ឥណ្ឌូនេស៊ីទិញអង្ករ

ឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាប្រមាណជាង ១២ម៉ឺនតោន ក្នុងពេលឆាប់ៗនេះ
ប្រទេសឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន( ១២៥ ០០០តោន) ក្នុងនោះអង្ករស មានចំនួន ១សែនតោន ក្នុងពេលឆាប់ៗខាងមុខនេះ។នេះបើយោងតាមកិច្ចប្រជុំទ្វេភាគីរវាង ក្រសួងពាណិជ្ជកម្មកម្ពុជា ភាគីពាក់ព័ន្ធ ជាមួយលោក Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ជាលទ្ធិផលនៃកិច្ចជំនួបទ្វេភាគីរវាង កម្ពុជា និងឥណ្ឌូណេស៊ីបានឯកភាពគ្នារួមមាន៖ គឺភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

ជាងនេះទៀត កិច្ចប្រជុំនេះដែរ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា៖« ភាគីទាំងពីរ ក៏បានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។ លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ»។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំដដែល កម្ពុជា និង ឥណ្ឌូណេស៊ី ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយផ្អែក និងពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដែលបានចែករំលែកទៅវិញទៅមកនូវ ប្រវត្តិសាស្រ្ត សាសនា ការផ្សាភ្ជាប់នយោបាយ រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ភាគីកម្ពុជា ក៏បានស្នើឱ្យភាគីមិត្ត ឥណ្ឌូណេស៊ីមានកិច្ចសហប្រតិបត្តិការបន្ថែមរួមមាន៖ ជម្រុញ ការបញ្ជាទិញ អង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយះយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាព រដ្ឋាភិបាល និងរដ្ឋាភិបាល (G2G), ឯកជន និង ឯកជន (B2B)។ បន្ថែមពីនេះ កម្ពុជា ក៏បានលើកទឹកចិត្ត អ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ ដោយទាក់ ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិជាដើម៕

អត្ថបទ៖ ពិសី

The post ឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាប្រមាណជាង ១២ម៉ឺនតោន ក្នុងពេលឆាប់ៗនេះ appeared first on .