ឧកញ៉ា ខូវ សម្បត្តិ

អគារភ្លោះកប់ពពកដំបូងគេនៅខេត្តកំពត របស់ឧកញ៉ាម្នាក់ កំពុងពន្លឿនការសាងសង់
អគារពាណិជ្ជកម្មភ្លោះកប់ពពក​ដំបូង​គេ​នៅ​ក្រុង​កំពត ខេត្ត​កំពត ​​​របស់​ក្រុមហ៊ុន​ ថៃ ប៊ុនរ៉ុង ​​ដែល​មាន​លោក​ឧកញ៉ា ​​ខូវ សម្បត្តិ ជា​អគ្គនាយក​ក្រុមហ៊ុន កំពុង​តែ​ពន្លឿន​ការ​សាងសង់​ឡើង​វិញ ​ដើម្បី​បញ្ចប់​តាម​ផែនការ​របស់​ក្រុមហ៊ុន បន្ទាប់​ពី​ផ្អាក​មួយ​រយៈ ដោយសារ​មាន​វិបត្តិ​កូវីដ-១៩។

លោកឧកញ៉ា ​​ខូវ សម្បត្តិ (ឆ្វេងដៃ)

លោកសាស្រ្តាចារ្យ ទួស សាភឿន អ្នកគ្រប់គ្រងគម្រោង​អគារ​ភ្លោះ​កប់​ពពក​មួយ​នេះ ​​បាន​ថ្លែង​ឱ្យ​ដឹង​​កាល​ពី​សប្តាហ៍​មុន​ថា បន្ទាប់ពី​ផ្អាក​មួយ​រយៈពេល​ខ្លី ​ពេល​នេះ​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​វិញ​ហើយ ខណៈ​ដែល​មក​ដល់​​ពេល​នេះ ​ការ​សាងសង់​​បាន​​ឈាន​ដល់​ជាន់​ទី​៨។ លោកសាស្រ្តាចារ្យ បាន​បន្ត​ថា អ្វី​ដែល​ធ្វើ​ឱ្យ​យឺត​យ៉ាវ​គឺ ការ​សាងសង់​គ្រឹះ​អគារ ​​ដែល​បាន​ចំណាយ​ពេល​ដល់​ទៅ​១​ឆ្នាំ​ឯណោះ។

“គម្រោង​នេះអាច​នឹង​បញ្ចប់គ្រោងតួអគារទាំងមូល នៅចុងឆ្នាំ២០២៣ និងអាច​ដាក់ឱ្យ​ដំណើរការចុងឆ្នាំ​២០២៤ ខាងមុខ ប្រសិនជាមិនមានការប្រែប្រួលទេនោះ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ​មានសណ្ឋាគារ អាផាតម៉ិន​ទំនើប ភោជនីយដ្ឋាន ការិយាល័យ Sky Bar ផ្សារទំនើប ហាងស្ទីម សោណា កន្លែងហាត់ប្រាណជាដើម”។ លោកសាស្រ្តាចារ្យ ទួស សាភឿន បាន​បញ្ជាក់​បន្ថែម។

គួរ​បញ្ជាក់​ថា អគារភ្លោះខាងលើ​នេះ​​​មាន​ឈ្មោះថា ថៃ ប៊ុនរ៉ុង កំពត បៀលឌីង ​មាន​តម្លៃ​ជាង​ ៩៥​លាន​ដុល្លារ បាន​បើកការដ្ឋានសាងសង់ កាល​ពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៩ ដែល​មាន​ទីតាំង​ស្ថិតនៅ​គល់​ស្ពាន​ចាស់ ក្នុងភូមិ១ឧសភា សង្កាត់ កំពង់កណ្តាល ក្រុងកំពត។ អគារទី១ មានកំពស់៤៣ជាន់ និងអគារទី២ មានកំពស់រហូតដល់ ៤៧ជាន់ ដោយ​ក្រុមហ៊ុន​សម្រេច​បន្ថែម​២​ជាន់​ទៀត ខណៈ​ដែល​​គម្រោង​ដំបូង​​​ត្រឹម​៤៥​​ជាន់។

ការ​បើកការដ្ឋានសាងសង់អគារថៃ ប៊ុនរ៉ុង កំពត បៀលឌីង ​នេះ ​គឺ​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្រ្ត​សំណង់​អគារ​លំដាប់អន្តរជាតិជាលើកដំបូង និងខ្ពស់ជាងគេនៅខេត្តកំពត ដោយ​អាចបំពេញតម្រូវកានិងបង្កើ​នទំនុកចិត្តដល់ វិនិយោគិន ភ្ញៀវជាតិ អន្តរជាតិ ដែលជាហេតុធ្វើ​ឱ្យខេត្តនេះអាចពង្រឹងនិងងព្រីកឥទ្ធិពលរបស់ខ្លួន​បានមួយ​កម្រិត​ទៀតផងដែរ ខណៈដែលខេត្តនេះ​មាន​សក្ដានុពលមិនចាញ់ខេត្តដទៃទៀតឡើយ។

