អ្នកនិពន្ធជំនាន់ថ្មី

អ្នក​គាំទ្រ​ប្រលោមលោក រំភើប​ចិត្ត​ចំពោះ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​វេបសាយ​នៃ​អ្នក​និពន្ធ​ផ្ទាល់
កំណើន​អ្នក​អាន​សៀវភៅ បាន​ធ្វើ​ឲ្យ​វិស័យ​តែង​និពន្ធ​កាន់​តែ​រីក​ដុះដាល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ស្រប​ពេល​នេះ​ដែរ​ អ្នក​និពន្ធ​ ម៉ីសន សុធារី​ បាន​ដាក់​សម្ពោធ​​​ឲ្យ​ប្រើប្រាស់​វេបសាយ​បែប​ឌីជីថល​របស់​អ្នក​និពន្ធ​ផ្ទាល់​តែ​ម្ដង។

ការ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​វេបសាយ​បែប​ឌីជីថល ​​ជា​ការ​​ជួយ​សម្រួល​ដល់​មិត្ត​អ្នក​អាន ​ក៏​ដូចជា​ហ្វេន​ដែល​កំពុង​សម្រាក​ធ្វើការ​ពី​ផ្ទះ​ឬ​មិន​អាច​ចេញ​ទៅ​ណា​បាន​ក្នុង​អំឡុង​ពេល​នេះ។

កញ្ញា​​ នាង មុនីច័ន្ទ ជា​សិស្ស​ថ្នាក់​ទី​១២ និង​ជា​សមាជិក MST ហ្វេន​ក្លឹប ​បាន​ប្រាប់​កម្ពុជា​ថ្មី​​ ក្នុង​បទសម្ភាសន៍​ថា ​ប្អូន​​មាន​អារម្មណ៍​​សប្បាយចិត្ត ព្រោះ​ថា​នៅ​ក្នុង​សម័យ​កូវីដ​នេះ នរណា​ក៏​ខ្លាច​រអា​ការ​ឆ្លង​ជំងឺ​ ហើយ​នៅ​ពេល​ដែល​អ្នក​និពន្ធ​​សម្ពោធ​វេបសាយ​ផ្ទាល់ ​​គឺ​ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​អាន​ក្នុង​ការ​ចូល​ទៅ​អាន​រឿង​ថ្មីៗ​របស់​អ្នក​និពន្ធ​​បាន​គ្រប់​ពេល​វេលា​និង​ទី​កន្លែង។

កញ្ញា​ក៏​បាន​បន្ថែម​ជា​ការ​សំណូមពរ​ទៅ​កាន់​អ្នក​និពន្ធ​ថា ​សូម​ឲ្យ​អ្នក​និពន្ធ​ចេញ​រឿង​ស្នេហា​បែប​សិស្ស​វិទ្យាល័យ​ម្ដង​ ព្រោះ​នាង​ចូលចិត្ត​អាន​រឿង​ប្រភេទ​នេះ​ជា​ពិសេស។

កញ្ញា ​អ៊ិន បូបូ

ដោយឡែក​ កញ្ញា ​អ៊ិន បូបូ ជា​ជា​សមាជិក​ទសប៉ាកកា​មួយ​រូបក៏​បាន​ផ្ដល់​ចំណាប់អារម្មណ៏​រំភើបរីករាយដែរ​ថា ​កញ្ញា​មាន​អារម្មណ៍​ថា​ថ្មី ប្លែក ហើយ​ងាយស្រួល​ក្នុង​ការ​អាន គ្រប់​ចំណងជើង​របស់​អ្នក​និពន្ធ​មាន​បង្ហាញ​នៅ​លើ​វេបសាយ​ទាំងអស់ ចឹង​អ្នក​អាន​អាច​ជ្រើសរើស​ចំណងជើង​ដែល​ចង់​អាន​បាន​តាម​ចិត្ត​ និង​កាត់បន្ថយ​ចំណាយ​បាន​ខ្លះ​ បើ​ធៀប​ទៅ​នឹង​ការ​ទិញ​សៀវភៅ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា​ អាន​លើ​ឌីជីថល​ក៏​​មាន​ផល​រំខាន​តិច​តួច​ដល់​អ្នក​ដែល​មិន​ទម្លាប់ បើ​អ្នក​ខ្លះ​គាត់​ស្រឡាញ់​ការ​អាន​លើ​សៀវភៅ​ជាង។ តែ​យ៉ាង​ណា​ការ​បង្កើត​វេបសាយ​អាន​ ​ ជា​ការ​ឈាន​មួយ​ជំហាន​ទៀត​ សមស្រប​នឹង​កាលៈទេសៈ​បច្ចុប្បន្ន ជួយ​សម្រាល​អារម្មណ៍​ស្មុគស្មាញ​ក្នុង​រយៈ​ពេល​តឹងតែង​នេះ​បាន។

