អ្នកឧកញ៉ា គ្រី ទូច

ព្រះមហាក្សត្រ ផ្តល់គោរមងារ«អ្នកឧកញ៉ាឧត្តមមង្គលសោភ័ណ្ឌ គ្រី​ ទូច» ដល់បងបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជូនដល់ឯកឧត្តម គ្រី ទូច ជា«អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ្ឌ គ្រី​ ទូច» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៥១០។

ក្នុងព្រះរាជក្រឹត្យព្រះករុណា ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលបានទ្រង់យល់ ឯកឧត្តម គ្រី ទូច បានបរិច្ចាគកម្លាំងកាយ-ចិត្ត និងទ្រព្យធនប្រកបដោយ សទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ដ៏ឧត្តុង្គឧត្តមនៅកម្ពុជា។  ឯកឧត្តម គ្រី ទូច ដែលប្រកបដោយសេចក្ដីរាប់អានដ៏ប្រសើរខ្ពង់ខ្ពស់ បានប្រកាន់ខ្ជាប់ក្នុងសេចក្តីស្រឡាញ់ដ៏វិសេស ហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌ បូជាចំពោះព្រះពុទ្ធសាសនា ។

បើតាមព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្រ បានទ្រង់យល់ ឯកឧត្តម គ្រី ទូច បានចូលរួមការងារបម្រើជាតិ មាតុភូមិ តាមរដ្ឋធម្មនុញ្ញនៃកម្ពុជា ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាព សន្តិសុខសង្គម បានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដីក្រោមកិច្ចដឹកនាំដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តម គ្រី ទូច ជាកូនបង្កើតអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ ឯកឧត្តមជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ ជាបងបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកបាទក្រហមកម្ពុជា។

ឯកឧត្តម គ្រី ទូច ធ្លាប់ជាទី​ប្រឹក្សា​ក្រសួង​មហា​ផ្ទៃ​ ជា​អនុ​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​មុខ​កំពូល និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​សំបួរ​មាស​នៃ​គណ​បក្ស​ប្រជា​ជន​​កម្ពុជា៕

The post ព្រះមហាក្សត្រ ផ្តល់គោរមងារ«អ្នកឧកញ៉ាឧត្តមមង្គលសោភ័ណ្ឌ គ្រី​ ទូច» ដល់បងបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី appeared first on .