ខេត្ត​កំពត ត្រូវ​បាន​គេ​ដឹង​ថា ជា​ខេត្ត​មួយ​មាន​សក្ដានុពល​ខ្លាំង ជា​ពិសេសគឺ​មាន​តំបន់​ទេសចរណ៍​​​ជិត២០កន្លែង ដែល​បានទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និងអន្តរជាតិ​​​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ បច្ចុប្បន្ន​រដ្ឋាភិបាល​ក៏កំពុង​តែ​ស្ថាបនាកន្លែង​ទេសចរណ៍បន្ថែមទៀត ​ហើយជា​​ពិសេស​នៅ​តាមតំបន់ឆ្នេរ​ផង​ដែរ៕

The post អគារភ្លោះកប់ពពកដំបូងគេនៅខេត្តកំពត របស់ឧកញ៉ាម្នាក់ កំពុងពន្លឿនការសាងសង់ appeared first on .

ដឹងអត់ថា សណ្ឋាគារ Great Duke នៅជិតផ្សារដើមគរ ជារបស់ឧកញ៉ារូបណា?
សណ្ឋាគារ Great Duke ជាសណ្ឋាគារ​លំដាប់​ផ្កាយ៥ មានទីតាំង​នៅ​​មហាវិថី​ម៉ៅសេទុង ​​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។ សណ្ឋាគារ ដែលនៅជិត​ផ្សារ​ដើមគរ​មួយ​នេះ ​​បច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ ថៃ ប៊ុនរ៉ុង ដែល​មាន​ឧកញ៉ា ​​ខូវ សម្បត្តិ ជា​អគ្គនាយក​ក្រុមហ៊ុន។

​ឧកញ៉ា ​​ខូវ សម្បត្តិ ជា​អគ្គនាយក​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង (ឆ្វេងដៃ)

កាល​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩ ខ្លាំង​នៅ​ចុង​ឆ្នាំ​២០១៩ ​​លោក​ឧកញ៉ា ខូវ​ សម្បត្តិ ​​បាន​ផ្តល់​ទីតាំង​សណ្ឋាគារ​​នេះ ​ដើម្បី​ប្រើប្រាស់​ជា​ទីកន្លែង​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូវីដ-១៩ ផងដែរ។ យ៉ាងណាមិញ ​​នៅ​​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ ​​ក៏​បាន​ចេញ​លិខិត​ថ្លែង​អំណុរគុណ​ជូន​ចំពោះ​លោក​ឧកញ៉ា ខូវ សម្បត្តិ ​​ដែល​បាន​ផ្តល់​ទីតាំង​សណ្ឋាគារ Great Duke នេះ ជូន​ក្រសួង​សុខាភិបាល និង​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​ប្រើប្រាស់​ជួយ​អ្នក​ឆ្លង​កូវីដ-១៩។

សណ្ឋាគារ Great Duke ​​ពី​មុន​ឈ្មោះ​ថា​សណ្ឋាគារ​អាំងទែកុងទីណង់តាល់ (InterContinental Hotel) ​​​ជា​សណ្ឋាគារ​លំដាប់​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បើក​ដំណើរការ​តាំង​ពី​ឆ្នាំ​១៩៩៦។ យ៉ាងណាក្តី ​​នៅ​ដើម​ឆ្នាំ​២០១៨ ​​សណ្ឋាគារ​​មួយ​នេះ បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ​​ហើយ​ម្ចាស់​សណ្ឋាគារ​ចាស់ ក៏​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និង​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ «សណ្ឋាគារ Great Duke» តាំង​ពី​ពេល​នោះ​មក។

សូមជម្រាបជូនថា ​​សណ្ឋាគារ Great Duke ​​មាន​ ៣៤៦​បន្ទប់ ដែល​មាន​តម្លៃ​​ចាប់ពី ៣៥០​ដុល្លារ ដល់​ ៤០០០​ដុល្លារ​ក្នុង​មួយ​យប់ ​ទៅ​តាម​បន្ទប់​ជា​ច្រើន​ជម្រើស​សម្បូរ​បែប។ សណ្ឋាគារ​មួយ​នេះ ​​មាន​ទីតាំង​ស្ថិត​នៅ​កណ្តាល​រាជធានី​ ជា​កត្តា​អំណោយ​ផល​បំផុត ​ដោយ​មាន​​ចម្ងាយ​ ៣,៦​គ.ម ពី​វត្ត​ភ្នំ, ២.៨គ.ម ពី​វិមាន​ឯករាជ្យ និង​​​ចម្ងាយ​ត្រឹម ៦,៣​គ.ម ពី​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ៕

The post ដឹងអត់ថា សណ្ឋាគារ Great Duke នៅជិតផ្សារដើមគរ ជារបស់ឧកញ៉ារូបណា? appeared first on .