សូម​បញ្ជាក់​ដែរ​ថា ​អ្នក​និពន្ធ​ ម៉ីសន សុធារី​ ក៏​បាន​បញ្ចេញ​នូវ​ចំណងជើង​រឿង​ប្រលោម​ទាំង​ស្នេហា​និង​អបិយ​ជំនឿ​​​ខ្លះៗនៅ​លើ​វេបសាយបែប​ឌីជីថល​ថ្មី​ដែល​ទើប​តែ​សម្ពោធ​​ដូចជា ៖ បេះដូង​មេគង្គ , ស្រលាញ់​បង​ជ្រៅ​ជាង​សមុទ្រ , ថ្ងៃ​ណា​មួយ ​និង​ រូប​ខ្មៅ​ស្រអាប់៕

The post អ្នក​គាំទ្រ​ប្រលោមលោក រំភើប​ចិត្ត​ចំពោះ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​វេបសាយ​នៃ​អ្នក​និពន្ធ​ផ្ទាល់ appeared first on .

Galaxy Navatra ប្រកាស​ ​អ្នក​និពន្ធ​មាន​ស្នាដៃ​ម្នាក់​ទៀត​ចូល​ផលិតកម្ម​របស់​ខ្លួន
ក្រោយ​ពី​អ្នក​និពន្ធ​បទ​ភ្លេង Tho Meet បាន​ចាក​ចេញ​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ផ្សេង​ទើប​បាន​ប៉ុន្មាន​ថ្ងៃ​នេះ​មក នៅ​ម្សិលមិញ​នេះ ផលិតកម្ម Galaxy Navatra បាន​សម្រេច​នាំ​យក​អ្នក​និពន្ធ​បទ​ភ្លេង​ម្នាក់​ទៀត​មក​ចូល​រួម។

លោក យឹម
តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម​ខាង​លើ
បាន​បញ្ចេញ​ពី​រឿង​នេះ
នៅ​លើ​បណ្ដាញ​សង្គម​របស់​នា​ថ្ងៃ​ម្សិលមិញ
ដោយ​ទទួល​បាន​សាទរ​ជា​ច្រើន​ពី​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​ផលិតកម្ម។
តា​ស្រង់ បញ្ជាក់​ថា
អ្វី​ដែល​លោក​បាន និង​កំពុង​ធ្វើ
គឺ​ចង់​លើក​ទឹក​ចិត្ត
ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​អ្នក​និពន្ធ​វ័យ​ក្មេង
និង​មាន​ស្នាដៃ
ឲ្យ​មាន​ឱកាស​ទទួល​បាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត
ទាំង​សមត្ថភាព​ផ្ទាល់​ខ្លួន
កេរ្តិ៍ឈ្មោះ
និង​ឈាន​ទៅ​ធ្វើ​ឲ្យ​រីក​ចម្រើន​ខាង​ផ្នែក​ជីវភាព​ផង។

