ឧកញ៉ាស្រុកខ្មែរ

មកស្គាល់ ឧកញ៉ា២រូប ជាអតីតចៅហ្វាយខេត្តបាត់ដំបង ក្រោយឆ្នាំ១៩០៧
​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចំ​បាំង​រាំង​ជល់ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស១៥​-​១៦​-​១៧​-​១៨ ដោយត្រាខេត្ត​បាត់ដំបង​​ក្រោម​សម័យ​គ្រប់គ្រង​​ដោយ​ថៃ​។

នៅ​ចុង​សត​វត្ស​ទិ១​៨​ដល់​ដើម​សតវត្ស​ទី​២០​ ខេត្ត​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម​អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា «ត្រ​កូល​អភ័យ​វង្ស​» ​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧។ តាម​សន្ឋិ​សញ្ញា​បារាំង-សៀម ​ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​ឱ្យកម្ពុជា​វិញ​នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាង​មួយ​សតវត្ស​រ៍នោះគឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ(ដែន​ដី​លាវ)​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។

បើយោង​តាម​ឯកសារ​ដែល​បាន​ដក​ស្រង់​ពី​សៀវ​ភៅ​រាជកិច្ច​ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​ជាតិ​ភ្នំពេញ​ ឃើញ​ថា​មាន​ចៅហ្វាយ​ ឬ​ភិបាលខេត្ត​ជា​ច្រើន​រូប​បាន​ដឹកនាំ​នៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​ បន្ទាប់​ពី​លោក​ម្ចាស់​ កថាថន ឈំ វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ មកដល់បច្ចុប្បន្នមានចៅហ្វាយខេត្ត ឬអភិបាលខេត្ត ចំនួន៣៣រូបហើយ ក្នុងនោះមាន២រូប មានគោរមងារជា «ឧកញ៉ា»។

ចៅហ្វាយខេត្តឬអភិបាលខេត្ត ដែលមានងារជាឧកញ៉ា នោះរួមមាន ទី១. ឧកញ៉ា អភិបតីសេនា អែម អរុណ កាន់តំណែងជាចៅហ្វាយខេត្ត ចាប់ពីឆ្នាំ១៩០៨ ដល់ឆ្នាំ១៩២២ ស្ថិតក្នុងរជ្ជកាល ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ និងទី២. ឧកញ៉ា ចុង ទួន កាន់តំណែងជាចៅហ្វាយខេត្ត ចាប់ពីឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៩ ស្ថិតក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនីវង្ស។

នាពេលបច្ចុប្បន្នមាន លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង ដែលផ្លាស់ប្តូរមកពីខេត្តកំពង់ធំ ចំណែកលោក ងួនត រតនៈ ទៅកាន់ខេត្តនោះវិញ។ ខេត្តបាត់ដំបង មានក្រុង/ស្រុកចំនួន ១១ ក្រុងសែនមនោរម្យ, ស្រុកសង្កែ, ស្រុកបាណន, ស្រុកបវេល, ស្រុកឯកភ្នំ, ស្រុកភ្នំព្រឹក, ស្រុកកំរៀង, ស្រុករតនមណ្ឌល, ស្រុកសំឡូត់, ស្រុកគាល់ក្រឡ និងស្រុកសំពៅលូន៕

អត្ថបទ៖ សុកធា

The post មកស្គាល់ ឧកញ៉ា២រូប ជាអតីតចៅហ្វាយខេត្តបាត់ដំបង ក្រោយឆ្នាំ១៩០៧ appeared first on .

ណែនាំឱ្យស្គាល់ឧកញ៉ាម្នាក់ ជាស្ថាបនិកសៀវភៅ «គតិលោក» និងបាននាំពុទ្ធសាសនាទំនើបនិយមចូលមកប្រទេសកម្ពុជា
សៀវភៅ «គតិលោក» គឺជាសំយោគកថារបស់ឧកញ៉ា សុត្តន្តប្រីជាឥន្ទ ដែលជាអ្នកជំនាញទាំងផ្នែកពុទ្ធសាសនា ទាំងផ្នែកភាសាជាតិ ភាសាបាលី ភាសាសំស្រឹ្កត និងភាសាថៃ។ សៀវភៅនេះ បានបង្កប់នូវអត្ថន័យអប់រំជាច្រើនក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃដោយអ្នកនិពន្ធបានច្របាច់បញ្ចូលរឿងខ្លីជាច្រើន សម្រាប់ជាការទូន្មាន អប់រំ និងលាតត្រដាង បញ្ហាគ្រប់ប្រភេទដែលមាននៅក្នុងសង្គមមនុស្ស ឬជីវិតមនុស្ស។

តើ ឧកញ៉ា សុត្តន្តប្រីជាឥន្ទ មានប្រវត្តិបែបណា? ក្រៅពីសៀវភៅ គតិលោក តើលោកឧកញ៉ាបានបន្សល់ទុកស្នាដៃអ្វីខ្លះ?

