ឧកញ៉ា ពុង ឃៀវសែ

សមាគមអ្នកសាងសង់កម្ពុជា របស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងទៅជួបជុំធុរកិច្ចក្នុងវិស័យសំណង់នៅថៃ
សមាគមអ្នកសាងសង់កម្ពុជា ហៅកាត់ជាសាភាអង់គ្លេសថា CCA របស់អ្នកឧកញ៉ា ពុង ឃាវសែ បានសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។

បើតាមលោក ជីវ ស៊ីវផេង អគ្គនាយកលេខាធិការដ្ឋាន CCA ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម និងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនខ្នាតធំដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃផងដែរ។

សូមជម្រាបថា CCA គឺជាសមាគមសំណង់ដំបូងគេ និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ជាង ១៦០ ក្រុមហ៊ុននិងស្ថាប័ន។ ជា​រៀង​រាល់​ឆ្នាំ CCA ក៏បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​សំណង់​ធំ​បំបំផុនៅកម្ពុជា ដោយ​បង្ហាញ​ផលិតផល​រាប់​ពាន់​មុខ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ របស់អ្នកឧកញ៉ា ពុង ឃាវសែ៕

The post សមាគមអ្នកសាងសង់កម្ពុជា របស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងទៅជួបជុំធុរកិច្ចក្នុងវិស័យសំណង់នៅថៃ appeared first on .

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​តាខ្មៅ របស់​អ្នកឧកញ៉ា ពុង ឃាវសែ ដែល​វិនិយោគ​ជាង​​ ១,៥០០​លានដុល្លារ គ្រោង​សាងសង់​អាច​នឹងរួចរាល់នៅឆ្នាំ២០២៣
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិត​នៅ​ឃុំ ព្រែក​ស្លែង ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល ។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​​នេះ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដីទំហំប្រមាណ ២,៦០០ហិកតា  ក្រោម​ទុន​វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០​លាន​ដុល្លារ​ ហើយ នឹង​សាងសង់អាចនឹងរួចរាល់នៅឆ្នាំ២០២៣​ ខាង​មុខ​នេះ។

ដើម្បីឆ្លើយតបនឹងកំណើនអ្នកដំណើរចេញចូលប្រទេសកម្ពុជា
និងបង្កើនសមត្ថភាពក្នុងការទទួលវត្ត​មានយន្តហោះនោះ
រាជរដ្ឋាភិបាលកម្ពុជា
បានសម្រេចសាងសង់អាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ​មួយកន្លែងថ្មីទៀត
លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា
ស្ថិតនៅក្នុង ក្រុង តាខ្មៅ
និង ស្រុក កណ្ដាល ស្ទឹង ខេត្ត
កណ្ដាល និង​ដី​ខ្លះ​ស្ថិត​នៅ
ក្នុង​ស្រុក បាទី ខេត្ត តាកែវ។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ
ត្រូវបានប្រកាសឡើងក្នុង​ដំណើរ​ទស្សន​កិច្ច​របស់លោកនាយករដ្ឋមន្ត្រីចិន
លី ខឺឈាង មកកម្ពុជា កាលពីខែមករា
ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន
សែន និងលោក លី ខឺឈាង
បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីចុះ​ហត្ថលេខាគ​ម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុន
OCIC អ្នកឧកញ៉ា
ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេលនោះផងដែរ។

អ្នកឧកញ៉ា
ពុង ឃាវសែ
អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា
(OCIC)
ដែល​ជាអ្នកទទួលបានសិទ្ធិសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ
ធ្លាប់បានបញ្ជាក់ថា
ការសាង​សង់អាច​នឹងរួចរាល់នៅឆ្នាំ២០២៣។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ
វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ
១,៥០០លានដុល្លារ។

ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ
4F គឺប្រភេទព្រលានយន្តហោះធំ
ដែលអាចនឹងស្រូបយក
និង​ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប
ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស
រហូតដល់ Airbus A380-800 និង
យន្តហោះ Boeing 747-800
ចុះចតបាន។
ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា
អភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ
និងទំនើបជាងគេនៅតំបន់អាស៊ី។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ធ្លាប់បានអះអាងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ សម្រេច​បាន​ប្រមាណ ៣០ភាគរយហើយ។ លោកបានបញ្ជាក់ទៀតថា តាម​ការគ្រោង​ទុក​វត្ត​មាន​អាកាស​យានដ្ឋាន​អន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយ​អាច​ទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០៕

The post អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​តាខ្មៅ របស់​អ្នកឧកញ៉ា ពុង ឃាវសែ ដែល​វិនិយោគ​ជាង​​ ១,៥០០​លានដុល្លារ  គ្រោង​សាងសង់​អាច​នឹងរួចរាល់នៅឆ្នាំ២០២៣ appeared first on .

សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យពង្រឹងគុណភាពកម្រិតថ្នាក់បណ្ឌិត
នៅថ្ងៃទី
២១ ខែ វិច្ឆិកា ២០១៩ នៅក្នុងឱកាស
អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ
“អគារឥន្ទ្រទេវី”
របស់រាជបណ្ឌិត្យសភាកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា
បានមានប្រសាសន៍បង្ហាញអំ​ពីក្តីបារម្ភទៅលើចំនួនបេក្ខជនជា​”បណ្ឌិត”​ដែល​មាន​ច្រើនហួស
សរុបទាំងចាស់ និងថ្មី
មានប្រមាណជាង ៦០០ នាក់
នៅរាជបណ្ឌិត្យ​សភា​កម្ពុជា​
អាចចាត់ថាជាប្រទេសដែលមានចំនួន
“ បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក
បើ​ប្រៀប​ធៀប​នឹងចំនួនអត្រាប្រជាពលរដ្ឋ។

សម្តេចតេជោ
ហ៊ុន សែន មានប្រសាសន៍ថា
ការទទួលបានងារជា “ បណ្ឌិត”
តែគ្មានចំណេះដឹង និង​សមត្ថភាព​ពិត​ប្រាកដ
គឺជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។
ទន្ទឹមនឹងនោះដែរ
សម្តេចតេជោក៏​បាន​មានសប្រសាសន៍ចំពោះអ្នកដែលគ្មានសញ្ញាបត្របណ្ឌិត
តែបានខិតខំសិក្សាស្រាវជ្រាវ​ដើម្បី​ទទួល​បាននូវបទពិសោធន៍
និងចំណេះដឹងពិតប្រាកដបន្ថែម
គឺត្រូវមានការទទួលស្គាល់
និងលើកទឹកចិត្ត។

ដើម្បីពង្រឹងគុណភាពកម្រិត “បណ្ឌិត” សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមប្រឹក្សា​រាជបណ្ឌិត្យ​សភា​ត្រូវ​តែត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវគុណភាពបេក្ខជន​ដែលត្រូវបញ្ចប់​ថ្នាក់​បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះអ្នកណែនាំនិក្ខេបបទត្រូវមាន​សមត្ថភាពនិង​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់មុននឹងក្លាយជាអ្នកណែនាំធ្វើនិក្ខេបទដល់បក្ខជននីមួយៗ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឲ្យរាជបណ្ឌិត្យសភាត្រូវតែពង្រឹង និងបង្កើនសមត្ថភាព​ចំពោះ​ក្រុមប្រឹក្សា​ការពារ​និក្ខេបបទ ហើយត្រូវពង្រឹងគុណភាពនៃការបោះឆ្នោតជាសំងាត់ដើម្បីធានាថា បេក្ខជន​នីមួយៗ​ពិតជាមានចំណេះដឹង និងសមត្ថភាពច្បាស់លាស់ អាចជាប់និងក្លាយជា “ បណ្ឌិត” បានពិតប្រាកដមែន៕

ប្រភព​ផេក៖ Samdech Hun Sen, Cambodian Prime Minister

The post សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យពង្រឹងគុណភាពកម្រិតថ្នាក់បណ្ឌិត appeared first on .