“ចាប់​ផ្តើម​ឲ្យ​ឱកាស​អ្នក​ភ្លេង​ថ្មី​ទៀត​ហើយ
ខ្ញុំ​តែង​តែ​ឲ្យ​ឱកាស​អ្នក​និពន្ធ​បទភ្លេង
និង​រួម​សហការ​ក្នុង​ការ​ធ្វើ​ចម្រៀង​រួម​គ្នា​ជានិច្ច​នា​ពេល​កន្លង​មក!”។
តាស្រង់ បញ្ជាក់​ថា ទាំង​លោក
និង​អ្នក​និពន្ធ
សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ដូច​គ្នា
ដូច្នេះ​ហើយ
ទាំង​សង្ខាង​អាច​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក
នូវ​ចំណុច​ណា​ដែល​ទាំង​សង្ខាង​នៅ​ខ្វះ​ចន្លោះ។
លោក ថ្លែង​ដូច្នេះ​ថា
“ពួក​គាត់​ព្រម​ទាំង​ខ្ញុំ​ក៏​មាន​បទ​ដែល​ទទួល​ជោគជ័យ​ដោយ​ការ​រួម​គ្នា​ផង​ដែរ
ពួក​គាត់​ខ្វះ​ខ្ញុំ​ជួយ​បន្ថែម
ខ្ញុំ​ខ្វះ​ក៏​បើក​ចិត្ត​ឱ្យ​ពួក​គាត់​ជួយ​បំពេញ
នេះ​ជា​ជីវិត​ការងារ!”។

អ្នក​និពន្ធ​ចំណូល​ថ្មី​របស់
Galaxy រូប​នេះ
ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា
ឃ្លាំង កុម្ភៈ
ដែល​មាន​ស្នាដៃ​ជា​ច្រើន​នៅ​ផលិតកម្ម​ចាស់​របស់​ខ្លួន
និង​នៅ​ខាង​ក្រៅ​ផលិតកម្ម។
តាម​លោក យឹម តា​ស្រង់ កុម្ភៈ
គឺ​ជា​អតីត​អ្នក​និពន្ធ​របស់​ផលិតកម្ម​សាន់ដេ
ហើយ​ចំពោះ​អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ
បាន​ដឹង​លឺ​ថា រូប​គេ​បាន​មក​ចូល​ជាមួយ
Galaxy នា​ពេល​នេះ
ក៏​ព្រោះ​តែ អ្នកនិពន្ធ​បទ​ភ្លេង​រូប​នេះ
បាន​អនុវត្ត​ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ផលិតកម្ម​ចាស់​ហើយ។

តាម​ការ​បង្ហើប
ឃ្លាំង កុម្ភៈ បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល
៥ឆ្នាំ ជាមួយ​ផលិតកម្ម Galaxy
Navatra រួច​រាល់​ហើយ។
យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា
កុម្ភៈ នឹង​បញ្ចេញ​ស្នាដៃ​ដំបូង​របស់​គេ​នៅ​ពេល​ណា​នៅ​ឡើយ។
បក​ទៅ​ស្នាដៃ​លេច​ធ្លោ​របស់
កុម្ភៈ​មុន​មក​ចូល​រួម​ជាមួយ​ផលិតកម្ម​របស់​ឧកញ៉ា​វ័យ​ក្មេង
ឡេង ណាវ៉ាត្រា វិញ មាន​បទ
“បេះដូង​ចេះ​ស្រវឹង!”
របស់ នាង គន្ធា
“អ្នក​ខាង​នេះ
នឹក​អ្នក​ខាង​នោះ”
និង​បទ “មនុស្ស​ដូច​ខ្ញុំ”
របស់ តន់ ច័ន្ទ​សីម៉ា
ជា​ដើម
ដែល​សុទ្ធ​បទ​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​ចង្កោម​យុវវ័យ៕
ប្រភព៖
Sabay

The post Galaxy Navatra ប្រកាស​ ​អ្នក​និពន្ធ​មាន​ស្នាដៃ​ម្នាក់​ទៀត​ចូល​ផលិតកម្ម​របស់​ខ្លួន appeared first on .