ឧកញ៉ា សុត្តន្តប្រីជាឥន្ទ

យោងតាមសៀវភៅដែលមានចំណងជើងថា «សុត្តន្តប្រីជាឥន្ទ និងស្នាដៃ» របស់បណ្ឌិតសភាចារ្យ ឃីង ហុកឌី បោះពុម្ពផ្សាយនៅឆ្នាំ២០១២ បានឱ្យដឹងថា ឧកញ៉ា សុត្តន្តប្រីជាឥន្ទ មានឈ្មោះដើមថា «ឥន្ទ» បានកើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៨៥៩ មានដើមកំណើតនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកមាន ម្ដាយឈ្មោះមុំ និងឪពុកឈ្មោះ បញ្ចងកែ។

នៅក្នុងដំណើរជីវិតសិក្សារៀនសូត្ររបស់លោកឧកញ៉ា គឺចាប់ផ្ដើមនៅអាយុ១០ឆ្នាំ។ នៅអាយុ ១០ឆ្នាំនេះ លោកឧកញ៉ា បានចូលទៅរៀនបកប្រែព្រះត្រៃបិដក។ នៅអាយុ ១៥ឆ្នាំ លោកបានបួសជាសាមណេរមួយវស្សា នៅវត្តព្រែកពោធិ៍ ។ ក្រោយពេលលោកបានសិក្ខាបទជាសាមណេរ ក៏ទៅរៀននៅស្រុកព្រះត្រពាំង (កម្ពុជាក្រោម) ហើយនៅអាយុ ១៨ឆ្នាំ បានមករៀននៅសំណាក់លោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ ក្នុងវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ។

ក្រោយមកទៀត នៅអាយុ ១៩ឆ្នាំ លោកបានបានសិក្សារៀនសូត្រជាមួយ ព្រះគ្រូ អាចារ្យ សុខ នៅវត្តកែវ នាខេត្តបាត់ដំបង។ លុះអាយុ ២០ឆ្នាំ លោកឧកញ៉ា បានបួសជាភិក្ខុ។ នៅឆ្នាំបន្ទាប់មកទៀត លោកក៏បានទៅបន្តការសិក្សានៅក្រុងបាងកក (ប្រទេសថៃ) អស់រយៈពេល ៧ឆ្នាំ ទើបវិលត្រឡបមកខេត្តបាត់ដំបងវិញ។ លោកក៏បានមកគង់នៅវត្តកណ្ដាលបានរយៈពេល ១០ឆ្នាំទៀត ទើបលោកលាចាកសិក្ខាបទ ហើយមានគ្រួសារដ៏កក់ក្តៅមួយ នៅភូមិជ្វាធំ។

លោកឧកញ៉ាសុត្តន្តប្រីជាឥន្ទ គឺជាបញ្ញវន្តមួយរូបដែលមានទេពកោសល្យយ៉ាងខ្លាំងខាងកំណាព្យកាព្យឃ្លោង និងបានប្រែអត្ថបទពីបាលីទៅជាភាសាខ្មែរ សម្រាយបានរហូតដល់ ៤៤មុខ។ នៅសម័យសៀមត្រួតត្រាខេត្តបាត់ដំបង លោក កថាថន ឈុំ ជាចៅហ្វាយខេត្ត បានតែងតាំងលោកជាហ្លួងវិចិត្តវោហារ និងជាទីប្រឹក្សាកិច្ចការផ្សេងៗក្នុងខេត្ត។ ក្រោយសៀមបានប្រគល់ខេត្តបាត់ដំបងមកឱ្យខ្មែរយើងវិញ នៅឆ្នាំ១៩០៧ លោកបានមកបំពេញការងារនៅទីក្រុងភ្នំពេញអស់រយៈពេល១០ឆ្នាំ គិតចាប់ពី ឆ្នាំ១៩១៤ ដល់ឆ្នាំ១៩២៤ មានឋានៈជា ឧកញ៉ា សុត្តន្តប្រីជាឥន្ទ។ ក្នុងចន្លោះ១០ឆ្នាំនេះលោកឧកញ៉ា បានជួយតែងសព្វវចនាធិប្បាយខ្មែរ នៅទីសាលាបាលី រួចកិច្ចការទើបលោកលារាជការត្រឡប់មករស់នៅឯខេត្តបាត់ដំបងវិញ។

