជា​ផ្លូវការពីអង្គការ​សុខភាពពិភពលោក គឺមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ និងមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំចាញ់បោក​ការលក់ដូរទាំង​នេះ ហើយទិញសម្ភារ ឬឧបករណ៍ទាំងឡាយនេះយកទៅប្រើប្រាស់ ព្រោះនឹងនាំ​ឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងផង។

គួររំលឹកថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល​នៃព្រះ​រាជាណាចក្រកម្ពុជា បានរកឃើញករណីអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន៨៧​ករណី​ហើយ ក្នុងនោះ០២ករណីបានជាសះស្បើយគឺ បុរសជនជាតិចិនអា​យុ៦០ឆ្នាំនៅ​ខេត្តព្រះសីហនុ និងស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកទេសចរនៃនាវា Viking Cruise Journey ហើយករណីទាំងអស់នៅកម្ពុជាភាគ​ច្រើនគឺជាករណីនាំ​ចូល៕ AKP

The post អ្នកនាំពាក្យសុ​ខា​ភិបា​ល ​អះអាង​ថា រាល់​ឧ​បករណ៍​ដែ​ល​ដាក់លក់​ដើម្បីវិ​ភាគ​រ​​ក​មេ​រោ​គកូវីដ១៩ គឺជា​ផ​លិ​ត​ផ​ល​ក្លែងក្លាយ appeared first on .

អ្នកនាំពាក្យសុខាភិបាល អះអាង​ថា​ គ្រូពេទ្យ ២ពាន់​នាក់​​បាន​បណ្តុះ​បណ្តាលរួចហើយ ត្រៀម​ប្រតិ​បត្តិ​ការស្រាវ​ជ្រាវ​រក​កូវី​ដ១៩
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួង​បាន​បណ្តុះបណ្តាលគ្រូពេទ្យចំនួន ២០០០នាក់រួចហើយ ដើម្បីត្រៀម​ប្រតិបត្តិការ​ស្រាវជ្រាវរកវីរុសកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា។ លោកស្រីបញ្ជាក់​បែប​នេះ ក្រោយសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០។

ក្រុមគ្រូពេទ្យប្រមាណ២០០០នាក់ ដែលទទួលបានការបណ្តុះបណ្តាល ត្រូវបានព​ង្រា​យ​នៅតាមរាជធានីខេត្តទាំង២៥ ដើម្បីប្រតិបត្តិការស្រាវជ្រាវរកអ្នកឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល។

ជាថ្មីម្តងទៀត លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណជន និងស្ថា​ប័ន​ពាក់ព័ន្ធទាំងអស់ ចូលរួមនូវវិធានការការពារ ការអនាម័យ លាងដៃ​ឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់រីករាលដាល និងឆ្លងវីរុសកូវីដ១៩។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានស្នើឲ្យមានការផ្អាក ឬកាត់បន្ថយ​ការ​ធ្វើដំណើរចេញទៅក្រៅប្រទេស តែបើករណីចាំបាច់​ត្រូវតែចេញទៅក្រៅប្រទេស បុគ្គលខ្លួនឯង ត្រូវមានវិធានការការពារខ្លួនឲ្យបានម៉ត់ចត់បំផុត។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា តាមការប៉ាន់ប្រមាណជំហានដំបូង
អ្នកជំងឺ Covid-19 នៅកម្ពុជា អាចនឹងមានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម ខណៈដែលកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១៨​​ ខែមីនា ឆ្នាំ២០២០ មានចំនួនអ្នកឆ្លងជំងឹ Covid-19 ចំនួន៣៥នាក់ហើយ៕

The post អ្នកនាំពាក្យសុខាភិបាល អះអាង​ថា​ គ្រូពេទ្យ ២ពាន់​នាក់​​បាន​បណ្តុះ​បណ្តាលរួចហើយ ត្រៀម​ប្រតិ​បត្តិ​ការស្រាវ​ជ្រាវ​រក​កូវី​ដ១៩ appeared first on .