អាច​សាង​សង់​ស្ពាន​​ឬ​អាច​​ធ្វើ​ផ្លូវ​ក្រោម​ទន្លេ ឆ្លង​កាត់ កោះ​ពេជ្រ​មក កោះ​នរា​ហ៍ ឆាប់ៗ​នេះ
ក្រុមហ៊ុន OCIC ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់​​លោក ឧកញ៉ា ពុង ឃៀវសែ  បច្ចុប្បន្ន​នេះ​កំពុង​សិក្សា​លទ្ធភាព​សាងសង់​ស្ពាន​ ឬ​អាច​ជា ផ្លូវ​ក្រោម​ទន្លេ​ពីទី​ក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុងកោះ​នរា​ហ៍ឆាប់ៗ​នេះ ។ នេះ​បើ​តាម​ការ​​ចេញ​ផ្សាយ​របស់​សារព័ត៌មានbusiness-cambodia ។

តាម​ការ​លើក​ឡើង​ពី
business-cambodia
ដែល​បាន​ធ្វើ​បទ​សម្ភាស​​ជា​មួយ
លោក​ទូច​ សំណាង​អគ្គនាយករង​ក្រុមហ៊ុន​
ក្រុមហ៊ុន​វិនិយោគទុន​អនិក​ជន​កម្ពុជា
ហៅកាត់
OCICមានប្រសាសន៍​ឲ្យដឹង​តាមកញ្ចក់​ទូរស័ព្ទ​កាលពី​សប្តាហ៍​មុន​ថា​
បច្ចុប្បន្ន​ក្រុមហ៊ុន​កំ​ពុង​សិក្សា​លទ្ឋ​ភាព​សាងសង់​ស្ពាន​
និង​ផ្លូវ​ក្រោម​ទន្លេ​
ឆ្ពោះ​ពីទី​ក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​កោះ​នរាហ៍​
ដែល​​កំពុង​ចាក់​ដី​
និង​ថ្ម​បំពេញ​លើ​ទីតាំង​ដែល​ជា​កោះ​ចាស់​
ហើយ​ត្រូវ​បាក់​ស្រុតដោយសារ​ទឹជំនន់​ទន្លេមេគង្គ​។

ដោយការសិក្សា​នេះ​
ស្ថិត​ក្រោម​ជម្រើស​ពីរគឺ​
ទី១​ សាងសង់​ស្ពាន​យោង​ដោយ​ខ្សែ​ឬកាប​
ដែល​មាន​គន្លង​រថយន្ត​អាច​បើកបរ​ពីរ​ទៅ​ពីរ​មក​បាន​
ហើយដែលមាន​ប្រវែង​ប្រមាណ១០០០ម៉ែត្រ​
និង​គ្រោង​ចំណាយ​ទឹកប្រាក់ពី៦០​
ទៅ៧០លាន​ដុល្លារ​អាមេរិក​
និង​ជម្រើស​ទី២​
គឺ​សាងសង់​ផ្លូវ​ក្រោម​ទន្លេ​
ដែល​មាន​ប្រវែង​និង​ទំហំ​ផ្លូវ​ដូចគ្នា​
ប៉ុន្តែ​ការ​ចំណាយ​អាច​ប្រើប្រាស់​ថវិកា​
រហូតដល់២០០លាន​ដុល្លារ​អាមេរិក​ឯណោះ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនOCICគ្រោង​ចំណាយ​ទំហំទឹកប្រាក់​
រហូតទៅដល់២០០០លាន​ដុល្លារ​អាមេរិក​
ក្នុងការ​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ទីក្រុងនរាហ៍នេះ​
ដោយ​ក្នុងនោះរួមបញ្ចូល​ជាមួយនឹង​ស្ពាន​ឬផ្លូវ​ក្រោម​ទន្លេដែលកំពុងសិក្សាគម្រោងនេះផងដែរ។

ចំពោះប្រវែងនៃទីក្រុង​កោះ​នរាហ៍នេះ​នឹង​មាន​បណ្តោយ៣​,៥គីឡូម៉ែត្រ​
ហើយ​មានការ​ចាក់​ដី​អម​
ដងទន្លេ​មេគង្គ​ក្រោម​ប្រវែង៣០០ម៉ែត្រ។ឯ​​ទំហំផ្ទៃ​ដី​នៃ​ទីក្រុង​ថ្មីនេះ​គឺប្រមាណ
​ជាង១០០ហិ​ក​តាដែលមានការរំពឹងទុកថា
​នឹង​ត្រូវ​រៀបចំ
​ដូច​ទីក្រុង​កោះ​ពេជ្រ​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ។

ប្រភព៖ business-cambodia

The post អាច​សាង​សង់​ស្ពាន​​ឬ​អាច​​ធ្វើ​ផ្លូវ​ក្រោម​ទន្លេ ឆ្លង​កាត់ កោះ​ពេជ្រ​មក កោះ​នរា​ហ៍ ឆាប់ៗ​នេះ appeared first on .