ស្នាដៃរបស់លោកក្នុងវិស័យអក្សរសាស្ត្រយើងឃើញមានដូចជា គតិលោក ចំនួន១០ភាគ ដែលបានបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ១៩៧១, កាព្យ និរាសនគរវត្ត បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ១៩៦៩ , រឿងអំបែងបែក ចារនៅលើសាស្ត្រាស្លឹករឹត, បឋមសម្ពោធិ ចារនៅលើក្រាំង, លោក នីតិបករណ៍ ជាគាថាបាលីអធិប្បាយជាកំណាព្យភាសាខ្មែរ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ១៩៥៣, សុភាសិតច្បាប់ស្រី បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ, ក្បួនមេកាព្យ, ព្រះពង្សាវតាខ្មែរ និងស្នាដៃដទៃច្រើនទៀតបូករួមមាន ៤៤ មុខ។ បន្ថែមលើសនេះ លោកឧកញ៉ា ក៏បាននាំយកពុទ្ធសាសនាទំនើបមកកម្ពុជាផងដែរ ដែលជនជាតិខ្មែរនាដើមសតវត្សទី២០ ហៅថា ព្រះពុទ្ធសាសនាធម៌ថ្មី ដែលមានអ្នកប្រាជ្ញជាបង្គោល ដូចជា ព្រះអង្គ ជួន ណាត, ព្រះអង្គ ហួត តាត លុះក្រោយមកបញ្ញវន្តសង្ឃពីរអង្គនេះ ក៏បានឡើងជាសម្ដេចសង្ឃ។ មិនត្រឹមតែប៉ុណ្ណោះ ពុទ្ធសាសនាធម៌ថ្មី ក៏មានការគាំទ្រពី អាចារ្យ ហែម ចៀវ , អាចារ្យ ប៉ាង ខាត់, អាចារ្យ ខៀវ ជុំ ជាដើម។ ព្រះសង្ឃ អាចារ្យ ដែលគាំទ្រនេះ សុទ្ធតែអ្នកដែលមានចំណេះដឹងជ្រៅជ្រះ ទាំងផ្នែកព្រះពុទ្ធសាសនា ទាំងផ្នែកភាសាបាលី-សំស្រ្កឹត ភាសាបុរាណ ភាសាសៀមជាអាទិ។

សូមជម្រាបជូនថា ស្នាដៃនិពន្ធទាំងអស់របស់លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ បានបង្ហាញឱ្យឃើញថា លោកពិតជាមានទេពកោសល្យតែងនិពន្ធទាំងបញ្ហាពុទ្ធចក្រនិងអាណាចក្រ ពោលគឺជាតម្រូវការរបស់មនុស្សលោកតែម្តង។ ជាពិសេស គឺជនជាតិខ្មែរនាសម័យកាលនោះ និងសម័យកាលក្រោយមកទៀត ដែលចង់ចេះចង់ដឹងជាចាំបាច់ ដើម្បីរៀបចំជីវិតប្រកបដោយសេចក្តីសុខ។ រាល់ស្នាដៃរបស់លោក ការតែងនិពន្ធនោះក៏នៅតែមានតម្លៃសម្រាប់ការប្រតិបត្តិ ជាក់ស្តែងរហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ។

លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ បានទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩២៤ ដោយរោគព្យាធិ ក្នុងព្រះជន្ម ៦៥ឆ្នាំ៕

អត្ថបទ៖ សុកធា

The post ណែនាំឱ្យស្គាល់ឧកញ៉ាម្នាក់ ជាស្ថាបនិកសៀវភៅ «គតិលោក» និងបាននាំពុទ្ធសាសនាទំនើបនិយមចូលមកប្រទេសកម្ពុជា appeared first on .

អបអរសាទរ! លោកឧកញ៉ា អេង ប៉សែ ប្រកាសចូលជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា
សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី៣០ មេសា ឆ្នាំ២០២១នេះ បានប្រកាសបញ្ចូល និងស្វាគមន៍យ៉ាងកក់ក្ដៅនូវសមាជិកថ្មី គឺលោកឧកញ៉ា អេង ប៉សែ ដែលមានតួនាទី ជាប្រធានក្រុមហ៊ុន ប៉ សែ ស្ទីល អុីមផត & អិតផត ឯ.ក( POR SE STEEL IMPORT & EXPORT CO., LTD.) ។

ក្រុមហ៊ុន ប៉ សែ ស្ទីល អុីមផត & អិតផត ឯ.ក របស់លោក ឧកញ៉ា អេង ប៉សែ ជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយដែកជាច្រើនប្រភេទ ដល់ការសាងសង់ ទាំងខ្នាតតូច និងខ្នាតធំ គ្រប់តម្រូវការរបស់អតិថិជនលើទីផ្សារក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បច្ចុប្បន្ន ក្រុមហ៊ុន POR SE STEEL IMPORT & EXPORT CO., LTD. មានដៃគូសហការជាច្រើន កំពុងប្រតិបត្តិការ ការងារផ្នែកសាងសង់នេះជាច្រើនជូនអតិថិជនរបស់ខ្លួន។ បេសកកម្មដ៏ចម្បងរបស់ក្រុមហ៊ុន គឺសាងភាពអស្ចារ្យជូនអតិថិជន តាមរយៈការផ្ដល់ជូននូវផលិតផល ដែលមានគុណភាពល្អ ទំនុកចិត្តខ្ពស់ និងសេវាកម្មល្អបំផុតជូនអតិថិជន៕

ចុចអាន៖ កូវីដរាតត្បាតខ្លាំង ឧកញ៉ា អេង ប៉សែ និងសប្បុរជននានាផ្ដល់ជំនួយឧបត្ថម្ភដូចភ្លៀងរលឹមដល់ស្រុកមួយចំនួនក្នុងខេត្តតាកែវ

The post អបអរសាទរ! លោកឧកញ៉ា អេង ប៉សែ ប្រកាសចូលជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា appeared first on .

អ្នកជំនួញ សប្បុរសជន មិនមែនចេះតែទទួលគោរមងារជា ឧកញ៉ាទេ ទាល់តែគ្រប់លក្ខខណ្ឌទាំងនេះសិន
ប្រិយមិត្តអ្នកគាំទ្របានផ្ញើសារមកកាន់គេហទំព័រឧកញ៉ាញូស៍ Oknhanews ដោយលើកឡើងទាក់ទងគោរមងារឧកញ៉ានៅក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្នច្រើន គួរឲ្យកត់សម្គាល់។ មួយទសវត្សចុងក្រោយនេះ យើងឃើញមានអ្នកជំនួញ សប្បុរសជនជាច្រើនទទួលបានងារឧកញ៉ាជាបន្តបន្ទាប់ ក្រោយពីពួកគាត់បានជួយដល់សង្គមជាច្រើនតាមរយៈការបរិច្ចាគថវិកាជូនរដ្ឋាភិបាល ការជួយដល់ជនក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០១៧ កំណត់ថាអ្នកដែលអាចមានងារជា ឧកញ៉ា លុះត្រាតែ បានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារ: ដែលមានតម្លៃលើសពី ៥០ម៉ឺនដុល្លារឡើងទៅ។ ខណៈ​ពី​មុន​គោរមងារ «​ឧកញ៉ា​» តម្រូវ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​បោះត្រា និង​ចុះហត្ថលេខា​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែមេសា​២០១៧ បាន​សម្រេច​ថា ចំណុច​ទី​១ មាត្រា​ទី​២ នៃ​អនុ​ក្រឹ​ត​លេខ​១៥ ចុះ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​១៩៩៤ ត្រូវ​បាន​ធ្វើការ​កែសម្រួល​ដូច​តទៅ៖

ទី​១​ថ្មី ៖ សប្បុរសជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារ​ដែល​មាន​តម្លៃលើស​ពី​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ​ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ។ អនុក្រឹត្យ ដដែល​នោះ​បាន​បញ្ជាក់ថា ចំពោះ​សប្បុរសជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារ​ដែល​មាន​តម្លៃលើស​ពី​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស្នើ​សុំ​ព្រះរាជ​យោ​បល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះ​រាជទាន​គោរមងារ​ជា «​ឧកញ៉ា​» ។ បទ​ប្ប​ញ្ញាតិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​អនុ​ក្រឹ​ត​នេះ​ត្រូវ​ទុកជា​និ​រាករ​ណ៏។

មន្ត្រី​ព្រះ​បរមរាជវាំងមួយរូប សូមមិនចេញឈ្មោះ ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ប៉ាន់ស្មានរបស់លោក ​ចាប់តាំងពី​ឆ្នាំ​១៩៩៥​ រហូត​ដល់​ឆ្នាំ​២០២១នេះ​ចំនួន ឧកញ៉ា​នៅ​កម្ពុជាមានការ​កើនឡើង​ដល់​១​ពាន់នាក់ជាង៕

The post អ្នកជំនួញ សប្បុរសជន មិនមែនចេះតែទទួលគោរមងារជា ឧកញ៉ាទេ ទាល់តែគ្រប់លក្ខខណ្ឌទាំងនេះសិន appeared first on .